តើអ្វីជាភារកិច្ចរបស់លោកអ្នកក្នុងនាមជាគ្រីស្ទបរិស័ទ? ប្រសិនបើព្រះជាម្ចាស់ទ្រង់ឲ្យអ្នកពណ៌នាអំពីការងារសម្រាប់ជីវិតជាគ្រីស្ទបរិស័ទរបស់លោកអ្នក នោះតើលោកអ្នកនឹងសរសេរចុះនូវចំណុចអ្វីខ្លះ?
ចំណុចស្នូលនៃកិច្ចការរបស់គ្រីស្ទបរិស័ទគឺជាការងារនៃការបង្កើតសិស្ស។ យើងអាចអានអំពីការនេះយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលមុនពេលព្រះជាម្ចាស់យាងទៅស្ថានសួគ៌វិញថា៖
ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប (ម៉ាថាយ ២៨:១៨-២០)
មានគ្រីស្ទបរិស័ទជាច្រើនឮអំពីការនេះ ហើយពួកគេបានបោះបង់ការនេះចោលទៅក្នុងទូនៃផ្នត់គំនិត។ ពិតណាស់ ខ្ញុំពិតជាចង់ធ្វើការបង្កើតសិស្ស ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេ។ ពួកគេគិតថា ការបង្កើតសិស្សគឺខ្ពស់លើសពីសមត្ថភាពដែលពួកគេអាចធ្វើបាន។ តើវាពិតជាបែបនេះឬ? តើការបង្កើតសិស្សគឺជាភារកិច្ចមួយសម្រាប់តែគ្រូគង្វាល ពួកចាស់ទុំ និងអស់អ្នកដែលមានភាពចាស់ទុំជាអ្នកធ្វើមែនឬអី? ឬមួយតើវាសម្រាប់អ្នកជឿគ្រប់គ្នាធ្វើដែរ?
នេះគឺជាចំណុចស្នូលរបស់ខ្ញុំ៖ ការបង្កើតសិស្សវាគឺជារឿងទូទៅសម្រាប់ជំនឿគ្រីស្ទបរិស័ទ។ វាគឺជាមូលដ្ឋានគ្រឹះ គឺប្រៀបដូចជាការរៀនរាប់លេខ និងការរៀនព្យញ្ជនៈនៅក្នុងនិស្ស័យធម្មជាតិរបស់លោកអ្នកដែរ វាស្ទើរតែគ្មានផ្នែកណាមួយនៃជីវិតគ្រីស្ទបរិស័ទដែលមិនពាក់ព័ន្ធនឹងការបង្កើតសិស្សនោះឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងជំនឿគ្រីស្ទបរិស័ទគឺជាសហគមន៍នៃជំនឿ គឺវាជាជំនឿដែលមានការបង្កើតសិស្ស។
ប្រហែលជាមានគំរូជាច្រើនបានហោះហើរជុំវិញអ្នក នៅពេលអ្នកឮអំពីការបង្កើតសិស្ស។ មនុស្សមួយចំនួនប្រហែលជាជំរុញឲ្យមានការអានសៀវភៅ ជួបជុំញ៉ាំកាហ្វេ ញ៉ាំអាហារជុំគ្នា ហាត់ប្រាណជុំគ្នា។ល។ ចំណុចទាំងនេះវាប្រហែលជាជួយដល់ការបង្កើតសិស្ស ប៉ុន្តែវាមិនមែនជាតម្រូវការដំបូង ឬធាតុផ្សំចាំបាច់បំផុតឡើយ។ ព្រះយេស៊ូវមិនដែលប្រទានឲ្យយើងនូវក្បួនច្បាប់សម្រាប់ឲ្យយើងធ្វើតាមឡើយ ប៉ុន្តែទ្រង់បានប្រទាននូវគំរូដល់យើង និងបទបញ្ជាយ៉ាងទូលំទូលាយសម្រាប់ឲ្យយើងធ្វើតាមវិញ។ ជាលទ្ធផល យើងមានទាំងពីរ គឺសេរីភាព និងបន្ទុកយ៉ាងធំធេងក្នុងការធ្វើការបង្កើតសិស្ស។
តើវាមានលក្ខណៈដូចម្ដេច? នៅពេលព្រះយេស៊ូវទ្រង់បង្គាប់យើងឲ្យបង្កើតសិស្ស បំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់យើង គឺឲ្យយើងរស់នៅក្នុងជីវិតមួយដែលស្តាប់បង្គាប់ទៅកាន់ទ្រង់នៅចំពោះវត្តមានរបស់អ្នកដទៃ (ទាំងអ្នកជឿ និងអ្នកមិនជឿ)។ ការរស់នៅដោយមានបំណងចិត្តនេះ គឺស្វែងរកឱកាសក្នុងការបង្ហាញអ្នកដទៃឲ្យឃើញពីភាពស័ក្ដិសម និងអំណាចព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ។ និយាយរួមទៅគឺយើងអនុញ្ញាតឲ្យអ្នកដទៃមើលឃើញពីរបៀបយើងរស់នៅក្នុងជំនឿជាគ្រីស្ទបរិស័ទ។
សូមឲ្យខ្ញុំផ្តល់ជាឧទាហរណ៍មួយចំនួនសម្រាប់លោកអ្នក៖
ការបង្កើតសិស្សកើតឡើងនៅពេលដែលបុរសម្នាក់ចង់រៀបការ ប៉ុន្តែមិនទាន់មានគម្រោងផែនការអ្វីទាំងអស់សម្រាប់ការនោះ។ គាត់បានសុំបងប្អូនរួមជំនឿម្នាក់ទៀតសម្រាប់ជួយ និងផ្តល់យោបល់។ បងប្អូនម្នាក់នេះបាននាំគាត់ទៅញ៉ាំអាហារថ្ងៃត្រង់ ហើយបានណែនាំគាត់តាមរយៈគោលការណ៍ព្រះគម្ពីរ និងគោលការណ៍អនុវត្តជាក់ស្ដែង។ ហើយគាត់ប្ដេជ្ញាអធិស្ឋានសម្រាប់គាត់ ទាំងបើកចំហសម្រាប់ការសួរសំណួរ និងការជួបគ្នាម្តងម្កាលទៀតសម្រាប់ពិនិត្យមើលអំពីដំណើរការនៃផែនការរបស់គាត់។
ការបង្កើតសិស្សកើតឡើងនៅពេលដែលម្តាយដែលមានកូនតូចៗពីរនាក់បានយករបស់អ្វីដែលគាត់បានខ្ចីពីបងប្អូនស្រីៗនៅក្រុមជំនុំមកប្រគល់ជូនវិញ។ នៅក្នុងពេលវេលាប្រគល់ជូននេះពួកគេអាចមានឱកាសនិយាយគ្នា ហើយស្ត្រីដែលជាម្តាយវ័យក្មេងបានបង្ហាញពីអារម្មណ៍នៃភាពនឿយហត់ និងការបរាជ័យក្នុងការរីកចម្រើនទៅដល់កម្រិតស្តង់ដារនៃភាពជាម្តាយ។ ស្ត្រីម្នាក់ទៀតស្តាប់គាត់ រំឭកគាត់អំពីអត្ថបទគម្ពីរ អធិស្ឋានជាមួយគាត់ ហើយបន្តដើរជាមួយគាត់ក្នុងការលើកទឹកចិត្តនៅក្នុងដំណឹងល្អ។
ការបង្កើតសិស្សកើតឡើងនៅពេលដែលឪពុកបានចង្អុលទៅកាន់ស្ត្រីដែលស្លៀកពាក់ស៊ិចស៊ី ហើយប្រាប់ដល់កូនប្រុសវ័យជំទង់របស់គាត់ថា នោះមិនមែនជាភាពស្រស់ស្អាតឡើយ។ គាត់ពន្យល់ទៅកាន់ពួកគេថា អ្វីដែលជាភាពស្រស់ស្អាតគឺជាអ្វីដែលភ្ជាប់ទៅកាន់ចរិតលក្ខណៈ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គាត់បន្តប្រាប់ពួកគេទៀតថា ចូរបង្ហាញ និងសង្កត់ធ្ងន់លើភាពស្រស់ស្អាតពិតប្រាកដដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ (១ពេត្រុស ៣:៣-៤)។
ការបង្កើតសិស្សកើតឡើងនៅពេលដែលបងប្អូនណាម្នាក់កត់សម្គាល់ឃើញបងប្អូនម្នាក់ទៀតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំង ហើយធ្វេសប្រហែសចំពោះគ្រួសារ និងព័ន្ធកិច្ច។ គាត់ចូលមកដើរជាមួយ

ការបង្កើតសិស្សកើតឡើងនៅពេលអ្នកម្តាយលេងនៅសួនជាមួយកូនរបស់គាត់។ នៅខណៈពេលមួយដែលកូនទៅជាគ្មានវិន័យ ហើយគាត់មានពេញដោយភាពអត់ធ្មត់ ពេញដោយព្រះគុណ ប៉ុន្តែស្មោះត្រង់ ក្នុងការប្រៀនប្រដៅកូនៗរបស់គាត់។ មានភ្នែកមនុស្សជាច្រើននៅជុំវិញរង់ចាំមើលគាត់។ មានទាំងស្ត្រីអ្នកជឿ និងស្ត្រីជាអ្នកមិនជឿមានការចាប់អារម្មណ៍លើគាត់។ ការសន្ទនាក៏បានចាប់ផ្ដើមឡើង ហើយមិនយូរប៉ុន្មាន នោះផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធក៏ចាប់ផ្ដើមចង្អុលបង្ហាញទៅកាន់ភាពស័ក្ដិសមដែលគ្មានអ្វីប្រៀបផ្ទឹមបានរបស់ព្រះគ្រីស្ទ។
ការបង្កើតសិស្សកើតឡើងនៅពេលម្តាយដែលបង្រៀនកូននៅផ្ទះបានយកពេលសម្រាក ដើម្បីទៅហាងកាហ្វេដដែលក្នុងបំណងបង្កើតមិត្តភក្ដិថ្មី និងឱកាសសម្រាប់ចែកចាយដំណឹងល្អ។
ការបង្កើតសិស្សកើតឡើងនៅពេលដែលស្ត្រីនៅលីវម្នាក់យល់អំពីអារម្មណ៍របស់ស្ត្រីនៅលីវម្នាក់ទៀតដែលមិនមានភាពស្កប់ចិត្តចំពោះភាពនៅលីវ។ នាងបានយកវាធ្វើជាចំណុចក្នុងការដើរជាមួយគាត់ ដើម្បីលើកទឹកចិត្តអំពីភាពល្អនៃដំណឹងល្អ។

ទាំងនេះវាគឺគ្រាន់តែជារឿងធម្មតារៀងរាល់ថ្ងៃប៉ុណ្ណោះ។ ការពិត ខ្ញុំបានជ្រើសរើសវាចេញពីជីវិតមនុស្សយ៉ាងសាមញ្ញនៅក្នុងក្រុមជំនុំរបស់យើង។ ដោយសារជាកិច្ចការសាមញ្ញទាំងនេះហើយ ដែលរុញច្រានក្រុមជំនុំឲ្យបោះជំហានឆ្ពោះទៅការភាពចាស់ទុំ ហើយការពារពីការលិចលង់កប៉ាល់ខាងឯវិញ្ញាណ។
តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ (ហេព្រើរ ៣:១៣-១៤)។

ការបង្កើតសិស្សវាគួរតែជាសកម្មភាពសាមញ្ញនៅក្នុងជីវិតរបស់អ្នកជឿ។ អ្នកអាចនិយាយបានអំពីជំនឿគ្រីស្ទបរិស័ទថា លើសពីការបង្កើតសិស្ស ប៉ុន្តែវាមិនមែនតិចជាងនេះទេ។ យើងគឺជាអ្នកការពារបងប្អូនរួមជំនឿរបស់យើង។ វាគឺមាននៅក្នុងសន្លឹកពណ៌នាការងាររបស់យើង។
និពន្ធដោយ៖ Erik Raymond
និពន្ធដោយ៖ Erik Raymond
បកប្រែដោយ៖ លោក វេន ប៉ុក
ជំនួយការបកប្រែ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ឡង់ គីមឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ង៉ែត វិទូ និងលោក ស្រូយ ស្រន់
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី 9marks.org ដោយមានការអនុញ្ញាត។ Plovpit.com

Tags
ការបង្កើតសិស្ស