មេរៀនទី៧៖ ព្រះបន្ទូល “រ៉េម៉ា” របស់ព្រះជាម្ចាស់

 

ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងតាមរបៀបផ្សេងៗគ្នា។ ទ្រង់មានព្រះបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលក្នុង ព្រះគម្ពីរ។ ទំនុកតម្កើង ១១៩៖១០៥។ ទ្រង់ដឹកនាំយើង តាមរយៈដំបូន្មានរបស់គ្រិស្តបរិស័ទរៀមច្បង និង គ្រូគង្វាលរបស់ យើង។ សុភាសិត ១១៖១៤។ ទ្រង់ដឹកនាំយើង តាមរយៈកាលៈទេសៈដែលកើតឡើងនៅក្នុងជីវិតរបស់យើង។ ទ្រង់ដឹកនាំ យើង តាមរយៈសុបិន។ កិច្ចការ ១៦៖៩។ ព្រះយេស៊ូក៏ដឹកនាំយើង តាមរយៈការមានព្រះបន្ទូលមកកាន់វិញ្ញាណរបស់យើង ផងដែរ។ យ៉ូហាន ៦៖៦៣។ យើងអាច “ឮ” ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងវិញ្ញាណរបស់យើង ដោយប្រើត្រចៀក ខាងវិញ្ញាណរបស់យើង។

ព្រះបន្ទូលឡូហ្គោស (Logos) និង ព្រះបន្ទូលរ៉េម៉ា (Rhema)

មានពាក្យពីរប្រភេទនៅក្នុងភាសាក្រិក ដែលត្រូវបានបកប្រែថា “ព្រះបន្ទូល”។ ពាក្យទាំងនេះ គឺឡូហ្គោស និង ររ៉េម៉ា។ ព្រះបន្ទូលឡូហ្គោស គឺជាព្រះគម្ពីរទាំងមូល ដែលត្រូវបាននិពន្ធរួចហើយ។ ព្រះបន្ទូលរ៉េម៉ា គឺជាពាក្យដែលព្រះជាម្ចាស់មានព្រះ បន្ទូលមកកាន់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់ទាក់ទងនឹងស្ថានភាពជាក់លាក់ណាមួយ។

ព្រះបន្ទូលឡូហ្គោស គឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់ ហើយយើងធ្វើការប្រៀបធៀបអ្វីៗទាំងអស់ជាមួយនឹងព្រះ បន្ទូលនេះ។ ព្រះបន្ទូលនេះ គឺជាសេចក្តីពិតដ៏ខ្ពស់បំផុត។ យើងអានព្រះបន្ទូលឡូហ្គោស ហើយយើងស្តាប់បង្គាប់តាម។ មានគោលការណ៍ជាច្រើននៅក្នុងព្រះបន្ទូលឡូហ្គោស ដើម្បីជួយយើងធ្វើការសម្រេចចិត្តនៅក្នុងជីវិតរបស់យើង និង ដើម្បី ស្គាល់អ្វីដែលត្រូវ និង អ្វីដែលខុស។ ចំណែកឯព្រះបន្ទូលរ៉េម៉ាវិញ ផ្តល់ប្រាជ្ញាដល់យើងសម្រាប់ស្ថានភាពជាក់លាក់ណា មួយ ដែលព្រះគម្ពីរមិនបានប្រាប់យើង។ ខ្ញុំប្រៀបធៀបព្រះបន្ទូលរ៉េម៉ាជាមួយនឹងព្រះបន្ទូលឡូហ្គោស ដើម្បីដឹងអំពីសេចក្តី ពិត។ ឧទាហរណ៍ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំឲ្យលែងលះប្រពន្ធរបស់ខ្ញុំ ដូច្នេះ ខ្ញុំនឹងប្រៀបធៀបគំនិត នេះជាមួយនឹងព្រះបន្ទូលឡូហ្គោស។ ព្រះបន្ទូលឡូហ្គោសប្រាប់ខ្ញុំមិនឲ្យលែងលះប្រពន្ធរបស់ខ្ញុំឡើយ។ ដូច្នេះ អ្វីដែលខ្ញុំគិត ថា ព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូលមកកាន់ខ្ញុំនោះ តាមពិតទៅមិនមែនមកពីព្រះឡើយ ប៉ុន្តែ មកពីសាតាំង ឬជាគំនិត ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំគិតថា ខ្ញុំគួរតែទៅកន្លែងមួយ ហើយចាប់ផ្តើមក្រុមជំនុំនៅទីនោះ ខ្ញុំប្រៀបធៀប គំនិតនេះជាមួយព្រះបន្ទូលឡូហ្គោស។ ប្រសិនបើគំនិតរបស់ខ្ញុំមិនបំពានព្រះបន្ទូលឡូហ្គោស នោះគំនិតនេះប្រហែលជា ព្រះតិរិះរបស់ព្រះជាម្ចាស់ (ប៉ុន្តែ យើងគួរតែទទួលដំបូន្មានពីគ្រិស្តបរិស័ទពេញវ័យសិន)។

នៅក្នុងសៀវភៅ អេភេសូ ៦៖១៧ ព្រះជាម្ចាស់ប្រាប់យើងឲ្យយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មកធ្វើជាដាវនៃព្រះវិញ្ញាណ។ ពាក្យព្រះបន្ទូលនៅត្រង់នេះ សំដៅទៅលើ “ព្រះបន្ទូលរ៉េម៉ា”។ យើងត្រូវយកព្រះបន្ទូលរ៉េម៉ារបស់ព្រះជាម្ចាស់ មកធ្វើជាដាវ នៃព្រះវិញ្ញាណ។ ព្រះជាម្ចាស់នឹងមានព្រះបន្ទូលអំពីពាក្យមួយ ឬគំនិតមួយមកកាន់វិញ្ញាណរបស់យើង ហើយព្រះបន្ទូល នេះត្រូវបានពេញដោយព្រះចេស្តាសម្រាប់ខណៈពេលនោះ។ នៅពេលដែលយើងស្តាប់បង្គាប់តាមព្រះបន្ទូលនោះ ព្រះជា ម្ចាស់នឹងធ្វើអ្វីមួយ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់។

លទ្ធផលនៃព្រះបន្ទូលរ៉េម៉ារបស់ព្រះជាម្ចាស់

ព្រះបន្ទូលរ៉េម៉ា គឺជាព្រះបន្ទូលរបស់ព្រះសម្រាប់ខណៈពេលមួយ ដែលនឹងបង្កើតឲ្យមានលទ្ធផលតាមព្រះហឫទ័យទ្រង់។ អេសាយ ៥៥៖១១។ ព្រះជាម្ចាស់បានប្រើព្រះបន្ទូល “រ៉េម៉ា” ច្រើនជាង៧០ដងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។ ខគម្ពីរខាង ក្រោមនេះ នឹងប្រាប់យើងអំពីលទ្ធផលនៃព្រះបន្ទូលរ៉េម៉ារបស់ព្រះជាម្ចាស់៖

១. លូកា ៥៖៥-៦​ ពួកគេបានស្តាប់បង្គាប់តាមព្រះបន្ទូលរ៉េម៉ារបស់ព្រះយេស៊ូ ហើយពួកគេចាប់បានត្រី ជាច្រើន។ ព្រះបន្ទូលរ៉េម៉ាបង្កើតឲ្យមានផលដ៏ល្អ។

២. យ៉ូហាន ៦៖៦៣ ពាក្យទាំងនេះនឹងផ្តល់ជីវិតដល់អស់អ្នកដែលទទួលយក។

៣. យ៉ូហាន ៨៖៤៧ បង្ហាញថា យើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។

៤. យ៉ូហាន ១៤៖១០ ព្រះបន្ទូលនេះនាំឲ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងពិភពលោក។

៥. យ៉ូហាន ១៥៖៧ យើងនឹងឮព្រះជាម្ចាស់ ហើយយើងទូលសូម និង អធិស្ឋាន ស្របតាមព្រះហឫទ័យ របស់ទ្រង់ និង ទទួលអ្វីដែលយើងទូលសូម។

៦. រ៉ូម ១០៖១៧ ជំនឿរបស់យើងនឹងរីកចម្រើនឡើង

ព្រះជាម្ចាស់ចង់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយយើង។ ទ្រង់ចង់ឲ្យយើងអានព្រះគម្ពីរ ប៉ុន្តែ ទ្រង់ក៏ចង់ឲ្យយើងឮព្រះសូរ សៀងនៃព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងវិញ្ញាណរបស់យើង និង ដឹកនាំយើងជារៀងរាល់ថ្ងៃផងដែរ។ ទ្រង់ចង់ឲ្យយើងមាន ទំនាក់ទំនងជាមួយទ្រង់ តាមរយៈព្រះបន្ទូល និង ព្រះវិញ្ញាណរបស់ទ្រង់ផងដែរ។

តើខ្ញុំឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងវិញ្ញាណរបស់ខ្ញុំបានដោយរបៀបណា?

ព្រះបន្ទូលរ៉េម៉ារបស់ព្រះ គឺជាគំនិត ពាក្យ អារម្មណ៍ ឬនិមិត្តមួយ ដែលលេចចេញមកដល់ខ្ញុំ។ ជារឿយៗ ព្រះបន្ទូលរ៉េម៉ា របស់ព្រះ លេចចេញមកខ្ញុំភ្លាមៗ។ យើងមាននូវគំនិត អារម្មណ៍ ឬពាក្យមួយ ដែលលេចចេញមកយើងភ្លាមៗ។ យើង “ដឹង” អំពីអ្វីមួយ ប៉ុន្តែ យើងមិនមែនដឹងដោយចេញពីគំនិតរបស់យើងនោះទេ យើងដឹងដោយចេញពីវិញ្ញាណរបស់យើង។

១. ព្រះបន្ទូលរ៉េម៉ានឹងលេចចេញមកអ្នក ដូចជា គំនិតរបស់អ្នកអញ្ចឹង ប៉ុន្តែ អ្នកនឹងមានអារម្មណ៍ថា ព្រះបន្ទូលនេះ ចេញមកពីវិញ្ញាណរបស់អ្នក មិនមែនចេញពីខួរក្បាលរបស់អ្នកឡើយ។ ព្រះបន្ទូលនេះនឹងមិនមែនជាលទ្ធផលនៃ គម្រោងការ ឬវិធីសាស្ត្ររបស់អ្នកឡើយ ប៉ុន្តែ វានឹងលេចចេញមកភ្លាមៗ។

២. ព្រះបន្ទូលនេះនឹងធ្វើឲ្យអ្នកឆ្លើយតបទាំងចិត្តរំភើប ឬជំនឿ។ អ្វីមួយនឹងកើតឡើងនៅខាងក្នុងអ្នក នៅពេលដែល ព្រះបន្ទូលរ៉េម៉ាលេចចេញមកអ្នក។

៣. នៅពេលដែលអ្នកទទួលព្រះបន្ទូលរ៉េម៉ា ហើយចាប់ផ្តើមស្តាប់បង្គាប់តាម នោះអ្នកនឹងមានកម្លាំង និង អំណរ។

ព្រះជាម្ចាស់កំពុងតែមានបន្ទូលមកកាន់យើងគ្រប់ពេលវេលា។ យើងត្រូវតែបង្វឹកខ្លួនយើងឲ្យចេះស្តាប់ទ្រង់ និង យល់អំពី ព្រះសូរសៀងទ្រង់។ យើងត្រូវតែរំពឹងថា ទ្រង់នឹងមានបន្ទូលមកកាន់យើង។ យើងបង្វឹកខ្លួនយើងឲ្យចេះញែកគំនិតរបស់ យើង ចេញពីគំនិតដែលមកពីព្រះ។

ព្រះបន្ទូលឡូហ្គោសក្លាយជាព្រះបន្ទូលរ៉េម៉ា

ខ្ញុំមិនអាចផ្លាស់ប្តូរព្រះបន្ទូលឡូហ្គោសឲ្យទៅជាព្រះបន្ទូលរ៉េម៉ាបានឡើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបាន។ ពេលខ្លះ នៅពេលដែលខ្ញុំអានព្រះគម្ពីរ ព្រះជាម្ចាស់ប៉ះពាល់ចិត្តខ្ញុំនូវពាក្យមួយ ឬគំនិតមួយ ហើយពាក្យនោះបានមានជីវិត នៅក្នុងខ្ញុំ។ ទ្រង់បើកឲ្យខ្ញុំយល់យ៉ាងច្បាស់អំពីសេចក្តីពិតនោះ។ ជានិច្ចកាល នៅពេលដែលការនេះកើតឡើង ខ្ញុំមានអំណរ យ៉ាងខ្លាំង។ ព្រះជាម្ចាស់ចាក់ប្រេងតាំងពាក្យនោះសម្រាប់ខ្ញុំប្រើប្រាស់នៅក្នុងជីវិតរបស់ខ្ញុំ ឬជីវិតរបស់នរណាម្នាក់។ ជាមួយ គ្នាផងដែរ ពេលខ្លះ នៅពេលដែលខ្ញុំអធិស្ឋាន ឬនៅពេលដែលខ្ញុំកំពុងតែធ្វើអ្វីមួយ មានពាក្យមួយលេចចេញមកដល់ខ្ញុំ។ ព្រះជាម្ចាស់ប៉ះពាល់ដួងចិត្តរបស់ខ្ញុំ និង ចាក់ប្រេងតាំងពាក្យនោះ។ ពាក្យនោះបានមានជីវិតនៅក្នុងខ្ញុំ ហើយព្រះជាម្ចាស់ ចង់ឲ្យខ្ញុំប្រើប្រាស់ពាក្យនេះសម្រាប់ខ្លួនខ្ញុំ និង សម្រាប់អ្នកដទៃ ដើម្បីផ្តល់ជីវិតដល់ពួកគេផងដែរ។

យើងអាចរៀបចំខ្លួនយើង ដើម្បីទទួលព្រះបន្ទូលរ៉េម៉ា និង អនុញ្ញាតឲ្យព្រះជាម្ចាស់បំផ្លាស់បំប្រែព្រះបន្ទូលឡូហ្គោសឲ្យទៅ ជាព្រះបន្ទូលរ៉េម៉ា ដូចខាងក្រោម៖

១. យកចិត្តទុកដាក់។ ខ្ញុំយកចិត្តទុកដាក់នឹងព្រះបន្ទូលក្នុងព្រះគម្ពីរ នៅពេលដែលខ្ញុំអាន។ ខ្ញុំអានព្រះបន្ទូលរបស់ព្រះ ហើយខ្ញុំរំពឹងថា ទ្រង់នឹងមានព្រះបន្ទូលមកកាន់ខ្ញុំ។ សុភាសិត ៤៖២០។

២. ថ្វាយគំនិតរបស់ខ្ញុំដល់ព្រះជាម្ចាស់។ ខ្ញុំថ្វាយគំនិតរបស់ខ្ញុំដល់ព្រះ នៅពេលដែលខ្ញុំអានព្រះគម្ពីរ និង យាងទ្រង់ឲ្យ មានបន្ទូលមកកាន់ខ្ញុំ។ សុភាសិត៤៖២១។

៣. ដាក់ព្រះបន្ទូលរបស់ព្រះនៅខាងក្នុងដួងចិត្តរបស់ខ្ញុំ។ នៅពេលដែលព្រះជាម្ចាស់ចាក់ប្រេងតាំងពាក្យមួយដល់ខ្ញុំ ខ្ញុំ ដាក់ពាក្យនោះនៅក្នុងដួងចិត្តរបស់ខ្ញុំ។ ខ្ញុំសញ្ជឹងគិតលើពាក្យនោះ និង មិនអនុញ្ញាតឲ្យគំនិតដទៃទៀតមកលួច ពាក្យនោះចេញពីវិញ្ញាណរបស់ខ្ញុំបានឡើយ។ សុភាសិត ៤៖២៣។

៤. ខ្ញុំជ្រើសរើសនិយាយព្រះបន្ទូលរ៉េម៉ា។ ជារឿយៗ ព្រះបន្ទូលរ៉េម៉ាផ្ទុយពីគំនិតនៃលោកីយ៍នេះ។ ដូច្នេះ ខ្ញុំជ្រើសរើស និយាយព្រះបន្ទូលរ៉េម៉ា ជាជាងនិយាយគំនិតនៃលោកីយ៍នេះ។ សុភាសិត ៤៖២៤

៥. ខ្ញុំសម្រាកនៅក្នុងព្រះ។ ខ្ញុំមានសន្តិភាព នៅពេលដែលខ្ញុំទទួលព្រះបន្ទូលរ៉េម៉ា។ ខ្ញុំទុកចិត្តលើព្រះបន្ទូលនោះ ហើយ ខ្ញុំសម្រាកនៅក្នុងព្រះបន្ទូលនេះ។ ខ្ញុំមិនព្រួយបារម្ភឡើយ ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យគំនិតដទៃចូលក្នុងគំនិតរបស់ខ្ញុំ ដែរ ប៉ុន្តែ ខ្ញុំថ្វាយអារម្មណ៍របស់ខ្ញុំដល់ព្រះជាម្ចាស់។ សុភាសិត ៤៖២២។

នៅពេលដែលខ្ញុំរៀបចំខ្លួនរបស់ខ្ញុំ ដើម្បីទទួលព្រះបន្ទូលរ៉េម៉ាពីព្រះបន្ទូលឡូហ្គោសរបស់ទ្រង់ ខ្ញុំបើកវិញ្ញាណរបស់ខ្ញុំ ដើម្បី ឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំ។

Previous Post Next Post
trinity Cambodia

نموذج الاتصال