មេរៀនទី៦៖ លក្ខខណ្ឌនៃការអធិស្ឋាន

 

តើឪពុកម្តាយរបស់អ្នកនឹងឲ្យអ្នកនូវអ្វីៗដែលអ្នកចង់បានដែរឬទេ? ហេតុអ្វី? តើឪពុកម្តាយរបស់អ្នកនៅតែស្រឡាញ់អ្នក ដែរឬទេ ទោះបីជាពួកគេមិនឲ្យអ្វីៗតាមតែអ្នកចង់បាន? ព្រះជាម្ចាស់ជាព្រះបិតាដ៏ល្អបំផុត។ ទ្រង់ចង់ជួយយើង និង ប្រទានពរដល់យើង ប៉ុន្តែ ទ្រង់មិនប្រទានឲ្យយើងនូវអ្វីៗទាំងអស់ ដែលយើងចង់បាន នៅពេលដែលយើងចង់បាននោះ ទេ។ ព្រះគម្ពីរប្រាប់យើងថា ប្រសិនបើយើងចង់ឲ្យព្រះជាម្ចាស់ឮពាក្យយើងអធិស្ឋាន និង ឆ្លើយតបពាក្យអធិស្ឋានរបស់ យើង យើងត្រូវតែស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ទ្រង់។

១. ប្រសិនបើយើងប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះជាម្ចាស់ និង មនុស្សដទៃទៀត ព្រះជាម្ចាស់នឹងមិនឆ្លើយតបពាក្យ អធិស្ឋានរបស់យើងឡើយ។ ពីព្រោះនៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងកំពុងតែញែកខ្លួនយើងចេញពីព្រះ ជាម្ចាស់ហើយ។ អំពើបាបញែកយើងចេញពីព្រះ។ អេសាយ ៥៩៖២។ ដូច្នេះ នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងត្រូវតែសារភាពអំពើបាបនោះដល់ព្រះ ហើយភ្លាមៗ ទ្រង់នឹងសម្អាតយើងពីអំពើបាបនោះជាមិនខាន។ ប្រសិនបើយើងប្រព្រឹត្តអំពើបាបទាស់នឹងបុគ្គលម្នាក់ទៀត យើងត្រូវតែទៅរកបុគ្គលនោះ និង សុំឲ្យគាត់អត់ទោស ដល់យើង។ នៅពេលដែលយើងធ្វើបែបនេះ នោះយើងបើកទ្វារសម្រាប់ព្រះជាម្ចាស់ឮពាក្យអធិស្ឋានរបស់យើង និង ឆ្លើយតបពាក្យអធិស្ឋានទាំងនោះ។

២. ប្រសិនបើយើងមានអំណួត នោះព្រះជាម្ចាស់នឹងមិនឆ្លើយតបពាក្យអធិស្ឋានរបស់យើងឡើយ។ មនុស្សដែលមាន អំណួតមិនគិតថា ពួកគេត្រូវការព្រះជាម្ចាស់ ឬត្រូវការនរណាម្នាក់ឡើយ។ ព្រះជាម្ចាស់មិនអាចជួយមនុស្សដែល មានអំណួតបានឡើយ។ ២របារក្សត្រ ៧៖១៤។ មនុស្សដែលមានអំណួតនឹងមិនអធិស្ឋានឡើយ។ ពួកគេនឹងមិន ទុកចិត្តលើព្រះជាម្ចាស់ឡើយ។ មនុស្សដែលមានអំណួត នឹងមិនអំពាវនាវរកព្រះជាម្ចាស់ឡើយ។ គាត់គិតថា គាត់ អាចដោះស្រាយបញ្ហារបស់គាត់ដោយខ្លួនឯងបាន។ គាត់គិតថា គាត់អាចសង្គ្រោះខ្លួនឯងបាន។ នៅពេលដែល យើងជ្រើសរើសបន្ទាបខ្លួន និង ប្រាប់ព្រះជាម្ចាស់ថា យើងត្រូវការទ្រង់ នោះទ្រង់នឹងជួយយើងជាមិនខាន។ យ៉ាកុប

៣. នៅពេលដែលយើងមិនមានជំនឿ នោះព្រះជាម្ចាស់មិនអាចឆ្លើយតបពាក្យអធិស្ឋានរបស់យើងបានឡើយ។ ប្រសិនបើយើងចង់មានទំនាក់ទំនងជាមួយព្រះ ជាដំបូង យើងត្រូវតែជឿថា ពិតជាមានព្រះមែន។ យើងត្រូវតែជឿ លើទ្រង់។ យើងត្រូវតែទុកចិត្តលើព្រះបន្ទូលរបស់ទ្រង់ និង ព្រះបន្ទូលសន្យារបស់ទ្រង់។ ម៉ាកុស ១១៖២៤ យ៉ាកុប ១១៥-៨។ យើងត្រូវតែជឿថា ពិតជាមានព្រះមែន និង ជឿថា ទ្រង់ស្រឡាញ់យើង ហើយជឿថា ទ្រង់ពិតជាចង់ជួយ យើង នោះទ្រង់នឹងឮពាក្យអធិស្ឋានរបស់យើង។

៤. ប្រសិនបើយើងមិនស្តាប់បង្គាប់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនឆ្លើយតបពាក្យអធិស្ឋានរបស់យើងឡើយ។ ព្រះជា ម្ចាស់មិនឆ្លើយតបពាក្យអធិស្ឋានរបស់មនុស្សបាបឡើយ។ ទ្រង់ឆ្លើយតបពាក្យអធិស្ឋានរបស់បុត្រធីតារបស់ទ្រង់ ដែលស្តាប់បង្គាប់តាមទ្រង់។ ១យ៉ូហាន ៣៖២២។ ដូចជាលោកអប្រាហាំ យ៉ូសែប និង សារឹករបស់ព្រះយេស៊ូ យើង ត្រូវតែរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលព្រះបន្ទូលសន្យារបស់ទ្រង់។ យើងត្រូវតែជ្រើសរើស ធ្វើកិច្ចការដែលត្រឹមត្រូវជារៀងរាល់ថ្ងៃ។

៥. ប្រសិនបើយើងមានចំណងចិត្តខុសឆ្គង នោះព្រះជាម្ចាស់នឹងមិនឆ្លើយតបពាក្យអធិស្ឋានរបស់យើងឡើយ។ យ៉ាកុប ៤៖៣។ មនុស្សខ្លះមិនស្រឡាញ់ព្រះឡើយ ពួកគេគ្រាន់តែចង់ទទួលពីទ្រង់តែប៉ុណ្ណោះ។ ពួកគេគ្រាន់តែចង់បានអ្វី មួយពីទ្រង់តែប៉ុណ្ណោះ។ យើងអាចនិយាយបានថា មនុស្សប្រភេទប្រើប្រាស់ព្រះជាម្ចាស់។ ពួកគេប្រើព្រះជាម្ចាស់ ដើម្បីសម្រេចបំណងចិត្តរបស់ពួកគេ។ ពួកគេប្រើប្រាស់ព្រះជាម្ចាស់ ដើម្បីសម្រេចគម្រោងផែនការរបស់គេ។ ពួកគេ មិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់ជ្រាបអ្វីៗទាំងអស់។ ទ្រង់ស្គាល់ដួងចិត្តរបស់ពួកគេ។ ប្រសិនបើយើងគ្រាន់តែមកក្រុមជំនុំ អានព្រះគម្ពីរ និង អធិស្ឋាន ដើម្បីទទួលអ្វីមួយពីព្រះជាម្ចាស់ ទ្រង់ពិតជាដឹង អំពីការនេះ! យើងនឹងមិនទទួលបានអ្វីឡើយ។ នៅពេលដែលយើងពិតជាស្រឡាញ់ទ្រង់ និង ចង់ដើរតាមទ្រង់ នោះព្រះអង្គនឹងឮពាក្យអធិស្ឋានរបស់យើង ហើយទ្រង់នឹងឆ្លើយតបពាក្យអធិស្ឋាននោះ ស្របតាមព្រះហឫទ័យ និង ពេលវេលារបស់ទ្រង់ជាមិនខាន។

សេចក្តីសន្និដ្ឋាន

យើងចាប់ផ្តើមទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ ដោយការអធិស្ឋាន។ យើងបន្តមានទំនាក់ទំនងជាមួយព្រះជា ម្ចាស់ ដោយការអធិស្ឋាន។ យើងស្គាល់ព្រះជាម្ចាស់ ដោយការអធិស្ឋាន និង ការអានព្រះគម្ពីរ។ ព្រះជាម្ចាស់ត្រាស់ហៅ យើងឲ្យមកបម្រើទ្រង់។ ទ្រង់ត្រាស់ហៅយើងឲ្យដើរតាមទ្រង់អស់ពីចិត្ត និង គំនិតរបស់យើង។ នៅពេលដែលយើងធ្វើបែប នេះ នោះទ្រង់នឹងបំពេញយើងដោយអំណរ និង សុភមង្គល។ ទ្រង់នឹងបើកសំដែងគម្រោងផែនការរបស់ទ្រង់ដល់យើង។ ទ្រង់នឹងប្រើប្រាស់យើង ដើម្បីប៉ះពាល់មនុស្សជាច្រើននៅក្នុងជីវិតនេះ និង នាំសុភមង្គលដល់ពួកគេផងដែរ។ ចូរទុកចិត្តលើ ព្រះជាម្ចាស់ជាមួយជីវិតរបស់អ្នក។ ចូរទុកចិត្តព្រះជាម្ចាស់ជាមួយព្រលឹងរបស់អ្នក។ ចូរយាងទ្រង់ឲ្យគ្រប់គ្រងលើគ្រប់កិច្ច ការក្នុងជីវិតរបស់អ្នក និង ឲ្យទ្រង់ដឹកនាំអ្នកជារៀងរាល់ថ្ងៃ។ ទ្រង់បានសន្យាថា ទ្រង់នឹងប្រទានឲ្យយើងនូវអ្វីៗទាំងអស់ ដែលយើងត្រូវការ ដើម្បីធ្វើកិច្ចការ ដែលទ្រង់ត្រាស់ហៅយើងឲ្យធ្វើរនៅក្នុងជីវិតនេះ។

Previous Post Next Post
trinity Cambodia

نموذج الاتصال