
ការអធិស្ឋាន និង ការចំណាយពេលជាមួយព្រះ
ការប្រកបគ្នាជាមួយព្រះជាម្ចាស់
ការអធិស្មានមិនមែនគ្រាន់តែជាវិធីសាស្ត្រមួយ ដើម្បីទទួលពីព្រះជាម្ចាស់ប៉ុណ្ណោះទេ។ ការអធិស្ឋានមិនមែនគ្រាន់តែជា វិធីសាស្ត្រ ដើម្បីទូលសូមព្រះជាម្ចាស់ឲ្យធ្វើអ្វីមួយសម្រាប់យើងប៉ុណ្ណោះទេ។ ប៉ុន្តែ ការអធិស្ឋាន គឺជាការប្រកបគ្នាជាមួយ ព្រះជាម្ចាស់។ ការអធិស្ឋាន គឺជាវិធីសាស្ត្រមួយ ដែលយើងអាចមានការប្រកបគ្នាជាមួយព្រះជាម្ចាស់។ តាំងពីដើមដំបូង បង្អស់មក យើងឃើញថា ព្រះជាម្ចាស់ចង់ប្រកបគ្នាជាមួយមនុស្សលោក។ ព្រះអាទិករនៃសកលលោកទាំងមូលចង់ ចំណាយពេលជាមួយមនុស្ស។
១. តាំងពីដើមដំបូងបង្អស់ (លោកុប្បត្តិ ៣០៨)។ បន្ទាប់ពីអដាំ និង អេវ៉ាបានប្រព្រឹត្តអំពើបាបមក ពួកគេបានឮព្រះសូរ សៀងរបស់ព្រះអម្ចាស់ ដែលកំពុងតែយាងកាត់សួនឧទ្យាន។ នៅពេលល្ងាច ព្រះជាម្ចាស់ធ្លាប់តែយាងនៅក្នុងសួន អេដែន ប្រកបគ្នាជាមួយអដាំ និង អេវ៉ា។ យើងមិនដឹងច្បាស់ឡើយអំពីអ្វីដែលពួកគេនិយាយគ្នា ប៉ុន្តែ ព្រះជាម្ចាស់ អាចនឹងមានបន្ទូលទៅកាន់ពួកគេអំពីបទពិសោធន៍របស់ពួកគេនៅថ្ងៃនោះ។ ប្រហែល ទ្រង់នឹងឆ្លើយសំណួរ ទាក់ទងនឹងស្ថានភាពផ្សេងៗ ដែលពួកគេជួបប្រទះ។ ប្រហែល ទ្រង់អាចពន្យល់កាន់តែច្បាស់អំពីអនាគត និង អ្វី ដែលទ្រង់ចង់ឲ្យពួកគេធ្វើ។ ប្រហែល ទ្រង់ចង់បង្វឹកបង្កើនពួកគេ ឬពន្យល់ពួកគេអំពីអង្គទ្រង់។ ព្រះជាម្ចាស់ចូលចិត្ត ប្រកបគ្នាជាមួយអដាំ និង អេវ៉ា។ ទ្រង់មិនមែនជាព្រះដែលស្ថិតនៅឆ្ងាយពីមនុស្សឡើយ។ ទ្រង់មិនមែនជាព្រះដែល មិនចង់ប្រកបគ្នាជាមួយមនុស្សលោកនោះទេ។ ទ្រង់ជាព្រះដែលគង់នៅជិត។ អដាំ និង អេវាធ្លាប់ប្រកបគ្នាជាមួយ ព្រះជាម្ចាស់ តាមរយៈការនិយាយទៅកាន់ទ្រង់។ នេះគឺជាការអធិស្ឋាន ដែលជាការនិយាយទៅកាន់ទ្រង់។
២. ប្រជាជាតិអ៊ីស្រាអែល (យ៉ាកុប ២០២៣ ទុតិយកថា ៥៖២២-៣១)។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឲ្យមនុស្សលោក ខ្លាចទ្រង់នោះឡើយ។ ទ្រង់ចង់មានបន្ទូលទៅកាន់ពួកគេ ហើយទ្រង់ចង់ឲ្យពួកគេឮ និង យល់ព្រះសូរសៀងរបស់ ទ្រង់។ ប៉ុន្តែ មនុស្សបានខ្លាចទ្រង់។ ពួកគេបានយល់យ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ហើយពួកគេជាអ្នក មានបាប។ ពួកគេបានយល់យ៉ាងច្បាស់ថា ពួកគេបានដាច់ចេញពីព្រះជាម្ចាស់ ដោយសារតែអំពើបាបរបស់ពួកគេ។ ពួកគេបានយល់យ៉ាងច្បាស់ថា ពួកគេត្រូវការអ្នកសម្រុះសម្រួលម្នាក់ ដើម្បីនាំពួកគេចូលទៅជិតព្រះជាម្ចាស់។ លោកអប្រាហាំ គឺជាមិត្តសម្លាញ់របស់ព្រះ។ គាត់បាននិយាយទៅកាន់ព្រះ ហើយព្រះបាននិយាយមកកាន់គាត់។ ពួកគេមានទំនាក់ទំនងជាមួយគ្នា។ អ្នកសម្រុះសម្រួលរវាងព្រះជាម្ចាស់ និង អប្រាហាំ គឺជាយញ្ញបូជា ដែលគាត់ត្រូវ ថ្វាយដល់ទ្រង់។ អ្នកសម្រុះសម្រួលរវាងព្រះជាម្ចាស់ និង អ៊ីស្រាអែល គឺជាលោកម៉ូសេ។ អ្នកសម្រុះសម្រួលជាង យើង និង ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។ ដោយសារតែព្រះលោហិតរបស់ទ្រង់ ព្រះជាម្ចាស់អាច មានបន្ទូលមកកាន់យើង ហើយយើងអាចឮ និង យល់ព្រះសូរសៀងរបស់ទ្រង់។
៣. ព្រះបាទជាវីន (កិច្ចការ ១៣៩២២)។ ដាវីន គឺជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់។ ទោះបីជាគាត់បានប្រព្រឹត្តអំពើ បាបក៏ដោយ ប៉ុន្តែ គាត់បានសារភាពអំពើបាបទាំងនោះដល់ទ្រង់ ហើយគាត់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ (១យ៉ូហាន ១៩១-៩)។ នៅពេលដែលយើងសារភាពអំពើបាបរបស់យើង ដូចជា ព្រះបាទដាវីន នោះយើងអាច ប្រកបគ្នាជាមួយព្រះជាម្ចាស់បាន។ យើងអាចចំណាយពេលជាមួយទ្រង់ ដូចជាមិត្តសម្លាញ់ម្នាក់។ ព្រះចង់មាន ទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្សម្នាក់ៗ។ នៅពេលដែលពួកគេកែប្រែចិត្តគំនិត និង សារភាពអំពើបាបរបស់ពួក គេ នោះពួកគេនឹងបើកទ្វារចំហសម្រាប់ទំនាក់ទំនង។ (រណៈ ៣០២០)
៤.ព្រះយេស៊ូបើកសំដែងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ប្រកបគ្នាជាមួយមនុស្ស។ (យ៉ូហាន ១៧៖៣) ព្រះជាម្ចាស់ចង់ឲ្យយើងស្គាល់ទ្រង់ និង ស្គាល់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។ ទ្រង់ចង់ឲ្យយើងប្រកបគ្នាជាមួយទ្រង់ និង ស្គាល់ទ្រង់ច្បាស់។ នៅពេលដែលយើងស្គាល់នរណាម្នាក់ នោះយើងនឹងដឹងអំពីអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្ត និង អ្វីដែលមិនធ្វើឲ្យគាត់សប្បាយចិត្ត។ យើងដឹងអំពីអ្វីដែលពួកគេចង់បាន និង អ្វីដែលពួកគេមិនចង់បាន។ ព្រះ ហឫទ័យរបស់ព្រះ គឺចង់ឲ្យយើងស្គាល់ទ្រង់ ដូចជាយើងស្គាល់មិត្តសម្លាញ់ម្នាក់។ សាវ័ករបស់ព្រះអម្ចាស់ព្រះយេស៊ូ បានរស់នៅជាមួយទ្រង់អស់រយៈពេល៣ឆ្នាំកន្លះ។ ពួកគេបានបរិភោគជាមួយទ្រង់ គេងជាមួយទ្រង់ ពិភាក្សាបញ្ហា ជាមួយទ្រង់ ហើយពួកគេបានស្គាល់ទ្រង់យ៉ាងច្បាស់។ ព្រះជាម្ចាស់ចង់ឲ្យយើងមានទំនាក់ទំនងបែបនេះជាមួយ ទ្រង់ផងដែរ។
៥.នាងម៉ារី និង នាងម៉ាថា (លូកា ១០៖៣៨)។ នៅក្នុងសាច់រឿងនេះ នាងម៉ាថា គឺជាអ្នកបម្រើរបស់ព្រះអម្ចាស់ព្រះ យេស៊ូគ្រិស្ត។ នាងចូលចិត្តបម្រើទ្រង់ និង ធ្វើកិច្ចការជាច្រើនថ្វាយទ្រង់។ វាជាការល្អដែលយើងត្រូវធ្វើកិច្ចការល្អៗជា ច្រើនថ្វាយព្រះយេស៊ូ និង បម្រើគម្រោងការរបស់ទ្រង់។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា មានពេលដែលត្រូវបម្រើ ហើយក៏មានពេលដែលត្រូវប្រកបគ្នាជាមួយទ្រង់ផងដែរ។ ប្អូនស្រីរបស់នាងម៉ាថា ឈ្មោះនាងម៉ារី បានប្រកបគ្នា ជាមួយព្រះយេស៊ូ។ នាងបានចំណាយពេលនិយាយជាមួយទ្រង់ និង ស្តាប់ទ្រង់មានព្រះបន្ទូល។ ការប្រកបគ្នាមាន សារៈសំខាន់ស្មើនឹងការបម្រើព្រះជាម្ចាស់ និង ធ្វើកិច្ចការផ្សេងៗថ្វាយទ្រង់។ យើងប្រកបគ្នាជាមួយទ្រង់ តាមរយៈ ការអធិស្ឋាន។
៦.លោកប៉ូល (ភីលីព ៤៖១០)។ នៅពេលដែលលោកប៉ូលបានសរសេរសំបុត្រនេះ ដើម្បីផ្ញើទៅអ្នកក្រុងភីលីព គាត់ បានក្លាយជាគ្រិស្តបរិស័ទលើសពីសាមសិបឆ្នាំរួចទៅហើយ។ នៅក្នុងវិញ្ញាណរបស់គាត់ គាត់បានឡើងទៅស្ថានសួគ៌ ថ្នាក់ទីបី (២កូរិនថូស ១២៖២)។ គាត់បានទទួលសុបិន និង និមិត្តពីព្រះអម្ចាស់ និង បានធ្វើការអស្ចារ្យជាច្រើន។ ព្រះយេស៊ូបានបើកសំដែងដល់លោកប៉ូល ហើយលោកប៉ូលបានឮព្រះសូរសៀងរបស់ទ្រង់ពីលើមេឃ (កិច្ចការ ៩) ។ ប៉ុន្តែ នៅក្នុងខនេះ លោកប៉ូលបានមានប្រសាសន៍ថា៖ “ខ្ញុំចង់ស្គាល់ទ្រង់....។ បន្ទាប់ពីបទពិសោធន៍ទាំងអស់ នេះហើយ លោកប៉ូលនៅតែចង់ស្គាល់ព្រះយេស៊ូថែមទៀត។ សូមសរសើរព្រះអង្គ! យើងមានទំនាក់ទំនាក់ ស្និទ្ធស្នាលជាមួយព្រះយេស៊ូរួចហើយ ប៉ុន្តែ មានរឿងរ៉ាវជាច្រើនថែមទៀតសម្រាប់យើង ដែលត្រូវស្គាល់ទ្រង់។ មាន នូវទំនាក់ទំនងដ៏ស៊ីជម្រៅសម្រាប់យើង ដែលត្រូវមាន។ ទំនាក់ទំនងនោះកើតឡើង តាមរយៈការចំណាយពេល ជាមួយទ្រង់។
៧.ក្រុមជំនុំ (ហេប្រឺ ១២៖១៨-២៤)។ នៅក្នុងខគម្ពីរទាំងនេះ អ្នកនិពន្ធសៀវភៅហេប្រឺ បានប្រៀបធៀបអ៊ីស្រាអែល និង ក្រុមជំនុំរបស់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។ គាត់បានមានប្រសាសន៍ថា អ៊ីស្រាអែលបានឡើងទៅលើភ្នំស៊ីណៃ ហើយបានពោរពេញដោយភាពភ័យខ្លាច។ ទោះបីជាព្រះជាម្ចាស់ចង់ចូលមកជិតពួកគេ ប៉ុន្តែ ពួកគេមិនចង់ចូលជិត ព្រះជាម្ចាស់ឡើយ។ ក្រុមជំនុំ ត្រូវបានគេហៅថា ជាភ្នំស៊ីយ៉ូន ទីក្រុងរបស់ព្រះដែលមានព្រះជន្មគង់នៅ និង ក្រុង យេរូសាឡឹមថ្មី។ យើងបានចូលទៅរកព្រះយេស៊ូ ដែលបានទទួលយកយើង។ យើងមិនគួរខ្លាចព្រះឡើយ ដោយសារតែព្រះយេស៊ូបានបើកទ្វារសម្រាប់យើងក្នុងការប្រកបជាមួយទ្រង់រួចហើយ។ ក្នុងនាមជាគ្រិស្តបរិស័ទ យើងអាចប្រកបជាមួយព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាល ដោយសារតែព្រះលោហិតរបស់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។
៨. ភាពអស់កល្ប (វិវរណៈ ២១៖១-៤)។ នៅក្នុងភាពអស់កល្ប តាមពិតទៅ ព្រះជាម្ចាស់នឹងគង់នៅកណ្តាលចំណោម យើង។ ព្រះវត្តមានរបស់ទ្រង់ និង បល្ល័ង្ករបស់ទ្រង់នឹងស្ថិតនៅកណ្តាលចំណោមយើង។ យើងនឹងរស់នៅក្នុងព្រះ វត្តមានរបស់ទ្រង់។ នេះគឺជាគម្រោងផែនការរបស់ព្រះជាម្ចាស់ តាំងពីដើមដំបូងមកម៉្លេះ។ ទ្រង់គង់នៅកណ្តាល ចំណោមប្រជារាស្ត្ររបស់ទ្រង់ និង មានទំនាក់ទំនងស្និទ្ធស្នាលជាមួយពួកគេ។