ហេតុអ្វីបានជាយើង ត្រូវថ្វាយតង្វាយមួយ ភាគដប់ និង តង្វាយ ពិសេស?

 

ដោយ លោក ឆាល ម៉ាខល

ក្រុមជំនុំគ្រីស្ទបរិស័ទ គឺជាមនុស្សមួយក្រុម ដែលជឿលើព្រះយេស៊ូវ ជាព្រះសង្គ្រោះ និង ជាព្រះ អម្ចាស់របស់ពួកគេ ហើយជួបជុំគ្នាជាតំណាងឲ្យទ្រង់នៅកន្លែងមួយ។ ក្រុមជំនុំក្នុងស្រុក មានគ្រូ គង្វាលមួយ និង អ្នកជំនួយ ដែលបម្រើក្រុមជំនុំ ហើយជួយយើងឲ្យរីកចម្រើនពេញវ័យ។ ពេល ដែលគ្រីស្ទបរិស័ទមកជួបជុំគ្នា ជាក្រុមជំនុំ ពួកគេជួបគ្នាថ្វាយបង្គំព្រះជាម្ចាស់ ស្តាប់ និង សិក្សា ព្រះគម្ពីរ ដើម្បីយល់ពីមាគ៌ារបស់ព្រះ អធិស្ឋានជាមួយគ្នា និង ចេញទៅផ្សាយដំណឹងល្អទៅកាន់ អ្នកដទៃ។

លក្ខណៈសម្បត្តិទាំងប្រាំនៃក្រុមជំនុំ៖

១.ស្រឡាញ់ព្រះជាម្ចាស់

ម៉ាថាយ ២២:៣៤-៣៧

34តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា 35ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា 36លោក​គ្រូ ក្នុង​បណ្តា​ក្រិត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត 37នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»
Matthew 22:34-37 (NIV)
34Hearing that Jesus had silenced the Sadducees, the Pharisees got together. 35One of them, an expert in the law, tested him with this question: 36“Teacher, which is the greatest commandment in the Law?”
37Jesus replied: “ ‘Love the Lord your God with all your heart and with all your soul and with all your mind.

យើងស្រឡាញ់ព្រះជាម្ចាស់ ដោយថ្វាយទ្រង់នូវអ្វីៗទាំងអស់នៅក្នុងជីវិតរបស់យើង។ ពេលដែលយើងជួបជុំគ្នាជាក្រុមជំនុំ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងទៅកាន់ទ្រង់ តាមរយៈការច្រៀង ការអធិស្ឋាន និង ការថ្វាយ។ ក្នុងនាមជាក្រុមជំនុំ យើងស្គាល់មាគ៌ា ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ ក្នុងនាមជាគ្រួសាររបស់ទ្រង់។

២. ស្រឡាញ់អ្នកដទៃ

ម៉ាថាយ ២២:៣៩

39ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»
Matthew 22:39 (NIV)
39And the second is like it: ‘Love your neighbor as yourself.’

យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងទៅកាន់អ្នកដទៃ តាមរយៈការប្រព្រឹត្តអំពើល្អទៅ អ្នកជិតខាង ក្រុមគ្រួសារ និង សត្រូវរបស់យើង។ យើងបង្ហាញសេចក្តីស្រឡាញ់ តាមរយៈ ការអត់ទោសដល់អ្នកដទៃ។ យើងក៏បង្ហាញសេចក្តីស្រឡាញ់ តាមរយៈការប្រាប់គេអំពី ដំណឹងល្អ។ ក្នុងនាមជាក្រុមជំនុំ យើងស្គាល់របៀបដែលត្រូវបង្ហាញសេចក្តីស្រឡាញ់ទៅ កាន់អ្នកដទៃ និង ផ្សាយដំណឹងល្អ ក្នុងនាមជាគ្រួសារ។

៣. បង្កើតសាវ័ក

ម៉ាថាយ ២៨:១៨-១៩

18ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង 19ដូច្នេះ ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះវរ‌បិតា ព្រះ‌រាជ‌បុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ
Matthew 28:18-19
18Then Jesus came to them and said, “All authority in heaven and on earth has been given to me.19Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit,

ក្នុងនាមជាក្រុមជំនុំ និង ជាសមាជិកនៃក្រុមជំនុំ យើងជួយគ្រិស្តបរិស័ទថ្មីឲ្យរីកចម្រើន ឡើងកាន់តែមានលក្ខណៈដូចព្រះយេស៊ូនៅក្នុងគំនិត ពាក្យសំដី និង ទង្វើរបស់ពួកគេ។ ការនេះហៅថា “ការបង្កើតសាវ័ក”។ ក្នុងនាមជាក្រុមជំនុំ យើងស្គាល់ពីរបៀបក្នុងការបង្កើត សាវ័ក។

៤. មានទំនាក់ទំនងល្អជាមួយគ្នា ជាក្រុមគ្រួសារ ក្រោមការមើលថែរបស់គ្រូគង្វាល

ម៉ាថាយ ២៨:១៩

19ដូច្នេះ ចូរ​ទៅ​បញ្ចុះ‌បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះវរ‌បិតា ព្រះ‌រាជ‌បុត្រា នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ
Matthew 28:19
19Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit,

 ពេលដែលយើងទទួលពិធីជ្រមុជទឹក យើងបង្ហាញពិភពលោក និង អារក្សថា យើងបាន ចូលក្នុងគ្រួសារនៃព្រះ។ ឥឡូវ យើងជាសមាជិកគ្រួសារនៃព្រះ។ យើងមានទំនាក់ទំនងជា មួយគ្រិស្តបរិស័ទដទៃទៀត ក្នុងនាមជាបងប្អូនប្រុសស្រី។ យើងត្រូវបានបន្ថែមចូលក្នុង ក្រុមជំនុំក្នុងស្រុក ហើយមានទំនាក់ទំនងជាមួយអ្នកដទៃ និង ស្ថិតនៅក្រោមការមើលថែ របស់គ្រូគង្វាលនៃក្រុមជំនុំ ក្នុងនាមជាចៀមនៃព្រះ និង ជាកូនចៀមរបស់គេ។ ក្នុងនាមជាក្រុមជំនុំ យើងស្គាល់សកម្មភាពដែលជួយយើងរីកចម្រើនឡើងរួមគ្នានៅក្នុងទំនាក់ទំនង ជាគ្រួសារនៃព្រះ និង ស្គាល់ពីការថែទាំរបស់ក្រុមជំនុំរបស់យើង។

៥. យល់ ស្តាប់បង្គាប់ និង អនុវត្តព្រះបន្ទូលព្រះនៅក្នុងជីវិតរបស់ពួកគេ

ម៉ាថាយ ២៨:២០

20ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។
Matthew 28:20
20and teaching them to obey everything I have commanded you. And surely I am with you always, to the very end of the age.”

 ក្នុងនាមជាគ្រិស្តបរិស័ទ យើងព្យាយាមស្គាល់ព្រះបន្ទូលរបស់ព្រះនៅក្នុងព្រះគម្ពីរ ហើយក៏ ព្យាយាមដឹងពីអ្វីដែលធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ និង អ្វីដែលធ្វើឲ្យទ្រង់មិនគាប់ ព្រះហឫទ័យ។ យើងព្យាយាមធ្វើឲ្យព្រះគាប់ព្រះហឫទ័យជាមួយអ្វីដែលយើងគិត ពាក្យ សំដី និង ទង្វើរបស់យើង ដើម្បីថ្វាយព្រះកិត្តិយសដល់ទ្រង់។ ក្នុងនាមជាគ្រិស្តបរិស័ទ គោលដៅរបស់យើងក្នុងជីវិត គឺរស់នៅជីវិតដែលថ្វាយព្រះកិត្តិយសដល់ទ្រង់ និង ធ្វើឲ្យ ទ្រង់គាប់ព្រះហឫទ័យ។ យើងក៏បម្រើអ្នកដទៃនៅក្នុងក្រុមជំនុំ និង ខាងក្រៅក្រុមជំនុំផង ដែរ។ យើងស្វែងយល់ពីអំណោយទានខាងវិញ្ញាណ ការជម្រុញចិត្ត សមត្ថភាព បុគ្គលិក លក្ខណៈ និង បទពិសោធន៍នៅក្នុងជីវិត ហើយរកមើល ឬបង្កើតព័ន្ធកិច្ចមួយ ដើម្បីបម្រើ អ្នកដទៃ។ ក្នុងនាមជាក្រុមជំនុំ យើងស្គាល់ពីរបៀប ដើម្បីរៀន និង អនុវត្តតាមព្រះគម្ពីរ ហើយជួយសមាជិកក្រុមជំនុំ និង បម្រើអ្នកដទៃនៅក្នុងព័ន្ធកិច្ចមួយ។

ហេតុផលប្រាំយ៉ាងនៃការថ្វាយ

សកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងទៀតនៃក្រុមជំនុំ គឺសមាជិកក្រុមជំនុំត្រូវថ្វាយ ដើម្បី ជួយផ្គត់ផ្គង់ដល់ព័ន្ធកិច្ចនៃក្រុមជំនុំដែលមាននៅក្នុងក្រុមជំនុំក្នុងស្រុក និង កន្លែងដាច់ស្រយាល ផ្សេងទៀត។ នេះគឺជាលក្ខណៈសម្បត្តិមួយនៃប្រជារាស្ត្ររបស់ព្រះ តាំងពីដើមរៀងមក។ យើង ហៅការថ្វាយរបស់យើងថា “តង្វាយមួយភាគដប់” និង “តង្វាយពិសេស”។ នៅក្នុងមេរៀននេះ យើងនឹងរៀនអំពីតង្វាយមួយភាគដប់ និង តង្វាយពិសេស ប៉ុន្តែ ខាងក្រោមនេះ គឺជាហេតុផល សំខាន់ប្រាំយ៉ាងដែលយើងត្រូវថ្វាយ។

១. ស្តាប់បង្គាប់ព្រះជាម្ចាស់

ហេតុផលដែលយើងធ្វើ ដូចជា កែប្រែចិត្តគំនិត ទទួលពិធីជ្រមុជទឹក ជ្រមុជក្នុងព្រះ វិញ្ញាណដ៏វិសុទ្ធ ចូលរួមក្រុមជំនុំ និង ថ្វាយ គឺដើម្បីស្តាប់បង្គាប់តាមព្រះជាម្ចាស់។ ពេលដែលយើងជ្រើសរើសជឿលើព្រះយេស៊ូ ហើយទទួលការអត់ទោស យើងក៏ជ្រើសរើស ទទួលយកព្រះដ៏ពិតមានព្រះជន្មរស់តែមួយអង្គ ជាម្ចាស់នៃជីវិតរបស់យើងផងដែរ។ ទ្រង់ ជ្រាបដឹងនូវអ្វីដែលត្រឹមត្រូវសម្រាប់យើង។ យើងមិនដឹងឡើយ។ យើងជ្រើសរើសស្តាប់ បង្គាប់ទ្រង់ បើយើងយល់ពីហេតុផលនេះ។

ហេ‌ព្រើរ ១១:៨
8ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ
Hebrews 11:8 (NIV)
8By faith Abraham, when called to go to a place he would later receive as his inheritance, obeyed and went, even though he did not know where he was going.

 

២.ថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់

គោលបំណងដ៏ចំបងនៃការថ្វាយ គឺជាការថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់។ ពេល ដែលយើងថ្វាយដល់ព្រះជាម្ចាស់នូវទ្រព្យសម្បត្តិ លុយកាក់ និង ផលដំណាំរបស់យើង នោះយើងបង្ហាញដល់ព្រះថា ទ្រង់សំខាន់ជាងអ្វីៗដែលយើងមាន។

សុភាសិត ៣:៩

9ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ
Proverbs 3:9
9Honor the Lord with your wealth,
with the firstfruits of all your crops;

តង្វាយរបស់យើងចំពោះព្រះ គឺជាយញ្ញបូជា (ការលះបង់) មួយ។ ពេលដែលយើងថ្វាយ យើងឲ្យទៅកាន់ក្រុមជំនុំក្នុងស្រុក ព័ន្ធកិច្ច ឬមនុស្សផ្សេងទៀត។ ពេលដែលយើងឲ្យ យើងជ្រើសរើសលះបង់នូវអ្វីដែលសំខាន់ចំពោះយើង ដូចជា លុយកាក់ ផ្លែឈើ បន្លែ ផល ស្រូវ ជាដើម។ ទង្វើនេះ ធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ និង ថ្វាយព្រះកិត្តិយសដល់ ទ្រង់។ ទោះបីជាយើងមានក្តី ឬក្រក្តី យើងគួរតែមានទម្លាប់ក្នុងការថ្វាយដល់ព្រះដោយចិត្ត លះបង់។

៣. ផ្គត់ផ្គង់ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ

ព្រះជាម្ចាស់ជ្រើសរើសមនុស្សឲ្យមកដឹកនាំក្រុមជំនុំរបស់ទ្រង់ ដើម្បីសម្រេចគោលបំណង របស់ទ្រង់។ នៅក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានជ្រើសរើសគ្រួសារ មួយ ចេញពីពូជពង្សលោកលេវី លោកម៉ូសេ លោកអើរ៉ុន លោកយ៉ូស្វេ និង អ្នកដទៃ ដើម្បី ដឹកនាំប្រជារាស្ត្ររបស់ព្រះទៅតាមមាគ៌ារបស់ទ្រង់។ អ្នកដឹកនាំទាំងនេះ នឹងជួបជាមួយ ព្រះ បង្រៀនមនុស្សអំពីព្រះបន្ទូល និង មាគ៌ារបស់ព្រះ ហើយធ្វើជាតំណាងឲ្យប្រជារាស្ត្ររបស់ព្រះនៅក្នុងសង្គម។ អ្នកដឹកនាំទាំងនេះ មិនបានទទួលដីធ្លីពីព្រះឡើយ ពេលដែល ពួកគេចូលក្នុងទឹកដីកាណាន។ គ្រួសារទាំងអស់ផ្សេងទៀត ទទួលបានចំណែកដី ប៉ុន្តែ ពួកលេវី មិនបានទទួលឡើយ។ ពួកគេបានទទួលការត្រាស់ហៅមួយមកពីព្រះ ដើម្បី លះបង់ និង ទុកចិត្តព្រះ ហើយប្រជារាស្ត្ររបស់ទ្រង់ ត្រូវផ្គត់ផ្គង់តម្រូវការរបស់ពួកគេ។ ប្រជាជនអ៊ីស្រាអែល បានដាក់តង្វាយមួយភាគដប់ និង តង្វាយពិសេស ដើម្បីផ្គត់ផ្គង់ដល់ អ្នកដឹកនាំរបស់ពួកគេ។

ជនគណនា ១៨:២០

20ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​ឯង​មាន​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​គេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​គេ​ដែរ គឺ​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ‌អាករ​របស់​ឯង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ
Numbers 18:20
20The Lord said to Aaron, “You will have no inheritance in their land, nor will you have any share among them; I am your share and your inheritance among the Israelites.

ដូចគ្នាផងដែរ ព្រះជាម្ចាស់ជ្រើសរើសអ្នកដឹកនាំនៅក្នុងក្រុមជំនុំ ដើម្បីធ្វើការពេញពេល សម្រាប់ទ្រង់។ នៅផ្នែកមុន យើងបានរៀនអំពីសកម្មភាពទាំងប្រាំរបស់ក្រុមជំនុំ។ អ្នក ដឹកនាំ ដែលជាគ្រូគង្វាល ជួយរៀបចំចាត់ចែងសកម្មភាពទាំងអស់នេះ បង្រៀនមាគ៌ារបស់ ព្រះ និង ធ្វើជាតំណាងក្រុមជំនុំទៅកាន់សហគមន៍។ ព្រះជាម្ចាស់ត្រាស់ហៅទ្រង់ឲ្យ គង្វាលហ្វូងចៀមរបស់ព្រះ។ ក្រុមជំនុំ គួរតែមានអ្នកស្ម័គ្រចិត្តជាច្រើន ប៉ុន្តែ ពេលដែល ក្រុមជំនុំរីកចម្រើនឡើង យើងអាចត្រូវការអ្នកជួយផ្សេងទៀត ដើម្បីជួយដឹកនាំសកម្មភាព ផ្សេងៗនៃក្រុមជំនុំ។ អ្នកដឹកនាំទាំងអស់នេះ គួរតែទទួលបានជំនួយផ្នែកហិរញ្ញវត្ថុចេញពី តង្វាយនៃក្រុមជំនុំ។

១កូរិនថូស ៩:១៣-១៤

13តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។ 14ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ
1 Corinthians 9:13-14
13Don’t you know that those who serve in the temple get their food from the temple, and that those who serve at the altar share in what is offered on the altar? 14In the same way, the Lord has commanded that those who preach the gospel should receive their living from the gospel.

១កូរិនថូស ៩:៤-៨

4នោះ​គឺ​ថា តើ​យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ទទួល​ទាន​ទេ​ឬ​អី 5តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត នឹង​បង​ប្អូន​ព្រះ‌អម្ចាស់ ហើយ​កេផាស​ដែរ​ទេ​ឬ​អី 6ឬ​មួយ តើ​មាន​តែ​ខ្ញុំ នឹង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី 7ចុះ​តើ​ដែល​មាន​អ្នក​ណា​ធ្វើ​ជា​ទាហាន ហើយ​ចាយ​តែ​ប្រាក់​ខ្លួន​ឯង​ឬ​ទេ តើ​ដែល​មាន​អ្នក​ណា​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ រួច​មិន​បរិភោគ​ផល​ពី​ចំការ​នោះ ឬ​ដែល​មាន​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ ឥត​ផឹក​ទឹក​ដោះ​វា​ឬ​ទេ 8ដែល​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ នោះ​តើ​តាម​តែ​របៀប​មនុស្ស​ប៉ុណ្ណោះ ឯ​ក្រិត្យ‌វិន័យ តើ​មិន​ថា​ដូច្នេះ​ដែរ​ទេ​ឬ

1 Corinthians 9:4-8

 4Don’t we have the right to food and drink? 5Don’t we have the right to take a believing wife along with us, as do the other apostles and the Lord’s brothers and Cephas? 6Or is it only I and Barnabas who lack the right to not work for a living?7Who serves as a soldier at his own expense? Who plants a vineyard and does not eat its grapes? Who tends a flock and does not drink the milk? 8Do I say this merely on human authority? Doesn’t the Law say the same thing? 

១ធីម៉ូថេ ៥:១៧-១៨

17អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម 18ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន»
1 Timothy 5:17-18
17The elders who direct the affairs of the church well are worthy of double honor, especially those whose work is preaching and teaching. 18For Scripture says, “Do not muzzle an ox while it is treading out the grain,” and “The worker deserves his wages.”

ក្រុមជំនុំក្នុងស្រុក មានក្រុមអ្នកដឹកនាំដែលនឹងសម្រេចចិត្តរួមគ្នាពីចំនួននៃតង្វាយ ដែល គួរតែផ្តល់ជូនដល់គ្រូគង្វាល។ នៅដើមដំបូងនៃក្រុមជំនុំ គ្រិស្តទូត ឬអ្នកដឹកនាំនៅក្នុងក្រុម ជំនុំផ្សេង អាចជាផ្នែកមួយនៃក្រុមអ្នកដឹកនាំ ដើម្បីជួយធ្វើការសម្រេចចិត្តទាំងនេះ។

៤. ផ្សាយដំណឹងល្អ

ក្រុមជំនុំក្នុងស្រុក គឺជាប្រភពនៃការផ្សាយដំណឹងល្អ។ ក្រុមជំនុំក្នុងស្រុក នឹងរៀបចំ ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីផ្សាយដំណឹងល្អ បញ្ជូនក្រុមទៅផ្សាយដំណឹងល្អ និង ប្រហែល ផ្គត់ផ្គង់ដល់អ្នកផ្សាយដំណឹងល្អដែលចេញពីក្រុមជំនុំរបស់ខ្លួន ដើម្បីទៅផ្សាយដំណឹងល្អ។ ផ្នែកមួយនៃតង្វាយមួយភាគដប់ និង តង្វាយពិសេសនៃក្រុមជំនុំ នឹងត្រូវប្រើប្រាស់ ដើម្បី ផ្គត់ផ្គង់ដល់ការផ្សាយដំណឹងល្អ តាមរយៈវិធីសាស្ត្រផ្សេងៗជាច្រើន។

លោកគ្រីស្ទទូតប៉ូល បានទទួលការផ្គត់ផ្គង់ពីក្រុមជំនុំក្នុងស្រុក ពេលដែលលោកចេញទៅ ផ្សាយដំណឹងល្អ។

ភីលីព ៤:១៦

១៦ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង 

Philippians 4:16
16for even when I was in Thessalonica, you sent me aid more than once when I was in need.

៥.បំពេញសេចក្តីត្រូវការនៅក្នុងព្រះដំណាក់របស់ព្រះ ដែលជាក្រុមជំនុំ

ក្រុមជំនុំក្នុងស្រុក អាចមានព័ន្ធកិច្ចជាច្រើន។ បើក្រុមជំនុំរីកចម្រើនឡើង គេអាចចង់មាន ព័ន្ធកិច្ចកុមារ ព័ន្ធកិច្ចយុវជន ព័ន្ធកិច្ចស្ត្រី ព័ន្ធកិច្ចបុរស ឬសកម្មភាពនៃការអភិវឌ្ឍន៍។ លុយដែលត្រូវចំណាយសម្រាប់ព័ន្ធកិច្ចទាំងនេះ ក៏នឹងត្រូវយកចេញពីតង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់ក្រុមជំនុំផងដែរ។

នៅក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ប្រជាជនអ៊ីស្រាអែលត្រូវបានបញ្ជា និង ទទួល ព្រះពរពីព្រះជាម្ចាស់ សម្រាប់តង្វាយមួយភាគដប់ ដើម្បីផ្គត់ផ្គង់ដល់ការចំណាយ និង ថ្លៃ រដ្ឋបាលនៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់។ គោលការណ៍នៃការថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេសនេះ ក៏នៅតែពិតដដែលនៅក្នុងសម័យបច្ចុប្បន្ន ដ្បិត ព្រះវិហារ របស់យើង គឺជាក្រុមជំនុំ ជាកន្លែងដែលយើងថ្វាយបង្គំ និង ទទួលជំនួយខាងវិញ្ញាណ។ អគារ និង ការចាត់ចែងក្នុងក្រុមជំនុំ ក៏ត្រូវផ្គត់ផ្គង់ចេញពីតង្វាយមួយភាគដប់ និង តង្វាយ ពិសេសរបស់យើង ហើយការចំណាយទាំងនោះ រួមមាន ថ្លៃភ្លើង ថ្លៃទឹក បង្គន់ អគារក្រុម ជំនុំ និង ការចំណាយផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងក្រុមជំនុំ។

សេចក្តីសង្ខេប

នៅក្នុងសេចក្តីសង្ខេប យើងឃើញថា មាននូវគោលបំណងទាំងប្រាំនៃក្រុមជំនុំ ដែលនឹងត្រូវការ ការគ្រប់គ្រង និង ជំនួយផ្នែកហិរញ្ញវត្ថុ ហើយក៏មាននូវហេតុផលប្រាំយ៉ាង ដែលយើងត្រូវថ្វាយផង ដែរ។

អ្នកអាចឃើញថា ដោយសារការទាំងនេះ ក្រុមជំនុំខ្លះ អាចត្រូវការលុយជាច្រើន។ គោលដៅរបស់ យើង គឺឲ្យដំណឹងល្អបានឮពេញភូមិ ឃុំ ស្រុកទាំងអស់។ ព្រះជាម្ចាស់រំពឹងចង់ឃើញក្រុមជំនុំ របស់ទ្រង់រីកចម្រើនឡើង។ តើយើងបានលុយទាំងនេះមកពីណា? ភាគច្រើន យើងទទួលបានលុយពីសមាជិកក្រុមជំនុំ ពេលដែលព្រះជាម្ចាស់ប្រទានពរដល់ពួកគេ។ នៅក្នុងមេរៀនបន្ទាប់ យើងនឹងសិក្សាថែមទៀតអំពីអ្វីដែលព្រះគម្ពីរចែងទាក់ទងនឹងការជួយផ្គត់ផ្គង់ដល់អ្នកដឹកនាំក្រុម ជំនុំ។

ការយល់ដឹងអំពីតង្វាយមួយភាគដប់ និង តង្វាយពិសេស

កាលពីដំបូង ប្រជារាស្ត្ររបស់ព្រះដែលស្រឡាញ់ទ្រង់ ធ្លាប់ថ្វាយទៅកាន់ព្រះជាម្ចាស់១០%នៃ ផលរបស់ពួកគេ និង ថ្វាយតង្វាយពិសេស ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេទៅកាន់ព្រះ ជាម្ចាស់។

លោកយ៉ាកុប

លោកុប្បត្តិ ២៨:២២

22ឯ​ថ្ម​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នោះ​នឹង​បាន​ជា​ដំណាក់​នៃ​ព្រះ ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ​ដែរ។
Genesis 28:22 (NIV)
22and this stone that I have set up as a pillar will be God’s house, and of all that you give me I will give you a tenth.”

លោកអប្រាហាំ

លោកុប្បត្តិ ១៤:២០

20ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។

Genesis 14:20 (NIV) 

20And praise be to God Most High,
who delivered your enemies into your hand.”
Then Abram gave him a tenth of everything.

យ៉ូហាន ៨:៣៩

39គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដព្រះជាម្ចាស់ជាម្ចាស់លើអ្វីៗទាំងអស់
John 8:39 (NIV)
39“Abraham is our father,” they answered.
“If you were Abraham’s children,”said Jesus, “then you would do what Abraham did.

វាជាការសំខាន់សម្រាប់យើង ដែលត្រូវដឹងថា ព្រះជាម្ចាស់ជាម្ចាស់លើអ្វីៗទាំងអស់។ ទ្រង់ជាព្រះ អាទិករ និង ជាប្រភពនៃអ្វីៗគ្រប់យ៉ាង។ ទ្រង់អនុញ្ញាតឲ្យមនុស្សលោករស់នៅ និង ដកដង្ហើមនៅ លើផែនដី។ ទ្រង់ប្រទានរបស់ល្អៗដល់មនុស្សលោកទាំងអស់។ ទ្រង់ប្រទានឲ្យយើងមានភ្លៀង ពន្លឺថ្ងៃ បន្លែ ផ្លែឈើ សត្វ ដើម្បីបរិភោគ ដើមឈើ និង ថ្មសម្រាប់សង់ផ្ទះ។ អ្វីៗគ្រប់យ៉ាង សុទ្ធតែ មកពីទ្រង់។

ទំនុកដំកើង ២៤:១

1ផែនដី នឹង​សារពើ​នៅ​ផែនដី
ជា​របស់​ផង​ព្រះ‌យេហូវ៉ា
ព្រម​ទាំង​លោកីយ នឹង​បណ្តា​អ្នក​ដែល​នៅ​លោកីយ​ផង
Psalms 24:1 (NIV)
1The earth is the Lord’s, and everything in it,
the world, and all who live in it;
១របាក្សត្រ ២៩:១១
11ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ នឹង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ នឹង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់
1 Chronicles 29:11 (NIV)
11Yours, Lord, is the greatness and the power
and the glory and the majesty and the splendor,
for everything in heaven and earth is yours.
Yours, Lord, is the kingdom;
you are exalted as head over all.
លេវី‌វិន័យ ២៥:២៣
23មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ
Leviticus 25:23 (NIV)
23“ ‘The land must not be sold permanently, because the land is mine and you reside in my land as foreigners and strangers.

ទំនុកដំកើង ៥០:១០

10ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញ
ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង
Psalms 50:10 (NIV)
10for every animal of the forest is mine,
and the cattle on a thousand hills.

ហាកាយ ២:៨

8ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ
Haggai 2:8 (NIV)
8‘The silver is mine and the gold is mine,’ declares the Lord Almighty.

វាជាការសំខាន់សម្រាប់យើងដែលត្រូវស្គាល់ព្រះជាម្ចាស់ជានរណា ហើយយើងជានរណា។ ព្រះ ជាម្ចាស់ជាម្ចាស់ ហើយយើងគ្រាន់តែជាអ្នកមើលខុសត្រូវប៉ុណ្ណោះ។ ព្រះជាម្ចាស់អនុញ្ញាតឲ្យយើង ប្រើប្រាស់ទ្រព្យសម្បត្តិរបស់ទ្រង់ ប៉ុន្តែ ទ្រព្យទាំងនោះមិនមែនជារបស់យើងឡើយ។

ម៉ាថាយ ២៥:១៤-៣០ 

14ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ 15បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ 16នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត 17ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត 18តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ 19យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ 20ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត 21ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ 22កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត 23ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ 24ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ 25ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ 26ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ 27នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង 28ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ 29ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី​ដែល​អ្នក​នោះ​មាន​ផង 30ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។
Matthew 25:14-30 (NIV)

14 “Again, it will be like a man going on a journey, who called his servants and entrusted his wealth to them.15To one he gave five bags of gold, to another two bags, and to another one bag, each according to his ability. Then he went on his journey.16The man who had received five bags of gold went at once and put his money to work and gained five bags more.17So also, the one with two bags of gold gained two more.18But the man who had received one bag went off, dug a hole in the ground and hid his master’s money.
19 “After a long time the master of those servants returned and settled accounts with them.20The man who had received five bags of gold brought the other five. ‘Master,’ he said, ‘you entrusted me with five bags of gold. See, I have gained five more.’
21 “His master replied, ‘Well done, good and faithful servant! You have been faithful with a few things; I will put you in charge of many things. Come and share your master’s happiness!’
22 “The man with two bags of gold also came. ‘Master,’ he said, ‘you entrusted me with two bags of gold; see, I have gained two more.’
23 “His master replied, ‘Well done, good and faithful servant! You have been faithful with a few things; I will put you in charge of many things. Come and share your master’s happiness!’
24 “Then the man who had received one bag of gold came. ‘Master,’ he said, ‘I knew that you are a hard man, harvesting where you have not sown and gathering where you have not scattered seed.25So I was afraid and went out and hid your gold in the ground. See, here is what belongs to you.’
26 “His master replied, ‘You wicked, lazy servant! So you knew that I harvest where I have not sown and gather where I have not scattered seed?27Well then, you should have put my money on deposit with the bankers, so that when I returned I would have received it back with interest.
28 “ ‘So take the bag of gold from him and give it to the one who has ten bags.29For whoever has will be given more, and they will have an abundance. Whoever does not have, even what they have will be taken from them.30And throw that worthless servant outside, into the darkness, where there will be weeping and gnashing of teeth.’

ប្រាប់ពីសាច់រឿងមួយអំពីបុរសម្នាក់ ដែលឲ្យអ្នកបម្រើរបស់គាត់មើលថែរក្សាទ្រព្យសម្បត្តិរបស់គាត់ ខណៈពេលដែលគាត់ចេញដំណើរទៅផ្លូវឆ្ងាយ។ ខណៈពេលដែល គាត់នៅទីនោះ អ្នកបម្រើរបស់គាត់មើលថែរក្សាទ្រព្យសម្បត្តិរបស់គាត់ ប៉ុន្តែ ពេលដែលគាត់បាន ត្រលប់មកវិញ គេបានប្រគល់ទ្រព្យសម្បត្តិដល់គាត់វិញ។ វាដូចគ្នាផងដែរចំពោះយើង។ ព្រះជា ម្ចាស់ប្រទានឲ្យយើងនូវអ្វីៗទាំងអស់ ប៉ុន្តែ ទ្រង់គឺជាម្ចាស់នៃការទាំងអស់នោះ។ ពេលដែលយើង ថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស យើងថ្វាយដល់ទ្រង់នូវអ្វីដែលជាកម្មសិទ្ធិរបស់ ទ្រង់វិញ។

១ពេត្រុស ៤:១០

10គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ
1 Peter 4:10 (NIV)
10Each of you should use whatever gift you have received to serve others, as faithful stewards of God’s grace in its various forms.

១កូរិនថូស ៤:២

2រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ‌ត្រង់
1 Corinthians 4:2 (NIV)
2Now it is required that those who have been given a trust must prove faithful.

ចូរកុំភាន់ច្រលំឡើយ។ ព្រះជាម្ចាស់ជាម្ចាស់ ហើយអ្វីៗគ្រប់យ៉ាងដែលយើងមាន គឺជារបស់ទ្រង់។ ពេលដែលព្រះប្រាប់យើងឲ្យថ្វាយដល់ទ្រង់វិញ ជាតង្វាយមួយភាគដប់ និង តង្វាយពិសេស ក្នុង ចំណែកនៃអ្វីដែលទ្រង់បានប្រទានដល់យើង ដូច្នេះ យើងគួរតែសប្បាយចិត្ត។ នេះគឺជារបៀបមួយ ដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ និង ចិត្តកតញ្ញូរបស់យើងចំពោះទ្រង់។

តើអ្វីទៅជាតង្វាយមួយភាគដប់?

តង្វាយមួយភាគដប់ គឺជាតង្វាយដប់ហូតមួយ។ បើយើងទទួលបានអំណោយជាលុយចំនួន ១០០$ យើងដក១០$ ហើយថ្វាយ១០$ នោះជាតង្វាយដល់ព្រះ។ បើមាន់របស់យើងមានកូន មាន់ចំនួនដប់ យើងដកកូនមាន់មួយទុក ហើយថ្វាយជាតង្វាយដល់ព្រះ។ បើយើងបេះផ្លែស្វាយ បានចំនួន២០ផ្លែ យើងថ្វាយស្វាយ២ផ្លែដល់ព្រះជាម្ចាស់។ នេះហើយជាអត្ថន័យនៃការថ្វាយ តង្វាយមួយភាគដប់។ អ្វីដែលយើងទទួលបាន ជាអំណោយពីអ្នកដទៃ ពីផលផ្លែចេញពីដៃរបស់ យើង បើយើងជាកសិករ ឬពីប្រាក់ខែរបស់យើង បើយើងជាបុគ្គលិក/កម្មករ យើងហូត១០%ទុក ហើយថ្វាយទៅកាន់ព្រះជាម្ចាស់។

បើនរណាម្នាក់មកលេងក្រុមជំនុំ ឬភូមិរបស់យើង ហើយថ្វាយតង្វាយជាលុយដល់យើង យើងគួរ តែញែក១០% នៃលុយដែលយើងទទួលបាន ហើយថ្វាយជាតង្វាយដល់ព្រះជាម្ចាស់ តាមរយៈ ក្រុមជំនុំ។

តង្វាយមួយភាគដប់ គឺជារបៀបរបស់ព្រះ ដើម្បីផ្គត់ផ្គង់ដល់ សកម្មភាពរបស់ក្រុមជំនុំ

ចូរកុំភាន់ច្រលំឡើយ។ យើងមិនពឹងអាងលើក្រុមនិកាយ ប្រភពធនធានពីភ្នំពេញ ឬពីភ្ញៀវបរទេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមជំនុំក្នុងស្រុក អ្នកដឹកនាំ និង ព័ន្ធកិច្ចរបស់យើងឡើយ។ សមាជិកក្រុមជំនុំ ស្តាប់បង្គាប់តាមព្រះជាម្ចាស់ ដោយថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស ហើយព្រះជា ម្ចាស់នឹងប្រទានពរដល់ពួកគេវិញ។

យើងថ្វាយដល់ព្រះនូវផលដំបូង...មិនមែនផលចុងក្រោយឡើយ។ ពេលដែលយើងបើកប្រាក់ខែ យើងដក១០%ថ្វាយទៅព្រះនៅក្នុងការប្រជុំក្រុមជំនុំបន្ទាប់របស់យើង។ ពេលដែលយើងប្រមូល ផល យើងដកទុក១០% ហើយថ្វាយទៅកាន់ព្រះ ដើម្បីជួយដល់គ្រូគង្វាល អ្នកដឹកនាំ អ្នកក្រីក្រ និង អ្នកខ្វះខាតនៅក្នុងក្រុមជំនុំ។

សុភាសិត ៣:៩

9ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ
Proverbs 3:9 (NIV)
9Honor the Lord with your wealth,
with the firstfruits of all your crops;

លេវី‌វិន័យ ២៧:៣០-៣២
30ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់ 31បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​១​ភាគ​ក្នុង​១០​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត 32ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​ដង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា
Leviticus 27:30-32 (NIV)
30“ ‘A tithe of everything from the land, whether grain from the soil or fruit from the trees, belongs to the Lord; it is holy to the Lord. 31Whoever would redeem any of their tithe must add a fifth of the value to it. 32Every tithe of the herd and flock—every tenth animal that passes under the shepherd’s rod—will be holy to the Lord.

ម៉ាឡាគី ៣:១០

10ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
Malachi 3:10 (NIV)
10Bring the whole tithe into the storehouse, that there may be food in my house. Test me in this,” says the Lord Almighty, “and see if I will not throw open the floodgates of heaven and pour out so much blessing that there will not be room enough to store it.

នៅក្នុងខគម្ពីរនេះ ព្រះជាម្ចាស់បានបញ្ជាយើងឲ្យនាំតង្វាយមួយភាគដប់ទៅដាក់នៅក្នុងឃ្លាំង របស់ទ្រង់។ នៅសម័យបុរាណនៃប្រទេសអ៊ីស្រាអែល នៅក្នុងព្រះវិហារមានកន្លែងមួយដែល មនុស្សនាំយកផលស្រូវ ផ្លែឈើ សត្វរបស់ពួកគេ ។ល។ ដាក់ជាតង្វាយមួយភាគដប់ ឬតង្វាយ ពិសេស។ ពេលខ្លះ ពួកគេក៏ដាក់តង្វាយជាលុយផងដែរ។ តង្វាយមួយភាគដប់ ត្រូវបានប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់អ្នកដឹកនាំនៅព្រះវិហារ និង សកម្មភាព និង ព័ន្ធកិច្ចនៃព្រះវិហារ។ ក្នុងពេលសព្វ ថ្ងៃ យើងដាក់តង្វាយមួយភាគដប់របស់យើងទៅកាន់ក្រុមជំនុំ ហើយថ្វាយជាតង្វាយដល់អ្នក ដឹកនាំនៅក្រុមជំនុំ ដើម្បីផ្គត់ផ្គង់ដល់ការរស់នៅរបស់ពួកគេ និង ព័ន្ធកិច្ចនៃក្រុមជំនុំ។

ម៉ាឡាគី ៣:៨
8ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង
Malachi 3:10 (NIV)
8“Will a mere mortal rob God? Yet you rob me.
“But you ask, ‘How are we robbing you?’
“In tithes and offerings.
ពេលដែលយើងស្តាប់បង្គាប់ថ្វាយតង្វាយដល់ទ្រង់ នោះទ្រង់នឹងប្រទានពរយើង ប៉ុន្តែ បើយើងមិន ស្តាប់បង្គាប់តាមទ្រង់ ដោយមិនថ្វាយតង្វាយមួយភាគដប់របស់យើងទេ នោះទ្រង់នឹងដាក់បណ្តាសាដល់យើងមិនខាន។

សុភាសិត ១១:២៤-២៥
24មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។
25មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

ពេលដែលយើងថ្វាយ នោះយើងនឹងទទួលព្រះពរ

ក្នុងខគម្ពីរខាងលើ ព្រះជាម្ចាស់មានបន្ទូលថា ពេលដែលយើងស្តាប់បង្គាប់ថ្វាយតង្វាយមួយភាគ ដប់របស់យើង នោះទ្រង់នឹងបើកទ្វារស្ថានសួគ៌ ហើយចាក់បង្ហូរព្រះពររបស់ទ្រង់។ ព្រះពររបស់ ព្រះជាម្ចាស់ មានដូចជា សុខភាពល្អ ការប្រោសឲ្យជា ទំនាក់ទំនងល្អ ភាពជោគជ័យនៅក្នុងជីវិត និង លុយកាក់។ សូមអាន ទុតិយកថា ២៨ អំពីព្រះពររបស់ព្រះ ពេលដែលយើងស្តាប់បង្គាប់ទ្រង់ និង អំពីបណ្តាសា នៅពេលដែលលយើងមិនស្តាប់បង្គាប់តាមទ្រង់។

សូមពិចារណាលើខគម្ពីរ និង ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់អំពីការថ្វាយ៖

២កូរិនថូស ៨:១-៤
1បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា 2កាល​មាន​សេចក្ដី​ទុក្ខ​លំបាក​កំពុង​តែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្ដី​អំណរ​ជា​បរិបូរ នឹង​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស‌លប់​វិញ 3ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​គេ ហើយ​ហួស​កំឡាំង​គេ​ផង 4ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទាន​របស់​គេ​នេះ ដែល​ជា​សេចក្ដី​ប្រកប​ក្នុង​ការ‌ងារ​សំរាប់​ពួក​បរិសុទ្ធ

ក្រុមជំនុំនៅក្នុងស្រុកម៉ាសេដូន មានជីវភាពក្រីក្រ ប៉ុន្តែ ពួកគេបានឲ្យទាំងចិត្តសប្បុរសទៅកាន់ លោកគ្រិស្ត ប៉ូល និង ព័ន្ធកិច្ចរបស់លោក។ ទោះបីជាយើងមានជីវភាពក្រីក្រក៏ដោយ ក៏យើងគួរតែ ឲ្យដោយចិត្តសប្បុរស។

២កូរិនថូស ៨:៧

បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មាន ចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការ ប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។

ក្នុងនាមជាគ្រិស្តបរិស័ទ យើងចង់ចម្រើនឡើងនៅក្នុងការថ្វាយបង្គំ ការបម្រើអ្នកដទៃ ការ ស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃ និង អ្វីៗគ្រប់យ៉ាង ដែលយើងធ្វើ។ យើងក៏គួរតែចម្រើនឡើង ក្លាយជាអ្នកឲ្យដោយចិត្តសប្បុរសចំពោះក្រុមជំនុំ និង អ្នកដឹកនាំរបស់ព្រះផងដែរ។

២កូរិនថូស ៨:១០-១២

* ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ ផ្តើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្តើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្តើម គំនិតទៀតផង។”” ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្តើមគំនិតនេះ យ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។ ** កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើង មាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។

ក្រុមជំនុំក្នុងក្រុងកូរិនថូស បានសន្យាទៅលោកប៉ូលថា ពួកគេនឹងថ្វាយតង្វាយដោយចិត្តសប្បុរស ប៉ុន្តែ ពួកគេមានភាពយឺតយ៉ាវ ហើយក្រោយពេលមួយឆ្នាំ ពួកគេមិនទាន់បានថ្វាយនៅឡើយ។ យើងគួរតែមានចិត្តខ្នះខ្នែង ពេលដែលថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស។ ដូចព្រះ គម្ពីរបានបញ្ជាយើង យើងគួរតែថ្វាយផលដំបូងរបស់យើង មិនមែនផលចុងក្រោយឡើយ។ យើង គួរតែចាត់ទុកការឲ្យ ជាអាទិភាពទីមួយរបស់យើង។ ខណៈពេលដែលយើងទទួលបានលុយ ឬ ផលដំណាំ យើងគួរតែញែកទុកតង្វាយមួយភាគដប់ ឬតង្វាយពិសេស ហើយដាក់លុយ ឬផល នោះនៅថ្ងៃអាទិត្យបន្ទាប់ ពេលដែលយើងចូលរួមការប្រជុំក្រុមជំនុំ។

២កូរិនថូស ៨:១៦-២១

** សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយ បងប្អូនដូចយើងដែរ” ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។” យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលក្រុមជំនុំទាំងអស់កោតសរសើរក្នុងការផ្សព្វផ្សាយ ដំណឹងល្អ។ មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ ឲ្យរួមដំណើរជាមួយយើង ក្នុង មុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសំដែងឆន្ទៈល្អ របស់យើងដែរ។ យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ដែលរៃបាន ដ៏ច្រើននេះឡើយ ២១ ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ ទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។

នៅពេលដែលក្រុមជំនុំក្នុងស្រុក ទទួលតង្វាយមួយភាគដប់ និង តង្វាយពិសេស គេត្រូវការមនុស្ស ២-៣នាក់ ដើម្បីទទួល និង រាប់តង្វាយនោះ។ គេគួរតែកត់ត្រាចំនួននៃតង្វាយ និង កាលបរិច្ឆេទ នៅក្នុងសៀវភៅគណនេយ្យ ហើយលុយគួរតែរក្សាទុកនៅក្នុងធនាគារ ឬកន្លែងដែលមានសុវត្ថិ ភាព។ ពេលដែលត្រូវចំណាយលុយ ពួកគេគួរតែកត់ត្រាវានៅក្នុងសៀវភៅគណនេយ្យ។ ការនេះ គួរតែធ្វើឡើង ដោយមនុស្ស២-៣នាក់ជានិច្ច។

២កូរិនថូស ៩:៦-៨

*សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។” ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្តាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើ អំណោយដោយចិត្តរីករាយ។ “ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បី ឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់ បរិបូណ៌សម្រាប់ចែកទានផង។

នៅពេលដែលយើងថ្វាយ យើងកំពុងតែសាបព្រោះគ្រាប់ពូជ។ ព្រះជាម្ចាស់ទតឃើញតង្វាយមួយ ភាគដប់ និង តង្វាយពិសេសរបស់យើង ដូចជាគ្រាប់ពូជមួយ។ នៅពេលដែលយើងថ្វាយ វាប្រៀប បីដូចជាយើងដាំគ្រាប់ពូជអញ្ចឹង។ យើងគួរតែដាក់លុយនៅក្នុងថង់តង្វាយ ឬដាក់ផលដំណាំរបស់ យើងនៅក្នុងឃ្លាំងក្រុមជំនុំ ដោយមានអំណរ និង ជំនឿ។ យើងគួរតែប្រកាសថា៖

“ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយតង្វាយទូលបង្គំនៅថ្ងៃនេះ ដូចជាគ្រាប់ពូជមួយ។ ទូលបង្គំ សុំទ្រង់ប្រទានពរដល់គ្រាប់ពូជនេះ ហើយពហុគុណមកទូលបង្គំវិញ ដូចជាទ្រង់បានសន្យានៅក្នុង ព្រះគម្ពីររបស់ទ្រង់។”

ព្រះជាម្ចាស់នឹងបង្ហាញព្រះចេស្ដារបស់ទ្រង់ចំពោះយើង ហើយពហុគុណតង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់យើង ដូចជាគ្រាប់ពូជមួយ ដែលត្រូវបានពហុគុណទៅជាគ្រាប់ស្រូវជាច្រើន។ 

បើយើងសាបព្រោះតិច យើងនឹងទទួលផលតិច។ បើយើងសាបព្រោះច្រើន នោះយើងនឹងទទួល មកវិញច្រើន។ ពេលដែលកសិករសាបព្រោះគ្រាប់ស្រូវ គាត់សាបព្រោះដោយជំនឿ។ គាត់មិន មានការធានាថា គាត់នឹងច្រូតផលមកវិញនៅរដូវចម្រូតឡើយ។ ដូចគ្នាផងដែរ ពេលដែលយើង ថ្វាយ យើងថ្វាយដោយជំនឿ។ យើងដឹងថា ព្រះជាម្ចាស់ទតឃើញចិត្តសប្បុរសរបស់យើង ហើយ ទ្រង់នឹងប្រាកដថា ព្រះបន្ទូលសន្យារបស់ទ្រង់ដែលមានចំពោះយើង នឹងត្រូវបានសម្រេច។ ព្រះជា ម្ចាស់ទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់នឹងប្រទានឲ្យយើងនូវផលចម្រូតទៅ តាមមាគ៌ា និង ពេលវេលារបស់ទ្រង់។

២កូរិនថូស ៩:១០-១១

* ព្រះអង្គដែល "ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យ សេចក្តីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។”” ព្រះអង្គនឹងធ្វើឲ្យបងប្អូន ទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ចំពូក និងឲ្យអ្នកឯ ទៀតៗអរព្រះគុណព្រះជាម្ចាស់ដោយយើងជួយគេ។

ពេលដែលយើងសាបព្រោះគ្រាប់ពូជខាងហិរញ្ញវត្ថុរបស់យើង នោះព្រះជាម្ចាស់នឹងផ្គត់ផ្គង់គ្រាប់ ពូជច្រើនថែមទៀត ដើម្បីឲ្យយើងសាបព្រោះកាន់តែច្រើន។ ព្រះជាម្ចាស់ប្រទានឲ្យយើងមានច្រើន ហើយយើងឲ្យកាន់តែច្រើន។ ព្រះជាម្ចាស់ប្រទានពរដល់យើង។ យើងទុកខ្លះសម្រាប់ការរស់នៅ របស់យើង ហើយយើងឲ្យខ្លះ ជាតង្វាយមួយភាគដប់ និង តង្វាយពិសេស។ សូមចាំថា ពេលដែល ព្រះប្រទានពរអ្នកជាមួយលុយកាក់ ឬផលផ្លែ ចូរអ្នកដកទុក១០%ភ្លាមៗ ហើយគោរព និង អរ ព្រះគុណព្រះ តាមរយៈការថ្វាយត្រលប់ទៅទ្រង់វិញ។ ការនេះគឺជាវដ្តមួយដែលកើតឡើងដដែល៖

១. យើងថ្វាយ ដោយជំនឿ និង ស្តាប់បង្គាប់ព្រះជាម្ចាស់ បង្ហាញសេចក្តីស្រឡាញ់របស់ យើងទៅកាន់ទ្រង់ ហើយផ្គត់ផ្គង់ដល់ព័ន្ធកិច្ចនៃក្រុមជំនុំ។

២. ព្រះជាម្ចាស់ប្រទានពរដល់យើងវិញ

៣. យើងទុកខ្លះសម្រាប់ការរស់នៅរបស់យើង

៤. យើងថ្វាយតង្វាយមួយភាគដប់នៃផលរបស់យើង ហើយក៏ថ្វាយតង្វាយពិសេសផងដែរ

៥. ព្រះជាម្ចាស់ប្រទានពរដល់យើងវិញ

៦. យើងបន្តធ្វើបែបនេះម្តងហើយម្តងទៀតពេញមួយជីវិតរបស់យើង

នេះជារបៀបដែលគ្រិស្តបរិស័ទចម្រុងចម្រើនឡើង គឺខិតខំធ្វើការរាល់ថ្ងៃ ហើយសាបព្រោះគ្រាប់ ពូជហិរញ្ញវត្ថុជាតង្វាយមួយភាគដប់ និង តង្វាយពិសេស។ ចូរទុកចិត្តលើព្រះជាម្ចាស់ និង ព្រះ បន្ទូលរបស់ទ្រង់។ ទ្រង់ប្រាកដជាសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់អំពីការឲ្យមិនខាន។

២កូរិនថូស ៩:១២-១៥

** ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្តីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺ ថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ ពេលគេយល់តម្លៃនៃ កិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសំដែង ឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អរបស់ព្រះគ្រិស្តដែលបងប្អូនប្រកាស ហើយ បងប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ * គេទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូនដោយចិត្តស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុប ដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។ សូមអរព្រះគុណព្រះជាម្ចាស់ ចំពោះព្រះអំណោយទាន ដ៏ប្រសើរបំផុតរបស់ព្រះអង្គរកថ្លែងពុំបាន។

នៅពេលដែលអ្នកថ្វាយទៅកាន់ព្រះជាម្ចាស់ តាមរយៈក្រុមជំនុំ ឬអ្នកក្រីក្រ ឬព័ន្ធកិច្ចផ្សេងៗ នោះ មនុស្សដែលទទួលអំណោយដ៏សប្បុរសរបស់អ្នក នឹងអធិស្ឋានសម្រាប់អ្នក សរសើរព្រះជាម្ចាស់ សម្រាប់អ្នក។ ព្រះជាម្ចាស់នឹងឆ្លើយតបតាមពាក្យអធិស្ឋានរបស់អ្នក ដោយប្រទានពរដល់អ្នក កាន់តែច្រើន។

ម៉ាឡាគី ៣:១០

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ “ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មក ដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បង លយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃបង្ហូរព្រះពរដ៏លើសលប់មកលើ អ្នករាល់គ្នា។

នៅពេលដែលយើងស្តាប់បង្គាប់តាមព្រះ ហើយស្មោះត្រង់ក្នុងការថ្វាយតង្វាយមួយភាគដប់ចេញពី ផលរបស់យើង ដូចជា លុយ ផ្លែឈើ ផលស្រូវ ។ល។ ហើយយើងស្មោះត្រង់គ្រប់ពេលវេលា នោះ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា ទ្រង់នឹងបើកទ្វារស្ថានសួគ៌ចាក់បង្ហូរព្រះពរដ៏លើសលប់មក លើយើង! នេះគឺជាព្រះបន្ទូលសន្យារបស់ព្រះ។ តាមពិតទៅ ទ្រង់មានបន្ទូលថា យើងគួរតែល្បង លទ្រង់មើល! នេះគឺជាខគម្ពីរតែមួយគត់នៅក្នុងព្រះគម្ពីរ ដែលព្រះជាម្ចាស់មានបន្ទូលឲ្យយើង ល្បងលទ្រង់។ ចូរទុកចិត្តលើព្រះជាម្ចាស់ចុះ។ ចូរស្មោះត្រង់ក្នុងការថ្វាយតង្វាយមួយភាគដប់ របស់អ្នក ហើយរំពឹងថា ព្រះជាម្ចាស់នឹងប្រទានពរដល់អ្នកវិញ។

លូកា ៦:៣៨

៣៨ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់ នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យ អ្នកដទៃ។

នេះគឺជាព្រះបន្ទូលសន្យារបស់ព្រះយេស៊ូទាក់ទងនឹងការឲ្យ។ បើយើងឲ្យ នោះអ្នកដទៃនឹងឲ្យដល់ យើងវិញ។ យើងនឹងទទួលបានមកវិញ តាមកម្រិតដែលយើងឲ្យ។ ដូចជាការសាបព្រោះ និង ការ ច្រូតផលអញ្ចឹង បើយើងសាបព្រោះតិច យើងនឹងទទួលបានផលតិច តែបើយើងសាបព្រោះច្រើន នោះយើងនឹងទទួលបានផលច្រើន។ យើងត្រូវតែជឿលើព្រះបន្ទូលរបស់ព្រះ ចូរឲ្យ ហើយទុកចិត្ត ទ្រង់ជាមួយលុយរបស់យើង។ ទ្រង់នឹងប្រគល់មកយើងវិញ តាមរបៀប និងពេលវេលារបស់ទ្រង់។

តើអ្វីទៅជាតង្វាយពិសេស?

តង្វាយមួយភាគដប់ គឺជាការហូត១០%ទុកចេញពីផលរបស់យើង។ នៅពេលដែលលយើងបើក ប្រាក់ខែ ទទួលអំណោយជាលុយពីនរណាម្នាក់ ផលស្រូវ ផ្លែឈើ បន្លែ ឬអ្វីក៏ដោយ យើងញែក ១០%នៃផលដំបូងទុក ហើយថ្វាយជាតង្វាយដាក់នៅក្នុងឃ្លាំងរបស់ព្រះជាម្ចាស់ ដែលជាក្រុមជំនុំ របស់ទ្រង់។

តង្វាយពិសេស ខុសពីតង្វាយមួយភាគដប់។ យើងមិនថ្វាយតង្វាយពិសេស ហើយហៅថាជា តង្វាយមួយភាគដប់ឡើយ។ តង្វាយមួយភាគដប់ គឺជាតង្វាយមួយភាគដប់។ តង្វាយពិសេស ខុសពីតង្វាយមួយភាគដប់។ យើងថ្វាយតង្វាយមួយភាគដប់របស់យើង ហើយយើងក៏ថ្វាយ តង្វាយពិសេសផងដែរ។ តង្វាយមួយភាគដប់ ត្រូវយកមកប្រើប្រាស់នៅក្នុងក្រុមជំនុំ ដើម្បីបើក ប្រាក់ខែឲ្យគ្រូគង្វាល និង អ្នកដឹកនាំសម្រាប់ការងាររបស់ពួកគេដែលបម្រើប្រជារាស្ត្ររបស់ព្រះ និង ព្រះដំណាក់របស់ទ្រង់។ តង្វាយមួយភាគដប់ ត្រូវបានប្រើប្រាស់សម្រាប់ព័ន្ធកិច្ចផ្សេងៗនៅ ក្នុងក្រុមជំនុំ។ យ៉ាងណាក្តី តង្វាយពិសេស គឺជាការថ្វាយសម្រាប់គម្រោងពិសេសៗ សម្រាប់ជួយ អ្នកក្រ ព័ន្ធកិច្ចពិសេស សិក្ខាសាលា កម្មវិធីបុណ្យណូអែល ឬសម្រាប់កិច្ចការអ្វីមួយ។

តង្វាយមួយភាគដប់ គឺជាការថ្វាយត្រលប់ដល់ព្រះចំពោះអ្វីដែលទ្រង់បញ្ជាយើងឲ្យថ្វាយ។ តង្វាយ ពិសេសបង្ហាញពីសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ និង ក្រុមជំនុំ និង ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលយើងថ្វាយសម្រាប់អ្វីមួយពិសេស។ ពេលខ្លះ ក្រុមជំនុំត្រូវការកសាងអគារ។ ពេល ខ្លះ ក្រុមជំនុំត្រូវការលុយសម្រាប់កម្មវិធីពិសេស។ ពេលខ្លះ ក្រុមជំនុំចង់ជួយគ្រួសារក្រីក្រ ឬថ្វាយ តង្វាយពិសេសដល់អ្នកដឹកនាំ ឬព័ន្ធកិច្ចមួយ ដូចជា ការបោះជំរុំយុវជន សិក្ខាសាលាស្រ្តី ឬពិធី ជ្រមុជទឹក។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ មានតង្វាយជាច្រើនប្រភេទខុសៗគ្នា។ តង្វាយ គឺជា របៀបមួយសម្រាប់យើង ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ និង ប្រជារាស្ត្រ របស់ទ្រង់តាមរបៀបពិសេសមួយ។ ចូរទុកចិត្តចុះថា ព្រះជាម្ចាស់ទតឃើញតង្វាយ និង ការ លះបង់របស់យើង។

លូកា ៦:៣៨

៣៨ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់ នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យ អ្នកដទៃ។

កិច្ចការ ២០:៣៥

ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថាៈ បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល-។

អែសរ៉ា ២:៦៨-៦៩

DF ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយ ចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែង ដើមឡើងវិញ។ ពួកគេថ្វាយសម្រាប់ការសង់ព្រះវិហារតាមសមត្ថភាពរបស់ខ្លួន គឺមានមាស ចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួន មួយរយសាមសិបសម្រាប់។

និក្ខមនំ ៣៥:២២

អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោង ខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាសមក ហើយពួកគេថ្វាយគ្រឿងអំពីមាសទាំងនោះ ទៅព្រះអម្ចាស់។

លូកា ១២:៤៨

ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញ ច្រើនដែរ។ បើគេផ្ទុកផ្អាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែម ទៀត។

ក្រុមជំនុំក្នុងស្រុកផ្គត់ផ្គង់ដល់គ្រូគង្វាល

ផែនការមួយរបស់ព្រះទាំងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និង មេត្រីថ្មី គឺឲ្យប្រជារាស្ត្ររបស់ ទ្រង់ផ្គត់ផ្គង់ដល់អ្នកដឹកនាំគ្រិស្តបរិស័ទ ដែលបម្រើនៅក្នុងព្រះដំណាក់របស់ព្រះ។ ព្រះជាម្ចាស់ ជ្រើសរើសបុរស និង ស្ត្រី ឲ្យបម្រើទ្រង់ពេញពេល។ ពេលខ្លះ បុរស និង ស្ត្រីទាំងនេះ ធ្វើការពេញ ពេល ឬកន្លះពេលនៅកន្លែងផ្សេង ដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ ហើយពេលខ្លះ ពួកគេ ឈប់ធ្វើការ ហើយបម្រើប្រជារាស្ត្ររបស់ព្រះពេញលេញ។ ការនេះស្របទៅតាមព្រះហឫទ័យ របស់ព្រះសម្រាប់មនុស្សម្នាក់ៗ និង ក្រុមជំនុំ។

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ បូជាចារ្យមិនមានដីធ្លីឡើយ។ ពួកគេរស់នៅក្នុងព្រះវិហារ ហើយ ប្រជារាស្ត្ររបស់ព្រះផ្គត់ផ្គង់ជាអាហារ និង សម្លៀកបំពាក់សម្រាប់អ្នកបម្រើរបស់ព្រះ ដែលលះបង់ ដោយសារតែការត្រាស់ហៅរបស់ព្រះ។

ក្រុមជំនុំក្នុងស្រុក គួរតែថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស ដើម្បីទិញអាហារ និង សម្លៀកបំពាក់សម្រាប់គ្រូគង្វាល និង ក្រុមគ្រួសាររបស់គាត់។ ក្រុមជំនុំក្នុងស្រុក គួរតែឲ្យគ្រឿង ទេសដល់គ្រូគង្វាល ហើយផ្តល់ពរជាអំណោយពិសេសដល់គាត់ និង គ្រួសារគាត់។ នេះជារបៀប ដែលគ្រិស្តបរិស័ទផ្តល់ពរដល់គ្រូគង្វាលរបស់ពួកគេ។ នៅរដូវចម្រួត គេគួរតែនាំ១០%នៃផលដំណាំ របស់ពួកគេទៅក្រុមជំនុំ។ ពួកគេគួរតែថ្វាយ១០%នៃផលនេះជាតង្វាយ ហើយចាស់ទុំនៃក្រុមជំនុំ ក្នុងស្រុក នឹងសម្រេចពីចំនួនប៉ុន្មានដែលគ្រូគង្វាល និង ក្រុមគ្រួសាររបស់គាត់ គួរតែទទួលបាន ហើយចំនួនប៉ុន្មានដែលត្រូវចែកទានដល់អ្នកក្រ។

នៅពេលដែលកូនជ្រូក កូនមាន់ កូនទារកើតមក សមាជិកក្រុមជំនុំ គួរតែយក១០%ទៅថ្វាយជា តង្វាយមួយភាគដប់ដល់ក្រុមជំនុំ។ ឬពួកគេគួរតែឲ្យដោយផ្ទាល់ទៅកាន់គ្រូគង្វាល និង ក្រុមគ្រួសារ របស់គាត់។

បើគ្រូគង្វាលមិនមានម៉ូតូ ឬមធ្យោបាយធ្វើដំណើរ នេះមិនមែនជាបញ្ហារបស់និកាយ ឬក្រុមអ្នក ដឹកនាំនៅភ្នំពេញឡើយ។ ប៉ុន្តែ វាគឺជាបញ្ហារបស់ក្រុមជំនុំក្នុងស្រុក។ ក្រុមជំនុំក្នុងស្រុក គួរតែដាក់ តង្វាយ ដើម្បីជួយទិញម៉ូតូដល់គ្រូគង្វាលរបស់ពួកគេ ដើម្បីប្រើប្រាស់សម្រាប់ការងារបម្រើព្រះ។

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ប្រជារាស្ត្ររបស់ព្រះមិនមានលុយឡើយ ដូច្នេះ ពួកគេឲ្យនូវផល ដំណាំរបស់ពួកគេ។ ពេលខ្លះ ពួកគេលក់គ្រឿងអលង្ការ ឬសម្ភារៈក្នុងផ្ទះ ឬសត្វរបស់ពួកគេ ដើម្បី ថ្វាយជាតង្វាយ។ វាជាការសមរម្យសម្រាប់សមាជិកក្រុមជំនុំ ដែលគួរលក់របស់របរមកដាក់ជា តង្វាយដល់ក្រុមជំនុំ។

សារៈសំខាន់នៃក្រុមអភិបាល

វាជាការសំខាន់ ដែលក្រុមជំនុំនីមួយៗ មាននូវក្រុមអភិបាលមួយ ដែលបំពេញតាមស្តង់ដានៃអភិបាល ដូច មានចែងនៅក្នុង ១ធីម៉ូថេ ៣:១-៧ និង ទីតុស ១:៥-៩។ ក្រុមអភិបាលជាអ្នកធ្វើការសម្រេចចិត្តរួមគ្នាអំពី និមិត្ត និង យុទ្ធសាស្ត្រនៃក្រុមជំនុំ។ ក្រុមអភិបាល ក៏ធ្វើការសម្រេចចិត្តអំពីតង្វាយមួយភាគដប់ តង្វាយ ពិសេស និង ប្រាក់ខែរបស់គ្រូគង្វាលផងដែរ។

បើក្រុមជំនុំក្នុងស្រុក ឬក្រុមជំនុំតាមផ្ទះ មិនមានបុរស និង ស្ត្រីនៅក្នុងក្រុមជំនុំ ដែលបំពេញតាមស្តង់ដា អភិបាល ដូច្នេះ គេអាចអញ្ជើញគ្រូគង្វាលម្នាក់ ដែលគេទុកចិត្តពីថ្នាក់តំបន់ ឬអ្នកសម្របសម្រួលតាមតំបន់ ឬនរណាម្នាក់ពីចំណោមបុគ្គលិកនៅក្រុមជំនុំភ្នំពេញ ឲ្យចូលរួមនៅក្នុងក្រុមអភិបាល រហូតដល់ក្រុមជំនុំក្នុង ស្រុករកបានអភិបាលពេញវ័យ ដែលបំពេញតាមស្តង់ដា។

ក្រុមអភិបាល ក៏គួរតែកំណត់ប្រាក់ខែរបស់គ្រូគង្វាលផងដែរ។ ប្រាក់ខែ គួរតែស្របតាមកម្រិត សេដ្ឋកិច្ចនៃសមាជិកក្រុមជំនុំ។ នេះមានន័យថា គ្រូគង្វាលមិនគួររស់នៅក្នុងជីវភាពខ្ពស់ពេក ឬ ទាបពេកឡើយ ប៉ុន្តែ គួរតែស្របទៅតាមសេដ្ឋកិច្ចនៃសមាជិកក្រុមជំនុំ ឬទីក្រុង ឬភូមិស្រុករបស់ គាត់។ ក្រុមអភិបាល ត្រូវធ្វើការសម្រេចចិត្តនេះ ហើយគ្រូគង្វាល គួរតែទទួលប្រាក់ខែជារៀងរាល់ ខែ។

តើអ្នកគិតថា វាអាចទៅរួចដែរឬទេ ដែលក្រុមជំនុំក្នុងស្រុកអាចផ្គត់ផ្គង់ដល់គ្រូគង្វាលរបស់ពួក គេ? បើគ្រួសារនីមួយៗថ្វាយ១០%នៃប្រាក់ចំណូលរបស់ខ្លួន និង ១០%នៃផលដំណាំរបស់ពួក គេ នោះក្រុមជំនុំនឹងមានធនធានគ្រប់គ្រាន់សម្រាប់ព័ន្ធកិច្ច និង ផ្គត់ផ្គង់ដល់គ្រូគង្វាលរបស់ពួកគេ មិនខាន។

ផែនការ និង យុទ្ធសាស្ត្ររបស់ព្រះ ដើម្បីផ្គត់ផ្គង់ដល់ការងាររបស់ទ្រង់នៅលើផែនដី គឺឲ្យក្រុមជំនុំ ក្នុងស្រុកផ្គត់ផ្គង់ដល់ព័ន្ធកិច្ចរបស់ខ្លួន និង ដល់គ្រូគង្វាល និង បុគ្គលិករបស់ពួកគេ និង ដល់ព័ន្ធ កិច្ចផ្សេងទៀត និង ជួយដល់អ្នកក្រ។

អ្នកដឹកនាំនៃក្រុមកោសិកា ប្រហែលមិនត្រូវការប្រាក់ខែឡើយ។ អ្នកដឹកនាំនៃក្រុមជំនុំតាមផ្ទះ ប្រហែលមិន ត្រូវការប្រាក់ខែឡើយ។ អ្នកដឹកនាំនៃក្រុមជំនុំពេញវ័យតាមភូមិ ប្រហែលជាត្រូវការប្រាក់ខែ។ គ្រូគង្វាលនៃ ក្រុមជំនុំទីក្រុង ប្រហែលជាត្រូវការប្រាក់ខែ។

គ្រូគង្វាលខ្លះ ធ្វើការកន្លះពេល ឬមានស្រែចំការ ឬអាជីវកម្មខ្នាតតូច។ នេះជាការសមរម្យ។ ប៉ុន្តែ វានៅតែ សមរម្យ ដែលក្រុមជំនុំត្រូវផ្តល់ប្រាក់ខែដល់គ្រូគង្វាល ស្របតាមតម្រូវការរបស់គាត់។

ព្រះពររបស់ព្រះជាម្ចាស់

នៅពេលដែលយើងឲ្យ យើងលះបង់។ យើងឲ្យ ដោយសារតែសេចក្តីស្រឡាញ់ ហើយយើងឲ្យ ដោយជំនឿ។ យើងមិនឲ្យ ដូចជាការលេងឆ្នោត ឬលេងល្បែងស៊ីសង ហើយសង្ឃឹមថា ពេល ដែលយើងឲ្យ យើងនឹងទទួលបានច្រើនមកវិញឡើយ។ យ៉ាងណាក្តី ព្រះជាម្ចាស់សន្យាថា ទ្រង់ នឹងប្រទានពរដល់អស់អ្នកដែលឲ្យ!

ហេប្រឺ ១១:៦

បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថា ព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែល ស្វែងរកព្រះអង្គ។

២ ពង្សាវតារក្សត្រ ៤:៨-៣៧

ស្ត្រីនេះ បានផ្គត់ផ្គង់ដល់ព្យាការី ហើយព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់នាងវិញ!

ម៉ាឡាគី ៣:៨-១២

“តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ដូចម្តេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា យើងខ្ញុំកេងប្រវ័ញព្រះអង្គដូចម្តេចខ្លះ?។ គឺអ្នករាល់គ្នារកេងប្រវ័ញ្ជាតង្វាយមួយភាគដប់ និង តង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! អ្នករាល់គ្នាត្រូវបណ្តាសាហើយ! ព្រោះ ប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ *° ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖

“ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មានមកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារក្នុង ដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើង នឹងបើកផ្ទៃមេឃបង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា”។”” ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ “យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញដំណាំរបស់អ្នករាល់គ្នា ហើយចំការ ទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្តល់ភោគផលបរិបូណ៌”។ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ “ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិត ស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយដ៏សម្បូណ៌សប្បាយ”។

លូកា ៦:៣៥-៣៧

md ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹក សង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបាន ទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជន អកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាដែលមាន ព្រះហឫទ័យមេត្តាករុណា។ “កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោល ទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្តន្ទាទោសអ្នករាល់គ្នា ដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា”។

លូកា ៦:៣៨

ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹង ប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នក ដទៃ-។

២កូរិនថូស ៩:៦-១៤

*សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។ " ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្តាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើ អំណោយដោយចិត្តរីករាយ។ “ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បី ឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់ បរិបូណ៌សម្រាប់ចែកទានផង ដូចមានចែងទុកមកថាៈ “ព្រះអង្គចែក ព្រះអង្គប្រទានឲ្យអ្នកក្រ ព្រះអង្គដែល “ប្រទានគ្រាប់ពូជ សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេររហូតតរៀងទៅ”។ ដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ” ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និង ឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យសេចក្តីសុចរិតរបស់បងប្អូន បង្កើត ផលបានច្រើនឡើងថែមទៀត។”” ព្រះអង្គនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ចំពូក និងឲ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ដោយ យើងជួយគេ ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្តីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។” ពេល គេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះ បងប្អូនសំដែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អរបស់ព្រះគ្រិស្តដែលបងប្អូន ប្រកាស ហើយបងប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយ មនុស្សទាំងអស់។ គេទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូនដោយចិត្តស្រឡាញ់ ព្រោះតែព្រះគុណដ៏ ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។

ភីលីព ៤:១១-១៩

ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្តរបស់បងប្អូន ចំពោះខ្ញុំ។” ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់ កាលៈទេសៈ។” ទោះបីទ័លក្រក្តី មានបរិបូណ៌ក្តី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈ ទេសៈ និងគ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្តី អត់ឃ្លានក្តី មានបរិបូណ៌ក្តី ឬខ្វះខាតក្តី ខ្ញុំស្អប់ ចិត្តជានិច្ច។ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ *“ ទោះជាយ៉ាងណាក្តី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។ 90 បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្តើមផ្សព្វផ្សាយ ដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំណា បានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។” កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើ ប្រាក់ទៅជួយ តាមសេចក្តីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ ខ្ញុំបាន ទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយ បានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូនីត។ អំណោយទាំងនេះប្រៀបបីដូចជា ក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល ។ ព្រះរបស់ខ្ញុំនឹងបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរ បំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។

ចូររៀបចំគម្រោងក្នុងការឲ្យ

១កូរិនថូស ១៦:២

គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំ បានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នាវៃប្រាក់នោះឡើយ។

លោកគ្រិស្តទូតប៉ូល ផ្តល់ការណែនាំដល់គ្រិស្តបរិស័ទថា គេគួរតែមានគម្រោងក្នុងការថ្វាយតង្វាយ ពិសេស និង តង្វាយមួយភាគដប់។ លោកប្រាប់យើងថា យើងគួរតែ “ញែក” និង “សន្សំ” លុយដែលយើងមានគម្រោងក្នុងការឲ្យ។ លក្ខណៈសម្បត្តិមួយរបស់សាវ័កព្រះយេស៊ូដែលពេញវ័យ គឺ ថា គាត់ថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស។

១. ដាក់ការប្តេជ្ញាចិត្តក្នុងការថ្វាយ១០%នៃប្រាក់ចំណូលរបស់អ្នក ដូចជា លុយ ផ្លែឈើ ស្រូវ/អង្ករ សត្វ ឬអំណោយដែលគេឲ្យដល់អ្នក ទៅកាន់ក្រុមជំនុំ។ ក្រុមអភិបាលនៃក្រុមជំនុំ នឹងធ្វើការសម្រេចពីរបៀបប្រើអំណោយរបស់អ្នក។ បើយើងមិនថ្វាយ១០%ទៅកាន់ព្រះ ជាម្ចាស់ទេ នោះយើងគឺជាចោរហើយ។

ម៉ាឡាគី ៣:៨-១២

“តើមនុស្សកេងប្រវញ្ញព្រះជាម្ចាស់ដូចម្តេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ជាយើង ហើយ ពោលថា យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្តេចខ្លះ?។ គឺអ្នករាល់គ្នាកេងប្រវញ្ជាតង្វាយមួយ ភាគដប់ និងតង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! អ្នករាល់គ្នាត្រូវ បណ្តាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង-។ ព្រះអម្ចាស់នៃ ពិភពទាំងមូលមានព្រះបន្ទូលថា៖ “ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មានមកដាក់ នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បី ល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្គួរព្រះពរដ៏ លើសលប់មកលើអ្នករាល់គ្នា”។”” ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ “យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញដំណាំរបស់អ្នករាល់គ្នា ហើយចំការទំពាំងបាយជូរ របស់អ្នករាល់គ្នា នឹងផ្តល់ភោគផលបរិបូណ៌ ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះ បន្ទូលថា៖ “ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិត ស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយដ៏សម្បូណ៌សប្បាយ”។

២. ធ្វើការប្តេជ្ញាចិត្តក្នុងការថ្វាយតង្វាយពិសេសដល់គ្រូគង្វាល អ្នកជួយក្រុមជំនុំ ការជួសជុល អគារ ឬការសាងសង់អគារថ្មី ឬព័ន្ធកិច្ចនៃក្រុមជំនុំ។

៣. ឲ្យដោយចិត្តលះបង់ ហើយរំពឹងថា ព្រះជាម្ចាស់នឹងប្រទានពរអ្នក នៅពេលដែលអ្នកសាប ព្រោះគ្រាប់ពូជរបស់អ្នក។

២កូរិនថូស ៨:៨-៩

“ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ ដ្បិតបង ប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ។

២កូរិនថូស ៨:១-៤

* បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោស ប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ាសេដូន គឺទោះបីបងប្អូនទាំងនោះកំពុងជួប ប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្តី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រ តោកយ៉ាកយ៉ាងណាក្តី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។” បងប្អូនទាំង នោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពី សមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ ពួកគេបានទទូចសុំយើងមេត្តា អនុញ្ញាត ឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។

៤. កុំពន្យាពេលក្នុងការឲ្យឡើយ ហើយក៏កុំភ្លេចពាក្យសន្យារបស់អ្នកក្នុងការឲ្យនោះដែរ

នៅពេលដែលអ្នកទទួលពរ ឬព្រះជាម្ចាស់ប៉ះពាល់ចិត្តអ្នកក្នុងការឲ្យ ចូរកុំស្ទាក់ស្ទើរ ឡើយ គឺគ្រាន់តែឲ្យចុះ។ បើអ្នកមិនឲ្យភ្លាមៗទេ អារក្សអាចមកលួចនូវអ្វីដែលព្រះបាន ប៉ះពាល់ចិត្តរបស់អ្នក។ ក្នុងខគម្ពីរខាងក្រោម យើងឃើញថា គ្រិស្តបរិស័ទនៅក្នុងក្រុម ជំនុំក្នុងក្រុងកូរិនថូស មានចិត្តចង់ឲ្យ ប៉ុន្តែ បានពន្យាពេលដល់មួយឆ្នាំ។ ចូរកុំពន្យាពេល ឡើយ។ ចូរស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ និង អ្វីដែលព្រះបានប៉ះពាល់ចិត្តរបស់ អ្នក។

២កូរិនថូស ៩:១-៥

19 * ចំពោះរឿងធ្វើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូន ទេ” ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូន ប្រាប់អ្នកស្រុកម៉ាសេដូនថា “បងប្អូននៅស្រុកអាខែបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅ ម៉្លេះ”។ ចិត្តខ្នះខ្នែងរបស់បងប្អូនបានជម្រុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះស្ទា ឡើង។” ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីឲ្យឃើញថា ពាក្យដែលយើងនិយាយ សរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេច ដូចខ្ញុំនិយាយមែន។ ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថា បងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បង ប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបងប្អូនខ្លាំងពេក។ ហេតុនេះហើយ បានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។

៥. ដាក់តង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់អ្នកនៅក្នុងស្រោមសំបុត្រ ហើយទុកវា នៅកន្លែងមានសុវត្ថិភាព។ ពេលដែលដល់ថ្ងៃអាទិត្យ ចូរយកស្រោមសំបុត្រនោះទៅក្រុម ជំនុំ ហើយដាក់នៅក្នុងថង់តង្វាយ។ ចូរធ្វើដូចគ្នាជាមួយស៊ុតមាន់ ស្វាយ កូនជ្រូក និងប្រាក់ចំណូលផ្សេងទៀត។ តង្វាយមួយភាគដប់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ចូរញែក តង្វាយនោះទុក ហើយដាក់នៅក្រុមជំនុំនៅថ្ងៃអាទិត្យបន្ទាប់។

ឈើវិន័យ ២៧:៣២

ចំពោះហ្វូងគោ និងហ្វូងចៀម ក៏ត្រូវថ្វាយសត្វមួយភាគដប់ទុកជាសក្ការៈដល់ព្រះអម្ចាស់ ដែរ។

៦. ថ្វាយដោយស្ងាត់កំបាំង។ កុំប្រាប់អ្នកដទៃនូវអ្វីដែលអ្នកថ្វាយ និង កុំទទួលការសរសើរ

ជាសាធារណៈសម្រាប់តង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់អ្នកឡើយ។ គ្រូ គង្វាលមិនគួរប្រាប់សមាជិកក្រុមជំនុំផ្សេងទៀតអំពីអ្វី ឬចំនួនដែលសមាជិកក្រុមជំនុំ ថ្វាយនោះឡើយ។

ម៉ាថាយ ៦:១-៤

* “កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នក រាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទេ។ * ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្លែងៗដូចពួកមានពុតតែងធ្វើនៅ ក្នុងសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នារកោតសរសើរនោះឡើយ។ ខ្ញុំសុំ ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នក វិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ “ដើម្បីឲ្យទានរបស់អ្នក នៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់ កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ”។

ក្រុមជំនុំមួយចំនួន មានទម្លាប់ប្រកាសដល់ក្រុមជំនុំទាំងមូលជារៀងរាល់សប្តាហ៍ ឬមួយ ឆ្នាំម្តងអំពីចំនួនតង្វាយដែលសមាជិកក្រុមជំនុំបានថ្វាយ។ នេះមិនមែនជារបៀបរបស់ ព្រះជាម្ចាស់ឡើយ សូមកុំធ្វើបែបនេះឡើយ។ សូមកុំធ្លាក់ឈ្មោះរបស់អ្នកនៅលើជញ្ជាំង ឬកៅអី ឬអ្វីមួយ ពីអ្វីដែលអ្នកបានឲ្យ ជាតង្វាយនោះឡើយ។ បើអ្នកឲ្យដោយស្ងាត់ កំបាំង នោះព្រះបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ នឹងផ្តល់រង្វាន់ដល់អ្នកមិនខាន។

៧. ប្រកាសដោយជំនឿថា ព្រះជាម្ចាស់នឹងគោរព ហើយផ្តល់រង្វាន់ដល់អ្នក

ទុតិយកថា ២៦:១-១៦

* “ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរ មត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ ចូរយកផល ដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្បីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើស រើសទុកជាព្រះដំណាក់សម្រាប់សំដែងព្រះនាមរបស់ព្រះអង្គ។ អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាសនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។​ “ បូជាចារ្យនឹងទទួលល្អពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ពេលនោះ អ្នកត្រូវពោលទៀតថា “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអើរ៉ាម រលោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។” ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។ " យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីបដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសំដែងមហិទ្ធិឫទ្ធិគួរស្វែងខ្លាច ព្រមទាំងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយឲ្យយើងខ្ញុំ។ ហេតុនេះ ព្រះអម្ចាស់អើយ ទូលបង្គំសូមនាំយកផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក។”” បន្ទាប់មកត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នក និងគ្រួសាររបស់អ្នក”។ “នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។ ពេលនោះ អ្នកត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នកថា “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គទូលបង្គំបានយកចេញពីផ្ទះបស់ទូលបង្គំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេស ក្មេងកំព្រានិងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។ នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។ បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរ ដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គ ប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់ យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ។ “ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពី ចិត្ត អស់ពីគំនិត”។

ខគម្ពីរខាងលើផ្តល់ឲ្យយើងនូវការណែនាំរបស់ព្រះជាម្ចាស់ទាក់ទងនឹងការថ្វាយតង្វាយ៖

១. ប្រមូលផលដំបូងរបស់អ្នក ហើយដាក់នៅក្នុងកន្ត្រក

២. យកតង្វាយរបស់អ្នកទៅព្រះដំណាក់របស់ព្រះជាម្ចាស់

៣. គ្រូគង្វាលនឹងទទួលតង្វាយរបស់អ្នក

៤. អ្នកត្រូវប្រកាសពីភាពស្មោះត្រង់របស់ព្រះដែលមានចំពោះអ្នក និងប្រកាសពី ព្រះបន្ទូលសន្យារបស់ទ្រង់ដែលមានចំពោះអ្នក

៥. អរសប្បាយចំពោះការល្អៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក (ការ ថ្វាយបង្គំ)

៦. តង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់អ្នក គឺសម្រាប់គ្រូគង្វាល ជន បរទេស កុមារកំព្រា និង ស្ត្រីមេម៉ាយ

៧. តង្វាយមួយភាគដប់ និង តង្វាយពិសេសរបស់អ្នក គឺជាចំណែកដ៏វិសុទ្ធចំពោះ ព្រះអម្ចាស់។ វាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ កុំចំណាយវាឡើយ។ កុំឲ្យគេខ្ចី ឡើយ។ កុំបរិភោគឡើយ។ កុំប្រើវាទៅលើសកម្មភាពអាក្រក់ណាមួយឡើយ។

៨. ចូរនិយាយទៅកាន់ព្រះ ហើយសុំទ្រង់រក្សាតាមព្រះបន្ទូលសន្យារបស់ទ្រង់អំពី អ្នក នៅពេលដែលអ្នកថ្វាយតង្វាយមួយភាគដប់ និង តង្វាយពិសេស។

សេចក្តីសង្ខេប

១. អ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់ព្រះ

២. ព្រះជាម្ចាស់ប្រទានដល់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់ជីវិតនេះ នៅ ពេលដែលយើងស្តាប់បង្គាប់តាមទ្រង់ និង អនុវត្តតាមគោលការណ៍នៃព្រះគម្ពីរសម្រាប់ ភាពជោគជ័យ។

៣. ព្រះជាម្ចាស់រំពឹងថា យើងនឹងថ្វាយដល់ទ្រង់វិញ តាមរយៈតង្វាយមួយភាគដប់ និង តង្វាយពិសេសដល់ក្រុមជំនុំក្នុងស្រុករបស់ទ្រង់។

៤. តង្វាយមួយភាគដប់ គឺជាការដកទុក១០%នៃប្រាក់ចំណូលរបស់អ្នក ដូចជា សាច់ប្រាក់ ផ្លែឈើ បន្លែ ឬផលដំណាំរបស់យើង។

៥. តង្វាយមួយភាគដប់ ត្រូវប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់គ្រូគង្វាល និង ក្រុមគ្រួសាររបស់ គាត់ និង ព័ន្ធកិច្ចនៃក្រុមជំនុំ។

៦. តង្វាយពិសេសខុសពីតង្វាយមួយភាគដប់។ តង្វាយពិសេស ត្រូវយកមកប្រើ ដើម្បីទិញ ដី សង់អគារ ជួយអ្នកក្រ ឬតម្រូវការផ្សេងទៀត ដែលព្រះអម្ចាស់បានដាក់នៅក្នុងដួង ចិត្តរបស់អ្នក។

៧. ព្រះជាម្ចាស់រំពឹងថា យើងនឹងថ្វាយទាំងតង្វាយមួយភាគដប់ និង តង្វាយពិសេស

៨. ព្រះជាម្ចាស់នីប្រទានពរដល់យើង ដោយសារតែការថ្វាយរបស់យើង

ពេលដែលយើងថ្វាយដោយជំនឿ វាប្រៀបបីដូចជា យើងកំពុងតែសាបព្រោះគ្រាប់ពូជអញ្ចឹង។ យើងគួរតែរំពឹងថា ព្រះជាម្ចាស់នឹងប្រទានដល់យើងត្រលប់មកវិញ ទៅតាមរបៀប និង ពេលវេលា ដែលទ្រង់ជ្រើសរើស។

ប្រភព៖ https://charlesedwardmccaul.wordpress.com/wp-content/uploads/2018/07/why-we-give-tithes-and-offerings-kh.pdf

Previous Post Next Post
trinity Cambodia

نموذج الاتصال