ហេតុអ្វីបានជាអ្នកនៅមានជីវិតរស់ថ្ងៃនេះ? ហេតុអ្វីបានជាអ្នកមានជីវិត? តើអ្នកមានគោលបំណងអ្វីនៅក្នុងជីវិត? តើព្រះ ជាម្ចាស់ពិតជាមានគម្រោងផែនការសម្រាប់ជីវិតរបស់អ្នកដែរឬទេ? ពិតមែនហើយ! ព្រះជាម្ចាស់បើកសំដែងគម្រោង ផែនការរបស់ទ្រង់ដល់យើងនៅក្នុងព្រះគម្ពីរ។ ព្រះជាម្ចាស់ចង់ឲ្យយើងស្គាល់អំពីគម្រោងផែនការរបស់ទ្រង់។ តាំងពីដើម ដំបូង ព្រះជាម្ចាស់បានបើកសំដែងគម្រោងផែនការរបស់ទ្រង់ដល់អដាំ និង អេវ៉ា។
លោកុប្បត្តិ ១:២៦-២៨
នៅក្នុងខគម្ពីរទាំងនេះ យើងនឹងយល់ដឹងថា៖
១. ព្រះជាម្ចាស់ចង់ឲ្យយើងមានទំនាក់ទំនងជាមួយទ្រង់។
២. ព្រះជាម្ចាស់ចង់ឲ្យយើងតំណាងទ្រង់នៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ នេះមានន័យថា គ្រប់ពាក្យសំដី គំនិត ទង្វើ របស់យើង យើងគួរតែតំណាងឲ្យព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង់ឲ្យយើងមានលក្ខណៈដូចទ្រង់នៅលើផែនដីនេះ។
៣. ព្រះជាម្ចាស់ចង់ឲ្យយើងគ្រប់គ្រងលើផែនដីនេះ។ ព្រះជាម្ចាស់ចង់ឲ្យយើងគ្រប់គ្រងលើអំណាចរបស់សាតាំង និង ពួកវិញ្ញាណអាក្រក់។ ទ្រង់ចង់ឲ្យយើងគ្រប់គ្រងលើអំពើបាបពីកំណើតរបស់យើង។ ទ្រង់ចង់ឲ្យយើងគ្រប់គ្រងលើ កាលៈទេសៈរបស់យើង មិនឲ្យកាលៈទេសៈគ្រប់គ្រងលើយើងនោះទេ។
៤. ទ្រង់ចង់ឲ្យយើងជួយអ្នកដទៃទៀតធ្វើកិច្ចការទាំងនេះដែរ។ យើងសម្រេចកិច្ចការនេះបាន តាមរយៈការប្រាប់ពួកគេ អំពីដំណឹងល្អ។ យើងអាចបង្រៀនដល់ពួកគេបាន លុះត្រាតែយើងបានទទួលការបង្វឹកបង្វឹនជាមុនសិន។
ព្រះជាម្ចាស់ធ្វើអ្វីៗទាំងអស់ តាមរយៈមនុស្ស។ ព្រះជាម្ចាស់ចង់ធ្វើកិច្ចការអស្ចារ្យនៅលើផែនដីនេះ។ ទ្រង់ចង់ផ្តល់ជីវិត និង សុភមង្គលដល់មនុស្ស។ ទ្រង់ចង់ប្រទានពរដល់មនុស្សនៅលើផែនដី និង ជួយពួកគេដោះស្រាយបញ្ហារបស់ពួកគេ។ ប៉ុន្តែ ព្រះជាម្ចាស់ជ្រើសរើសធ្វើកិច្ចការអស្ចារ្យទាំងនេះ តាមរយៈមនុស្ស។ មនុស្សត្រូវតែស្តាប់បង្គាប់ទ្រង់។ មនុស្សត្រូវតែ អធិស្ឋាន។ នៅពេលដែលយើងអធិស្ឋាន ព្រះជាម្ចាស់ព្រះសណ្តាប់ពាក្យអធិស្ឋានរបស់យើង ហើយទ្រង់នឹងបង្ហាញព្រះ ចេស្ដារបស់ទ្រង់នៅលើផែនដីនេះ។ នេះគឺជារបៀបរបស់ព្រះជាម្ចាស់។
ហេតុផលប្រាំមួយយ៉ាង ដែលយើងត្រូវអធិស្ឋាន
១. យើងអធិស្ឋាន ដោយសារតែយើងចង់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាព្រះបិតាដែលគង់នៅស្ថានសួគ៌របស់ យើង។ យើងនិយាយទៅកាន់ព្រះជាម្ចាស់ តាមរយៈការអធិស្ឋាន ហើយទ្រង់មានព្រះបន្ទូលមកកាន់យើងវិញ តាម រយៈព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ។
២. យើងអធិស្ឋាន ដោយសារតែយើងស្រឡាញ់ទ្រង់ និង ចង់សរសើរទ្រង់ តាមរយៈពាក្យសំដីរបស់យើង។ (ទំនុក តម្កើង ៧១៖៨)
៣. យើងអធិស្ឋាន ដោយសារតែយើងមានបញ្ហា ហើយយើងចង់ប្រាប់ព្រះបិតារបស់យើងអំពីបញ្ហានោះ។ ទ្រង់ចង់ជួយ យើងដោះស្រាយបញ្ហារបស់យើង ដូចជាឪពុកម្តាយរបស់យើងដែលចង់ជួយយើងអញ្ចឹងដែរ។ (ទំនុកតម្កើង ៩១ ១៥)
៤. យើងអធិស្ឋាន ដោយសារតែយើងមិនមានសមត្ថភាព ដើម្បីជួយខ្លួនយើង។ (២កូរិនថូស ១០៨-១១)
៥. យើងអធិស្ឋាន ដោយសារតែយើងចង់ឲ្យព្រះជាម្ចាស់បង្ហាញព្រះចេស្តារបស់ទ្រង់នៅក្នុងជីវិតរបស់យើង និង នៅក្នុង ជីវិតរបស់មិត្តភក្តិ និង ក្រុមគ្រួសារ ប្រទេសរបស់យើង និង ប្រទេសដទៃ។ (កិច្ចការ ៤៖២៣-៣១)
៦. យើងអធិស្ឋាន ដោយសារតែយើងស្រឡាញ់ព្រះជាម្ចាស់ និង អ្នកដទៃផ្សេងទៀត។ (២កូរិនថូស ៥៖១៣-១៥)
សេចក្តីសន្និដ្ឋាន
២ របារក្សត្រ ៧៖១៤
