ចំណងនៃការសម្រេចកាមដោយខ្លួនឯង

 


ដោយលោក ឆាល ម៉ាខល

ចំណងដែលពិបាកក្នុងការទទួលសេរីភាព

17ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ
(លូកា ៨៖១៧)

2គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ 3ដូច្នេះ គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ
(លូកា ១២៖២-៣)

ខ្ញុំបានជួប និង បាននិយាយជាមួយបុរសជាច្រើននាក់ ដែលបានជាប់ចំណងនឹងការសម្រេចកាមដោយខ្លួនឯង។ ពួកគេខ្លះ បាននិយាយដោះសាផ្សេងៗដោយនិយាយថា វាមិនមែនជាបញ្ហាធំឡើយ។ ជាទូទៅ វាដោយសារតែ ពួកគេបានព្យាយាម យកឈ្នះវាម្តងហើយម្តងទៀត ប៉ុន្តែ ពួកគេបានបរាជ័យ។ ដូច្នេះ ជាជាងរស់នៅក្រោមអារម្មណ៍ពិរុទ្ធភាព ការថ្កោលទោស អាម៉ាស និង បរាជ័យ ពួកគេបែរជាឆ្លើយដោះសាផ្សេងៗទៅ។ បុរសខ្លះទៀតដែលខ្ញុំបានជួប ពួកគេតយុទ្ធទទួលបានជ័យ ជំនះក្នុងរយៈពេលពីរបីថ្ងៃ ពីរបីសប្តាហ៍ ឬពីរបីខែ បន្ទាប់មកពួកគេក៏បរាជ័យម្តងទៀត។ ប្រភេទបុរសទាំងពីរប្រភេទនេះ អាចជាអ្នកដែលស្រលាញ់ព្រះជាម្ចាស់ និង ជាគ្រិស្តបរិស័ទដ៏ស្មោះត្រង់ ប៉ុន្តែ គ្រាន់តែគាត់ជាប់ក្នុងចំណងតែប៉ុណ្ណោះ។

ការសម្រេចកាមដោយខ្លួនឯង គឺជាអំពើបាប។ ភាគច្រើន ការសម្រេចកាមដោយខ្លួនឯងពាក់ព័ន្ធនឹងគំនិតរវើរវាយ។ ការ រវើរវាយខាងផ្លូវភេទសម្រាប់បុរសដែលមិនទាន់រៀបការ ត្រូវបានគេហៅថា “ការរួមភេទជាមួយគ្នា ដោយមិនរៀបការ” ប៉ុន្តែ សម្រាប់បុរសដែលបានរៀបការហើយ គេហៅអំពើនេះថាជា “អំពើផិតក្បត់។ ព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ និង ចំៗអំពីបញ្ហានេះ៖

27អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» 28ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ 29បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍​ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក 30ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។
(ម៉ាថាយ ៥៖២៧-៣០)

ការសម្រេចកាមដោយខ្លួនឯង និង គំនិតរវើរវាយ គឺជា “ការសម្លឹងមើលទៅកាន់ស្ត្រីម្នាក់ដោយចិត្តស្រើបស្រាល” នៅក្នុង គំនិតស្រមើស្រមៃរបស់ខ្លួន។ ដូច្នេះ យើងមិនអាចមានគំនិតខុសឆ្គងដែលគិតថា ការសម្រេចកាមដោយខ្លួនឯងមិនមែនជា អំពើបាបនោះឡើយ។ វាគឺជាអំពើបាប។

ទ្វារបើកចំហទៅកាន់អំពើបាបខាងផ្លូវភេទដទៃទៀត

ការសម្រេចកាមដោយខ្លួនឯងក៏ពាក់ព័ន្ធនឹងការមើលរូបអាសអាភាសផងដែរ។ ប្រសិនបើបុរសម្នាក់មិនសម្រេចកាមដោយ ខ្លួនឯង ខណៈពេលដែលគាត់កំពុងតែរវើរវាយនៅក្នុងគំនិតរបស់គាត់ទេ ជារឿយៗ គាត់នឹងសម្រេចកាមដោយខ្លួនឯង ខណៈពេលដែលគាត់កំពុងតែមើលរូបអាសអាភាសជាមិនខាន។ នេះក៏ជាអំពើបាប ហើយក៏ជាចំណងផងដែរ។ រឿង អាសអាភាសគឺជាការកេងប្រវ័ញ្ចខាងផ្លូវភេទចំពោះស្ត្រី ហើយវានាំទៅរកការបញ្ចេញសកម្មភាពក្នុងរបៀបណាមួយជាមិន ខាន។ យើងមិនអាចបដិសេធថា ការជក់កញ្ញា ឬការប្រើថ្នាំញៀន “កម្រិតស្រាលៗ” មិនបើកទ្វារនាំទៅរកការប្រើប្រាស់ថ្នាំ ញៀន “កម្រិតធ្ងន់ជាង” នោះឡើយ ចំណែកឯការសម្រេចកាមដោយខ្លួនឯងក៏ពិតដូចគ្នាផងដែរ។ វាគឺជាទ្វារមួយ ដែល យុវជនភាគច្រើនបើកចំហ ជាហេតុផលបណ្តាលឲ្យធ្លាក់កាន់តែជ្រៅទៅៗទៅក្នុងការញៀនខាងផ្លូវភេទ និង ការជាប់ក្នុង ចំណង។

ការសម្រេចកាមដោយខ្លួនឯងបង្កើតឲ្យមានការញៀនខាងផ្លូវភេទ នេះហើយគឺជាចំណង។ វាក៏ជារឿងទូទៅសម្រាប់បុរស ដែលរៀបការហើយ មានសុភមង្គល និង មានវ័យចំណាស់ ពួកគាត់ក៏នៅតែបន្តសម្រេចកាមដោយខ្លួនឯងផងដែរ។ ពួកគេ និយាយថា ពួកគេស្រលាញ់ភរិយារបស់ពួកគេ ប៉ុន្តែ ពួកគេមិនអាចមានសេរីភាពពីចំណងនៃការសម្រេចកាមដោយខ្លួនឯង នេះបានឡើយ។ ពួកគេបានព្យាយាមរួចហើយ ប៉ុន្តែ បានបរាជ័យម្តងហើយម្តងទៀត។ នេះគឺជាការញៀន ដោយព្យាយាម រួចហើយ ប៉ុន្តែ នៅតែបរាជ័យម្តងហើយម្តងទៀត។ វាគឺជារឿងសំខាន់ណាស់ដែលត្រូវដឹងថា នៅពេលដែលយើងជាប់នៅ ក្នុងឥរិយាបថខាងផ្លូវភេទខុសសីលធម៌នេះ ដូចជា ការសម្រេចកាមដោយខ្លួនឯង ការមើលរឿង ឬរូបអាសអាភាស និង សកម្មភាពផ្លូវភេទដទៃទៀត នោះវាបណ្តាលឲ្យរចនាសម្ព័ន្ធនៃខួរក្បាលរបស់យើងផ្លាស់ប្តូរ។ ខួរក្បាលរបស់យើងប្រាប់ យើងថា នេះគឺជាការល្អ យ៉ាងហោចណាស់សម្រាប់ខណៈពេលមួយ យើងនឹងត្រលប់ទៅរកវាវិញ។ វាប្រៀបបីដូចជាការ ជក់បារីអញ្ចឹងដែរ។ រាងកាយ និង ខួរក្បាលរបស់យើងស្រេកឃ្លានចង់បានវាយ៉ាងខ្លាំង។ ខួរក្បាលរបស់យើងបានចាត់ទុក អារម្មណ៍ល្អនៃការសម្រេចកាមដោយខ្លួនឯង គឺជាអ្វីមួយល្អ ហើយវាអាចបំពេញតម្រូវការរបស់ខ្លួនបានក្នុងពេលបណ្តោះ អាសន្ន ដូច្នេះ វាស្រេកឃ្លានចង់បានការនោះយ៉ាងខ្លាំង។ ខួរក្បាលរបស់យើងប្រាប់យើងឲ្យត្រលប់ទៅរកវា ដើម្បីទទួល ថែមទៀត។ កោសិកាខួរក្បាលរបស់យើងមានការផ្លាស់ប្តូរ។ យើងមិនមែនគ្រាន់តែចង់បានថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ យើងត្រូវការច្រើនទៅៗ ដើម្បីទទួលបានអារម្មណ៍ល្អដូចគ្នា។ នេះគឺជាអន្ទាក់ និង ជាចំណងនៃរឿងអាសអាភាស និង ថ្នាំ ញៀន។ យើងទទួលអារម្មណ៍ “ខ្ពស់” ប៉ុន្តែ ដើម្បីទទួលបានអារម្មណ៍ខ្ពស់ដូចគ្នា យើងត្រូវការច្រើនថែមទៀត ហើយត្រូវ ការសារធាតុញៀនផ្សេងទៀត។ ដូច្នេះ ការមើលរឿងអាសអាភាសរបស់យើងកាន់តែច្រើនទៅៗ និង ប្លែកទៅៗ ហើយ យើងចាប់ផ្តើមប្រឡូកក្នុងឥរិយាបថខុសៗគ្នាច្រើនទៅៗ ដែលវាធ្វើឲ្យយើងកាន់តែជាប់ចំណងកាន់តែជ្រៅទៅៗផងដែរ។ នេះគឺជាដំណើរការនៃការញៀន។ ទោះបីជាពួកគេបានឈប់អស់រយៈពេលពីរបីសប្តាហ៍ ឬពីរបីខែក៏ដោយ បុរសនឹងមិន អាចបញ្ឈប់ការសម្រេចកាមដោយខ្លួនឯងបានឡើយ វាដោយសារតែពួកគេបានញៀននឹងវារួចទៅហើយ។ មានអ្វីមួយបាន ផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់ពួកគេ ដែលប្រាប់ពួកគេថា ពួកត្រូវការវា។

ការសម្រេចកាមដោយខ្លួនឯងក៏ពាក់ព័ន្ធនឹងការលាក់កំបាំង ការបោកបញ្ឆោត និង ការកុហកផងដែរ។ សម្រាប់គ្រិស្ត បរិស័ទយើង នេះមិនមែនជាគុណសម្បត្តិដែលមកពីព្រះជាម្ចាស់ឡើយ។ ហេតុអ្វីបានជាត្រូវពាក់ព័ន្ធនឹងអ្វីមួយ ដែលនាំឲ្យ អ្នករស់នៅក្នុងការកុហកដូច្នេះ? ហេតុអ្វីបានជាត្រូវបង្កើតនូវជីវិតនៃការបោកបញ្ឆោតយ៉ាងនេះ? ការនេះនឹងនាំឲ្យយើងចូលទៅក្នុងចំណងកាន់តែច្រើនទៅៗ ហើយវានាំយើងចេញឆ្ងាយពីព្រះជាម្ចាស់ ពីក្រុមគ្រួសាររបស់យើង និង ពីអស់អ្នក ដែលយើងស្រលាញ់ ហើយវាដឹកនាំយើងចូលទៅកាន់ទីងងឹតនៃការផ្តាច់ខ្លួននៅតែម្នាក់ឯង និង ការវិនាសអន្តរាយ។ ប្រសិនបើយើងកំពុងតែប្រឡូកនៅក្នុងសកម្មភាពមួយ ប៉ុន្តែ យើងមានអារម្មណ៍អាម៉ាសពេកក្នុងការប្រាប់អ្នកដទៃអំពីការ នោះនៅក្នុងទីសាធារណៈ ឬប្រសិនបើ យើងមិនអាចលើកទឹកចិត្តឲ្យអ្នកដទៃដើរតាមគំរូរបស់យើង នោះមានន័យថា យើង មានបញ្ហាមួយហើយ។ យើងកំពុងតែធ្វើអ្វីមួយខុសហើយ។

បុរសៗបានទទួលការណែនាំអំពីការសម្រេចកាមដោយខ្លួនឯងតាំងពីវ័យក្មេង។ តាំងពីវ័យក្មេង បុរសភ្ញាក់ឡើងពីព្រលឹម ហើយលិង្គរបស់ពួកគេឡើងរឹង។ ប្រសិនបើពួកគេមិនមានអារម្មណ៍ឆ្ងល់ចង់ចេះចង់ដឹងនៅពេលនោះទេ ពួកគេក៏នៅតែត្រូវ បានណែនាំអំពីរឿងនេះដោយមិត្តភក្តិ ឬក៏សមាជិកក្រុមគ្រួសាររបស់ពួកគេដែរ។ ជារឿយៗ ពួកគេសាកល្បង និង ស្វែងរក នូវអារម្មណ៍ស្រើប ដែលពួកគេចូលចិត្ត។ ហើយជារឿយៗ ការអនុវត្តន៍នេះក្លាយជាប្រភពនៃភាពសុខស្រួលសម្រាប់ពួកគេ នៅពេលដែលពួកគេមានភាពតានតឹង ខឹង ឯកកោ មានអារម្មណ៍គេបដិសេធ ឬមានអារម្មណ៍មួរម៉ៅ។ វាក្លាយជា “មិត្ត សម្លាញ់” មួយធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាមិត្តសម្លាញ់ដ៏គ្រោះថ្នាក់មួយ ដែល យើងធ្លាប់បានឃើញ។ វានឹងក្លាយជាចំណងមួយ ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយអនាគតភរិយា របស់ពួកគេ និង អ្នកដទៃ។ (នៅពេលដែលបុរសរៀបការសម្រេចកាមដោយខ្លួនឯង នេះមានន័យថា ពួកគេក្បត់ភរិយា របស់ពួកគេហើយ។ ពួកគេរួមភេទនៅក្នុងគំនិតរបស់ពួកគេជាមួយស្ត្រីម្នាក់ទៀត ហើយក៏លួចអារម្មណ៍សប្បាយខាងផ្លូវ ភេទ ដែលពួកគេគួរតែផ្តល់ជូនដល់ភរិយារបស់ពួកគេផងដែរ។) បុរសៗដែលធ្វើតាម “ទន្សាយពណ៌ស” នៃការល្បួងផ្លូវ ភេទ ចុងបញ្ចប់ ពួកគេអាចទទួលពិសោធន៍នៃការរលំដួល និង ការអន្តរាយនៃជីវិតរបស់ពួកគេ ហើយក៏បាត់បង់មនុស្ស គ្រប់គ្នា និង អ្វីៗទាំងអស់ដែលសំខាន់ចំពោះពួកគេ ក្នុងនាមជាមនុស្សធំម្នាក់។ វាជាការប្រសើរបំផុត ដែលមិនដើរតាម ទន្សាយពណ៌សនោះ។

វាក៏មានចំណង់ខាងរាងកាយផ្សេងៗដែលកើតមាន នៅពេលដែលយុវជនម្នាក់កំពុងតែឆ្លងកាត់វ័យពេញកម្លោះផងដែរ។ ចំណង់ទាំងនេះគឺជាចំណង់ខាងផ្លូវភេទពីធម្មជាតិ ប៉ុន្តែ យើងត្រូវតែគ្រប់គ្រងវាឲ្យមានដែនកំណត់ច្បាស់លាស់។ បុរស ភាគច្រើនមានការចេះទប់ចិត្តខ្លួនឯង និង ការដាក់ដែនកំណត់ខាងគំនិត និង ខាងសីលធម៌តិចតួចណាស់។ នេះគឺជា ទំនួលខុសត្រូវរបស់ឪពុកម្តាយ ដែលត្រូវបង្កើតដែនកំណត់ទាំងនេះ និង បង្រៀនពួកគេឲ្យមានសមត្ថភាពចេះគ្រប់គ្រងខ្លួន ឯងតាំងពីវ័យក្មេង។

ការស្វែងរកសេរីភាព

ព្រះយេស៊ូបានយាងមក ដើម្បីដោះយើងឲ្យមានសេរីភាពពីគ្រប់ចំណងទាំងអស់។ វាមាននូវការព្យាបាលសម្រាប់បុរស ដែលប្រើការសម្រេចកាមដោយខ្លួនឯងជាវិធីសាស្ត្រធ្វើឲ្យខ្លួនពួកគេសុខស្រួល នៅពេលពួកគេមានអារម្មណ៍ឈឺចាប់។ វា មានសេរីភាពពីចំណងផ្សេងៗ។

19 ពួកគេសន្យាថានឹងផ្តល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ “ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃ អ្វីៗដែលមានអំណាចលើខ្លួន។”
(២ពេត្រុស ២៖១៩)

36ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។
(យ៉ូហាន ៨៖៣៦)

ការតមអាហារ ការដកស្រង់ខគម្ពីរ និង ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ការទទួលការព្យាបាលផ្នែកខាងក្នុង និង ការ ទទួលសេរីភាព ទាំងអស់នេះសុទ្ធតែល្អ ប៉ុន្តែ វាក៏មាននូវកម្លាំងនៃការញៀនខ្លះទៀត ដែលត្រូវយល់ដឹងផងដែរ៖

១.សមរភូមិមួយ គឺជាគំនិត។ យើងត្រូវតែគ្រប់គ្រងគំនិតនីមួយៗរបស់យើងឲ្យស្តាប់បង្គាប់តាមព្រះគ្រិស្ត ហើយគិត តែអ្វីៗដែលត្រឹមត្រូវ ល្អ និង ស្ថាបនា។ ខ្ញុំបានស្វែងយល់ឃើញថា បុរសភាគច្រើនមានការយល់ដឹងពីខ្លួនឯងតិច តួចណាស់ ទាក់ទងនឹងអ្វីដែលពួកគេកំពុងតែគិត ហើយមុនពេលដែលពួកគេដឹងអំពីវា ពួកគេកំពុងតែដើរតាម ទន្សាយពណ៌សនៃគំនិតខាងផ្លូវភេទ ដែលដឹកនាំពួកគេឆ្ពោះទៅរកចំណងខាងផ្លូវភេទ។ បុរសៗត្រូវតែដឹងអំពីអ្វី ដែលមាននៅក្នុងគំនិតរបស់ពួកគេគ្រប់ពេលវេលា ហើយបដិសេធរាល់គំនិតមិនបរិសុទ្ធទាំងនោះភ្លាមៗ។

5យើងរំលំការរិះគិត និង គំនិតឆ្មើងកន្ទោងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិត ឲ្យមកស្តាប់បង្គាប់ព្រះគ្រិស្តវិញ។
(២ កូរិនថូស ១០៖៥)

6កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង 7យ៉ាង​នោះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។8មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ 9ហើយ​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។
(ភីលីព ៤:៦-៩)

២. សមរភូមិមួយទៀតគឺចំណង់ខាងរូបកាយ។ បុរសត្រូវតែជ្រើសរើសមិនប៉ះពាល់ខ្លួនឯង ឬអនុញ្ញាតឲ្យអ្នកដទៃប៉ះ ពាល់ពួកគេក្នុងរបៀបរំភើប ឬមានអារម្មណ៍ស្រើបឡើយ។ យើងត្រូវតែនិយាយថា “ទេ” ទៅកាន់ចំណង់ផ្សេងៗ នេះមានន័យថា យើងអាចទទួលអារម្មណ៍រំភើបនេះបាននៅក្នុងបរិបទនៃអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ មិនមែននៅ ក្នុងការលាក់កំបាំងនៅទីងងឹតឡើយ។

៣.សមរភូមិមួយទៀតគឺទ្វារភ្នែករបស់យើង។ អ្វីដែលយើងមើលឃើញ និង ឮ ជះឥទ្ធិពលលើគំនិតរបស់យើង ហើយ គំនិតរបស់យើងជះឥទ្ធិពលលើឥរិយាបថរបស់យើង។ យើងត្រូវតែដាក់ដែនកំណត់លើអ្វីដែលយើងមើលជាមួយ ភ្នែករបស់យើង នៅលើទូរទស្សន៍ ការផ្សព្វផ្សាយ ស្ត្រី និង រឿងផ្សេងៗ។ យើងត្រូវតែជ្រើសរើសមិនដាក់ខ្លួនយើង នៅក្នុងទីតាំងមួយ ដែលបើកឲ្យរូបភាពទាំងនេះចូលទៅក្នុងគំនិតរបស់យើង។ នៅពេលដែលគំនិតនោះចូលក្នុង គំនិតរបស់យើងហើយ នោះវាពិតជាពិបាកខ្លាំងណាស់ក្នុងការដកវាចេញ។

៤. យើងត្រូវតែយល់ដឹងអំពីវដ្តនៃការញៀន៖

  • បុរស និង ក្មេងប្រុសៗដែលប្រុងប្រៀបខ្លួនដើម្បីសម្រេចកាមដោយខ្លួនឯង ត្រូវបានគេហៅថា ទម្លាប់”។ ពួកគេបោកបញ្ឆោតខ្លួនពួកគេ ដោយមើលកុនមួយចំនួន នៅម្នាក់ឯងនៅកន្លែងណាមួយ ឬបើកមើលគេហ ទំព័រជាក់លាក់ណាមួយនៅលើអ៊ីនធើណិត។ ដើម្បីយកឈ្នះលើចំណងនៃការសម្រេចកាមដោយខ្លួនឯង នេះ គាត់ត្រូវតែដឹងថាទម្លាប់ ដែលបោកបញ្ឆោតពួកគេនោះមានអ្វីខ្លះ។ នៅពេលដែលយើងប្រឡូកនៅក្នុងទម្លាប់ទាំងនេះ នោះមានន័យថា យើងកំពុងតែស្ថិតនៅក្នុងភាគរយដ៏ខ្ពស់ ដែលវដ្តនៃសកម្មភាពនេះនឹង បញ្ចប់ដោយឯកឯង ហើយយើងនឹងសម្រេចកាម ឬចូលរួមនៅក្នុងទម្រង់នៃសកម្មភាពផ្លូវភេទដទៃទៀត។ តើអ្នកសម្រេចកាមដោយខ្លួនឯងនៅកន្លែងណា? ម៉ោងប៉ុន្មាន? តើពេលនោះស្ថានភាពអារម្មណ៍របស់អ្នក យ៉ាងម៉េចដែរ? តើអ្នកបញ្ឆោតខ្លួនឯងឲ្យធ្វើវាបានយ៉ាងដូចម្តេច? នៅពេលណាដែលយើងស្វែងរកចម្លើយ សម្រាប់សំណួរទាំងនេះបាន នោះយើងនឹងជ្រើសរើសចៀសវាងស្ថានភាពទាំងនេះ។
  • នៅពេលដែលយើងដើរតាមទម្លាប់នោះ យើងនឹងសំដែងចេញជាសកម្មភាព។ យើងនឹងធ្វើវា ហើយយើងនឹង បរាជ័យ។ យើងនឹងមានអារម្មណ៍សប្បាយតែមួយភ្លេត ប៉ុន្តែ ជារឿយៗ បន្ទាប់មក យើងនឹងមានអារម្មណ៍ ស្តាយក្រោយ ហើយសន្យាថានឹងមិនធ្វើវាម្ដងទៀតឡើយ។ បន្ទាប់មកយើងត្រូវដោះស្រាយជាមួយអារម្មណ៍ ពិរុទ្ធភាព (អារម្មណ៍ថាខ្លួនខុស) និង ភាពអាម៉ាស ដែលនឹងមកជាមួយការសម្រេចកាមដោយខ្លួនឯង។
  • ចុងបញ្ចប់ ប្រហែលជាច្រើនថ្ងៃ ច្រើនសប្តាហ៍ ឬច្រើនខែក្រោយមក យើងបានទទួលជ័យជំនះនៅក្នុង កម្រិតមួយ ហើយយើងចាប់ផ្តើមធ្លាក់ចុះនូវការប្រុងប្រៀបការពារខ្លួនរបស់យើង។ យើងគិតថា យើងមិន ចាំបាច់ឧស្សាហ៍ព្យាយាមការពារគំនិត ទម្លាប់របស់យើង និង អ្វីដែលយើងអនុញ្ញាតឲ្យខ្លួនយើងមើលនោះ តទៅទៀតឡើយ។ នេះហើយគឺជាកន្លែងដែលគ្រោះថ្នាក់កើតមាន។
12បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល
(១ កូរិនថូស ១០៖១២)

7កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ 8អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ 9កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ
 (កាឡាទី ៦:៧-៩)

យើងត្រូវតែបន្តនៅជាប់នឹងសមរភូមិ និង មិនត្រូវអនុញ្ញាតឲ្យគំនិតទាំងនោះចូលក្នុងគំនិតរបស់យើងឡើយ។ យើងត្រូវតែ បន្តប្រុងប្រយ័ត្នអំពីកន្លែងដែលយើងទៅ និង អ្វីដែលយើងអនុញ្ញាតឲ្យភ្នែករបស់យើងសម្លឹងមើល។ នេះគឺជាសមរភូមិមួយ សម្រាប់ជីវិតរបស់យើង ដែលនឹងបន្តរយៈពេលយូរ។ នៅពេលដែលយើងបោះបង់ចោលការប្រយុទ្ធ នោះសត្រូវរបស់យើង ដែលនៅមាត់ទ្វារកំពុងតែត្រៀមខ្លួនចូលមកម្តងទៀត។

43កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួត‌ហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ 44នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​យ៉ាង​ល្អ 45នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។
 (ម៉ាថាយ ១២៖៤៣-៤៥)

៥. ជួបជុំជាមួយបុរសដទៃទៀតនៅក្នុងក្រុមតូច។ វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដ៏មានជោគជ័យដទៃទៀត ដើម្បីយកឈ្នះលើចំណងនៃការសម្រេចកាមដោយខ្លួនឯង គឺជាការជួបជុំគ្នាជាមួយបុរស២-៣នាក់ដទៃទៀតនៅក្នុងបរិយាកាសមិនថ្កោលទោស មិនកាត់ទោស និង ជាមនុស្សដែលអ្នកអាចបង្ហាញភាពទៀងត្រង់ជាមួយ។ អ្នកអាចចែកចាយការតយុទ្ធរបស់អ្នកជាមួយបុរសទាំងនោះនៅក្រោមការណែនាំដ៏សាមញ្ញៗ និង មានសុវត្ថិភាព និង ទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកសម្រាប់ការតយុទ្ធរបស់អ្នក និង ចែកចាយអំពីជ័យជំនះរបស់អ្នក។ ទាំងនេះអាចជាក្រុមបុរស ដែលចង់ដើរនៅក្នុងសេរីភាព។ វាជាសំខាន់ណាស់សម្រាប់អ្នក ដែលបង្កើតសំណួរពីរ បី ដែលអ្នកអាចសួរទៅកាន់គ្នាទៅវិញទៅមក នៅពេលដែលអ្នកជួបជុំ និង សិក្សាព្រះគម្ពីរ ឬសិក្សាសៀវភៅបុរស ជាមួយគ្នា។ អ្នកក៏គួរតែមានអារម្មណ៍សុខស្រួល ដើម្បីទាក់ទងគ្នាទៅវិញទៅមក នៅពេលដែលអ្នកជួបនឹងការ
ល្បែងផងដែរ។

ខ្ញុំចង់ជម្រុញអ្នកមិនត្រូវបោះបង់ចោល ដោយនិយាយដោះសាថា ការសម្រេចកាមដោយខ្លួនឯងគឺជារឿងកំប៉ិចកំប៉ុចនៅ ក្នុងជីវិតរបស់អ្នកនោះឡើយ ដ្បិតព្រះជាម្ចាស់មានអ្វីដែលប្រសើរជាងនេះសម្រាប់អ្នក។ ចូររកបុរសម្នាក់ទៀត ឬក្រុមបុរស មួយក្រុម ដែលអ្នកអាចជួប និង សិក្សាជាមួយគ្នា អធិស្ឋានជាមួយគ្នា និង ទទួលសេរីភាពជាមួយគ្នា!

13តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ 14តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង 15នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង 16ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់ 
(យ៉ាកុប ៥៖១៣-១៦)

Previous Post Next Post
trinity Cambodia

نموذج الاتصال