មេរៀនទី៤៖ អំណាចនៃការអធិស្ឋាន (វគ្គទី២)

 

យើងដឹងថា គ្មានអ្វីមួយដែលពិបាកពេកសម្រាប់ព្រះជាម្ចាស់ឡើយ។ យើងដឹងថា ព្រះជាម្ចាស់ចង់បង្ហាញព្រះចេស្ដារបស់ ទ្រង់នៅលើផែនដីនេះ និង នៅក្នុងជីវិតរបស់យើង។ យើងដឹងថា ព្រះជាម្ចាស់សម្រេចផែនការរបស់ទ្រង់ តាមរយៈមនុស្ស។ យើងដឹងថា ព្រះជាម្ចាស់សម្រេចផែនការរបស់ទ្រង់ តាមរយៈមនុស្សដែលអធិស្ឋាន។ យើងដឹងថា ព្រះជាម្ចាស់សម្រេច ផែនការរបស់ទ្រង់ និង បង្ហាញព្រះចេស្ដារបស់ទ្រង់ តាមរយៈមនុស្ស ដែលមានទំនាក់ទំនងជាមួយទ្រង់ គឺជាគ្រិស្តបរិស័ទ។

ថ្ងៃនេះ ខ្ញុំចង់បង្ហាញអ្នកថា ពាក្យអធិស្ឋានពិតជាមានអំណាចខ្លាំងណាស់។ ព្រះជាម្ចាស់បានដាក់សាច់រឿងជាច្រើននៅក្នុង ព្រះគម្ពីរ។ ទ្រង់បានដាក់សាច់រឿងទាំងនោះ ដើម្បីជាគំរូសម្រាប់យើង។ គំរូខ្លះជាគំរូល្អ ហើយខ្លះទៀតជាគំរូអាក្រក់។ ថ្ងៃ នេះ ខ្ញុំចង់អានអំពីបុរសម្នាក់ ដែលបានអធិស្ឋាន ហើយព្រះជាម្ចាស់បានបង្ហាញព្រះចេស្តារបស់ទ្រង់ តាមរយៈពាក្យ អធិស្ឋានរបស់គាត់ ហើយពាក្យអធិស្ឋាននោះបានបំផ្លាស់បំប្រែស្ថានភាពមួយ។ ខ្ញុំចង់ឲ្យអ្នកយល់ថា ព្រះជាម្ចាស់អាច បំផ្លាស់បំប្រែកាលៈទេសៈរបស់អ្នកបាន តាមរយៈការអធិស្ឋាន។

១. ពាក្យអធិស្ឋានរបស់មនុស្សសុចរិត អាចសម្រេចបានផលច្រើន

(យ៉ាកុប ៥៖១៦)

    ក. តើនរណាជាមនុស្សសុចរិត? នៅពេលដែលអ្នកក្លាយជាគ្រិស្តបរិស័ទ នោះអ្នកនឹងរាប់ជាមនុស្សសុចរិត។

    ខ. ពាក្យអធិស្ឋានរបស់មនុស្សទុច្ចរិត មិនមានប្រសិទ្ធភាពឡើយ

    គ. ពាក្យអធិស្ឋានរបស់មនុស្សសុចរិត មានអំណាចមកពីព្រះជាម្ចាស់

    ២. លោកអេលីយ៉ា គឺជាគំរូសម្រាប់យើង

យ៉ាកុប ៥៖១៧-១៨

    ក. ទោះបីជាលោកអេលីយ៉ាជាព្យាការីម្នាក់ក៏ដោយ ប៉ុន្តែ គាត់មានលក្ខណៈដូចជាយើងផងដែរ។       គាត់ជា មនុស្សមានបាប ដែលបានជឿលើព្រះដ៏ពិតមួយអង្គ និង ជឿលើព្រះសង្គ្រោះ ដែល   នឹងយាងមក។ គាត់ជា មនុស្សសុចរិត ដោយសារតែគាត់មានជំនឿលើព្រះសង្គ្រោះ។ លោកអេលីយ៉ា   បានជួបបញ្ហាដូចជាយើងផង ដែរ។ គាត់បានបរិភោគអាហារ ដូចជាយើងអញ្ចឹងដែរ។ គាត់បាន   រស់នៅ ដូចជាអ្នកដែលជឿលើព្រះជាម្ចាស់ គួរតែរស់នៅ។

    ខ. ព្រះជាម្ចាស់បានមានបន្ទូលទៅលោកអេលីយ៉ា តាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីរ។ លោកអេលីយ៉ាបានអានអ្វី ដែលព្រះជាម្ចាស់បានមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះជាម្ចាស់បានមានបន្ទូលថា ប្រសិនបើប្រជាជាតិ មួយបន្តប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះពួកគេនឹងទទួលនូវគ្រោះឡិក្ស។ នេះគឺជាការដាក់ទោសរបស់ ព្រះជាម្ចាស់ទៅលើទឹកដីនោះ រហូតទាល់តែពួកគេកែប្រែចិត្តគំនិត ហើយបែរមករកព្រះអង្គវិញ។ លោក អេលីយ៉ាបានអានព្រះបន្ទូលទាំងនេះ ហើយគាត់បានជឿ។ គាត់បានអធិស្ឋាន ហើយភ្លៀងក៏ឈប់ធ្លាក់។ រយៈពេលបីឆ្នាំកន្លះក្រោយមក គាត់បានអធិស្ឋានម្តងទៀត ហើយភ្លៀងក៏ចាប់ផ្តើមធ្លាក់វិញ។ ពាក្យអធិស្ឋានរបស់លោកអេលីយ៉ាបានបំផ្លាស់បំប្រែអាកាសធាតុ ដោយសារតែគាត់បានអធិស្ឋានស្របតាមព្រះបន្ទូល របស់ព្រះ។

    គ.​ ១ពង្សាវតារក្សត្រ ១៧១។ លោកអេលីយ៉ាបានជឿលើព្រះបន្ទូលរបស់ព្រះ។ គាត់បាននិយាយព្រះបន្ទូល របស់ព្រះ។ ប្រសិនបើយើងជឿលើព្រះបន្ទូលរបស់ព្រះ នោះយើងនឹងនិយាយព្រះបន្ទូលទ្រង់ និង រស់នៅ ស្របតាមព្រះបន្ទូលរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់បង្ហាញព្រះចេស្ដារបស់ទ្រង់ នៅពេលដែលយើងជឿ ហើយប្រតិបត្តិតាម។ អត់មានភ្លៀងធ្លាក់រយៈពេលបីឆ្នាំកន្លះ

៣. លោកអេលីយ៉ាបានអធិស្ឋានម្តងទៀត ហើយព្រះជាម្ចាស់បានបង្ហាញព្រះចេស្ដារបស់ទ្រង់ម្តងទៀត ១ពង្សាវតារក្សត្រ ១៨៖៤១-៤៦

    ក. លោកអេលីយ៉ាបាននិយាយព្រះបន្ទូលព្រះម្តងទៀត

    ខ. លោកអេលីយ៉ាបានឮសម្លេងនៃទឹកភ្លៀង ដោយជំនឿ។ វាមិនទាន់ភ្លៀងនៅឡើយទេ ប៉ុន្តែ គាត់បានស្គាល់ ព្រះជាម្ចាស់ ហើយបានដឹងថា ព្រះជាម្ចាស់នឹងបំពេញតាមព្រះបន្ទូលសន្យារបស់ទ្រង់ជាមិនខាន។ ដូច្នេះ នៅក្នុងគំនិតរបស់គាត់ គាត់បានឃើញថាវាមានភ្លៀងធ្លាក់រួចទៅហើយ។ នៅពេលដែលយើងមានជំនឿលើ ព្រះជាម្ចាស់ និង ព្រះបន្ទូលរបស់ទ្រង់ នោះយើងដឹងនៅខាងក្នុងចិត្តរបស់យើងថា ព្រះជាម្ចាស់បានសម្រេច ព្រះបន្ទូលសន្យារបស់ទ្រង់រួចទៅហើយ។ ដូច្នេះ លោកអេលីយ៉ាបានមានប្រសាសន៍ថា “ខ្ញុំឮសម្លេងទឹក ភ្លៀងរួចទៅហើយ។”

    គ. លោកអេលីយ៉ាបានទៅកន្លែងស្ងាត់នៅលើភ្នំកើមែល ដើម្បីអធិស្ឋាន។ គាត់នាំអ្នកបម្រើរបស់គាត់ទៅជាមួយ ដែរ។ (ខែទី៤២)

    ឃ. លោកអេលីយ៉ាបានអធិស្ឋានប្រាំពីរដង ហើយគាត់បានបញ្ជូនអ្នកបម្រើរបស់គាត់ឲ្យទៅចែកមើលចំនួន ប្រាំពីរដង។ នៅជើងទីប្រាំពីរ អ្នកបម្រើរបស់គាត់បាននិយាយថា គាត់បានឃើញពពកមួយដុំប៉ុនបាតដៃ លេចចេញមកពីសមុទ្រ។ លោកអេលីយ៉ាបានដឹងថា ព្រះជាម្ចាស់ចាប់ផ្តើមឆ្លើយតបពាក្យអធិស្ឋានរបស់ គាត់ហើយ។ ក្តីសង្ឃឹមបានចូលក្នុងដួងចិត្តរបស់គាត់ ហើយគាត់ក៏បានប្រាប់ការនេះដល់ព្រះបាទអហាប់។

    ង. បន្ទាប់មក មេឃក៏បានធ្លាក់ភ្លៀង ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ស្របតាមជំនឿរបស់លោក អេលីយ៉ា។ ព្រះជាម្ចាស់បានបញ្ឈប់ភ្លៀង ស្របតាមជំនឿ និង ពាក្យអធិស្ឋានរបស់លោកអេលីយ៉ា។ ទ្រង់បាន បង្ហាញព្រះចេស្ដារបស់ទ្រង់ តាមរយៈការអធិស្ឋាន។

៤ តើព្រះជាម្ចាស់ចង់ឲ្យយើងយល់អ្វីខ្លះពីគំរូរបស់លោកអេលីយ៉ា?

    ក. ព្រះជាម្ចាស់ឮពាក្យអធិស្ឋានរបស់មនុស្សធម្មតា ដែលមានទំនាក់ទំនងជាមួយទ្រង់ តាមរយៈព្រះយេស៊ូ គ្រិស្ត។

    ខ. ព្រះជាម្ចាស់ចង់ឲ្យយើងស្គាល់ព្រះបន្ទូលរបស់ទ្រង់ និង ស្គាល់ព្រះបន្ទូលសន្យារបស់ទ្រង់។ ហើយទ្រង់ចង់ ឲ្យយើងអធិស្ឋានស្របតាមព្រះបន្ទូលសន្យារបស់ទ្រង់។

    គ. ទ្រង់ចង់ឲ្យយើងនិយាយពាក្យនៃសេចក្តីជំនឿ

    ឃ. ទ្រង់ចង់ឲ្យយើងជឿថា ពិតជាមានអំណាចនៅក្នុងពាក្យអធិស្ឋានរបស់យើង ដើម្បីបំផ្លាស់បំប្រែកាលៈទេសៈ

    ង. ទ្រង់ចង់ឲ្យយើងបន្តអធិស្ឋាន រហូតទាល់តែទ្រង់ឆ្លើយតបពាក្យអធិស្ឋានរបស់យើង។


Previous Post Next Post
trinity Cambodia

نموذج الاتصال