លូកា ១៨៖១-៨
នៅក្នុងទីក្រុងស៊ីម៉ារ៉ាង (Semarang) ប្រទេសឥណ្ឌូនេស៊ី មាននូវសង្កាត់មួយ ដែលពេញទៅដោយស្ត្រីពេស្យា។ នៅក្នុងឆ្នាំ ១៩៨២ មានគ្រូគង្វាលម្នាក់ និង ក្រុមជំនុំរបស់គាត់ បានចាប់ផ្តើមអធិស្ឋានសម្រាប់សង្កាត់នោះ និង ទូលសូមព្រះជាម្ចាស់ បំបែកអំណាចរបស់អារក្សសាតាំងនៅក្នុងសង្កាត់នោះ និង ស្រាយស្ត្រីពេស្យាទាំងនោះពីអំណាចរបស់អារក្សសាតាំង និង អំណាចនៃអំពើបាប។ គ្រិស្តបរិស័ទបានជួបជុំអធិស្ឋានមួយសប្តាហ៍ម្តងពីម៉ោង៩ព្រឹករហូតដល់ពាក់កណ្តាលយប់។ បន្ទាប់ មក ពួកគេបើកឡានរបស់ពួកគេទៅទូទាំងសង្កាត់ ដើម្បីអធិស្ឋាន។ ពួកគេបានអធិស្ឋានដូចខាងក្រោមនេះ៖
ក្នុងព្រះនាមព្រះយេស៊ូ យើងចងគ្រប់វិញ្ញាណអាក្រក់ទាំងអស់ដែលស្ថិតនៅក្នុងសង្កាត់នេះ ហើយយើង ប្រកាសប្រឆាំងនឹងវិញ្ញាណនៃភាពស្រើបស្រាល និង អំពើផិតក្បត់។ យើងបញ្ជាឲ្យមនុស្សនៅក្នុងសង្កាត់ នេះឃើញអំពើបាបរបស់ខ្លួនឲ្យបានច្បាស់ ហើយយើងជឿថា ពួកគេជាច្រើននាក់នឹងកែប្រែចិត្តគំនិត និង ក្លាយជាគ្រិស្តបរិស័ទ។ ព្រះវិញ្ញាណដ៏វិសុទ្ធ សូមទ្រង់ធ្វើការនៅក្នុងជីវិតរបស់ពួកគេ និង នាំពួកគេមករកព្រះ យេស៊ូ ដោយស្របតាមព្រះហឫទ័យរបស់ទ្រង់។
ពួកគេបានអធិស្ឋានបែបនេះអស់រយៈពេលជាច្រើនឆ្នាំ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេនៅតែបន្តអធិស្ឋាន និង បើកឡានរបស់ពួកគេចូលទៅក្នុងសង្កាត់នោះ និង អធិស្ឋានប្រឆាំងនឹងបន្ទាយរឹងមាំរបស់អារក្សសាតាំង។ វាមើលទៅ ហាក់ដូចជាគ្មានអ្វីកើតឡើងឡើយ បើស្របតាមអ្វីដែលពួកគេមើលឃើញនឹងភ្នែករបស់ពួកគេនោះ ប៉ុន្តែ នៅក្នុងភពខាង វិញ្ញាណវិញ ព្រះជាម្ចាស់បានកំពុងតែចាប់ផ្តើមបំបែកបន្ទាយរឹងមាំរបស់អារក្សសាតាំងដែលស្ថិតនៅតំបន់នោះ។
នៅក្នុងខែធ្នូ ឆ្នាំ១៩៩០ រយៈពេលប្រាំបីឆ្នាំ បន្ទាប់ពីពួកគេបានចាប់ផ្តើមអធិស្ឋាន ព្រះជាម្ចាស់បានបំបែកបន្ទាយរឹងមាំរបស់ សាតាំង។ មានអ្នកជំនួញគ្រិស្តបរិស័ទម្នាក់បានសុំគ្រូគង្វាលឲ្យមកបង្រៀននិយោជិតរបស់គាត់អំពីព្រះយេស៊ូ។ និយោជិត ម្នាក់បានអញ្ជើញគ្រូគង្វាលអធិស្ឋានសម្រាប់ឪពុករបស់គាត់ ដែលមានជម្ងឺរបេង និង បានពិការរយៈពេលប្រាំមួយឆ្នាំ។ បុរសម្នាក់នេះរស់នៅចំកណ្តាលនៃសង្កាត់ពេស្យានោះ។ គ្រូគង្វាលបានទៅផ្ទះរបស់បុរសនោះ បានដាក់ដៃលើគាត់ និង បានយាងព្រះយេស៊ូមកព្យាបាលគាត់ឲ្យបានជាសះស្បើយទាំងស្រុង ហើយគាត់បានចងគ្រប់វិញ្ញាណអាក្រក់ទាំងអស់ ដែលបាននាំឲ្យមានជម្ងឺនេះ។ ភ្លាមៗនោះ បុរសនេះក៏បានជាសះស្បើយ។ ថ្ងៃបន្ទាប់ បុរសនេះបានចូលរួមការប្រជុំក្រុមជំនុំ និង បានកែប្រែចិត្តគំនិត និង បានទទួលព្រះយេស៊ូ ជាព្រះសង្គ្រោះរបស់គាត់។ បន្ទាប់មក ក្រុមគ្រួសាររបស់គាត់ទាំងមូលក៏ បានកែប្រែចិត្តគំនិត។ បន្ទាប់មកទៀត មានមនុស្សជាច្រើននៅក្នុងសង្កាត់នោះបានចាប់អារម្មណ៍លើដំណឹងល្អរបស់ព្រះ យេស៊ូគ្រិស្ត។ ក្នុងរយៈពេលពីរសប្តាហ៍ ក្រុមជំនុំបានធ្វើពិធីជ្រមុជទឹកដល់មនុស្សច្រើនជាងហាសិបនាក់ចេញពីសង្កាត់ ពេស្យានោះ។ ក្រុមជំនុំបានបើកកម្មវិធីពិនិត្យជម្ងឺនៅក្នុងសង្កាត់នោះ និង បានប្រកាសដំណឹងល្អនៅទីនោះផងដែរ។ ឥឡូវ ពួកគេមានព័ន្ធកិច្ចជាច្រើននៅក្នុងសង្កាត់នោះ ហើយក្រុមជំនុំកំពុងតែរីកចម្រើន។
មនុស្សត្រូវបានចងដោយអំពើបាប និង អារក្សសាតាំង។ សាតាំង គឺជាព្រះនៃលោកីយ៍នេះ។ សូមអាន៖ ២កូរិនថូស ៤៖៤។ នៅពេលដែលយើងអធិស្ឋានប្រឆាំងនឹងអារក្សសាតាំង និង សម្រាប់មនុស្ស ពេលខ្លះ វាត្រូវការពេលយូរ មុននឹងមានអ្វីមួយ កើតឡើង។ ពេលខ្លះ ព្រះជាម្ចាស់ធ្វើការភ្លាមៗ ប៉ុន្តែ ពេលខ្លះទៀត យើងមិនឃើញព្រះជាម្ចាស់ឆ្លើយតបពាក្យអធិស្ឋានរបស់យើងភ្លាមៗឡើយ។ ពេលខ្លះ នៅពេលដែលទ្រង់ឆ្លើយតបពាក្យអធិស្ឋានរបស់យើង ទ្រង់បង្ហាញព្រះចេស្តារបស់ទ្រង់ និង បំបែកបន្ទាយរឹងមាំរបស់សាតាំង ហើយមានមនុស្សជាច្រើនមករកព្រះយេស៊ូ។ សូមអាន កិច្ចការ ៩៖៣២-៣៥។
យើងមិនគួរខ្មាសអៀនក្នុងការអធិស្ឋានសម្រាប់មនុស្សឡើយ នៅពេលដែលពួកគេឈឺ ឬមានបញ្ហា។ យើងដឹងថា ព្រះជា ម្ចាស់ចង់ព្យាបាលពួកគេ។ យើងគួរតែប្រាប់ពួកគេថា យើងនឹងអធិស្ឋានសម្រាប់ពួកគេ ហើយព្រះជាម្ចាស់ប្រហែលនឹង ព្យាបាលពួកគេ បន្ទាប់មក យើងអាចចែកចាយដំណឹងល្អជាមួយពួកគេ ឬអញ្ជើញពួកគេមករៀនថែមទៀតអំពីព្រះយេស៊ូ។
