ការអធិស្ឋានឲ្យមនុស្ស ដោយយោងតាម ព្រះនាមរបស់ព្រះជាម្ចាស់


នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ដោយព្រះនាមជា ច្រើន។ ព្រះនាមទាំងនោះបង្ហាញពីបុគ្គលិកលក្ខណៈរបស់ទ្រង់ និងបំណងព្រះហឫទ័យ របស់ព្រះអង្គដើម្បីបំពេញតម្រូវការរបស់មនុស្ស។ នៅពេលដែលយើងអធិស្ឋានឲ្យមនុស្ស យើងអាចអធិស្ឋានឲ្យគេដោយយោងទៅតាមនាមរបស់ព្រះជាម្ចាស់៖

  • ទ្រង់ជាសេចក្តីសុចរិតរបស់ខ្ញុំ (យេរេមា ២៣៖៦)
  • ទ្រង់ជាសេចក្តីសុខសាន្តរបស់ខ្ញុំ (ចៅហ្វាយ ៦៖២៤)
  • ទ្រង់ជាទង់ជ័យរបស់ខ្ញុំ នៅក្នុងសង្គ្រាម (និក្ខមនំ ១៧៖១៥)
  • ទ្រង់ជាព្រះដែលផ្គត់ផ្គង់ខ្ញុំ (លោកុប្បត្តិ ២២៖១៤)
  • ទ្រង់ជាគង្វាលខ្ញុំ (ទំនុកតម្កើង ២៣៖១)
  • ទ្រង់ជាព្រះដែលប្រោសឲ្យខ្ញុំបានជា (និក្ខមនំ ១៥៖២៦)
  • ទ្រង់ជាភាពវិសុទ្ធរបស់យើង (លេវីវិន័យ ២០៖៨)

យើងអធិស្ឋានដោយសួរសំណួរដូចជា៖

១. តើមានកិច្ចការអាក្រក់ណាដែលកំពុងកើតឡើងក្នុងក្រុមគ្រួសាររបស់អ្នកដែរឬ ទេ? ដូចជាអាកប្បកិរិយាមិនល្អរបស់កូន ស្វាមី ភរិយា ឬឪពុកម្តាយរបស់អ្នក? ដោយសារតែព្រះរបស់ខ្ញុំ ជាព្រះដែលចង់កសាងភាពសុចរិតក្នុងជីវិតរបស់យើង។

២. តើនៅក្នុងផ្ទះ/គ្រួសារ/ជីវិតរបស់អ្នកមានសេចក្តីសុខសាន្តដែរឬទេ? ព្រះ របស់ខ្ញុំចង់ឲ្យជីវិត និងក្រុមគ្រួសាររបស់យើងពេញទៅដោយសេចក្តីសុខសាន្ត។តោះ អធិស្ឋានឥឡូវនេះដើម្បីឲ្យសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ បំពេញនៅក្នុងជីវិតរបស់អ្នក។

៣. តើមានវិញ្ញាណអាក្រក់ណាមករំខានជីវិតរបស់អ្នកដែរឬទេ? នៅក្នុងការយល់ សប្តិ? វត្តមានរបស់អារក្ស? ភាពភ័យខ្លាច? ព្រះរបស់យើងជាព្រះដ៏មានអំណាច ហើយទ្រង់ចង់បណ្តេញអំណាចរបស់អារក្សទាំងអស់ចេញពីជីវិតរបស់យើង។

៤. ចុះស្ថានភាពថវិការបស់អ្នក? តើអ្នកខ្វះខាតដែរឬទេ? តើអ្នកមានបញ្ហាហិរញ្ញវត្ថុ ដែរឬទេ? ព្រះរបស់យើងជាព្រះដែលផ្គត់ផ្គង់ដល់បុត្រធីតារបស់ព្រះអង្គ។ ទ្រង់ ជ្រាបពីស្ថានការណ៍របស់អ្នក ហើយចង់ជួយអ្នក។

៥. តើអ្នកកំពុងជួបប្រទះនូវការសម្រេចចិត្តដ៏ធំ ឬមិនដឹងថាត្រូវធ្វើអ្វីនៅក្នុងស្ថាន ការណ៍ណាមួយដែរឬទេ? បើដូច្នេះមែន ព្រះរបស់យើងជាព្រះដែលគង្វាល ប្រជារាស្ត្ររបស់ទ្រង់ ហើយណែនាំគេទៅកន្លែងដ៏ត្រឹមត្រូវ។ យើងអាចសុំព្រះជា ម្ចាស់ឲ្យដឹកនាំអ្នកក្នុងការសម្រេចចិត្ត និងស្ថានការណ៍ដែលអ្នកកំពុងជួបប្រទះ។

៦. តើអ្នកមានជំងឺណាមួយនៅក្នុងជីវិត ឬក្នុងគ្រួសាររបស់អ្នកដែរឬទេ? ព្រះរបស់ យើងជាព្រះដែលប្រោសឲ្យជា។ ទ្រង់ចង់បង្ហាញឫទ្ធានុភាពរបស់ទ្រង់នៅក្នុងជីវិត របស់អ្នក និងប្រទានឲ្យអ្នកនូវសុខភាពល្អ ហើយប្រោសអ្នកឲ្យបានជា។

៧. តើអ្នកមានបញ្ហាទាក់ទងនឹងអំពើបាប ដែលកំពុងតែចងអ្នកដែរឬទេ? ជាទម្លាប់ អាក្រក់ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់អ្នក ទាំងខាងវិញ្ញាណ ផ្លូវចិត្ត ឬផ្លូវកាយ? ចុះអ្នកនៅក្នុងគ្រួសាររបស់អ្នក? ព្រះរបស់យើងជាព្រះដ៏វិសុទ្ធ។ ទ្រង់ចង់ឲ្យជីវិត របស់យើងបានវិសុទ្ធ។ យើងអាចអធិស្ឋានឲ្យអ្នកសម្រាប់បញ្ហានេះ។

  1. សួរសំណួរទាំងនេះទៅកាន់ពួកគេ
  2. ស្តាប់ចម្លើយរបស់ពួកគេ
  3. ប្រាប់ពួកគេអំពីអំណាច និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ដើម្បី ដោះស្រាយបញ្ហានោះ។
  4. អធិស្ឋានជាមួយពួកគេ។

Previous Post Next Post
trinity Cambodia

نموذج الاتصال