នៅពេលដែលយើងអានសៀវភៅម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន នោះយើងនឹងឃើញថា ព្រះយេស៊ូបានអធិស្ឋានច្រើន ។ មានពេលជាច្រើនដង ដែលទ្រង់បានទៅកន្លែងស្ងាត់ ដើម្បីអធិស្ឋាន។ ម៉ាកុស ១៖៣៥, ៦៖៤៥-៤៧ លូកា ៥៖១៥-១៦, ៦៖១២, ២២៖៣៩-៤៦។ ទោះបីជាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ និង ជាព្រះដ៏ពិតតែមួយអង្គនៅក្នុងរាងកាយ មនុស្សលោកក៏ដោយ ប៉ុន្តែ ទ្រង់ត្រូវអធិស្ឋាន។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាមនុស្ស ទ្រង់មិនបានប្រើប្រាស់គ្រប់ ទាំងសមត្ថភាពរបស់ទ្រង់ឡើយ។ ទ្រង់បានកម្រិតអង្គទ្រង់ក្នុងនាមជាមនុស្ស និង ជាមនុស្សដ៏ឥតខ្ចោះ ដោយពឹងអាងលើ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះយេស៊ូបានអធិស្ឋាន និង បានរង់ចាំព្រះជាម្ចាស់ ដើម្បីដឹកនាំទ្រង់។ ពេលខ្លះ ទ្រង់បានអធិស្ឋានពេញមួយយប់។
នៅពេលដែលយើងអានសៀវភៅកិច្ចការ នោះយើងនឹងឃើញថា សារឹករបស់ព្រះយេស៊ូក៏បានអធិស្ឋានច្រើនផងដែរ។ មាន គំរូនៃការអធិស្ឋានសម្រាប់យើងដែលត្រូវយកតម្រាប់តាម។ ពេលខ្លះ យើងអធិស្ឋានពីរបីនាទី មុនពេល ឬក្រោយពេលយើង អានព្រះគម្ពីរ។ ពេលខ្លះ យើងអធិស្ឋាន នៅពេលដែលយើងដើរចេញពីផ្ទះ ឬធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែ យើងត្រូវតែចំណាយពេលច្រើនជាមួយព្រះយេស៊ូ។ ដូចជាគំរូរបស់ព្រះយេស៊ូ យើងគួរតែរកកន្លែងស្ងាត់ ដើម្បីអធិស្ឋានតែ ម្នាក់ឯង និង រង់ចាំព្រះជាម្ចាស់។ នៅក្នុងមេរៀនមួយទៀត យើងនឹងរៀនអំពីរបៀបចំណាយពេលកន្លះថ្ងៃនៅក្នុងការ អធិស្ឋាន។ យើងត្រូវតែជ្រើសរើស ញែកពេល ដើម្បីអធិស្ឋាន។
មនុស្សខ្លះនិយាយថា វាពិបាកណាស់ក្នុងការចំណាយពេលច្រើននៅក្នុងការអធិស្ឋាន។ ពួកគេមិនដឹងអំពីអ្វីដែលពួកគេគួរ អធិស្ឋានសម្រាប់។ ពេលខ្លះ នៅពេលដែលពួកគេចាប់ផ្តើមអធិស្ឋាន ពួកគេភ្លេចអំពីអ្វីដែលពួកគេចង់អធិស្ឋានសម្រាប់។ នៅក្នុងមេរៀននេះ គឺជាវិធីសាស្ត្រមួយ ដើម្បីអធិស្ឋានសម្រាប់រយៈពេលសាមសិបប្រាំនាទី។ យើងមានប្រាំពីរចំណុច។ ប្រសិនបើយើងអធិស្ឋានរយៈពេលប្រាំនាទីសម្រាប់ប្រធានបទនីមួយៗ នោះយើងនឹងអធិស្ឋានរយៈពេលសាមសិបប្រាំនា ទី។ ប្រធានបទទាំងអស់នេះ គឺជាចំណុចដែលយើង គួរតែអធិស្ឋានសម្រាប់។ ដូច្នេះ វាជាការល្អ ដែលត្រូវបង្កើតនូវបញ្ជីនៃ ប្រធានបទ ឬមនុស្សដែលត្រូវអធិស្ឋាន ដើម្បីជួយរំលឹកដល់យើង។
១. សរសើរ និង ច្រៀង។ ចាប់ផ្តើមពេលនៃការអធិស្ឋានរបស់អ្នក ដោយការច្រៀងថ្វាយព្រះជាម្ចាស់ និង សរសើរទ្រង់។ លើកសម្លេងរបស់អ្នក និង និយាយអំពីព្រះបន្ទូលសន្យា អត្តចរិត និង ព្រះចេស្ដារបស់ទ្រង់។ ទំនុកតម្កើង ១០០, ១៣៨, ១៤៥។
២. អធិស្ឋានសម្រាប់ខ្លួនឯង។ ទូលសូមព្រះជាម្ចាស់ឲ្យពិនិត្យមើលដួងចិត្តរបស់អ្នក និង បើកសំដែងឲ្យអ្នកឃើញនូវ អំពើបាបណាដែលអាចមាននៅក្នុងដួងចិត្តរបស់អ្នក។ ទូលសូមទ្រង់ឲ្យរៀបចំចិត្តរបស់អ្នក ដើម្បីស្តាប់ឮព្រះសូរ សៀងរបស់ទ្រង់។ ទូលសូមព្រះជាម្ចាស់ឲ្យបើកសំដែងអង្គទ្រង់ដល់អ្នក និង បង្ហាញព្រះចេស្ដារបស់ទ្រង់នៅក្នុង ជីវិតរបស់អ្នក។ ទូលសូមទ្រង់ឲ្យរៀបចំកាលៈទេសៈសម្រាប់អ្នកនៅថ្ងៃនេះ និង សម្រាប់សប្តាហ៍នេះ។ សុំទ្រង់ ដឹកនាំអ្នក ស្របតាមគម្រោងផែនការរបស់ទ្រង់។ ទូលសូមទ្រង់ឲ្យជួយអ្នកជាមួយអ្វីៗទាំងអស់ ដែលអ្នកត្រូវការ។ ម៉ាថាយ ៦៖១១ សុភាសិត ៣៖៥-៦។
៣.អធិស្ឋានសម្រាប់ក្រុមគ្រួសារ និង មិត្តភក្តិរបស់អ្នក។ ទូលសូមព្រះជាម្ចាស់ឲ្យជួយពួកគេដោះស្រាយបញ្ហារបស់គេ។ ទូលសូមព្រះជាម្ចាស់ឲ្យបំផ្លាញអំណាចរបស់អារក្សសាតាំងនៅក្នុងជីវិតរបស់ពួកគេ និង បើកសំដែងអង្គទ្រង់ឲ្យពួក គេឃើញ។ កូឡូស ១៖៣-៤, ៩, យ៉ូហាន ១០៖១០
៤.អធិស្ឋានសម្រាប់ប្រទេសជាតិរបស់អ្នក។ ទូលសូមព្រះជាម្ចាស់ឲ្យបំផ្លាញអំណាចរបស់អារក្សសាតាំង ដែលគ្រប់គ្រង លើប្រទេសជាតិរបស់អ្នក។ អធិស្ឋានជាក់លាក់សម្រាប់ទីក្រុង ភូមិ ស្រុក និង ខេត្ត។ ទូលសូមព្រះជាម្ចាស់សម្រាប់ ថ្នាក់ដឹកនាំនៃប្រទេសរបស់អ្នក ដើម្បីឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ប្រទេសជាតិ។ អធិស្ឋានថា ព្រះជា ម្ចាស់នឹងបញ្ជូនមនុស្សម្នាក់មកប្រាប់ពួកគេអំពីដំណឹងល្អ។ អធិស្ឋានសម្រាប់គ្រិស្តបរិស័ទ និង គ្រូគង្វាលនៅក្នុង ប្រទេសរបស់អ្នក ថាពួកគេនឹងមានសេចក្តីសុខសាន្ត និង មានចិត្តក្លាហាន ដើម្បីប្រាប់អ្នកដទៃអំពីដំណឹងល្អ។ ទូល សូមព្រះជាម្ចាស់ឲ្យចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់មកលើប្រទេសរបស់អ្នក។ ១ធីម៉ូថេ ២៖១-៤ អេភេសូ ៦ ១០-១២
៥.អធិស្ឋានសម្រាប់ប្រទេសដទៃ។ អធិស្ឋានសម្រាប់ប្រទេសដទៃ ដូចជាអ្នកអធិស្ឋានសម្រាប់ប្រទេសរបស់អ្នក។ អធិស្ឋានសម្រាប់កាលៈទេសៈនៅក្នុងប្រទេសដទៃ ថ្នាក់ដឹកនាំ និង គ្រិស្តបរិស័ទនៅទីនោះ។
៦.អធិស្ឋានសម្រាប់ក្រុមជំនុំរបស់អ្នក។ អធិស្ឋានសម្រាប់កម្មវិធី និង ការប្រជុំផ្សេងៗនៃក្រុមជំនុំរបស់អ្នក។ អធិស្ឋាន សម្រាប់អ្នកដឹកនាំ និង គ្រិស្តបរិស័ទថ្មី។ ទូលសូមព្រះជាម្ចាស់ឲ្យជួយដល់អ្នកដឹកនាំ ដើម្បីធ្វើការសម្រេចចិត្តបាន ត្រឹមត្រូវ។ ទូលសូមទ្រង់ឲ្យជួយគ្រិស្តបរិស័ទថ្មីឲ្យរីកចម្រើនឡើង។ អធិស្ឋានសម្រាប់មនុស្សថ្មី ដើម្បីបន្ថែមចូលក្នុង ក្រុមជំនុំ។ អធិស្ឋានថា ក្រុមជំនុំនឹងមានលុយ ដើម្បីធ្វើអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់ចង់ឲ្យក្រុមជំនុំធ្វើ។
៧.សរសើរ និង អរព្រះគុណព្រះជាម្ចាស់។ លើកសម្លេងរបស់អ្នក និង អរព្រះគុណព្រះជាម្ចាស់សម្រាប់លក្ខណៈរបស់ ទ្រង់ជានរណា អ្វីដែលទ្រង់បានធ្វើពីមុន និង អ្វីដែលទ្រង់នឹងធ្វើ។ និយាយអំពីអត្តចរិត និង ព្រះចេស្តារបស់ទ្រង់។ និយាយពាក្យនៃជំនឿ ដែលបង្ហាញថា អ្នកពិតជាជឿលើព្រះបន្ទូលសន្យា និង ព្រះចេស្ដារបស់ព្រះជាម្ចាស់។
ព្រះយេស៊ូចង់ចំណាយពេលជាមួយយើង។ ទ្រង់មិនចង់មានការសន្ទនាដ៏ខ្លីជាមួយយើងឡើយ។ ទ្រង់ចង់ចំណាយពេលជា ច្រើនម៉ោងជាមួយយើង។ យើងត្រូវតែចំណាយពេលជាច្រើនម៉ោងជាមួយទ្រង់។
