៥ ជំហាននៃការកែប្រែចិត្តគំនិត
ការទទួលស្គាល់
- ជំហានដំបូងគឺត្រូវទទួលស្គាល់ថា យើងមានបាប ។ ប្រសិនបើយើងមិនទទួលស្គាល់ទេ នោះយើងនឹងមិន ដឹងថាយើងត្រូវការទទួលការលាងជំរះពីអំពើបាបទេ ។
- កម្រិតនៃការទទួលស្គាល់ បង្ហាញពីកម្រិតនៃការកែប្រែចិត្តគំនិត ។
- លូកា ៧:៤៧ “ហេតុនេះហើយ ខ្ញុំសុំប្រាប់ឱ្យលោកដឹងថា នាងសំដែងសេចក្តីស្រលាញ់ជាខ្លាំង យ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឱ្យនាងរួចពីបាបជាច្រើន ។ រីឯអ្នកដែលព្រះ ជាម្ចាស់លើក លែងទោសឱ្យតិច ក៏សំដែងសេចក្តីស្រលាញ់តិចដែរ ។”
- នៅពេលដែលយើងឃើញថា អំពើបាបដែលយើងមានទំហំធំប៉ុណ្ណា និង ដឹងពីលទ្ធផលនៃអំពើ បាប យើងឃើញថាតើ សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ធំប៉ុណ្ណា ដូចដែលព្រះអង្គអត់ទោស ហើយស្តារឡើងវិញ ។
- ប្រសិនបើនរណាម្នាក់ “មានគេចាប់ខ្លួន” ដោយការប្រព្រឹត្តអំពើបាប ហើយពួកគេដឹងថា ពួកគេបានធ្វើខុស បើនរណាម្នាក់ មានគេចាប់ខ្លួន ដោយឈានទៅដល់ការចាប់ខ្លួន វាជាការចាប់ផ្តើម ប៉ុន្តែ វាត្រូវការចូលទៅឱ្យជ្រៅលើសពីការនេះ ។ ជាការចាប់ផ្តើម ប៉ុន្តែ ប្រសិនបើគេគ្រាន់តែឆ្លើយតប ដោយមានគេចាប់ខ្លួននោះក៏នឹងត្រូវឆ្លងកាត់កម្រិតនៃការកែប្រែចិត្តគំនិត ។ ពួកគេនឹងកែប្រែចិត្តគំនិត ហើយត្រឡប់ទៅប្រព្រឹត្តអំពើបាបវិញ រហូតដល់មានគេចាប់ខ្លួនគាត់ម្តងទៀត ។
- មនុស្សបាបត្រូវទទួលស្គាល់ពីឥទ្ធិពលសព្វបែបយ៉ាងនៃអំពើបាបរបស់ពួកគេ។ អំពើបាបបំបែកយើង ចេញពីព្រះជាម្ចាស់ ហើយទីបំផុតធ្វើឱ្យយើងបែកចេញពីអ្វីៗទាំងអស់ ធ្លាក់ទៅក្នុងស្ថាននរក ។
- អត្ថបទគម្ពីរអំពីការទទួលស្គាល់
- ទំនុកតម្កើង ៥១:១-៤ “ឱព្រះជាម្ចាស់អើយ! សូមប្រណីសណ្តោសទូលបង្គំផង ដ្បិតព្រះអង្គមាន ព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឱ្យទូលបង្គំផង ដ្បិតព្រះអង្គមាន ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយ ។
- រ៉ូម៣:២៣ "គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅ ជាមួយ” ។
- កាឡាទី ៦:៧-៨ “សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណាគេនឹងច្រូតបានផល តាមពូជនោះឯង។ អ្នកណាសាបព្រោះ តាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏ច្រូតយកផលដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីព្រះ វិញ្ញាណ”។
- ជំហាននៃការទទួលស្គាល់
- ទូលសុំព្រះជាម្ចាស់ឱ្យបើកសំដែងទៅកាន់អ្នក ពីសេចក្តីពិតនៃអំពើបាបរបស់អ្នក ។
- អានអ្វីដែលព្រះគម្ពីរចែងអំពីអំពើបាបរបស់អ្នក ។
- សូមគិតពីលទ្ធផលនៃអំពើបាបរបស់អ្នក ហើយមនុស្សដែលអំពើបាបនោះបានមានផលប៉ះពាល់ លើ ។ ហើយសូមសរសេរចូលនូវឈ្មោះរបស់មនុស្ស ដែលអំពើបាបរបស់អ្នកមានផលប៉ះពាល់ និងពីរបៀបដែលអំពើបាបនោះផលប៉ះពាល់ដល់ពួកគេ ។
- រស់នៅក្នុងពន្លឺ ។ កុំលាក់បាំងអំពើបាបរបស់អ្នកទៀតអី ។ សារភាពអំពើបាបទៅកាន់អ្នកដឹកនាំ ខាងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ហើយអនុញ្ញាតឱ្យពួកគាត់ជួយ ។
ការបដិសេធ
- ការបដិសេធ ជាការប្រកាសថាសកម្មភាពនៃអំពើបាបដែលអ្នកបានកំពុងតែធ្វើជាការខុស។ តើអ្នកជឿលើ ការនេះនៅក្នុងដួងចិត្តរបស់អ្នកដែររឺទេ?តើអ្នកជឿលើការនេះ ជាមួយនឹងលក្ខណៈទាំងប៉ុន្មានដែលអ្នក មានដែរ រឺទេ? តើអ្នកជឿលើការនេះ រហូតដល់វាអាចផ្លាស់ប្តូររបៀបរបស់អ្នក បានដែរ ឬទេ?តើអ្នកស្អប់ អំពើបាបនោះ នៅក្នុងដួងចិត្តរបស់អ្នកដែរ ឬទេ ?
- បំណែកមួយដ៏មានអំណាចនៃការកែប្រែចិត្តគំនិត គឺការមិនយល់ស្របនឹងមារសាតាំង។ មារសាតាំង កុហកយើង ដើម្បីលួច សម្លាប់ និងបំផ្លាញយើង (យ៉ូហាន ១០:១០) ។ ប៉ុន្តែនៅពេលដែលយើងបដិសេធ មារសាតាំង ហើយយល់ស្របជាមួយនឹងព្រះជាម្ចាស់ យើងចូលមកកាន់សេចក្តីពិត ហើយកាត់ទោសមារ សត្រូវរបស់យើង ។
- យើងក៏ត្រូវគោរពចុះចូលចំពោះព្រះជាម្ចាស់ផងដែរ ។ ការគោរពចុះចូលដ៏ពិតប្រាកដមានន័យថា យើងធ្វើ អ្វីម្យ៉ាង ដែលទោះបីជាយើងមិនចង់ធ្វើក៏ដោយ ។ ការគោរពចុះចូលមានន័យថា ជ្រើសរើសជឿលើផ្លូវមួយ ទោះបីជាដួងចិត្តដែលពេញដោយការអាក្រក់របស់យើងមិនចង់ជឿក៏ដោយ ។ ក្នុងករណីនេះ ការគោរពចុះ ចូលមានន័យថា ជ្រើសរើសយល់ព្រមជាមួយព្រះជាម្ចាស់ថា ព្រះអង្គ និងព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែ ពិត ទោះបីជាសាច់ឈាម (លក្ខណៈធម្មជាតិដែលពេញដោយបាប) ប្រាប់យើង រឺល្បងយើងក៏ដោយ ។
- យ៉ាកុប ៤:៧-៨ “ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ហើយប្រចាំងនឹងមារ នោះវាមុខ ជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាង មកជិត បងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជំរះខ្លួនឱ្យ បានបរិសុទ្ធទៅ! មនុស្សមានចិត្តពីរអើយ ចូរជំរះចិត្តគំនិតឱ្យ បានស្អាតឡើង!”
- ២ របាក្សត្រ ៧:១៤ “ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធរបស់យើង ផ្ទាល់នាំគ្នាបន្ទាបខ្លួនអធិស្ឋាន និង ស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់ របស់ខ្លួន យើងនឹងស្តាប់គេពីស្ថានបរមសុខ យើងនឹងលើកលែងទោសគេឱ្យរួចពីបាប់ព្រមទាំង ប្រោសស្រុកគេឱ្យបានជាផង”។
- ជំហានក្នុងការបដិសេធ
- ជួនកាល ជាការពិបាកក្នុងការបដិសេធអំពើបាប ដោយព្រោះចិត្តរបស់យើង នៅតែចង់ប្រព្រឹត្ត អំពើបាបនោះទៀត។ សាច់ឈាមយើងចូលចិត្តអំពើបាប ។ ប្រសិនបើនេះជាការពិតដែលបាន កើតឡើងក្នុងជីវិតយើងមែន យើងត្រូវដឹកនាំដួងចិត្តរបស់យើង ។ យើងត្រូវគ្រប់គ្រង ប្រើប្រាស់ ឆន្ទៈ ធ្វើការសម្រេចចិត្តដែលយើងគិតថាពិបាក ហើយធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាយើងមិនមាន អារម្មណ៍ចូលចិត្តវាក្តី នោះចិត្តរបស់យើងនឹងដើរតាមយើងនៅពេលក្រោយ ។
ការទទួលយក
- បន្ទាប់ពីការបដិសេធ សូមចូលមក ហើយទទួលយក ។
- ជាធម្មតា ការបដិសេធនឹងនាំយើងឱ្យទូលសុំ ឱ្យព្រះជាម្ចាស់អត់ទោសដល់យើង ចំពោះអំពើបាប ហើយ មិនគ្រាន់តែអំពើបាបរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធម្មជាតិជាមនុស្សបាបរបស់យើងផងដែរ ។ វានឹងនាំ យើងទូលសុំព្រះជាម្ចាស់ ឱ្យជួយយើងផ្លាស់ប្តូរ ។
- ក្នុងជំហាននេះ យើងកំពុងតែទទួលយកការអត់ទោសរបស់ព្រះយេស៊ូគ្រិស្ត និងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីយកឈ្នះ ។
- យើងក៏កំពុងស្វែងយល់ពីសេចក្តីពិតនៃព្រះយេស៊ូគ្រិស្ត និងអ្វីដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាងផងដែរ។
- អំពើបាបយើង បំបែកយើងចេញពីព្រះជាម្ចាស់ ប៉ុន្តែដោយការសុគតរបស់ព្រះយេស៊ូ គឺនៅពេលដែលព្រះ អង្គដកយកនូវអំពើបាបរបស់យើង ដាក់នៅលើខ្លួនព្រះអង្គអត់ទោសអំពើបាបយើង សង្គ្រោះយើងឱ្យចេញ ផុតពីលទ្ធផលនៃអំពើបាប (ស្ថាននរក) ហើយនាំយើងត្រឡប់មកទំនាក់ទំនងដ៏ត្រឹមត្រូវពេញលេញ ជាមួយព្រះជាម្ចាស់វិញ ។
- ផ្នែកដែលយើងត្រូវធ្វើ គឺជឿអស់ពីដួងចិត្តរបស់យើង អំពីសេចក្តីពិត និងការអត់ទោសរបស់ព្រះជាម្ចាស់ ។
- ខគម្ពីរអំពីការទទួលយក
- យ៉ូហាន ៣:១៦ ព្រះជាម្ចាស់ស្រលាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជា ព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មាន ជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ”។
- រ៉ូម ១០:៨-១០ “តែក្នុងគម្ពីរមានចែងដូចម្តេច? គឺមានចែងថា” ព្រះបន្ទូលស្ថិតនៅក្បែរអ្នកនៅក្នុងមាត់អ្នក និង នៅក្នុងចិត្តអ្នកដែរ” ។ ព្រះបន្ទូលនេះ ជាព្រះបន្ទូលស្តីអំពីជំនឿដែល យើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួល ការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើង ប្រកាស ជំនឿ នោះយើងនឹងទទួលការសង្គ្រោះ”។
- កាឡាទី ២:១៦ “យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យបានសុចរិត ដោយការប្រព្រឹត្តតាម ក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្តវិញ។ ដូច្នេះ យើងក៏បាន ជឿលើព្រះគ្រិស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត តាមជំនឿរបស់ព្រះគ្រិ ស្តគឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ត តាមក្រិត្យវិន័យនោះឡើយ”។
- ជំហានក្នុងការទទួលយក
- អានរឿងរ៉ាវអំពីការសុគតរបស់ព្រះយេស៊ូ ហើយសញ្ជឹងគិតពីវា ។ (ម៉ាថាយ ២៦-២៧:៦១ ម៉ាកុស ១៤-១៥ លូកា២២-២៣ យ៉ូហាន ១៨-១៩) នេះជាការសង្គ្រោះរបស់យើង។
- អធិស្ឋានហើយទូលសុំព្រះជាម្ចាស់ឱ្យបើកសដែងពីអំណាច (ឫទ្ធានុភាព) នៃឈើឆ្កាងទៅកាន់ អ្នក ។ សូមទទួលស្គាល់ថា ឫទ្ធានុភាពនៃការអត់ទោសរបស់ព្រះជាម្ចាស់ អស្ចារ្យ ហើយខ្លាំងជាង អំណាចនៃអំពើបាបឆ្ងាយណាស់ ។
- សូមអានរឿងរ៉ាវអំពីការរស់ឡើងវិញ របស់ព្រះយេស៊ូ (ម៉ាថាយ ២៧:៦២-២៨:២០) ម៉ាកុស ១៦ លូកា ២០-២១ យ៉ូហាន ២០-២១) នេះជាអំណាចរបស់យើង។
ការសង់ឡើងវិញ
- បន្ទាប់ពីយើងមានសេរីភាពពីអំពើបាបហើយ ហើយត្រូវប្រាកដថាយើងបន្តយកជ័យជំនះ ។ ចាប់ផ្តើម ដំណើរជីវិត នៃការរីកចំរើនធំធាត់ឡើង។ វាក៏ពិតដូចគ្នានៅផ្នែកខាងឯវិញ្ញាណនៅពេលដែលយើងមាន ជីវិតថ្មីកើតមកក្នុងយើង នោះជាទីចាប់ផ្តើមនៃដំណើរជីវិតថ្មីនៃ ការរីកចំរើន និង ផ្លាស់ប្រែឱ្យក្លាយជាបុរស រឺស្ត្រីនៃព្រះជាម្ចាស់ ដែលព្រះអង្គចង់ឱ្យយើងធ្វើ ។
- ការអត់ទោសនៃអំពើបាបគ្រាន់តែជាទីចាប់ផ្តើម ។ យើងចង់ឱ្យប្រាកដថា យើងបន្តរស់នៅក្នុងភាពវិសុទ្ធ ដែលព្រះយេស៊ូបានប្រទានមកឱ្យយើង នៅពេលដែលព្រះអង្គសុគតជួសយើងនៅលើឈើឆ្កាង ។
- ភាពវិសុទ្ធជាការតយុទ្ធប្រចាំថ្ងៃ ។ ប៉ុន្តែបើយើងតយុទ្ធក្នុងសមរភូមិនេះច្រើនប៉ុណ្ណា យើងនឹងកាន់តែរឹងមាំ ខ្លាំងប៉ុននោះ ហើយយើងក៏កាន់តែងាយស្រួលក្នុងការបំបាក់ខ្មាំងសត្រូវរបស់យើង ឱ្យបរាជ័យដែរ ។
- ខគម្ពីរអំពីការសង់ឡើងវិញ
- លោកុប្បត្តិ ៤:៧ “ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឱ្យធ្វើតាមវា តែអ្នកត្រូវ បង្ក្រាបវាវិញ”។
- ភីលីព ២:១២ “ហេតុនេះហើយបងប្អូនជាទីស្រលាញ់អើយ ដូចបងប្អូនធ្លាប់តែស្តាប់បង្គាប់ជារៀង ដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការទាំងគោរពកោតខ្លាចនិង ញាប់ញ័រស្របតាម ការសង្គ្រោះដែលបងប្អូនបានទទួល” ។
- ជំហាននៃការសង់ឡើងវិញ
- ស្គាល់ពីចំនុចខ្សោយនៅក្នុងជីវិតរបស់អ្នក ។ តើអ្វីខ្លះជាអំពើបាប និងការល្បួងដែលអ្នកព្យាយាម យកឈ្នះ ? មើលពីរបៀបនៃអំពើបាបរបស់អ្នក ។ តើវាចាប់ផ្តើមដោយរបៀបណា? តើអ្វីខ្លះ (ព្រឹត្តិការណ៍ ទីកន្លែង របស់របរ មនុស្ស ។ល។) ដែលជាដំណាក់កាលនៃអំពើបាបរបស់អ្នក ? តើអ្វីដែលធ្វើឱ្យអ្នកចាប់ផ្តើមគិតពីអំពើបាបរបស់អ្នក ?
- បំបាត់ “ដើមហេតុ” ទាំងនោះ ។ ជាកិច្ចការដែលផ្តើមឱ្យគំនិតរឺសាច់ឈាមរបស់អ្នកគិតពីអំពើបាប ។ ឧទាហរណ៍: ប្រសិនបើមានកន្លែងមួយដែលធ្វើឱ្យអ្នកគិតពីការប្រព្រឹត្តអំពើបាប កុំទៅកន្លែង នោះឱ្យសោះ ។ ប្រសិនបើមានមិត្តភក្តិដែលអ្នកប្រព្រឹត្តអំពើបាបជាមួយគ្នា កុំចំណាយពេលជា មួយមិត្តភក្តិទាំងនោះ ។ ទូលសុំព្រះជាម្ចាស់ឱ្យបើកសំដែងទៅកាន់អ្នកពី “ដើមហេតុ” ហើយ សុំព្រះអង្គឱ្យប្រទានឱ្យអ្នកនូវកម្លាំង ដើម្បីបំបាត់ចោលនូវដើមហេតុ នោះពីជីវិតរបស់អ្នក ។
- សូមមានការទទួលខុសត្រូវក្នុងជីវិតរបស់អ្នក ។ ស្វែងរកមនុស្សពីរ រឺបីនាក់ដែលអ្នកអាចនិយាយ ពីអំពើបាបរបស់អ្នកនៅលើរបៀបមួយជាទៀងទាត់ ។ សុំឱ្យពួកគេជួយអ្នក ដោយសួរពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ សុំឱ្យពួកគេសួរសំនួរដែលអ្នក “ពិបាកឆ្លើយ”។ និយាយស្មោះត្រង់ជាមួយពួកគេ សូមប្រាប់ពួកគេពីពេលណាខ្លះដែលអ្នកមានអារម្មណ៍ថាមានការល្បង ហើយសុំអោយគេ អធិ ស្ពានជាមួយអ្នក ។
- ទូលសុំឱ្យព្រះជាម្ចាស់ជួយអ្នក នៅពេលដែលអ្នកតយុទ្ធ ដើម្បីយកឈ្នះនៅលើផ្នែកទាំងនេះ ក្នុងជីវិតរបស់អ្នក។ នៅពេលដែលអ្នកតយុទ្ធដើម្បីយកឈ្នះ (ភីលីព ២:១២) សូមចាំថា ព្រះជា ម្ចាស់កំពុងតែធ្វើការ ហើយប្រយុទ្ធជាមួយអ្នកដែរ (ភីលីព ២:១៣ “ដ្បិតព្រះជាម្ចាស់ទេតើ ដែល ធ្វើឱ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹង ប្រព្រឹត្តតាមព្រះបំណង ដ៏ សប្បុរស របស់ព្រះអង្គ”) ព្រះជាម្ចាស់កាន់ខាងអ្នកហើយ!
- តយុទ្ធ ហើយបន្តតយុទ្ធ ។ ទទួលស្គាល់ថា ការតយុទ្ធដើម្បីអ្វីដែលត្រឹមត្រូវជាសមរភូមិមួយដ៏វែង។
ការស្តារឡើងវិញ
- ព្រះជាម្ចាស់ជាព្រះតែមួយអង្គ ដែលស្តារឡើងវិញ ។
- ជឿទុកចិត្តលើព្រះជាម្ចាស់ឱ្យធ្វើវានៅក្នុងជីវិតរបស់អ្នក ប៉ុន្តែកុំទុកចិត្តព្រះអង្គដោយខ្ជិលច្រអូសឱ្យសោះ តែទុកចិត្តដល់ព្រះអង្គដោយរំពឹងថាព្រះអង្គនឹងធ្វើអ្វីដែលព្រះអង្គបានមានព្រះបន្ទូល។
- ចរិតលក្ខណៈរបស់ព្រះជាម្ចាស់ គឺព្រះអង្គស្តារអ្វីៗដែលបានបាត់បង់ ។ ប្រសិនបើអ្នកបានបាត់បង់ទំនាក់ ទំនង ថវិកា ពេលវេលា រឺ អ្វីៗផ្សេងទៀតសូមទុកចិត្តថាព្រះជាម្ចាស់នឹងស្តារអ្វីៗទាំងនោះឡើងវិញ។
- រំពឹងថាព្រះអង្គនឹងធ្វើវា ។