រៀបចំដោយ ផឹក ម៉ាខល
ព្រះជាម្ចាស់ដ៏ពិតមួយអង្គ
មានព្រះដ៏ពិតមួយអង្គនៅទូទាំងសកលលោកទាំងមូល។ ព្រះមួយអង្គនេះបានបង្កើតព្រះអាទិត្យ ព្រះច័ន្ទ និង ផ្កាយ ផ្សេងៗ។ ទ្រង់បានបង្កើតអ្វីៗទាំងអស់នៅខាងលើដី នៅលើដី និង នៅខាងក្រោមដី។ ព្រះនេះគឺជាព្រះដ៏ល្អ សប្បុរស ពេញដោយសេចក្តីស្រលាញ់ និង សេចក្តីមេត្តាករុណា ប៉ុន្តែ ព្រះនេះក៏ជាព្រះដ៏វិសុទ្ធ យុត្តិធម៌ និង ត្រឹមត្រូវផងដែរ។
លោកុប្បត្តិ ១៖១-២៥
ព្រះគម្ពីរ
ព្រះជាម្ចាស់ដ៏ពិតមួយអង្គក៏បានធ្វើការតាមរយៈមនុស្ស៤០នាក់ខុសៗគ្នានៅក្នុងប្រវត្តិសាស្ត្រ ដើម្បីសរសេរព្រះបន្ទូល របស់ទ្រង់ ដើម្បីឲ្យមនុស្សលោកអាចស្គាល់ទ្រង់។ យើងហៅសៀវភៅនេះថា ជាព្រះគម្ពីរ។ ព្រះគម្ពីរគឺជាព្រះបន្ទូល របស់ព្រះជាម្ចាស់ដល់មនុស្សលោក ដើម្បីជួយពួកគេឲ្យស្គាល់ទ្រង់ និង ស្តាប់បង្គាប់តាមទ្រង់។ ព្រះគម្ពីរបង្ហាញប្រាប់ យើងអំពីរបៀបមានជោគជ័យនៅក្នុងជីវិត។
២៨ម៉ូថេ ៣៖១៦-១៧
ព្រះគម្ពីរត្រូវបានបកប្រែទៅជាច្រើនភាសា ដូច្នេះ មនុស្សលោកទាំងអស់អាចយល់ និង ស្គាល់ព្រះជាម្ចាស់។ សព្វថ្ងៃ នេះ ព្រះគម្ពីរបានមកដល់ប្រទេសកម្ពុជាជាភាសាខ្មែរហើយ ដើម្បីឲ្យប្រជាជនកម្ពុជាអាចស្គាល់ព្រះជាម្ចាស់ផងដែរ។
ព្រះជាម្ចាស់បង្កើតបុរស និង ស្ត្រី
កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតបុរសម្នាក់ និង ស្ត្រីម្នាក់។ បុរស និង ស្ត្រីម្នាក់នេះបរិសុទ្ធ និង ល្អឥត ខ្ចោះ ដ្បិតពួកគេគ្មានបាបសោះឡើយ។ នៅពេលនោះ ផែនដីគ្មានកំហឹង គ្មានការសម្លាប់ គ្មានការពុករលួយ និង គ្មានជំងឺទេ។ ព្រះជាម្ចាស់បានបង្កើតផែនដី និង បុរស និង ស្ត្រីយ៉ាងល្អឥតខ្ចោះ។ ព្រះជាម្ចាស់បានដាក់បុរស និង ស្ត្រី នៅក្នុងសួនមួយ ហើយផ្តល់ការណែនាំដល់ពួកគេ ដើម្បីថែរក្សាសួននោះ។ ព្រះជាម្ចាស់ក៏ដាក់ដើមឈើនៃជីវិត និង ដើមឈើនៃការស្គាល់ល្អ និង អាក្រក់នៅចំកណ្តាលនៃសួនផងដែរ។ ព្រះជាម្ចាស់បានបញ្ជាបុរសដែលជាអាដាំ និង ស្ត្រីដែលជាអេវ៉ា មិនឲ្យបរិភោគចេញពីដើមឈើស្គាល់ល្អ ស្គាល់អាក្រក់ឡើយ។ បុរស និង ស្ត្រីស្រលាញ់ព្រះជាម្ចាស់ និង ស្តាប់បង្គាប់តាមទ្រង់។
លោកុប្បត្តិ ១៖២៦-៣១
លោកុប្បត្តិ ២៖៧
លោកុប្បត្តិ ២៖៨-៩
លោកុប្បត្តិ ២៖១៥-២៥
យេរេមា ២៩៖១១
ទេវតារបស់ព្រះជាម្ចាស់បះបោរ
ព្រះដ៏ពិតមួយអង្គបានបង្កើតទេវតារាប់លាននាក់ ដើម្បីបម្រើទ្រង់ និង ផែនការរបស់ទ្រង់សម្រាប់សកលលោក។ ទេវតាទាំងនេះល្អ ហើយស្រលាញ់ និង ស្តាប់បង្គាប់តាមព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ មានទេវតាមួយ អង្គដែលមានឈ្មោះថា លូស៊ីហ្វី បានបើកឲ្យការអាក្រក់ចូលក្នុងចិត្តរបស់គាត់ ហើយគាត់ និង ទេវតា១/៣ទៀត បាន បះបោរប្រឆាំងនឹងព្រះជាម្ចាស់។
អេសេគាល ២៨៖១-៨
វិវរណៈ ១២៖១-៩
លូស៊ីហ្វី ក៏មានឈ្មោះថា អារក្ស ឬសាតាំងផងដែរ។ វាត្រូវបានបណ្តេញចេញឲ្យទៅនៅលើផែនដី។ វា និង ពួកបរិវារ របស់វាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និង មានផែនការអាក្រក់ ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ ស្រលាញ់។
សាតាំងល្បែងអាដាំ និង អេវ៉ាឲ្យប្រព្រឹត្តអំពើបាបប្រឆាំងទាស់នឹងព្រះជាម្ចាស់
សាតាំងបានចូលទៅក្នុងរូបកាយសត្វពស់ ហើយបានល្បងអាដាំ និង អេវ៉ានៅក្នុងសួនអេដែន។
លោកុប្បត្តិ ៣៖១-៧
សាតាំងបានធ្វើឲ្យអេវាបានចិត្តសង្ស័យថាតើព្រះជាម្ចាស់ពិតជាស្រលាញ់នាងដែរឬក៏អត់។ អំពើបាបរបស់អាដាំ និង អេវ៉ានោះគឺថា ពួកគេជ្រើសរើសធ្វើអ្វីដែលពួកគេចង់ធ្វើ ជាជាងធ្វើតាមអ្វីដែលព្រះជាម្ចាស់ចង់ឲ្យពួកគេធ្វើ។ ឫសគល់ នៃអំពើបាបនោះគឺថា មនុស្សលោកជ្រើសរើសធ្វើតាមអ្វីដែលពួកគេចង់ធ្វើ ជាជាងធ្វើតាមអ្វីដែលព្រះជាម្ចាស់ចង់ឲ្យ ពួកគេធ្វើ។
អំពើបាបចូលក្នុងមនុស្សលោក
លោកុប្បត្តិ ៣៖៧
នៅពេលដែលអាដាំ និង អេវ៉ាបានប្រព្រឹត្តបាប មានអ្វីមួយបានផ្លាស់ប្រែនៅខាងក្នុងពួកគេ។ និស្ស័យរបស់ពួកគេបាន ផ្លាស់ប្រែ។ ពួកគេលែងបរិសុទ្ធដូចមុនទៀតហើយ។ ពួកគេចាប់ផ្តើមមានអំពើបាប។ ពីមុនពួកគេមានបំណងចិត្ត ដើម្បីស្រលាញ់ និង ស្តាប់បង្គាប់តាមព្រះជាម្ចាស់ តែឥឡូវវិញ ពួកគេបែរជាមានបំណងចិត្តមិនចង់ស្តាប់បង្គាប់ ព្រះជាម្ចាស់ និង ចង់រត់ចេញឆ្ងាយពីព្រះអង្គ។ អំពើបាបនេះបានប៉ះពាល់ដល់វិញ្ញាណ ព្រលឹង និង រូបកាយរបស់ ពួកគេ។ អំពើបាបនេះប្រៀបបីដូចជាជម្ងឺមួយ ដែលរាលដាលទូទាំងវិញ្ញាណ ព្រលឹង និង រូបកាយរបស់ពួកគេ។ នៅពេលដែលអាដាំ និង អេវាមានកូន អំពើបាបនេះបានរាលដាលដល់កូនចៅរបស់ពួកគេផងដែរ។ កូនចៅរបស់ ពួកគេលែងបរិសុទ្ធហើយ។
លោកុប្បត្តិ ៤៖១-១២
អំពើបាបរបស់អាដាំ និង អេវ៉ាគឺជាឫសគល់នៃគ្រប់បញ្ហាទាំងអស់របស់មនុស្សលោក។ អំពើបាបគឺជាឫសគល់នៃ កំហឹង សម្លប់ ច្រណែន ការលួចប្លន់ សម្លាប់ ការពុករលួយ និង គ្រប់បញ្ហាដទៃទៀតនៃអំពើបាប។ បញ្ហាមួយគឺជា អំពើបាបដែលយើងប្រព្រឹត្ត ប៉ុន្តែ បញ្ហាដែលធំជាងនេះគឺថា អំពើបាបនោះវាស្ថិតនៅក្នុងវិញ្ញាណ ព្រលឹង និង រូបកាយ របស់យើងតាំងពីកំណើតមក។ គ្រប់បុរស ស្ត្រី និង កុមារទាំងអស់កើតមកជាមនុស្សមានបាប ហើយយើងមាន គ្រាប់ពូជនៃអំពើបាបនៅក្នុងយើង។ យើងប្រព្រឹត្តអំពើបាប ដោយសារតែយើងមានអំពើបាបនៅខាងក្នុងយើង។
រ៉ូម ៣៖១០-១៨ និង ២៣
លទ្ធផលនៃអំពើបាប
ព្រះជាម្ចាស់បានប្រាប់អាដាំ និង អេវ៉ាថា ប្រសិនបើពួកគេបានញ៉ាំផ្លែឈើពីដើមឈើដែលស្គាល់ល្អ និង អាក្រក់ នោះពួកគេនឹងត្រូវស្លាប់ (លោកុប្បត្តិ ២៖១៧)។ បន្ទាប់ពីអាដាំ និង អេវ៉ាបានប្រព្រឹត្តអំពើបាបប្រឆាំងទាស់នឹង ព្រះជាម្ចាស់ ពួកគេបានមានអារម្មណ៍ភ័យខ្លាច ហើយលាក់ខ្លួនចេញពីព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់បានដឹងពីអំពើ បាបរបស់ពួកគេ។ អាដាំបានទម្លាក់កំហុសដាក់នាងអេវ៉ាថា ដោយសារតែអំពើបាបរបស់នាង។ អេវ៉ាបានទម្លាក់ កំហុសដល់សត្វពស់។ ព្រះជាម្ចាស់មិនចង់ឲ្យយើងទម្លាក់កំហុសដាក់អ្នកដទៃ ដោយសារតែអំពើបាបរបស់យើង នោះឡើយ ប៉ុន្តែ ទ្រង់ចង់ឲ្យយើងសារភាពអំពើបាបរបស់យើងទៅកាន់ទ្រង់ និង ទទួលការអត់ទោស។
លោកុប្បត្តិ ៣៖៨-១៣ ១យ៉ូហាន ១៖៨
លទ្ធផលនៃអំពើបាបរបស់អាដាំ និង អេវ៉ាបានធ្វើឲ្យវិញ្ញាណ ព្រលឹង និង រូបកាយរបស់ពួកគេបានផ្លាស់ប្តូរ ហើយ ពួកគេបានក្លាយជាមនុស្សបាប។ ពួកគេពេញទៅដោយជម្ងឺនៃអំពើបាប។ អំពើបាបរបស់ពួកគេបានឆ្លងដល់កូនចៅ ជំនាន់ក្រោយៗរបស់ពួកគេ។ អ្នក ហើយនិងខ្ញុំគឺជាកូនចៅរបស់បុរស និង ស្ត្រីដំបូងបំផុតនេះ។ នៅពេលដែលយើង កើតមក យើងមានបាបនៅក្នុងវិញ្ញាណ ព្រលឹង និង រូបកាយរបស់យើងរួចទៅហើយ ដូច្នេះហើយទើបយើងប្រព្រឹត្ត អំពើបាប។ អាដាំ និង អេវ៉ា និង កូនចៅទាំងអស់របស់គាត់ក៏ដាច់ចេញពីព្រះជាម្ចាស់ផងដែរ ហើយត្រូវការ មធ្យោបាយមួយ ដើម្បីស្វែងរកការអត់ទោសពីអំពើបាបរបស់ពួកគេ។ ការស្លាប់ ជម្ងឺ និង គ្រប់ការអាក្រក់ទាំងអស់ បានចូលក្នុងពិភពលោកនេះ ហើយបានបង្កើតជាបញ្ហាជាច្រើនដល់មនុស្សលោក។ លទ្ធផលចុងក្រោយនៃអំពើបាបគឺ គ្រប់បុរស និង ស្ត្រីទាំងអស់នឹងឈរនៅពីមុខព្រះជាម្ចាស់ ហើយទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។
លោកុប្បត្តិ ៣៖៣១-៣៤ វិវរណៈ ២០៖១១-១៥
វិធីសាស្ត្ររបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកការអត់ទោស
ទោះបីជាអាដាំ និង អេវ៉ាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់ ហើយពួកគេបានជ្រើសរើសដើរតាមផ្លូវរបស់ ពួកគេក៏ដោយ ក៏ព្រះអង្គនៅតែស្រលាញ់ពួកគេ។ ព្រះជាម្ចាស់ចង់មានទំនាក់ទំនងជាមួយពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ អាដាំ និង អេវ៉ាត្រូវតែទទួលទោសសម្រាប់អំពើបាបរបស់ពួកគេ ដ្បិតព្រះគម្ពីរបានចែងថា អស់អ្នកដែលប្រព្រឹត្តអំពើបាបត្រូវតែស្លាប់ (អេសេគាល ១៨៖២០)។ ព្រះជាម្ចាស់បានបង្កើតសម្លៀកបំពាក់សម្រាប់ អាដាំ និង អេវ៉ា។ សម្លៀកបំពាក់នោះធ្វើឡើងពីស្បែកសត្វ។ ព្រះជាម្ចាស់បានសម្លាប់សត្វ ជាជាងសម្លាប់អាដាំ និង អេវ៉ា។ សត្វត្រូវបានបង្ហូរឈាម ជំនួសឲ្យឈាមរបស់អាដាំ និង អេវ៉ា ដើម្បីឲ្យពួកគេទាំងពីរអាចទទួលការអត់ទោស។
នេះគឺជាវិធីសាស្ត្ររបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តបាប នោះត្រូវមានមនុស្សត្រូវស្លាប់។ ព្រះជាម្ចាស់ បានបង្កើតវិធីសាស្ត្រមួយសម្រាប់មនុស្សមានបាប គឺយកសត្វដែលគ្មានកំហុស ហើយសម្លាប់សត្វនោះ។ ការកាត់ ទោសចំពោះមនុស្សបាបនឹងធ្លាក់ទៅលើសត្វ ហើយមនុស្សបាបនោះនឹងទទួលការអត់ទោស និង ជម្រះឲ្យស្អាត បរិសុទ្ធ។
លេវីវិន័យ ១៧៖១១
ភាសាខ្មែរ និង វប្បធម៌កម្ពុជា
ពូជពង្សរបស់អាដាំ និង អេវាបានបន្តប្រព្រឹត្តគ្រប់ទាំងអំពើបាបប្រឆាំងគ្នាទៅវិញទៅមក ហើយការអាក្រក់នៅផែនដី កាន់តែអាក្រក់ទៅៗ (លោកុប្បត្តិ ៦៖៥-៦)។ មនុស្សនៅលើផែនដីលែងដើរតាមព្រះដ៏ពិតតែមួយអង្គទៀតហើយ ប៉ុន្តែ ពួកគេបែរជាបង្កើតព្រះក្លែងក្លាយ និង សាសនាក្លែងក្លាយ ហើយបានដើរចេញពីព្រះដ៏ពិតតែមួយអង្គ និង ចេញពីមាគ៌ារបស់ទ្រង់។ ពួកគេបានកសាងប្រាសាទផ្សេងៗ ហើយថ្វាយបង្គំតាមរបៀបរបស់ពួកគេ ជាជាងថ្វាយបង្គំ ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ។ នៅទីចុងបញ្ចប់ ព្រះជាម្ចាស់បានបំផ្លាញប្រាសាទទាំងនោះ និង បានផ្លាស់ប្តូរភាសារបស់ ពួកគេ ហើយបានបញ្ជូនពួកគេទៅគ្រប់កន្លែងទាំងអស់នៅលើផែនដី។
លោកុប្បត្តិ ១១៖១-៩
មនុស្សខ្លះក្នុងចំណោមមនុស្សទាំងនេះបានយកភាសាថ្មី និង សាសនាក្លែងក្លាយរបស់ពួកគេទៅកាន់ទ្វីបអឺរ៉ុប។ ខ្លះទៀតធ្វើដំណើរទៅកាន់ទ្វីបអាមេរិច និង អាហ្វ្រិក។ មនុស្សខ្លះទៀតបានយកភាសាថ្មី និង សាសនាក្លែងក្លាយរបស់ ពួកគេទៅកាន់ប្រទេសនៅអាស៊ី និង ប្រទេសឥណ្ឌា។ អ្នកខ្លះទៀតធ្វើដំណើរមកប្រទេសកម្ពុជា។ នេះគឺជាប្រភពនៃ ភាសាខ្មែរ និង វប្បធម៌ខ្មែរ។ ដូចជាអ្នកឃើញរួចមកហើយ មនុស្សនៅលើផែនដីនេះបានឃ្លាតឆ្ងាយចេញពីព្រះដ៏ពិត តែមួយអង្គ។ ពួកគេបានបង្កើតឡើងតាមរបៀបរបស់ពួកគេ និង បានបង្កើតសាសនាផ្សេងៗ។ ពួកគេបានបដិសេធ មាគ៌ារបស់ព្រះជាម្ចាស់ ដោយព្យាយាមស្វែងរកការសង្គ្រោះ និង ការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ហើយ ពួកគេបានបង្កើតផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សទាំងនេះនៅតែជាប់គាំងនៅក្នុងអំពើបាបរបស់ពួកគេ ដោយគ្មាន ព្រះជាម្ចាស់គង់នៅជាមួយ។
ព្រះជាម្ចាស់សន្យាអំពីព្រះសង្គ្រោះមួយអង្គ
បន្ទាប់ពីអាដាំ និង អេវ៉ាបានប្រព្រឹត្តអំពើបាប ព្រះជាម្ចាស់បានបង្កើតនូវផ្លូវមួយ ដើម្បីទទួលការអត់ទោស៖ តាមរយៈ ការថ្វាយសត្វដែលគ្មានកំហុសធ្វើជាយញ្ញបូជា ហើយនៅពេលដែលឈាមនៃសត្វនោះបានហូរចុះមក អ្នកជឿថា អំពើបាបរបស់អ្នកបានធ្លាក់ទៅលើសត្វនោះ ហើយអ្នកទទួលការអត់ទោស។ ប៉ុន្តែ ព្រះជាម្ចាស់ក៏មានផែនការមួយទៀតផងដែរ។ ផែនការរបស់ព្រះជាម្ចាស់នោះគឺឲ្យអង្គទ្រង់យាងចុះមកលើផែនដីក្លាយជាមនុស្សម្នាក់ ដែលគ្មានបាប និង រស់នៅលើផែនដី ហើយថ្វាយរូបកាយផ្ទាល់របស់ទ្រង់ធ្វើជាយញ្ញបូជាចុងក្រោយសម្រាប់អំពើបាប។ ទ្រង់មាន ព្រះជន្ម ហើយសុគត បន្ទាប់មកបានរស់ឡើងវិញពីស្លាប់ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាព្រះសង្គ្រោះដ៏ពិតតែមួយអង្គ សម្រាប់មនុស្សគ្រប់ជាតិសាសន៍មែន។
អេសាយ ៥៣៖១-១២
ប្រហែលជា២០០០ឆ្នាំមុន ព្រះជាម្ចាស់បានយាងមកលើផែនដីតាមរយៈស្ត្រីព្រហ្មចារីម្នាក់។ ព្រះជាម្ចាស់បានដាក់ គ្រាប់ពូជដ៏វិសុទ្ធរបស់ទ្រង់នៅក្នុងស្បូនរបស់ស្ត្រីព្រហ្មចារីម្នាក់។ នាងម៉ារីចាប់ផ្តើមពពោះព្រះជាម្ចាស់នៅក្នុងផ្ទៃរបស់ នាង។ ទ្រង់បានប្រសូតមក ហើយរស់នៅ និង ប្រកាសអំពីដំណឹងល្អនៃព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសមួយ ដ៏សែនឆ្ងាយដែលមានឈ្មោះថាប្រទេសអ៊ីស្រាអែល។ ព្រះនាមរបស់ទ្រង់គឺព្រះយេស៊ូគ្រិស្ត។ ព្រះយេស៊ូបានមាន ព្រះជន្មចំនួន៣៣ព្រះវស្សា។ ទ្រង់បានប្រោសមនុស្សឈឺឲ្យបានជា បានបណ្តេញអារក្ស បានធ្វើការអស្ចារ្យផ្សេងៗ បានបង្រៀនមនុស្សអំពីមាគ៌ារបស់ព្រះជាម្ចាស់ និង ចុងបញ្ចប់ ទ្រង់បានលះបង់ព្រះជន្មរបស់ទ្រង់ ធ្វើជាយញ្ញបូជា ចុងក្រោយសម្រាប់អំពើបាប។ ទ្រង់បានរស់ឡើងវិញពីស្លាប់នៅបីថ្ងៃក្រោយមក ហើយទ្រង់បានបង្រៀនសិស្សរបស់ ទ្រង់អស់រយៈពេល៤០ថ្ងៃ។ បន្ទាប់មក ទ្រង់បានយាងត្រលប់ទៅស្ថានសួគ៌វិញ ជាកន្លែងដែលទ្រង់សោយរាជ្យជា ស្តេច។ ថ្ងៃមួយ ព្រះយេស៊ូនឹងយាងត្រលប់មកផែនដីវិញ ពេញដោយសិរីរុងរឿង និង ព្រះចេស្តា ហើយទ្រង់នឹង កាត់ទោសមនុស្សទាំងអស់ ដែលបដិសេធសេចក្តីស្រលាញ់របស់ទ្រង់ ហើយទ្រង់នឹងបង្កើតរាជាណាចក្ររបស់ទ្រង់ នៅលើផែនដីនេះ។
ម៉ាថាយ ១៖១៨-២៥
ម៉ាកុស ១៥៖១៦-៣៩
ម៉ាកុស ១៦៖១-២០
ដំណឹងល្អមកដល់អ្នកហើយ
ចាប់តាំងពីដើមរៀងមក ព្រះដ៏ពិតមានព្រះជន្មរស់មួយអង្គនេះបានគិតអំពីអ្នក។ ទ្រង់ស្គាល់ការឈឺចាប់របស់អ្នក។ ទ្រង់ស្គាល់ពីការលំបាករបស់អ្នក។ ទ្រង់ដឹងថា អ្នកគឺជាមនុស្សបាប ហើយត្រូវការទ្រង់ជាព្រះសង្គ្រោះ។ នៅក្នុងឆ្នាំ ១៩២៣ ព្រះជាម្ចាស់បានបញ្ជូនបេសកជនជាច្រើននាក់មកប្រទេសកម្ពុជា ដើម្បីប្រាប់ប្រជាជនកម្ពុជាអំពីដំណឹងល្អ របស់ទ្រង់។ ឥឡូវនេះ ដំណឹងល្អនៃព្រះរាជ្យរបស់ព្រះជាមន្ទាស់បានមកដល់អ្នកហើយ។
អ្នកគឺជាមនុស្សបាប។ អ្នកបានប្រព្រឹត្តអំពើបាបជាច្រើននៅក្នុងជីវិតរបស់អ្នក ប៉ុន្តែ អំពើបាបដ៏ធំជាងគេបំផុតរបស់ អ្នកនោះគឺថា អ្នកត្រូវបានបែកចេញពីព្រះជាម្ចាស់តាំងពីកំណើតមកម៉្លេះ។ អ្នកត្រូវការផ្លូវមួយ ដើម្បីទទួល ការអត់ទោស។ អ្នកត្រូវការផ្លូវមួយ ដើម្បីទទួលការអត់ទោស។ ព្រះជាម្ចាស់បានរៀបចំផ្លូវនោះរួចហើយ។ ទ្រង់បាន យាងមកលើផែនដី រស់នៅជាបុរសម្នាក់ បានបង្ហាញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ទៅកាន់មនុស្ស ហើយបាន លះបង់ព្រះជន្មរបស់ទ្រង់ជាយញ្ញបូជាចុងក្រោយសម្រាប់អំពើបាប។ ព្រះយេស៊ូបានសុគតសម្រាប់អ្នក។ អំពើបាប របស់អ្នកត្រូវបានធ្លាក់ទៅលើអង្គព្រះយេស៊ូ។
ឥឡូវ អ្នកត្រូវតែធ្វើការសម្រេចចិត្ត។ តើអ្នកនឹងបន្តដើរតាមផ្លូវរបស់អ្នក ហើយទទួលលទ្ធផលនៃផ្លូវរបស់អ្នកនោះ ដែលជាសេចក្តីស្លាប់ និង ការកាត់ទោសឬ? ឬក៏តើអ្នកនឹងជ្រើសរើសជឿថា ព្រះយេស៊ូសុគតសម្រាប់អ្នក? ប្រសិន បើអ្នកជ្រើសរើសជឿលើព្រះយេស៊ូ នោះអ្នកត្រូវតែយល់ដឹងថា អ្នកកំពុងតែជ្រើសរើសជីវិតថ្មីមួយហើយ។ អ្នកកំពុងតែ ជ្រើសរើសដើរនៅក្នុងផ្លូវថ្មីមួយ។ អ្នកត្រូវតែដើរចេញពីផ្លូវចាស់ដ៏អាក្រក់របស់អ្នក។ មានគ្រិស្តបរិស័ទដទៃទៀត នៅក្នុងសហគមន៍នេះ ដែលនឹងក្លាយជាបងប្អូនប្រុសស្រីរបស់អ្នក ដើម្បីជួយអ្នកដើរនៅក្នុងផ្លូវថ្មីនេះ។
ប្រសិនបើអ្នកជ្រើសរើសថ្វាយជីវិតរបស់អ្នកដល់ព្រះយេស៊ូគ្រិស្ត ដ្បិតនេះគឺជាផ្លូវតែមួយគត់ ដើម្បីទទួលការអត់ទោស ពីអំពើបាបរបស់អ្នក នោះអ្នកអាចបិទភ្នែករបស់អ្នក ហើយនិយាយទៅកាន់ព្រះជាម្ចាស់បែបនេះ៖
“ព្រះអម្ចាស់យេស៊ូអើយ ខ្ញុំដឹងថា ខ្ញុំជាមនុស្សបាប។ ខ្ញុំបានប្រព្រឹត្តអំពើបាបជាច្រើន ប៉ុន្តែ អំពើបាបដ៏ធំបំផុតរបស់ខ្ញុំ នោះគឺ ការដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយផ្លូវនោះគឺជាផ្លូវដែលខុសពីផ្លូវរបស់ទ្រង់។ ព្រះយេស៊ូ ខ្ញុំសូមអរព្រះគុណ ទ្រង់ដែលបានសុគតសម្រាប់អំពើបាបរបស់ខ្ញុំ។ អរគុណទ្រង់ដែលអនុញ្ញាតឲ្យលោហិតរបស់ទ្រង់ហូរចុះមក ដើម្បីឲ្យ ខ្ញុំអាចមានជីវិតរស់។ ខ្ញុំជឿថា នៅពេលដែលទ្រង់បានសុគត នោះអំពើបាបរបស់ខ្ញុំបានធ្លាក់លើទ្រង់រួចហើយ។ ខ្ញុំជឿថា នៅពេលដែលខ្ញុំទុកចិត្តលើទ្រង់ នោះខ្ញុំនឹងទទួលការអត់ទោសភ្លាមៗ។ ព្រះយេស៊ូអើយ! សូមជួយខ្ញុំឲ្យដើរ តាមផ្លូវរបស់ទ្រង់។ សូមជួយខ្ញុំឲ្យបែរចេញពីផ្លូវនៃអំពើបាបរបស់ខ្ញុំ។ សូមបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់មក ឥឡូវនេះ ដើម្បីផ្តល់កម្លាំងដល់ខ្ញុំ។ សូមប្រទានប្រាជ្ញាដល់ខ្ញុំ។ សូមជួយខ្ញុំរស់នៅជីវិតមួយ ដែលគាប់ព្រះហឫទ័យ ទ្រង់។”
ជំហានបន្ទាប់
ប្រសិនបើអ្នកបាននិយាយពាក្យអធិស្ឋាននេះទៅកាន់ព្រះដ៏ពិតតែមួយអង្គ អស់ពីចិត្ត និង ចេញពីជំនឿរបស់អ្នក នោះមានអ្វីមួយបានបង្កើតឡើងចំពោះអ្នករួចហើយ។ ព្រះជន្មរបស់ព្រះជាម្ចាស់បានចូលក្នុងវិញ្ញាណរបស់អ្នក។ អ្នក មានព្រះជន្ម និង ព្រះចេស្ដារបស់ព្រះជាម្ចាស់នៅជាមួយអ្នកឥឡូវនេះ។ អំពើបាបរបស់អ្នកត្រូវបានអត់ទោសហើយ។ អ្នកមានជីវិតថ្មី! ទោះបីជាយ៉ាងណាក៏ដោយ ជីវិតថ្មីនោះប្រៀបបីដូចជាគ្រាប់ពូជមួយ។ អ្នកត្រូវតែថែទាំគ្រាប់ពូជនោះ ដើម្បីឲ្យវាអាចរីកលូតលាស់ឡើង។ តើអ្នកនឹងថែទាំគ្រាប់ពូជនោះដោយរបៀបណា ដើម្បីឲ្យវារីកចម្រើនឡើងជាជីវិត ដ៏ពេញបរិបូណ៌?
ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ព្រះគម្ពីរជាអាហារសម្រាប់ជីវិតថ្មីរបស់អ្នក។ ចូរសុំព្រះគម្ពីរមួយក្បាលពីមនុស្សម្នាក់ ដែលបានប្រាប់អ្នកអំពីដំណឹងល្អរបស់ព្រះជាម្ចាស់ ឬក៏សុំឲ្យគាត់ជួយអ្នកដើម្បីស្វែងយល់អំពីព្រះបន្ទូលរបស់ទ្រង់ នៅក្នុងព្រះគម្ពីរ។ នេះគឺជាការសំខាន់ខ្លាំងណាស់។
ការអធិស្ឋាន៖ ការអធិស្ឋានគឺជាការនិយាយទៅកាន់ព្រះជាម្ចាស់។ នេះប្រៀបបីដូចជាខ្យល់ដង្ហើមសម្រាប់ជីវិតថ្មីរបស់ អ្នកអញ្ចឹង។ វាពិតជាសំខាន់ដែលនិយាយទៅកាន់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ ចូរប្រាប់ព្រះជាម្ចាស់អំពីបញ្ហារបស់អ្នក ហើយអញ្ជើញទ្រង់ឲ្យជួយអ្នក។ សុំប្រាជ្ញាពីព្រះជាម្ចាស់ ដើម្បីធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ។ សុំព្រះជាម្ចាស់ជួយ ក្រុមគ្រួសារ និង មិត្តភក្តិរបស់អ្នកឲ្យស្គាល់ទ្រង់ផងដែរ។ វាជាគំនិតដ៏ល្អ ដែលត្រូវចំណាយពេលជាមួយព្រះជាម្ចាស់ ជារៀងរាល់ព្រឹក មុនពេលដែលអ្នករវល់ជាមួយបញ្ហានៃជីវិតរបស់អ្នក។ វាក៏ជាគំនិតដ៏ល្អផងដែរ ដែលត្រូវនិយាយទៅកាន់ព្រះជាម្ចាស់ក្នុងកំឡុងពេលថ្ងៃ នៅពេលដែលអ្នកឆ្លងកាត់បញ្ហានៃជីវិតរបស់អ្នក។ វាក៏ជាគំនិតដ៏ល្អផងដែរ ដែលត្រូវនិយាយទៅកាន់ព្រះជាម្ចាស់នៅពេលយប់ មុនពេលដែលអ្នកចូលគេង ហើយអរព្រះគុណទ្រង់សម្រាប់អ្វីៗ ទាំងអស់ដែលទ្រង់បានធ្វើសម្រាប់អ្នក អ្វីៗទាំងអស់ដែលទ្រង់កំពុងតែធ្វើសម្រាប់អ្នក និង អ្វីៗទាំងអស់ដែលទ្រង់ នឹងធ្វើសម្រាប់អ្នក។
ការប្រកបគ្នាជាមួយគ្រិស្តបរិស័ទ៖ ជំហានដ៏សំខាន់ទីបីគឺជាការប្រកបគ្នាជាមួយគ្រិស្តបរិស័ទផ្សេងទៀត។ ប្រសិនបើ អ្នកព្យាយាមឈរតែម្នាក់ឯង នោះវានឹងពិតជាពិបាកខ្លាំងណាស់។ អ្នកត្រូវតែស្វែងរកគ្រិស្តបរិស័ទដទៃទៀត ដែលអ្នក អាចថ្វាយបង្គំ អធិស្ឋាន សិក្សាព្រះគម្ពីរ និង ប្រកបគ្នាជាមួយ។ នៅក្នុងប្រទេសកម្ពុជាក៏មានស្ថានីយ៍វិទ្យុគ្រិស្តបរិស័ទ ផងដែរ។ ចូរសួររឿងទាំងនេះពីអ្នកដែលបានផ្តល់ព័ត៌មាននេះមកដល់អ្នក។
ព្រះជាម្ចាស់ស្រលាញ់អ្នក ហើយទ្រង់មានផែនការដ៏អស្ចារ្យសម្រាប់ជីវិតរបស់អ្នក។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យបន្ត ស្មោះត្រង់ចំពោះទ្រង់នៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដូច្នេះ នៅថ្ងៃចុងក្រោយ អ្នកនឹងឈរនៅមុខទ្រង់ ដោយគ្មានភាព អាម៉ាស។