បន្ទាប់ពីយើងកែប្រែចិត្តគំនិតពីអំពើបាបរបស់យើងហើយ យើងអាចចាប់ផ្តើមទំនាក់ទំនងជាមួយព្រះជាម្ចាស់បាន។ បន្ទាប់ មកទៀត ព្រះជាម្ចាស់នឹងឮពាក្យអធិស្ឋានរបស់យើង។ ទ្រង់ពិតជាឮពាក្យអធិស្ឋានរបស់យើង ហើយទ្រង់ចង់ឆ្លើយតប ពាក្យអធិស្ឋានរបស់យើង។ ព្រះជាម្ចាស់ចង់បង្ហាញព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង នៅក្នុងប្រទេសជាតិរបស់ យើង និង នៅក្នុងពិភពលោកនេះ។ ប៉ុន្តែ ព្រះអង្គធ្វើការ តាមរយៈមនុស្សលោក។ ទ្រង់ធ្វើការតាមរយៈមនុស្ស នៅពេល ដែលពួកគេអធិស្ឋាន។ ព្រះជាម្ចាស់កំពុងតែរង់ចាំយើងអធិស្ឋាន។
ពេលខ្លះ យើងនិយាយពាក្យដែលចេញពីចិត្តរបស់យើង។ ពេលខ្លះ យើងលើកសម្លេងរបស់យើងអធិស្ឋាន។ ពេលខ្លះ យើង អធិស្ឋានតែម្នាក់ឯង។ ពេលខ្លះ យើងអធិស្ឋានជាមួយគ្រិស្តបរិស័ទដទៃទៀត។ ប៉ុន្តែ តើមានអ្វីកើតឡើង នៅពេលដែល យើងអធិស្ឋាន?
ក. តើមានអ្វីកើតឡើង នៅពេលដែលយើងអធិស្ឋាន?
១. ព្រះជាម្ចាស់ឮពាក្យអធិស្ឋានរបស់យើងពីស្ថានសួគ៌។ ព្រះជាម្ចាស់ឮពាក្យអធិស្ឋានរបស់យើង ទោះបីជា យើងស្ថិតនៅកន្លែងណាក៏ដោយ។ (២របារក្សត្រ ៧៖១៤ ទំនុកតម្កើង ៩១៖១៥)
២. ព្រះជាម្ចាស់ចាប់ផ្តើមឆ្លើយតបពាក្យអធិស្ឋានរបស់យើង ស្របតាមគម្រោងផែនការ និង ពេលវេលារបស់ ទ្រង់។ (១យ៉ូហាន ៥១៤)
៣. ព្រះជាម្ចាស់បញ្ជូនទេវតារបស់ទ្រង់ ដើម្បីប្រយុទ្ធនឹងអារក្សសាតាំង និង ពួកវិញ្ញាណអាក្រក់ ដែលគ្រប់គ្រង លើជីវិតរបស់មនុស្ស គំនិតរបស់មនុស្ស និង លើកាលៈទេសៈ។ (អេភេសូ ៦៖១០-១២ កិច្ចការ ១២០៧)
៤. ព្រះជាម្ចាស់បញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់
ក. ដើម្បីបំផ្លាស់បំប្រែដួងចិត្ត។ (របស់យើង និង អ្នកដទៃ)
ខ. ដើម្បីបំផ្លាស់បំប្រែកាលៈទេសៈ
គ. ដើម្បីរៀបចំចិត្ត និង កាលៈទេសៈ
៥. ពេលខ្លះ ព្រះជាម្ចាស់ឆ្លើយតបពាក្យអធិស្ឋានរបស់យើងភ្លាមៗ ប៉ុន្តែ ពេលខ្លះទៀត យើងត្រូវតែរង់ចាំ។
ខ. អំណាចនៃពាក្យអធិស្ឋាន
នៅពេលដែលយើងអធិស្ឋាន ព្រះជាម្ចាស់នឹងបង្ហាញព្រះចេស្តារបស់ទ្រង់នៅក្នុងជីវិតរបស់មនុស្ស និង នៅក្នុង កាលៈទេសៈ។ ឧទាហរណ៍មួយដែលទាក់ទងនឹងការនេះ គឺលោកអេលីយ៉ា។ (យ៉ាកុប ៥៖១៣-១៨)
១. ពាក្យអធិស្ឋានរបស់មនុស្សសុចរិតមានអំណាច និង មានប្រសិទ្ធភាពណាស់។
២. លោកអេលីយ៉ា គឺជាមនុស្សដូចយើងដែរ។
ក. លោកអេលីយ៉ា គឺជាសាសន៍យូដា។ គាត់បានជឿលើព្រះដ៏ពិតមួយអង្គ។ គាត់បានរស់នៅប្រហែល ជា៩០០ឆ្នាំ មុនពេលព្រះយេស៊ូគ្រិស្តប្រសូត។ គាត់បានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថា នៅពេលដែលប្រជាជាតិមួយបែរចេញពីព្រះដ៏ពិតមួយអង្គ នោះព្រះអង្គនឹងដាក់ទោសគេ ដោយ គ្រោះឡិក្ស។ នៅសម័យកាលនោះ អ៊ីស្រាអែលបានបែរចេញពីព្រះជាម្ចាស់ និង បានថ្វាយបង្គំរូប សំណាក។ លោកអេលីយ៉ាបានអធិស្ឋាន ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមាននូវគ្រោះ ទុឡិក្សរយៈពេលបីឆ្នាំ។ បន្ទាប់មក គាត់បានអធិស្ឋានម្តងទៀត ហើយក៏ចាប់ផ្តើមមានភ្លៀងធ្លាក់។
៣. ព្រះជាម្ចាស់មើលថែរក្សាស្ត្រីមេម៉ាយ ដោយសារតែជំនឿរបស់លោកអេលីយ៉ា
ក. ១ពង្សាវតារក្សត្រ ១៧០៧-១៦។ ព្រះជាម្ចាស់បានប្រាប់លោកអេលីយ៉ាឲ្យទៅផ្ទះរបស់ស្ត្រីមេម៉ាយ ម្នាក់ និង សុំនំប៉័ងខ្លះពីនាង។ ស្ត្រីនោះបានឆ្លើយមកវិញថា នាងខ្ញុំមានអាហារសម្រាប់តែខ្លួនឯង និង កូនប្រុសរបស់ខ្ញុំប៉ុណ្ណោះ។ ពួកគេមានផែនការក្នុងការប្រើម្សៅ និង ប្រេង ដើម្បីធ្វើនំមួយដុំតូច បរិភោគនំនោះ បន្ទាប់មក ដេករង់ចាំថ្ងៃស្លាប់។ លោកអេលីយ៉ាបានប្រាប់នាងឲ្យទុកចិត្តលើព្រះ។ នាងបានធ្វើនំសម្រាប់លោកអេលីយ៉ា ហើយព្រះជាម្ចាស់បានបន្ថែមម្សៅក្នុងខាប់ និង ប្រេងក្នុងដប របស់នាងមិនចេះអស់ឡើយ។ ព្រះជាម្ចាស់មើលថែរក្សាស្ត្រីមេម៉ាយ និង កូនប្រុសរបស់នាងសម្រាប់ រយៈពេលបីឆ្នាំ រហូតដល់មានភ្លៀងធ្លាក់។
៤.ព្រះជាម្ចាស់បានព្យាបាលកូនប្រុសរបស់ស្ត្រីមេម៉ាយ ស្របតាមពាក្យអធិស្ឋានរបស់លោកអេលីយ៉ា
ក. ១ពង្សាវតារក្សត្រ ១៧៖១៧-២៤។ កូនប្រុសរបស់ស្ត្រីមេម៉ាយបានធ្លាក់ខ្លួនឈឺ។ នាងបានហៅ លោកអេលីយ៉ា។ គាត់បានយកក្មេងប្រុសនោះទៅជាន់ខាងលើ និង អធិស្ឋានឲ្យគាត់ ហើយព្រះជា ម្ចាស់ក៏បានព្យាបាលក្មេងប្រុសម្នាក់នោះ។
សេចក្តីសន្និដ្ឋាន
អ្នកឃើញថា ព្រះជាម្ចាស់បង្ហាញព្រះចេស្ដារបស់ទ្រង់ នៅពេលដែលយើងអធិស្ឋាន និង ជឿលើព្រះបន្ទូលរបស់ទ្រង់។ គ្មាន អ្វីដែលពិបាកពេកសម្រាប់ទ្រង់ឡើយ។ ទ្រង់ចង់ធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើង។ នៅពេលដែលយើងអធិស្ឋានស្រប តាមព្រះបន្ទូលរបស់ទ្រង់ ហើយជឿលើព្រះបន្ទូលនោះ ព្រះអង្គនឹងពិតជាឮពាក្យអធិស្ឋានរបស់យើង និង ឆ្លើយតបពាក្យ អធិស្ឋាននោះ ស្របតាមព្រះហឫទ័យទ្រង់ និង ពេលវេលារបស់ទ្រង់ជាមិនខាន។ យើងមិនគួរបាក់ទឹកចិត្តឡើយ ប៉ុន្តែ យើងគួរតែបន្តអធិស្ឋានសម្រាប់បុគ្គលម្នាក់នោះ ឬស្ថានភាពនោះ ហើយទុកចិត្តលើទ្រង់។
