ពួកជំនុំ៖ រាស្រ្តថ្មីរបស់ព្រះជាម្ចាស់


ពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាក្រុមមនុស្សដ៏សំខាន់បំផុតនៅក្នុងពិភពលោក។ មានមនុស្សជាច្រើនត្រូវបាន សង្គ្រោះចេញពីការអាក្រក់ និងសេចក្តីអស់សង្ឃឹមតាមរយៈការបម្រើរបស់ពួកជំនុំ។ ពួកជំនុំប្រកាសអំពីជីវិតថ្មីទៅកាន់អារ្យ ធម៌ទាំងមូល។ ពួកជំនុំគឺជាមនុស្សមួយក្រុមដែលស្គាល់ និងបើកសំដែងសិរីល្អរបស់ព្រះ។ តើការជួបជុំរបស់មនុស្សណា អាចទទួលការសរសើរបែបនេះបានឬទេ?”

គ្រីស្ទបរិស័ទមិនច្រើននាក់ទេដែលបានដឹងអំពីលក្ខណៈដ៏អស្ចារ្យរបស់ពួកជំនុំរបស់ពួកគេ។ បីបួនឆ្នាំកន្លងទៅ ខ្ញុំ បានកំពុងនាំលោក យ៉ូហាន ស្លុត John Stott ទៅកន្លែងដែលគាត់អធិប្បាយ ជាទីដែលខ្ញុំបានសួរគាត់អំពីអ្វីដែលគាត់ បានគិតថា ជាគោលលិទ្ធិដែលពួកគ្រីស្ទបរិស័ទសហសម័យព្រងើយកន្តើយជាងគេបំផុត។ ខ្ញុំបានគិតថា គាត់នឹងនិយាយ ថា «គោលលិទ្ធិអំពីព្រះ» (ទស្សនៈរបស់យើងអំពីព្រះមានកម្រិតទាប) ឬ «គោលលិទ្ធិអំពីសេចក្តីសង្គ្រោះ» (របៀបយើង ស្វែងរកសេចក្តីសង្គ្រោះដែលពឹងផ្អែកលើខ្លួនឯងពេក)។ ខ្ញុំបានភ្ញាក់ផ្អើលដែលឮគាត់និយាយថា «គោលលិទ្ធិអំពីពួកជំនុំ»។ ខ្ញុំបានគិតថា គោលលិទ្ធិអំពីពួកជំនុំ មិនសំខាន់ដូចជាគោលលិទ្ធិផ្សេងៗទៀតនោះទេ ហើយវាមិនមែនជាគោលលិទ្ធិដែល គេព្រងើយកន្តើយបំផុតទេ។ ប៉ុន្តែបន្ទាប់ពីខ្ញុំពិចារណាលើសេចក្តីបង្រៀនរបស់ព្រះគម្ពីរអំពីពួកជំនុំ នោះខ្ញុំបានផ្លាស់ប្តូរ គំនិតរបស់ខ្ញុំ។ ពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាចំនុចសំខាន់នៃផែនការរបស់ព្រះសំរាប់របស់សព្វសារពើ។

ពួកជំនុំ និងគោលបំណងរបស់ព្រះជាម្ចាស់

យោងតាមព្រះគម្ពីរ ព្រះកំពុងបំពេញសម្រេចផែនការណ៍មួយសំរាប់សកលលោក។ ទ្រង់កំពុងធ្វើរបស់សព្វសារពើជា ថ្មីឡើងវិញ ដើម្បីជាសិរីរុងរឿងរបស់ទ្រង់។ ប៉ុលសរសេរទៅកាន់ពួកអ្នកជឿក្នុងក្រុងអេភេសូរថា ព្រះកំពុង «បំព្រួមគ្រប់ ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង (អេភេសូរ ១:១០)។” ពីរបីខគម្ពីរបន្ទាប់មកទៀតប៉ុលពន្យល់យ៉ាងច្បាស់អំពីកន្លែងដែល «ការបំព្រម» នេះកំពុងកើតឡើង «ព្រះបានប្រទានព្រះគ្រីស្ទឲ្យមកធ្វើជាសិរសា លើគ្រប់ទាំងអស់ដល់ពួកជំនុំ (អេភេសូរ ១:២២)។

គួរឲ្យអស្ចារ្យណាស់ដែលពួកជំនុំ គឺជាចំនុចកណ្តាលនៃផែនការរបស់ព្រះ។ ពួកជំនុំ គឺជាចំនុចកណ្តាលនៃការងាររបស់ ព្រះនៅក្នុងលោកិយ ជាកន្លែងដែលគ្រប់ទាំងអស់ ត្រូវបានពង្រួមជាមួយគ្នានៅក្រោមព្រះគ្រីស្ទ។ បើសិនយើងចង់ឃើញ អ្វីដែលព្រះកំពុងធ្វើនៅលើផែនដីនេះ (ហើយតើអ្នកណាចង់បាត់បង់អ្វីដែលអស្ចារ្យយ៉ាងនេះ?) យើងត្រូវតែមើលទៅឯពួក ជំនុំ។ យើងមើលឃើញមនុស្សបានរូបរួមគ្នា និងបានពេញដោយសេចក្តីពោរពេញរបស់ព្រះតែនៅក្នុងពួកជំនុំប៉ុណ្ណោះ (អេភេសូរ ១:២៣, ៣:១៩)។

ទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំ គឺមានភាពជិតស្និទ្ធណាស់។ ពួកជំនុំ គឺជារូបកាយរបស់ព្រះគ្រីស្ទ ហើយ ព្រះគ្រីស្ទ គឺជាសិរសារបស់ពួកជំនុំ (កូល្មើស ១:១៨)។ ពួកជំនុំមានអំណាចរបស់ព្រះជាម្ចាស់ ដែលទ្រង់បានធ្វើការនៅក្នុង ព្រះគ្រីស្ទដោយបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ (អេភេសូរ ១:១៩-២០)។ ពួកជំនុំរស់នៅដោយសេចក្តីស្រលាញ់ របស់ព្រះគ្រីស្ទ (អេភេសូរ ៥:២)។ ពួកជំនុំបើកសំដែងសេចក្តីពោរពេញរបស់ទ្រង់ (កូល្មើស ២:៩-១០)។ ពួកជំនុំ គឺជា -មនុស្សថ្មី ដែលទទួលបានសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ពួកជំនុំ គឺជាកូនក្រមុំរបស់ទ្រង់ (អេភេសូរ ៥:២៥-២៧)។ ពួកជំនុំ គឺជាម្នាក់ដែលទ្រង់ចិញ្ចឹម និងថ្នាក់ថ្នមដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ (អេភេសូរ ៥:២៩)។ ពួកជំនុំ គឺជាកន្លែង ដែលព្រះវរបិតាទុកប្រាជ្ញារបស់ទ្រង់ (អេភេសូរ ៣:២១)។ ពួកជំនុំ គឺជាកន្លែងដែលព្រះទទួលសិរីរុងរឿងទាំងអស់ ( អេភេសូរ ៣:២១)។ ពួកជំនុំ គឺជាពន្លឺរបស់ព្រះ ជាការទទួលជាមុននូវសិរីល្អរបស់ស្ពានសួគ៌ (អេភេសូរ ១:១៨)។

រាស្ត្ររបស់ព្រះជាក្រុមគ្រួសារមួយ

របៀបល្អបំផុតដើម្បីយល់ពួកជំនុំប្រហែលជាក្រុមគ្រួសារមួយដែលជាបងប្អូនតាមរយៈឈាម។ រូបភាពនេះពន្យល់អំពី ទំនងជិតស្និទ្ធរបស់វាជាមួយនឹងព្រះគ្រីស្ទផង ហើយនិងមិនមែនជាព្រះគ្រីស្ទអង្គទ្រង់ផ្ទាល់នោះទេ។ សមាជិកពួកជំនុំ គឺជា «បងប្អូនតាមឈាម»។ ពួកគេមានព្រះវរបិតាតែមួយដែលបានដាក់ឈ្មោះឲ្យអស់ទាំងគ្រួសារនៅស្ថានសួគ៌ និងលើ ផែនដីផង (អេភេសូរ ៣:១៤)។ ពួកគេមានបងប្រុសតែមួយជាព្រះគ្រីស្ទ (ហេត្រី ២:១៧) ដែលលោហិតរបស់ទ្រង់ដែល បានស្រក់នៅលើឈើឆ្កាងបានផ្សះផ្សាពួកគេជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ (កូលីស ១:២០)។ ហើយពួកគេរូប រួមគ្នាជាមួយបងប្អូនស្រីប្រុសរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ (កូលិស ១:២) ដែលត្រូវបានផ្សះផ្សាជាមួយគ្នាទៅវិញទៅមក ដោយសារលោហិតនៃឈើឆ្កាងតែមួយ (អេភេសូរ ២:១៣)។

ពួកជំនុំជាក្រុមគ្រួសារមួយពិសេស ហើយជាចំនុចកណ្តាលនៃការងាររបស់ព្រះក្នុងការបង្ករបង្កើត។ យើងមិនគួរភ្ញាក់ ផ្អើលទេ ពីព្រោះព្រះតែងតែបានធ្វើការតាមរយៈក្រុមគ្រួសារ។ ចាប់ពីដើមដំបូង ព្រះបានបើកសំដែងផែនការណ៍របស់ទ្រង់ តាមរយៈគ្រួសារ។ ការមើលត្រឡប់ទៅក្នុងប្រវត្តិសាស្ត្រ និងការមើលត្រឡប់ទៅគ្រួសារដំបូងបំផុត ដែលជាគ្រួសារ របស់អីដាម និងអេវ៉ា នឹងជួយយើងឲ្យយល់អំពីតួនាទីដ៏សំខាន់ពិសេសរបស់ពួកជំនុំ។ ការរួបរួមរបស់អីដាម និងអេវ៉ា គឺជា រូបភាពមួយអំពីពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទដែលបានមកតាមក្រោយ។

គ្រួសារដំបូង

ថ្ងៃទីប្រាំមួយនៃការបង្ករបង្កើត នៅតែធ្វើឲ្យយើងមានការស្ងើចសរសើរ។ គឺបន្ទាប់ពីព្រះបានបង្កើតស្នាព្រះហស្តដ៏ អស្ចារ្យបំផុតរបស់ទ្រង់ គឹមនុស្ស ហើយប្រប្រទានឲ្យមនុស្សនូវស្ថានបរមសុខនៅសួនច្បារដ៏ល្អប្រណិតមួយ។ អ័ដាមពិតជា មិនបានខ្វះខាតអ្វីសោះឡើយ។ គាត់បានទទួលអំណោយទានដ៏អស្ចារ្យមួយពីព្រះហស្តប្រកបដោយសេចក្តីស្រលាញ់របស់ ព្រះអាទិករ។ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលដែលគាត់ពិតជាបានខ្វះរបស់ម៉្យាង។ អ្វីដែលមិនល្អ បុរសឯកោបានខ្វះ «អ្នកជំនួយ ម្នាក់ដែលដូចជារូបគាត់ (លោកុប្បត្តិ ២:១៨)។ គាត់គ្រាន់តែជាសម្លៀកបំពាក់មួយផ្នែកនៃសម្លៀកបំពាក់ដែលមានពីរផ្នែកហើយមួយផ្នែកទៀតមិននៅជាមួយគាត់នោះទេ។ គាត់មិនត្រឹមតែបានខ្វះដៃគូម្នាក់ទេ ប៉ុន្តែសំខាន់ជាងនេះគឺ គាត់មិនអាច បំពេញសម្រេចគោលបំណងរបស់គាត់នៅក្នុងរបស់សព្វសារពើបាននោះឡើយ។

ព្រះបានបង្កើតមនុស្សឲ្យមានភាពដូចជាអង្គទ្រង់ ដើម្បីបើកសំដែងភាពដូចគ្នារបស់ព្រះអាទិករ (លោកុប្បត្តិ ១:២៦)។ គាត់មិនអាចធ្វើការនេះដោយខ្លួនឯងបានទេ។ ដូច្នេះ នៅពេលព្រះបានបង្កើតមនុស្ស នោះព្រះបានបង្កើតគេឡើងជា ប្រុសជាស្រី» (លោកុប្បត្តិ ១:២៧)។ និយាយតាមរបៀបផ្សេង ទ្រង់បានបង្កើតមនុស្សជាគ្រួសារមួយ ដែលមានទំនាក់ទំនង រវាងមនុស្ស ដែលវាជាការធម្មតានៅក្នុងគ្រប់គ្រួសារទាំងអស់។ ដោយសារព្រះទ្រង់ផ្ទាល់ គឺជាគ្រួសារមួយដែល មានទំនាក់ទំនង (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ) នោះយើងមិនភ្ញាក់ផ្អើលទេ ក្នុងការដែលយើងមានភាព ដូចជាអង្គទ្រង់មានន័យថា យើងនឹងស្ថិតក្នុងទំនាក់ទំនងគ្រួសារ។ ដូច្នេះ ការបើកសំផែងភាពដូចជាអង្គទ្រង់តម្រូវឲ្យមាន យ៉ាងហោចណាស់មនុស្សពីរម្នាក់។ មនុស្សត្រូវការជំនួយដើម្បីបំពេញសម្រេចការត្រាស់ហៅដ៏ខ្ពស់របស់គេ។ មនុស្សត្រូវ ការគ្រួសារមួយ។

ព្រះបានប្រទានសេចក្តីបង្គាប់ដ៏អស្ចារ្យមួយដល់គ្រួសារដំបូង។ ភ្លាមៗបន្ទាប់ពីព្រះបានបង្កើតអីជាមនិងធររាំឲ្យមាន ភាពដូចជាអង្គទ្រង់ នោះទ្រង់បានបង្គាប់ពួកគេថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយត្រូវបង្ក្រាបផែនដី (លោកុប្បត្តិ ១:២៨)។ ទោះបើនេះដូចជាសេចក្តីបង្គាប់មួយដែលអាចនាំឲ្យមានបញ្ហាមួយ ( មនុស្សច្រើនពេក) វាគឺជាសេចក្តីបង្គាប់ដែលនាំទៅដល់ព្រះពរសំរាប់ពិភពលោក។ តាមរយៈការត្រាស់ហៅមនុស្សឲ្យ បង្កើតគ្រួសារជាច្រើន នោះព្រះសព្វព្រះហឫទ័យបំពេញផែនដីដោយក្រុមមនុស្សដែលមានទំនាក់ទំនងគ្នា ហើយសំដែងរូប អង្គទ្រង់ដើម្បីឲ្យវត្តមាននៃមនុស្សដែលត្រូវបានបង្កើតឡើងដូចទ្រង់ បានបង្ក្រាបរបស់សព្វសារពើទាំងអស់។ ក្រោមព្រះ រាជក្រឹត្យដ៏មានអធិបតីភាពរបស់ព្រះដែលមានប្រាជ្ញាទ បានបង្កើតឡើងដូចទ្រង់បានរីកផ្សាយពេញលើផែនដី។ ភាពរបស់ព្រះដែលមានប្រាជ្ញាទាំងអស់ នោះគ្រួសារគឺជាវិធីសាស្ត្រក្នុងការធ្វើឲ្យមនុស្សដែលត្រូវបានបង្កើតឡើងដូចទ្រង់បានរីកផ្សាយពេញលើផែនដី។

រាស្ត្ររបស់ព្រះ រូបអង្គព្រះ និងព្រះគ្រីស្ទ

ប៉ុន្តែតើក្រុមគ្រួសារអាចរីកផ្សាយភាពដូចព្រះយ៉ាងដូចម្តេច? តើពាក្យ «ដូចជារូបព្រះ» និង «ភាពដូចព្រះ» មានន័យ យ៉ាងដូចម្តេច? នៅក្នុងប្រវត្តិសាស្ត្រ សំនួរទាំងនេះបាននាំឲ្យមានការប៉ាន់ស្មានជាច្រើន ពីព្រោះកណ្ឌលោកុប្បត្តិ (ក៏ដូចជា ព្រះគម្ពីរសញ្ញាចាស់ទាំងមូល) មិនបានពន្យល់ច្រើនអំពីអត្ថន័យនៃពាក្យទាំងនេះនោះទេ។ ហេតុនេះហើយបានជា ពួកគ្រូ បង្រៀនសាសន៍យូជាដែលបានរស់នៅក្នុងចន្លោះព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី បានបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយធ្វើឲ្យរូបភាពរបស់ព្រះមានទំនាក់ទំនងជាមួយសិរីល្អរបស់ព្រះ។ ការបើកសម្តែងរូបភាពដូចព្រះ គឺជាការឆ្លុះបញ្ចាំង សិរីល្អរបស់ទ្រង់។ ដោយសារព្រះមិនបានបណ្តាលឲ្យមានការកាត់ស្រាយ នោះវាអាចហាក់ដូចជាមិនទាក់ទងនឹងយើងនៅ សព្វថ្ងៃនេះទេ ប៉ុន្តែសាវ័កប៉ុល គឺជាម្នាក់នៃពួកគ្រូបង្រៀនសាសន៍យូជាទាំងនោះ ជាជារាំស៊ីដែលបានប្រែចិត្តទទួលយក ជំនឿគ្រីស្ទបរិស័ទ ហើយគាត់បានសរសេរកណ្ឌសំបុត្រដែលគាត់បានអះអាងឡើងវិញ អំពីទំនាក់ទំនងរវាងរូបភាពដូចព្រះ និងសិរីល្អរបស់ព្រះ។ ហើយកណ្ឌសំបុត្រទាំងនោះដែលជាសំបុត្ររបស់សាវ័កប៉ុល ត្រូវបានព្រះបណ្តាលឲ្យសរសេរឡើង! នៅក្នុងសំបុត្រទាំងនេះ ប៉ុលបង្រៀនអំពីទំនាក់ទំនងមួយរវាងរូបភាពដូចព្រះ និងសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ។

យោងតាមប៉ុល ព្រះគ្រីស្ទ គឺជារូបភាព និងសិរីល្អដ៏ឥតខ្ចោះរបស់ព្រះ (២កូរិនថូស ៤:៤ កូប៉ុស ១:១៥)។ ដូច្នេះ អត្ថន័យនៃរូបភាពដូចព្រះលែងឥតច្បាស់លាស់ទៀតហើយ គឺយើងគ្រាន់តែត្រូវមើលទៅឯសិរីល្អរបស់ព្រះនៅក្នុងព្រះភ័ក្រ របស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ (២កូរិនថូស ៤:៦)។ បទចម្រៀងល្បីល្បាញនៅក្នុងភីលីព ២ ប្រប្រហែលពន្យល់អំពីរូបភាព ដូចព្រះបានកាន់តែច្បាស់លាស់ជាងកថាខ័ណ្ឌនៅក្នុងការសរសេររបស់ប៉ុល។ ប៉ុលសរសេរថា ដែលទោះបើទ្រង់មានរូប អង្គជាព្រះក៏ដោយ (ពាក្យដែលស្ទើរតែមានន័យដូចរូបភាពដូចព្រះ) គង់តែមិនបានរាប់សេចក្តីដែលស្មើនឹងព្រះនោះ ទុកជា សេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបម្រើវិញ ព្រមទាំងប្រសូត្រមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូត ដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង (ដែលជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរនៅសម័យនោះ) (ភីលីព ២:៦-៨)។

ឧត្តមភាពនៃការសុគតរបស់ព្រះគ្រីស្ទ គឺជាការដែលទ្រង់បានចុះពីភាពស្មើនឹងព្រះទៅដល់ការសុគតរដោយទាបថោក បំផុតនៅក្នុងប្រវត្តិសាស្ត្រ ពី កម្ពស់ដ៏ខ្ពស់ទៅដល់ជម្រៅដ៏ជ្រៅ និងពីចុងបំផុតមួយទៅចុងបំផុតមួយទៀត។ វាគឺជាគំរូនៃ សេចក្តីស្រលាញ់ដែលលះបង់ល្អឥតខ្ចោះបំផុតក្នុងប្រវត្តិសាស្ត្រ។ ហើយយោងតាមប៉ុល ការសុគតរបស់ព្រះគ្រីស្ទក៏ជាការ បើកសម្តែងច្បាស់បំផុតអំពីរូបភាពដូចព្រះនោះ។ យើងមើលឃើញភាពដូចព្រះវរបិតានៅក្នុងព្រះយេស៊ូវ។ នៅលើឈើ ឆ្កាង យើងមើលឃើញរូបភាពមួយអំពីលក្ខណៈរបស់ព្រះ ដូច្នេះហើយ ឈើឆ្កាងគឺជារូបភាពមួយអំពីអ្វីដែលក្រុមគ្រួសារ ដែលទ្រង់បានបង្កើតនៅក្នុងរូបភាពដូចទ្រង់គួរតែអនុវត្តតាម។ វាគឺជារូបភាពអំពីសេចក្តីស្រលាញ់ដែលគ្មានព្រំដែន។

រាស្ត្ររបស់ព្រះ រូបអង្គព្រះ និងសេចក្តីស្រលាញ់

នេះស្របទៅតាមអ្វីដែលយើងដឹងអំពីព្រះនៅកន្លែងដទៃទៀតក្នុងព្រះគម្ពីរ។ សាវ័កប៉ុលសរសេរថា «ព្រះគឺជាសេចក្តី ស្រលាញ់ (១យ៉ូហាន ៤:៨, ១៦)។ ហើយសេចក្តីស្រលាញ់របស់ទ្រង់មិនដូចជាសេចក្តីស្រលាញ់ណាទាំងអស់នៅលើ ផែនដីនោះទេ គឺខ្ពស់ជាងសេចក្តីស្រលាញ់សើៗ មានលក្ខខ័ណ្ឌ តាមមនោសញ្ចេតនាទៅទៀត។ សេចក្តីស្រលាញ់ របស់ព្រះ គឺជាសេចក្តីស្រលាញ់ដ៏អស្ចារ្យ ដែលមានតែព្រះអម្ចាស់ និងមនុស្សដែលមានរូបភាពរបស់ទ្រង់ទេដែលអាចមាន ។ វាជារសេចក្តីស្រលាញ់ -ធំជាង (យ៉ូហាន ១៥:១៣) វាជាសេចក្តីស្រលាញ់ដែលស៊ូប្តូរព្រះជន្មជំនួសយើង (១យ៉ូហាន ៣:១៦) ហើយលះបង់គ្រប់យ៉ាងដើម្បីប្រោសលោះអ្នកដទៃ (ម៉ាកុស ១០:៤៥)។ លើសពីនេះ វាជាសេចក្តីស្រលាញ់រវាង ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវរបិតាស្រលាញ់ព្រះរាជបុត្រា (យ៉ូហាណ ១៧:២៦) ហើយ ព្រះវិញ្ញាណបរិសុទ្ធថ្វាយសិរីល្អដល់ព្រះវរបិតា និងព្រះរាជបុត្រា (យ៉ូហាន ១៤:២៦)។

អ្នកនិពន្ធជាច្រើនបានប្រដូចសេចក្តីស្រលាញ់ផ្ទាល់នេះ ទៅជាលក្ខណៈដោយឡែករបស់ព្រះព្រៃឯកទៅវិញ។ -ព្រះគឺជាសេចក្តីស្រលាញ់ ដែលសេចក្តីស្រលាញ់នេះមាននៅជាចាំបាច់ និងអស់កល្បជានិច្ចរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។” ព្រះត្រៃឯកបើកសម្តែង សេចក្តីស្រលាញ់គ្មានព្រំដែននៅក្នុងទំនាក់ទំនង។ សេចក្តី ស្រលាញ់ដែលលះបង់ខ្លួនឯងបានកំណត់លក្ខណៈនៃទំនាក់ទំនងនៅក្នុងព្រះត្រៃឯក»។ «សូម្បីនៅមុនកំណើតរបស់សព្វ សារពើ សេចក្តីស្រលាញ់របស់ព្រះគឺសំរាប់អ្នកដទៃ។

អ្វីដែលគួរឲ្យអស្ចារ្យបំផុតអំពីសេចក្តីស្រលាញ់របស់ព្រះ ហើយសំខាន់បំផុតសំរាប់ការយល់អំពីពួកជំនុំ គឺថា ព្រះអម្ចាស់ចង់ប្រទានសេចក្តីស្រលាញ់របស់ទ្រង់ដល់យើង មិនមែនដោយការស្រលាញ់យើងប៉ុណ្ណោះទេ ប៉ុន្តែដោយ ប្រជាប់យើងជាមួយនឹងសេចក្តីស្រឡាញ់ដើម្បីឲ្យយើងចែករំលែកសេចក្តីស្រលាញ់នោះជាមួយអ្នកដទៃផងដែរ។ ដែល បានបង្កើតយើងនៅក្នុងរូបភាពដូចទ្រង់ នោះទ្រង់បានប្រទានឲ្យយើងនូវសមត្ថភាពស្រលាញ់អ្នកដទៃដូចជាសេចក្តី ស្រលាញ់ដែលមានទំនាក់ទំនងរវាងគ្នានៅក្នុងព្រះព្រៃឯកផងដែរ។ យើងអាចស្រលាញ់សមាជិកក្រុមគ្រួសាររបស់យើង ដោយសេចក្តីស្រលាញ់ដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រលាញ់នៅក្នុងព្រះត្រៃឯក។

នៅពេលយើងបំពេញកាតព្វកិច្ចដែលព្រះបានប្រទានឲ្យយើង នៅពេលក្រុមគ្រួសារដែលស្រឡាញ់គ្នាពេញទូទាំង ពិភពរលោក នោះយើងត្រួតត្រាលើពិភពលោកក្នុងរបៀបដែលជួយដល់ពិភពលោក និងគ្រប់ទាំងអស់ដែលមានក្នុង ពិភពលោក។ តាមរយៈក្រុមគ្រួសារដែលបញ្ចេញរូបភាពរបស់ព្រះដែលលះបង់ព្រះជន្មពេញទូទាំងផែនដី នោះរបស់ សព្វសារពើថ្វាយការអរព្រះគុណដល់ព្រះអាទិកររបស់ខ្លួន។

រាស្ត្ររបស់ព្រះ រូបអង្គព្រះ និងអំពើបាប

ប៉ុន្តែមានបញ្ហាមួយ។ រាស្ត្ររបស់ព្រះមិនបានស្មោះត្រង់ចំពោះសេចក្តីបង្គាប់របស់ព្រះទេ។ ផ្ទុយនឹងការបង្ហាញសេចក្តី ស្រលាញ់ដែលលះបង់ខ្លួនឯង នោះពួកគេរកផលប្រយោជន៍សំរាប់ខ្លួនឯងវិញ។ «កាលស្ត្រីបានឃើញ....ដើម...នោះនាងកំ យកផ្លែនោះមកហូប...ព្រមទាំងចែកដល់ប្តីដែរ» (លោកុប្បត្តិ ៣:៦)។ អំពើបាបរបស់គ្រួសារដំបូងបានត្រឡប់ជាការធ្លាក់ចុះ របស់គ្រួសារទាំងអស់នៅលើផែនដី។ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ (ខ្ទឹម ៣:២៣)។ ជំនួសឲ្យការ រីកផ្សាយសិរីល្អនៃរូបភាពដូចព្រះពេញទូទាំងផែនដី គ្រួសាររបស់មនុស្សបានដេញតាមសិរីល្អរបស់ពួកគេផ្ទាល់ ហើយបាន ចម្លងភាពងងឹតនៅលើផែនដី។ កំហុសរបស់អីដាម គឺជាប្រភពនៃបញ្ហាទាំងអស់នៅក្នុងពិភពលោក។ ការបាក់បែកទាំងអស់ នៅក្នុងទំនាក់ទំនង មិនថាជាការរំលោភបំពាន ជម្លោះរវាងជាតិសាសន៍ ឬការមិនចុះសម្រុងជាអន្តរជាតិ កើតមកពីការបរាជ័ យក្នុងការសំដែងសិរីល្អនៃសេចក្តីស្រលាញ់របស់ព្រះ។

យើងកំពុងសិក្សាអំពីរាស្ត្ររបស់ព្រះ ប៉ុន្តែអាចមាន រាស្ត្ររបស់ព្រះ ពីព្រោះសេចក្តីស្រលាញ់របស់ព្រះសំរាប់ពួកមនុស្ស មានបាប គឺធំជាងការកាត់ទោសរបស់ទ្រង់លើអំពើបាបទៅទៀត។ ព្រះវរបិតានៃស្ថានសួគ៌ពិតជាស្អប់ខ្ពើមអំពើបាប។ អំពើ បាប គឺជាការប្រមាថចំពោះព្រះ។ វាធ្វើឲ្យសិរីល្អរបស់ព្រះក្នុងពិភពលោកថយចុះ ហើយវាបំផ្លាញពន្លឺចែងចាំងរបស់មនុស្ស ប្រុសមនុស្សស្រីដែលព្រះបានបង្កើតក្នុងរូបភាពរបស់ទ្រង់។ តើឪពុកខុសឬ បើគាត់ទុកឲ្យកូនរបស់គាត់ទទួលលទ្ធផលនៃ ការបះបោរ និងការគិតតែប្រយោជន៍ផ្ទាល់ខ្លួនរបស់កូននោះ?

ព្រះសង្គ្រោះរាស្ត្ររបស់ទ្រង់

ប៉ុន្តែគួរឲ្យអស្ចារ្យណាស់ដែលព្រះវរបិតានៃស្ថានសួគ៌របស់យើងបង្កើតផែនការណ៍សង្គ្រោះសំរាប់មនុស្សជាតិ។ ទ្រង់ ជ្រើសរើសគ្រួសារមួយចេញពីគ្រួសារជាច្រើន ហើយបង្រៀនគ្រួសារជ្រើសតាំងនេះឲ្យបញ្ចេញសិរីល្អនៃរូបភាពរបស់ទ្រង់ ទៅក្នុងលោកិយម្តងទៀត។ ទីមួយ ព្រះបានត្រាស់ហៅគ្រួសាររបស់ណូអេ ដែលព្រះរក្សាពីទឹកជំនន់ ឲ្យបង្កើតកូនចំរើន ច្រើនឡើងពាសពេញផែនដី (លោកុប្បត្តិ ៩:១)។ គួរឲ្យសោកស្តាយ ណូអេ និងពូជពង្សរបស់គាត់ធ្លាក់ចូលទៅក្នុងអំពើ បាបដែលបានបំផ្លាញអីដាម និងអេវ៉ា។

ដូច្នេះ ព្រះជ្រើសរើសគ្រួសារមួយទៀតតាមរយៈព្ធយុកោអ័ប្រាហាំ ហើយបានតាំងឲ្យពូជពង្សរបស់គាត់ធ្វើជាអ្នកដែល គ្រប់ទាំងត្រូវនៅផែនដីនឹងបានពរដោយសារគាត់ (លោកុប្បត្តិ ១២:៣)។ ប៉ុន្តែគ្រួសារនេះក៏ធ្លាក់ចូលក្នុងអំពើបាបដែរ បាន កាត់បន្ថយសិរីល្អ និងរូបភាពដូចព្រះមកកាន់តែតិចជាងគោលបំណងដើមរបស់ព្រះជាម្ចាស់ទៅទៀត។ ម្តងហើយម្តងទៀត ព្រះកែរាស្ត្ររបស់ទ្រង់ជាថ្មីឡើងវិញដោយលើកជាតិសាសន៍អ៊ីស្រាអែលជំនាន់ថ្មីឡើង ហើយហៅពួកគេមកឯភាពស្មោះ ត្រង់ចំពោះសម្ព័ន្ធមេត្រីរបស់ទ្រង់ ហើយបើកសំដែងលក្ខណៈរបស់ទ្រង់ពេញទាំងផែនដី។ ប៉ុន្តែម្តងហើយម្តងទៀត ទោះបី អ៊ីស្រាអែលម្តងម្កាលមានភាពជោគជ័យក៏ដោយ ក៏ស៊ីស្រាអែលបរាជ័យក្នុងការរស់ដល់កម្រិតនៃការត្រាស់ហៅរបស់ខ្លួនដែរ

ច្បាស់ណាស់ថា គ្រួសាររបស់ព្រះមិនអាចធ្វើតាមសេចក្តីបង្គាប់របស់ព្រះបានទេ។ គ្រួសាររបស់ព្រះអសមត្ថភាពពី បណ្តូលខាងក្នុងរបស់ខ្លួន មិនថ្វាយសិរីល្អដល់ព្រះនោះឡើយ។ ជាគ្រួសាររបស់ព្រះ តែគិតអំពីប្រយោជន៍សំរាប់ខ្លួនឯង។ ដោយសារចិត្តរឹងចចេសរបស់អ៊ីស្រាអែល នោះពួកគេមិនធ្វើជារាស្ត្រដែលព្រះសព្វព្រះហឫទ័យនោះទេ។

ភាពបរាជ័យរបស់រាស្ត្រដែលព្រះបានជ្រើសតាំង មិនបានធ្វើឲ្យព្រះភ្ញាក់ផ្អើល ឬបានបំផ្លាញផែនការណ៍របស់ទ្រង់ សំរាប់ស្នាព្រះហស្តនោះឡើយ។ ផ្នែកធំបំផុតនៃផែនការណ៍នៅមិនទាន់មកដល់នៅឡើយទេ ហើយព្រះគម្ពីរសញ្ញាចាស់ ផ្តល់ភស្តុតាងអំពីការបើកសំដែងចុងក្រោយរបស់ផែនការណ៍នេះ។ ព្រះនឹងតាំង សម្ព័ន្ធមេត្រីថ្មីនឹងពួកវង្សអ៊ីស្រាអែល ដែលនឹងដោះយកអំពើបាបចេញ។ «អញនឹងដាក់ក្រឹត្យវិន័យរបស់អញនៅក្នុងខ្លួនគេ ទាំងចារឹកនៅក្នុងចិត្តគេ (យេរេមា៣១:៣១-៣៣)។ «អញនឹងឲ្យឯងមានចិត្តថ្មី...អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា» (អេសេគាល ៣៦:២៦-២៧)។

តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ព្រះនឹងដាក់ចិត្តថ្មីនៅក្នុងមនុស្ស ដែលតាមក្រឹត្យវិន័យខាងក្នុង ដែលសារឹកប៉ុលហៅថា ក្រឹត្យវិន័យនៃសេចក្តីស្រលាញ់ ដ្បិតក្រឹត្យវិន័យទាំងមូល បានសម្រេចមកក្នុងពាក្យតែមួយម៉ាត់នេះថា “ចូរឯងស្រលាញ់ អ្នកជិតខាងឲ្យ ដូចខ្លួនឯង (កាឡាទី ៥:១៤)។ នេះជាសេចក្តីសន្យាដ៏អស្ចារ្យមួយ។ ពីដំបូងព្រះមានព្រះហឫទ័យបង្កើត គ្រួសារថ្មីមួយដែលមានចិត្តដាច់ចេញពីអំពើបាប ហើយពេញដោយក្រឹត្យវិន័យនៃសេចក្តីស្រលាញ់តាមរយៈកម្លាំងពីការគង់ នៅរបស់ព្រះវិញ្ញាណនៃព្រះ។ សព្រះហស្តរង់ចាំគ្រួសារបែបនេះដោយអន្ទះសារ។

ទំនាយអំពីប្រជារាស្ត្រថ្មី

ហោរាអេសាយបានទាយអំពីគ្រួសារដែលព្រះនឹងបង្កើតឡើងវិញនេះ។ គាត់និយាយថា «អ៊ីស្រាអែល ថ្មីគឺជាអ្នក បម្រើរបស់ព្រះអម្ចាស់ដែលនឹងធ្វើជា «ពន្លឺភ្លឺដល់អស់ទាំងសាសន៍ ដើម្បីឲ្យសេចក្តីសង្គ្រោះរបស់អញដល់រហូតចុងផែនដី បំផុត (អេសាយ ៤២:៦, ៤៩:៦)។ អេសាយមិនបើកសំដែងឲ្យបានពេញលេញថាពេលណាគ្រួសារនេះនឹងមកនោះទេ ប៉ុន្តែគាត់ពិតជាផ្តល់នូវភស្តុតាងសំខាន់។ បុត្រមួយនឹងកើត (អេសាយ ៩:៦-៧) ហើយបុត្រនេះនឹងត្រឡប់ជាអ្នកបម្រើម្នាក់ ដែលទ្រាំទ្រការរងទុក្ខដ៏ធំ (រេអេសាយ ៥២:១៣-៥៣:១២)។

នៅចំនុចនេះ ភស្តុតាងកាន់តែពិបាកយល់។ ពេលខ្លះអ្នកបំរើដូចជាគ្រួសាររបស់ព្រះ (អេសាយ ៤១:៨) ហើយពេលខ្លះ ដូចជាបុគ្គលម្នាក់ (អេសាយ ៤៩:៦-៧)។ អ្នកអានច្បាស់ជាឆ្ងល់ថា តើអ្នកបំរើ (ដែលការរងទុក្ខរបស់ខ្លួននឹងនាំទៅដល់ មនុស្សជាតិថ្មីមួយ) អាចជាមនុស្សមួយក្រុមផង និងជាបុគ្គលម្នាក់ផងបានដែរឬ? ប៉ុន្តែក្នុងប្រវត្តិសាស្ត្រក្រោយមក វាត្រឡប់ ជាមានភាពច្បាស់លាស់ គឺបុត្រមួយបានកើតក្នុងបេផ្លេហិម។ លុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ ព្រះរាជបុត្រាទ្រង់ឲ្យមក (កាឡាទី ៤:៤)។

ព្រះគ្រីស្ទ និងរាស្ត្ររបស់ព្រះ

បុត្រានេះ ព្រះនាមយេស៊ូវ ជាព្រះខែស៊ី ឋានៈជាព្រះអម្ចាស់ បានបំពេញសំរេចផែនការណ៍អស់កល្បជានិច្ចដែល អេសាយបានទាយ។ សាវ័កប៉ុលពន្យល់អំពីផែនការនេះបន្ថែមទៀតថា «គឺជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពី អស់កល្បរៀងរាល់តំណគមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ គឺថាព្រះគ្រីស្ទទ្រង់សណ្ឋិតក្នុងអ្នក រាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម (កូល្មើស ១:២៦-២៧)។ តាមរយៈព្រះគ្រីស្ទហើយព្រះគ្រីស្ទគង់ក្នុងយើង នោះវត្ត មានគង់នៅរបស់ព្រះដែលហោរាប្រកាសបានមកដល់ហើយ គឺថាសិរីល្អនៃរូបភាពដូចព្រះនៅក្នុងចិត្តរបស់មនុស្ស ក្រឹត្យ វិន័យនៃសេចក្តីស្រលាញ់ខាងក្នុងយកឈ្នះអំពើបាប។ ព្រះគ្រីស្ទ (ដែលបានសុគតនៅលើឈើឆ្កាង គឺជាការបញ្ជាក់យ៉ាង ឥតខ្ចោះអំពីសេចក្តីស្រលាញ់របស់ព្រះ) ឥឡូវនេះយាងមកគង់ក្នុងយើងហើយ។ សេចក្តីស្រលាញ់របស់ព្រះអាចមានភាព ឥតខ្ចោះក្នុងចិត្តរបស់យើងដោយព្រោះវត្តមានគង់នៅរបស់ព្រះគ្រីស្ទ (១យ៉ូហាន ៤:១២)។

រូបកាយព្រះគ្រីស្ទ ផ្ទាល់ខ្លួន និងសមូហភាព

ដោយសារយើងកំពុងផ្តោតលើលក្ខណៈ និងតួនាទីរបស់ពួកជំនុំ នោះវាចាំបាច់ដែលយើងត្រូវយល់ថា ព្រះបានប្រទាន សេចក្តីស្រលាញ់របស់ព្រះគ្រីស្ទឲ្យមកនៅក្នុងចិត្តមនុស្សជាច្រើន។ នៅពេលសាវ័កប៉ុលសរសេរថា -ព្រះគ្រីស្ទទ្រង់សណ្ឋិត ក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម នោះគាត់បានប្រើសព្វនាមពហុវច្ចនៈ «អ្នករាល់គ្នា» ដែលបង្ហាញថា វាគឺជា ព្រះពលដែលព្រះប្រទានឲ្យមនុស្សមួយក្រុម។

ព្រះគ្រីស្ទពិតជាគង់ក្នុងចិត្តរបស់បុគ្គលម្នាក់ ប៉ុន្តែមិនមែនជាចិត្តដែលដាច់ឆ្ងាយពីចិត្តផ្សេងៗទៀតនោះទេ។ វាគឺជា គ្រួសារដែលព្រះគ្រីស្ទយាងមកគង់សណ្ឌិត (២កូរិនថូស ៤:៦)។ តើយើងមើលឃើញគ្រួសារដែលពេញដោយសេចក្តីស្រលាញ់នេះនៅឯណា? ព្រះគម្ពីរបញ្ជាក់ច្បាស់លាស់ថា នៅក្នុងពួកជំនុំដែលមានព្រះនាមរបស់ទ្រង់។ វាគឺនៅក្នុងរូបកាយដែលមានសិរសាជាព្រះយេស៊ូវគ្រីស្ទ វាគឺឥឡូវនេះយើងអាចយល់អំពីភាពអស្ចារ្យរបស់សហគមន៍បរិសុទ្ធនេះ។ ប៉ុន្តែមុននឹងយើងបង្រៀនអំពីការជាប់ទាក់ទិន ផ្សេងៗ ជាការសំខាន់យើងត្រូវយល់ចំនុចសំខាន់មួយៈ ថ្វីបើយើងក្លាយជាសមាជិកក្នុងពួកជំនុំដោយទទេ យើងទទួលបាន តាមរយៈតម្លៃដ៏ថ្លៃតែប៉ុណ្ណោះ។ តាមនិស្ស័យរបស់យើង យើងមានពេញដោយអំពើបាប ហើយពិតជាមិនសមនឹងទទួលវត្ត មានរបស់ព្រះគង់នៅក្នុងយើងនោះឡើយ។ នៅលើឈើឆ្កាង ក្នុងសកម្មភាពលះបង់ព្រះជន្មដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ បំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ នោះព្រះគ្រីស្ទបានលុបបំណុលអំពើបាបរបស់យើងចោល ហើយបានប្រទាន សេចក្តីសុចរិតរបស់ទ្រង់មកដល់យើង (កូល្មើស ២:១៣-១៤, ២កូរិនថូស ៥:២១)។

មិនគ្រាន់តែប៉ុណ្ណឹងទេ ប៉ុន្តែទ្រង់ក៏បានផ្ដាច់ចំណងនៃអំពើបាបដោយការធ្វើជាមនុស្សដំបូងដែលរស់នៅពេញមួយជីវិត ដោយមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ហើយទ្រង់បានចុះចូលការសុគតគួរឲ្យអាម៉ាស់នៅលើឈើឆ្កាង (១យ៉ូហាន ៣:៥)។ តាមរយៈការយកឈ្នះអំពើបាបក្នុងរបៀបពីរនេះ (គឺការសងថ្លៃទណ្ឌកម្មរបស់អំពើបាប និងកំចាត់អំណាចរបស់អំពើបាប ចោល) នោះព្រះគ្រីស្ទធ្វើឲ្យយើងសមនឹងទទួលសមាជិកភាពនៅក្នុងសហគមន៍បរិសុទ្ធរបស់ទ្រង់។ ដូច្នេះ យើងអាចក្លាយ ជាអវៈយវៈនៃរូបកាយព្រះគ្រីស្ទបានតាមរយៈយញ្ញបូជារបស់ទ្រង់តែប៉ុណ្ណោះ។

ជារឿយៗណាស់ យើងគិតអំពីឈើឆ្កាងតែក្នុងន័យការអនុវត្តរបស់វាចំពោះបុគ្គលប៉ុណ្ណោះ។ តាមរយៈ ដំណឹងល្អរបស់ ព្រះយេស៊ូវគ្រីស្ទ បុគ្គលម្នាក់ៗអាចបានសង្គ្រោះពីសេចក្តីក្រោធរបស់ព្រះ និងទទួលបានកន្លែងនៅក្នុងស្ថានសួគ៌។ យើង មិនគួរកាត់បន្ថយសេចក្តីពិតទាំងនេះ ប៉ុន្តែយើងគួរតែសរសេរតម្កើងព្រះ ពីព្រោះទ្រង់សង្គ្រោះបុគ្គលម្នាក់ៗ។ បើសិនយើង កំណត់ផលផ្លែនៃការងាររបស់ព្រះគ្រីស្ទក្នុងការសង្គ្រោះបុគ្គលម្នាក់ៗតែប៉ុណ្ណោះ នោះយើងបានអានព្រះគម្ពីរខុសហើយ។ ព្រះអង្គបានដាក់អស់អ្នកដែល ព្រះគ្រីស្ទបានផ្សះផ្សា នៅក្នុងរូបកាយព្រះគ្រីស្ទ (ដែលជាក្រុមមួយ)។ «យើងបានទទួល បុណ្យជ្រមុជចូលក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ (១កូរិនថូស ១២:១៣)។ ពិសេសជាងនេះទៅទៀត រូបកាយរួបរួមនេះ ដែលជារាស្ត្ររបស់ព្រះដែលព្រះគ្រីស្ទទើបតែបានបង្កើតឡើងវិញនៅក្នុងទ្រង់ មានសារៈសំខាន់ចំពោះ ផែនការណ៍របស់ព្រះសំរាប់ស្នាព្រះហស្ត។

រូបកាយព្រះគ្រីស្ទ នៅក្នុងតំបន់ និងជាសកល

ពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទគឺជារូបកាយយ៉ាងធំមួយ ជាសហគមន៍សកលនៃពួកអ្នកជឿក្នុងព្រះគ្រីស្ទ។ និយាយតាម របៀបផ្សេង វាគឺជាពួកជំនុំសកលមួយ។ ប៉ុន្តែ (ហើយនេះជាភាពខុសគ្នាមួយដ៏សំខាន់) កម្លាំងនៃពួកជំនុំសកលពឹងពាក់លើ កម្លាំងនៃពួកជំនុំក្នុងតំបន់។ ផែនការណ៍របស់ព្រះសំរាប់ស្នាព្រះហស្តកំពុងតែបំពេញសំរេចក្នុងជំនុំក្នុងតំបន់។ នេះជាមូល ហេតុដែលសាវ័កប៉ុលអធិស្ឋានយ៉ាងពិសេសសំរាប់ពួកជំនុំក្នុងតំបន់ក្នុងស្រុកកាឡាទី ក្រុងអេភេសូរ សួរសុខទុក្ខពួកជំនុំក្នុង តំបន់ក្នុងក្រុងកូរិនថូស និងក្រុងភីលីព ហើយសរសេរសំបុត្រទៅកាន់ពួកជំនុំក្នុងតំបន់ក្នុងក្រុងរ៉ូម និងក្រុងថែស្សាឡូនិច។ ជារឿយៗយើងកាត់ស្រាយសំបុត្រទាំងនេះដោយផ្ទាល់ខ្លួននៅក្នុងការអានព្រះគម្ពីរផ្ទាល់ខ្លួនរបស់យើង ប៉ុន្តែសំបុត្រទាំង នេះដំបូងត្រូវបានសរសេរដើម្បីប្រៀនប្រដៅសហគមន៍មនុស្សដែលហៅថា ពួកជំនុំក្នុងតំបន់។

ផែនការណ៍របស់ព្រះក្នុងសង្គ្រោះមនុស្សមួយក្រុមដីជាផែនការណ៍ដែលមានភាពវ័យឆ្លាត។ ពិភពលោក គឺជាការ ប្រមូលផ្តុំនៃទំនាក់ទំនងរបស់មនុស្ស ដែលទំនាក់ទំនងភាគច្រើនត្រូវបានបែកបាក់ដោយសារការមិនស្រុះស្រួលគ្នា និង ជម្លោះ ត្រូវបានបំផ្លាញដោយអំពើបាបដែលអាត្មានិយម។ ការមិនរូបរួមគ្នាមាននៅគ្រប់កម្រិត រួមទាំងក្រុមដែលមានចំនួន មនុស្សតិចតួច ឧទាហរណ៍ អាពាហ៍ពិពាហ៍ (ជិត៥០ភាគរយនៃជីវិតអាពាហ៍ពិពាហ៍នៅអាមេរិកខាងជើងបញ្ចប់ដោយការ លែងលះ) ហើយរួមទាំងក្រុមដែលមានចំនួនមនុស្សច្រើន ឧទាហរណ៍ ជាតិសាសន៍ (ដែលថ្មីៗនេះមានសង្គ្រាមជិតសែសិប បានកើតឡើងជាអន្តរជាតិ) និងទំហំក្រុមទាំងអស់នៅក្នុងចន្លោះនេះ (ដែលមានជម្លោះរវាងភេទ ជាតិសាសន៍ គណបក្សនយោបាយ ជំនាន់ និងទំនាក់ទំនងដទៃទៀតជាច្រើន)។ ការបែកបាក់ និងការបែងចែកនៅក្នុងទំនាក់ទំនង គឺជាភាពងងឹត ដ៏ធំបំផុតក្នុងពិភពលោករបស់យើង។

ការរួបរួមក្នុងពួកជំនុំ

ប៉ុន្តែព្រះអង្គបានប្រទានសមត្ថភាពឲ្យពួកជំនុំក្នុងតំបន់ដើម្បីយកឈ្នះភាពងងឹតនេះ ។ គ្រួសាររបស់ព្រះមានការរួបរួម រឹងមាំមួយ។ ព្រះបានផ្សះផ្សាទំនាក់ទំនងដែលបានបែកបាក់។ សូម្បីតែពួកយូដា និងពួកសាសន៍ដទៃ ជាតិពន្ធុដែលល្បី ខាងសំអប់គ្នាទៅវិញទៅមក ក៏បានមកផ្ដុំគ្នានៅក្នុងរូបកាយតែមួយផងដែរ។ យ៉ាងដូចម្តេច? ពួកគេ បានមកជិតវិញ ដោយសារព្រះគ្រីស្ទ (អេភេសូរ ២:១៣)។ ពួកគេបាន «ផ្សះផ្សានឹងព្រះក្នុងរូបកាយតែមួយ ដោយសារឈើឆ្កាង ព្រមទាំង រំងាប់សេចក្តីសំអប់គ្នា (អេភេសូរ ២:១៦)។ ព្រះគ្រីស្ទបានយកឈ្នះលើអំពើបាប និងអំណួតដែលបែកបាក់ទំនាក់ទំនង ហើយរុះជញ្ជាំងនៃការបែកបាក់ និងបង្កើតមនុស្សថ្មីមួយក្នុងគ្រួសារដែល «តំណាក់ទាំងមូលបានផ្ដុំភ្ជាប់គ្នា ទាំងចំរើនឡើង ជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់....សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ»​ (អេភេសូរ ២:១៥, ១៩-២២)។

តាមរយៈព្រះគ្រីស្ទ ព្រះកំពុងបង្កើតតំណាក់របស់ទ្រង់នៅក្នុងគ្រួសារនេះ។ នេះគឺជាការល្អ ពីព្រោះសេចក្តីស្រលាញ់ ដែលលះបង់ព្រះជន្មរបស់ទ្រង់គង់ក្នុងចិត្តរបស់មនុស្សបរិសុទ្ធទាំងនេះ (គ្រួសារបរិសុទ្ធនេះ) និងរឹតចំណងសមាជិកឲ្យកាន់ តែមានទំនាក់ទំនងរឹងមាំ ហើយគ្រួសារដែលទើបរួបរួមគ្នាគឺជាសេចក្តីសង្ឃឹមសំរាប់ក្រុមគ្រួសារដែលបែកបាក់នៅក្នុង លោកិយ។ តាមរយៈពួកជំនុំក្នុងតំបន់ចំរើនឡើងនឹងបំពេញផែនដី នោះមនុស្សក្នុងលោកិយដែលរស់នៅក្នុងទំនាក់ទំនង បាក់បែកនឹងមើលឃើញថា ការរូបរួមរបស់គ្រីស្ទបរិស័ទបានថ្វាយសិរីល្អដល់ព្រះគ្រីស្ទ។

អំណោយទានខាងវិញ្ញាណ

ព្រះគុណ ដែលជាអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកដែលបានកើតជាថ្មីក្នុងព្រះគ្រីស្ទមកដល់ពួកជំនុំដោយមានអំណោយទានមួយពីព្រះដែលប្រកបដោយ និងជាទេពកោសល្យពិសេសដោយឡែក។ វាអាចជា អំណោយទានខាងការបំរើ ឬខាងការបង្រៀន ឬខាងសេចក្តីជំនឿ ឬការងាររដ្ឋបាល ឬប្រភេទអំណោយទានផ្សេងទៀត (សំរាប់បញ្ជីអំណោយទាន សូមមើលរ៉ូម ១២:៦-៨, ១កូរិនថូស ១២:៧-១០)។

យើងមិនគួរបង្គាក់ទឹកចិត្ត ឬឲ្យតម្លៃទាបទៅលើអំណោយទានណាមួយនោះឡើយ គឺអំណោយទាន និមួយៗបើក សំដែងអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដែលបានប្រទានឲ្យ «តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ (អេភេសូរ ៤:៧) ហើយអំណោយទាននិមួយៗមានប្រសិទ្ធិភាព «គឺជាព្រះវិញ្ញាណតែមួយដែលប្រទានឲ្យ (១កូរិនថូស ១២:១១)។ ព្រះ ចែកអំណោយទានដល់រាស្ត្ររបស់ទ្រង់តាមដែលទ្រង់សព្វព្រះហឫទ័យ ធានាថាពួកជំនុំក្នុងតំបន់មានធនធានដែលគេត្រូវ ការដើម្បីចំរើនលូតលាស់ដោយយល់ដល់សិរីល្អរបស់ទ្រង់ គឺទ្រង់ដាក់ចុះនូវ «អវៈយវៈនិមួយៗ ក្នុងរូបកាយតាមព្រះ ហឫទ័យទ្រង់ (១កូរិនថូស ១២:១៨)។

នេះគឺជាការសំខាន់បំផុតក្នុងការយល់អំពីអំណោយទានខាងវិញ្ញាណៈ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកប្រទានអំណោយទាន ទាំងនោះសំរាប់ជាសេចក្តីល្អរបស់អវៈយវៈរបស់រូបកាយ ដើម្បីធ្វើឲ្យរូបកាយបានចំរើនលូតលាស់ «ស្អាងរូបកាយព្រះគ្រីស្ទ ឡើង-(អេភេសូរ ៤:១២)។ នៅពេលសមាជិកពួកជំនុំប្រើអំណោយទានរបស់ខ្លួនក្នុងរបៀបនេះ (គឺសំរាប់អ្នកដទៃ) ហើយ នៅពេលមនុស្សម្នាក់ៗកំពុងជួយគ្នាខាងវិញ្ញាណ នោះនឹងមានលទ្ធផលអស្ចារ្យ គឺសមាជិកពួកជំនុំមានការរួបរួមគ្នាយ៉ាង អស្ចារ្យ។ «ដែលរូបកាយទាំងមូលបានផ្តុំឡើង ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវៈយវៈ និមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រលាញ់ (អេភេសូរ ៤:១៦)។ ការពិតមែនហើយ! នៅពេលមនុស្សប្រើអំណោយទានរបស់ពួកគេសំរាប់អវៈយវៈដទៃទៀតរបស់រូបកាយដោយសប្បុរស នោះពួកគេអូស ទាញអ្នកដទៃចូលមកក្នុងរូបកាយ។ ពួកគេអូសទាញអ្នកដទៃដោយការចាក់ចង្អូរខ្លួនរបស់ពួកគេចេញ។ នៅពេលអវៈយវៈ និមួយៗរបស់រូបកាយបំរើអ្នកដទៃ នោះអវៈយវៈទាំងអស់ក៏ត្រឡប់ទៅជាកាន់តែរួបរួមគ្នាឡើង ដើម្បីពួកគេចាប់ផ្តើមដូចជា ព្រះគ្រីស្ទ។

សមាជិកពួកជំនុំ កំពុងចែកចាយសេចក្តីស្រលាញ់របស់ព្រះគ្រីស្ទដែលមានក្នុងខ្លួនពួកគេ។ ការបង្ហាញសេចក្តី ស្រលាញ់របស់ព្រះគ្រីស្ទកំណត់លក្ខណៈរបស់ពួកជំនុំហើយគេទទួលបាន -ខ្នាតកំពស់នៃពោរពេញផងព្រះគ្រីស្ទ (អេភេសូរ ៤:១៣) ហើយ ធំឡើងខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសារ គឺជាព្រះគ្រីស្ទ (អេភេសូរ ៤:១៥)។ នៅពេលមនុស្សមើលឃើញរូបកាយរបស់មនុស្សបែបនេះ នោះពួកគេមើលឃើញព្រះអម្ចាស់យេស៊ូវ។

អំណាច(កម្លាំង ឬ ប្រសិទ្ធិភាព)របស់ពួកជំនុំ

ជីវិតពួកជំនុំបែបនេះមានអំណាចធំធេងណាស់។ វាដូចជាការរលាយនុយក្លេអ៊ែអញ្ចឹង។ អាតូមជាផ្នែកដែលតូច និង ពិបាកមើលឃើញបំផុតនៅក្នុងធម្មជាតិ ប៉ុន្តែនៅពេលរបស់តូចទាំងពីរនេះរលាយចូលគ្នា នោះនឹងបង្កើតបានប្រត្តិកម្មដែល មានថាមពលដ៏ខ្លាំងសម្បើម។ នៅពេលអាតូមដែលរលាយខ្លះៗត្រូវលាយចូលអាតូមផ្សេងៗទៀត នោះវាអាចបង្កើតឲ្យ មានថាមពលគ្រប់គ្រាន់ដែលអាចផ្តល់ពន្លឺដល់ទីក្រុងទាំងមូលបាន។

តែថាមពលពីការរួមបញ្ចូលគ្នារបស់នុយក្លេអ៊ែ គឺតូចណាស់ បើប្រៀបធៀបនឹងអំណាចនៅក្នុងពួកជំនុំក្នុងតំបន់មួយ។ នៅពេលសមាជិកពួកជំនុំក្នុងតំបន់ស្រលាញ់គ្នាទៅវិញទៅមកដោយសេចក្តីស្រលាញ់របស់ព្រះគ្រីស្ទ នោះពួកគេកំពុងនាំ ពន្លឺខាងវិញ្ញាណទៅកាន់លោកិយមួយដែលស្លាប់ក្នុងភាពងងឹតហើយ។ សេចក្តីស្រលាញ់នៅក្នុងពួកជំនុំក្នុងតំបន់បង្ហាញ ជីវិតដល់មនុស្សទាំងអស់នៅក្នុងលោកិយដែលមានការមិនស្រុះស្រួលគ្នា និងការបាក់បែកគ្នា។ សេចក្តីស្រឡាញ់របស់ យើងនឹងបណ្តាលឲ្យមនុស្សជាច្រើនសរសើរតម្កើងដល់ប្រភពនៃសេចក្តីស្រលាញ់នេះ (ម៉ាថាយ ៥:១៦)។

សេចក្តីស្រលាញ់ និងពួកជំនុំ

ដោយហេតុនេះ សាវ័កប៉ុលដាស់តឿនពួកជំនុំក្នុងតំបន់យ៉ាងខ្ជាប់ខ្ជួនថា-ចូរបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀត ជា ចំណងនៃសេចក្តីគ្រប់លក្ខណ៍-(កូលិស ៣:១៤) កុំឱ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ដល់គ្នា ទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ-នោះបានធ្វើសំរេចតាមក្រិត្យវិន័យហើយ-(រ៉ូម ១៣:៨) «ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជា សេចក្តីស្រឡាញ់។-(១កូរិនថូស ១៣:១៣) «ត្រូវឱ្យបំរើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់វិញ ដ្បិតក្រិត្យវិន័យទាំង មូលបានសំរេចមកក្នុងពាក្យតែ ១ ម៉ាត់នេះថា ចូរឯងស្រឡាញ់ អ្នកជិតខាង ដូចខ្លួនឯង-(កាឡាទី ៥:១៣-១៤) សូមឱ្យ ព្រះអម្ចាស់ចំរើនសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ឱ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក (១ថែស្សាឡូនីច ៣:១២)។

សាវកយ៉ូហានបានសរសេរថា «នេះឯងជាសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឱ្យយើងស្រឡាញ់គ្នា ទៅវិញទៅមក (១យ៉ូហាន ៣:១១) «យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ (១យ៉ូហាន ៤:៧)។ សាវកពេត្រុសបានសរសេរថា «មុនដំបូងបង្អស់ត្រូវឱ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា-(១ពេត្រុស ៤៨)។ ការដាស់តឿនទាំងនេះមានប្រភពពីព្រះបន្ទូលរបស់ព្រះយេស៊ូវ គេនឹងដឹងថា អ្នករាល់គ្នា ជាសិស្សរបស់ខ្ញុំ ដោយសារ សេចក្តីនេះឯង គឺដោយ អ្នករាល់គ្នា មានរសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅ មក (យ៉ូហាន ១៣:៣៥)។ សេចក្តី ស្រឡាញ់ គឺជាខ្លឹមសារនៃគ្រួសាររបស់ព្រះជាម្ចាស់។សំបុត្ររបស់ពួកសាវ័កពោរពេញដោយគំរូនៃរបៀបសេចក្តីស្រលាញ់នេះត្រូវបានរអនុវត្ត «ចូរយកអាសាគ្នាទៅវិញទៅ មក យ៉ាងនោះទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ (កាឡាទី ៦:២) កុំអោយគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង។ ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ)- (ភីលីព ២:៤-៥) ចូរដេញ) តាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ» (១ថែស្សាឡូនីច ៥:១៥) ចូរមានចិត្ត សប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា» (អេភេសូរ ៤:៣២) «ចូរអរសប្បាយ ជា មួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង ចូរឱ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក (រ៉ូម ១២:១៥-១៦)។ ដោយសារមិនមានដែនកំណត់ចំពោះរបៀបដែលពួកជំនុំបើកសំដែងសេចក្តីស្រលាញ់ឥតព្រំដែន របស់ព្រះគ្រីស្ទ នោះមានគំរូនៃការបង្ហាញសេចក្តីស្រលាញ់ជាច្រើនទៀត។ គឺជាសេចក្តីស្រលាញ់ដែលរកគិតមិនយល់ ( អេភេសូរ ៣:១៩)។

មិនមានភាសារបស់មនុស្សដែលអាចបញ្ជាក់អំពីសារៈសំខាន់នៃសេចក្តីស្រលាញ់នេះឲ្យបានពេញលេញនោះឡើយ។ ពួកជំនុំក្នុងតំបន់ និងសេចក្តីស្រលាញ់ដែលពួកជំនុំសំដែងឡើងគឺជាថ្នាំបន្សាបតែមួយសំរាប់លោកិយដែលបានបាត់បង់ក្នុង អំពើបាបនិងក្តីអស់សង្ឃឹម។ មនុស្សសព្វថ្ងៃកំពុងព្យាយាមពិតទៅមុខ និងទ្រទ្រង់អ្វីដែលមានស្រាប់ប្រកបដោយ ប៉ុន្តែនៅតែលិចលុងក្នុងភាពមិនច្បាស់លាស់ និងការច្របូកច្របល់។ ពួកគេស្វែងរកដៃគូ ប៉ុន្តែត្រឡប់ជាឯកកោ។ ពួកគេ ស្វែងរកការធានា ប៉ុន្តែពួកគេមានការសង្ស័យ។ ពួកគេចង់បានសន្តិសុខយ៉ាងខ្លាំង ប៉ុន្តែពួកគេពោរពេញដោយការថប់ បារម្ភទៅវិញ។

មនុស្សមានការនឿយហត់ ជាប់អន្ទាក់ក្នុងភាពងងឹតជាមួយភាពស្កប់ស្កល់តែបន្តិចបន្តួច ប៉ុន្តែពួកគេរត់ទៅរកអ្វីៗដែល អាចធ្វើឲ្យពួកគេស្រាកទុក្ខ ដែលអាចទាញពួកគេចេញពីជីវិតឥតខ្លឹមសាររបស់ពួកគេ ដូចជាខ្សែភាពយន្ត ការញ៉ាំស្រាបៀរ ទំនាក់ទំនង បទចម្រៀង។ នៅពេលការទាំងនេះបរាជ័យមិនអាចជួយពួកគេបាន នោះពួកគេក៏ចាប់ផ្តើមសង្ឃឹមថា នឹងមាន មនុស្សម្នាក់អាចដឹកនាំពួកគេទៅរកអ្វីមួយដែលល្អ អ្វីមួយដែលអាចបំបាត់ក្តីអស់សង្ឃឹម និងធ្វើឲ្យពួកគេមានសង្ឃឹម។

មានការមួយដែលអាចជួយពួកគេ បាន។ វាមានពន្លឺភ្លឺចែងចាំងដែលផ្លាស់ប្រែអ្វីៗដែលនៅជុំវិញវា។ នោះគឺជារូបកាយ របស់ព្រះគ្រីស្ទ។ ការមើលឃើញសមាជិកពួកជំនុំស្រលាញ់គ្នាទៅវិញទៅមក ហើយប្រើអំណោយទានដែលព្រះប្រទានឲ្យ ដើម្បីបំរើអ្នកដទៃ គឺជាការបើកសំដែងនូវសេចក្តីស្រលាញ់របស់ព្រះយេស៊ូវគ្រីស្ទ គឺជាការមើលឃើញពន្លឺឲ្យកាន់តែខ្លាំង ជាងពួកអ្នកមិនជឿអាចយល់បាន។ សេចក្តីស្រលាញ់នៅក្នុងពួកជំនុំសំដែងចេញពីអ្វីដែលសង្គមឥតមាន។ បើសិនឥតមាន សេចក្តីស្រលាញ់នេះទេ នោះព្រលឹងក្លាយជាស្រពោននិងស្លាប់។ មនុស្សទាំងអស់ (មិនថាគេស្គាល់ឬក៏អត់) ចង់បាន សេចក្តីស្រលាញ់នេះ។ វាគឺជាសេចក្តីស្រលាញ់ដែលមានតែនៅក្នុងពួកជំនុំក្នុងតំបន់ប៉ុណ្ណោះ។

ពួកជំនុំដែលសម្រេចបេសកកម្ម

ចំនុចនេះនាំយើងទៅកាន់សំនួរដ៏សំខាន់មួយ។ តើពួកជំនុំក្នុងតំបន់នឹងបំពេញសំរេចគោលបំណងរបស់ខ្លួន ហើយ បញ្ចេញពន្លឺចែងចាំងនៅក្នុងសេចក្តីងងឹតដែរឬទេ? ហើយតើពួកជំនុំក្នុងតំបន់នឹងបង្ហាញសេចក្តីស្រលាញ់ដែលព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធមានចំពោះគ្នាទៅវិញទៅមកដែរឬទេ? ប៉ុលអង្វរករបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទថា ទុកជាយ៉ាងណាក៏ដោយ ពួកគេគួរតែធ្វើឲ្យសេចក្តីស្រលាញ់របស់ពួកគេបានចំរើនឡើង ហើយរក្សារការរួបរួមគ្នាឲ្យបាន។

ដូច្នេះ បើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្តីកំសាន្តណារបស់ផងសេចក្តីស្រឡាញ់ ឬសេចក្តី ប្រកបណាផងព្រះវិញ្ញាណ ឬសេចក្តីផ្ចិតថ្នម និងសេចក្តីអាណិតអាសូវណា នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ កុំអោយធ្វើ អ្វីដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៏ឡើយ តែចូររាប់អានគេអោយលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំអោយគ្រប់គ្នាស្វែងកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង។ ត្រូវតែមានគំនិត ពិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ (ភីលីព ២:១-៥)។

មានការជាច្រើនដែលពឹងផ្អែកលើការរួបរួមរបស់ពួកជំនុំក្នុងតំបន់។ យើងត្រូវតែរក្សាការពារការរួបរួមក្នុងពួកជំនុំដោយ ចិត្តឧស្សាហ៍។

យើងអាចអរព្រះគុណព្រះដែលពួកជំនុំមិនត្រូវការពឹងផ្អែកលើកម្លាំងខ្លួនឯងដើម្បីបំពេញសំរេចបេសកកម្មនេះ។ ព្រះ អម្ចាស់ជួយឲ្យរូបកាយរបស់ទ្រង់បានបរិសុទ្ធ។ នៅក្នុងអធិបតីភាពរបស់ទ្រង់ ទ្រង់នាំរាស្ត្ររបស់ទ្រង់ទៅក្នុងការរងទុក្ខ ពីព្រោះតាមរយៈការរងទុក្ខ ទ្រង់អាចជម្រុះចោលនូវអំណួតដែលបង្កើតការបាក់បែកនៅក្នុងពួកជំនុំបានយ៉ាងងាយ។ និយាយតាមពាក្យផ្សេង ព្រះបន្ទាបចិត្តរបស់យើង (មិនអាចមានសេចក្តីស្រលាញ់ពិតប្រាកដទេ បើសិនមិនមានការបន្ទាប ខ្លួន) ដោយការដាក់ទុក្ខលំបាកយើងតាមរបៀបជាច្រើនដូចជាទ្រង់បានធ្វើដល់ព្រះគ្រីស្ទផងដែរ។ ទ្រង់ហៅរាស្ត្ររបស់ទ្រង់ ឲ្យផ្ទុកសេចក្តីសុគតរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងរូបកាយ (២កូរិនថូស ៤:១០) ហើយឲ្យ «បំពេញសេចក្តីវេទនាណា របស់ព្រះគ្រីស្ទដែលខ្វះខាត» (កូល្មើស ១:២៤)។ ដោយការត្រឡប់កាន់តែដូចជា [ព្រះគ្រីស្ទ] ក្នុងសេចក្តីស្លាប់ (ភីលីព ៣:១០) ដោយការទ្រាំទ្រនឹងការបោះបង់ចោល និងការបដិសេធដែលព្រះអម្ចាស់ទ្រង់ផ្ទាល់បានទ្រាំទ្រ (២កូរិនថូស ១៣៤) នោះសមាជិកត្រៀមខ្លួនជាស្រេចដើម្បី បើកសំដែងជីវិតរបស់ព្រះយេស៊ូវនៅក្នុងរូបកាយរបស់ពួកគេ» ( ២កូរិនថូស ៤:១០)។ វាមិនមែនជារឿងប្លែកដែលលោកិយបដិសេធយើង នៅពេលយើងបើកសំដែងសេចក្តីស្រលាញ់ ដែលផ្ទុយនឹងអំណួតរបស់លោកិយ និងគំរៀមកំហែងដល់លោកិយ និងផ្លូវរបស់វានោះទេ។ ពួកគ្រីស្ទបរិស័ទមានការ ប្តេជ្ញាចិត្តក្នុងការបង្ហាញជីវិតថ្មីទៅកាន់មនុស្សកាន់តែច្រើនឡើងៗ បណ្តាលឲ្យមាន សេចក្តីអរព្រះគុណចម្រើនជាបរិបូរ ឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត (២កូរិនថូស ៤:១៥)។ នៅពេលការរងទុក្ខមកពីព្រះហស្តនៃអធិបតីភាពរបស់ព្រះ នោះការរងទុក្ខនោះបង្កើតឲ្យមានសេចក្តីស្រលាញ់ ហើយជាទីបន្ទាល់ដែលភ្លឺចែងចាំងនៅក្នុងលោកិយ (១ពេត្រុស ១:៦-

៧)។

ពួកជំនុំ និងការនាំដំណឹងល្អទៅកាន់អ្នកដទៃ

ពួកជំនុំក្នុងតំបន់ត្រូវតែការពារការរួបរួមខាងក្នុងរបស់ខ្លួន ហើយលើសពីនេះទៅទៀតពួកជំនុំក្នុងតំបន់ក៏ត្រូវតែសំដែង ការរួបរួមទៅដល់អស់អ្នកដែលនៅខាងក្រៅពួកជំនុំផងដែរ។ និយាយតាមពាក្យផ្សេង រាស្ត្រថ្មីរបស់ព្រះមិនត្រូវមានគំនិត ចង្អៀតចង្អល់នោះទេ។ វាជាផ្នែកនៃផែនការណ៍របស់ព្រះក្នុងការប្រើគ្រួសារនេះ (រូបកាយព្រះគ្រីស្ទ) ដើម្បីសំដែងសិរីល្អ របស់ទ្រង់ទៅកាន់លោកិយ។ ពួកសាសន៍ជទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជា បរិសុទ្ធក្នុងពួកឯងនៅចំពោះភ្នែកគេ......នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា» (អេសេគាល ៣៦:២៣)។ ប៉ុន្តែសូម្បីតែ ពួកជំនុំដែលយល់ស្របនឹងការត្រាស់ហៅឲ្យបញ្ចេញពន្លឺទៅកាន់លោកិយខាងក្រៅ ក៏អាចជំពប់ក្នុងទីបន្ទាល់របស់ខ្លួនផង ដែរ។ ពួកគេអាចទាក់ទាញមនុស្សមកពួកជំនុំតាមរបៀបរបស់លោកិយ ការផ្លាស់ប្តូររបៀបថ្វាយបង្គំ របៀបស្លៀកពាក់ ហើយប្តូរខ្លឹមសារសេចក្តីអធិប្បាយឲ្យស្របតាមផ្លូវដែលលោកិយចង់ស្តាប់ និងទទួលយក។

របៀបទាក់ទាញមនុស្សឲ្យមកពួកជំនុំបែបនេះពិតជាខុសឆ្គង។ នៅពេលពួកជំនុំក្នុងតំបន់ប៉ុនប៉ងផ្តល់ឲ្យមនុស្សនូវអ្វី ដែលពួកគេចង់បាន នោះពួកជំនុំកំពុងប្រឆាំងនឹងគោលបំណងរបស់ដំបើងល្អរបស់ព្រះព្រះគ្រីស្ទហើយ។ ពួកជំនុំដែលធ្វើ របៀបនេះត្រូវផ្លាស់ប្តូរអ្វីដែលពួកគេធ្វើ ហើយបង្ហាញថា អ្នកដើរតាមព្រះគ្រីស្ទពិតប្រាកដពិតជាស្លាប់ខាងឯការចង់បាន របស់ពួកគេ ហើយពួកគេលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងលើខ្លួនមកតាមព្រះយេស៊ូវ (ម៉ាកុស ៨:៣៤-៣៥)។ មិនដឹងថា ពួកជំនុំជាច្រើនអាចងាកចេញពីរបៀបដែលពួកគេធ្លាប់ប្រើដើម្បីទាក់ទាញមនុស្សឬយ៉ាងណាទេ។ដំណឹងល្អរបស់ព្រះគ្រីស្ទខុសប្លែកពីលោកិយ

ពួកជំនុំក្នុងតំបន់ត្រូវចងចាំថា ការដែលគេធ្វើឲ្យខុសខ្លាំងបំផុតពីលោកីយមានប្រយោជន៍បំផុតសំរាប់លោកិយ។ ពួក ជំនុំមិនចាំបាច់ព្យាយាមធ្វើខ្លួនឲ្យខុសនោះទេ គឺចាំបាច់ត្រឹមតែធ្វើជាអ្វីដែលព្រះបានហៅគេឲ្យធ្វើ តែប៉ុណ្ណោះ គឺជាពន្លឺចែង បាំងនៃសេចក្តីស្រលាញ់របស់ព្រះគ្រីស្ទ បែបមិនអាត្មានិយម ។ ហើយពួកជំនុំស្រលាញ់លោកិយដោយការធ្វើដូចនេះ ( ដោយការមិនដើរតាមលោកិយ ហើយការធ្វើឲ្យខុសពីលោកិយ)។ វាជាសកម្មភាពនៃសេចក្តីស្រលាញ់ក្នុងការអធិប្បាយ សេចក្តីពិតនៃព្រះបន្ទូលព្រះ និងដំណឹងល្អមិនចេះប្រែប្រួលរបស់ព្រះយេស៊ូវទៅកាន់លោកិយដែលចង់តែដើរតាមសេចក្តី ជំនឿរបស់ពួកគេផ្ទាល់។ វាជាសកម្មភាពនៃសេចក្តីស្រលាញ់ដែលយើងច្រៀងបទចម្រៀងថ្វាយបង្គំរបស់គ្រីស្ទប៊រស័ទ និង សរសើរតម្កើងព្រះគ្រីស្ទនៅក្នុងលោកិយដែលពេញដោយក្តីអស់សង្ឃឹម និងបទចម្រៀងក្រៀមក្រំ។ វាជាសកម្មភាពនៃ សេចក្តីស្រលាញ់ដែលយើងផ្តល់ឲ្យពួកអ្នកមកថ្មីនូវសេចក្តីមេត្តាករុណាដែលយើងឃើញនៅក្នុងឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ពួកជំនុំក្នុងតំបន់ស្រលាញ់លោកីយខ្លាំងបំផុតនៅពេលខ្លួនពិតជាមាន និងបង្ហាញនូវអ្វីដែលលោកិយមិនមាន។

លោក ម៉ាទី ឡម្តេច៖ Martyn Lloyd-Jones ដែលជាអ្នកអធិប្បាយដ៏អស្ចារ្យក្នុងសតវត្សទី ២០ បានលើកទឹកចិត្ត ដល់ពួកជំនុំសម័យរបស់គាត់ថាៈ

ពួកគ្រីស្ទបរិស័ទហាក់ដូចជាខ្លាចភាពខុសប្លែកពីលោកិយ។ ដូច្នេះ យើងប៉ុនប៉ងធ្វើឲ្យពួកជំនុំមានប្រជាប្រិយភាព និងទាក់ទាញដល់មនុស្ស...ប៉ុន្តែ) លោកីយរំពឹងចង់ឲ្យគ្រីស្ទបរិស័ទខុសប្លែកពីខ្លួន ដូច្នេះហើយ លោកិយមាន ប្រាជ្ញាមួយដែលអ្នកទៅពួកជំនុំទៀតទាត់ឥតមាន...បើសិន (មនុស្សម្នាក់) មានអារម្មណ៍សុខស្រួលក្នុងពួកជំនុំណា មួយដោយឥតបានជឿលើព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះនោះទេ នោះឡើយ ប៉ុន្តែជាកន្លែងកំសាន្ត ឬក្លឹបមួយប៉ុណ្ណោះ។” នោះពួកជំនុំនោះមិនមែនជាពួកជំនុំពិតប្រាកដ

ពួកជំនុំក្នុងតំបន់ត្រូវតែបំពេញសំរេចបេសកកម្មរបស់ខ្លួន ក្នុងនាមជាពួកជំនុំ ជាក្រុមមនុស្សដែលមានការប្តេជ្ញាចិត្ត ចំពោះការអធិប្បាយដំណឹងល្អដែលមិនប្រែប្រួលរបស់ព្រះយេស៊ូវគ្រីស្ទ។ ដំណឹងល្អត្រូវតែជាចំនុចកណ្តាលនៃពួកជំនុំ និង គ្រប់ការទាំងអស់ដែលពួកជំនុំធ្វើ។ យោងតាមប៉ុល យើងត្រូវតែដើរតាមសេចក្តីពិតពីរដើម្បីរក្សាដំណឹងល្អឲ្យនៅកណ្តាល ពួកជំនុំ អធិប្បាយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់ និងខ្លួនយើងជាពួកអ្នកបំរើដោយសារព្រះយេស៊ូវ (២កូរិនថូស ៤:៥)។ សេចក្តីពិតដែលថា ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់ និងខ្លួនយើងជាពួកអ្នកបម្រើមិនបានធ្វើឲ្យពួករ៉ូមម៉ាំងដែលនិយម វប្បធម៌ក្រិកក្នុងសតវត្សទីមួយចាប់អារម្មណ៍ និងមិនបានធ្វើឲ្យមនុស្សគិតថា សេចក្តីពិតនេះគឺជាយុទ្ធសាស្ត្រមួយមាន ប្រសិទ្ធិភាពក្នុងការទាក់ទាញមនុស្សបាត់បង់នោះឡើយ។ ទោះជាដូច្នេះក្តី ប៉ុលមិនផ្លាស់ប្តូរអ្វីដែលគាត់អធិប្បាយនោះ ឡើយ។

នេះគឺជាខគម្ពីរតែមួយដែលប៊ុលប្រើកិរិយាស័ព្ទសំរាប់ការអធិប្បាយមានកម្មបទលើសពីមួយ ដែលកម្មបទទីមួយ ប្រកាសអំពីខ្លឹមសារ (ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់) ហើយកម្មបទទីពីរប្រកាសអំពីចរិយាមាយាទ (ខ្លួនរបស់យើងជាពួក អ្នកបម្រើរបស់អ្នករាល់គ្នា)។ សេចក្តីពិតដែលថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ ហើយគាត់ (ប៉ុល) គឺជាអ្នកបម្រើម្នាក់ គឺសំខាន់ ចំពោះសាររបស់ប៉ុល។ នៅពេលយើងដើរតាមការដឹកនាំរបស់ប៉ុលហើយអធិប្បាយតាមរបៀបនេះ ហើយនៅពេល (ជាលទ្ធផល) ពួកជំនុំក្នុងតំបន់ត្រឡប់ជាពួកអ្នកបម្រើដូចដែលប៉ុលជាអ្នកបម្រើ (ឬដូចជាព្រះគ្រីស្ទជាអ្នកបម្រើ (ម៉ាកុស ១០:៣៥-៤៥) នោះការអធិប្បាយរបស់យើងនឹងមិនគ្រាន់តែមានភាពពេញលេញទេ ប៉ុន្តែអ្នកដទៃក៏អរព្រះគុណដោយសារ សេចក្តីអធិប្បាយរបស់យើងផងដែរ។

ការនាំលោកិយមកថ្វាយព្រះគ្រីស្ទ

ពួកជំនុំណាដែលបម្រើនៅក្នុងសង្គមដែលគេរស់នៅដូចជាព្រះគ្រីស្ទបម្រើនៅក្នុងសង្គមដែលទ្រង់គង់នៅ នោះបានខិត ខំនាំលោកិយមកឯព្រះគ្រីស្ទ ហើយខិតខំនាំព្រះគ្រីស្ទទៅកាន់លោកិយហើយ។ របៀបប្រសើរបំផុតមួយក្នុងការនាំលោកីយមកកាន់ព្រះគ្រីស្ទ គឺត្រូវអញ្ជើញលោកិយមកក្នុងការប្រជុំគ្នារបស់ពួកជំនុំ។ អ្នកអធិប្បាយ លោក ឆាល ស្ទើជិន Charles Spurgeon បាននិយាយថា «ខ្ញុំបានមានអំណរនៅពេលខ្ញុំបានដឹងថា សមាជិកពួកជំនុំរបស់ខ្ញុំខិតខំយ៉ាងខ្លាំងក្នុងការនាំ ពួកមនុស្សមានបាបមកការប្រជុំដើម្បីស្តាប់ឮដំណឹងល្អ»។ គំនិតនេះផ្ទុយនឹងអ្នកយុទ្ធសាស្ត្រខាងពួកជំនុំខ្លះនា សហសម័យដែលនិយាយថា យើងត្រូវតែចេញទៅជួបពួកអ្នកមិនជឿ ហើយញ៉ាំការហ្វេនៅពេលសំរាកពីការងារ នៅកន្លែង កំសាន្ត ដើម្បីបង្កើតទំនាក់ទំនងគ្នាជាមួយពួកគេ។

វាជាការសំខាន់ដែលពួកគ្រីស្ទបរិស័ទធ្វើការនេះដើម្បីជួយពួកជំនុំក្នុងតំបន់ប្រកាសដំណឹងល្អ ប៉ុន្តែយើងបាត់បង់ឱកាស ហើយនៅពេលយើងខកខានអញ្ជើញពួកអ្នកមិនជឿឲ្យមកផ្ទះរបស់យើង ដែលមានគ្រួសារនៃព្រះប្រជុំគ្នាថ្វាយបង្គំព្រះគ្រីស្ទ ដែលមានសមាជិកស្តាប់ឮដំណឹងល្អដែលត្រូវបានអធិប្បាយ និងអនុវត្តយ៉ាងស្មោះត្រង់ ដែលមានមនុស្សបម្រើគ្នាទៅវិញ ទៅមកដោយសេចក្តីស្រលាញ់ដ៏អស្ចារ្យរបស់ព្រះ ដែលមានគ្រួសារមួយកំពុងរស់នៅយ៉ាងស្មោះត្រង់ក្នុងរូបភាពដូចព្រះ ដោយដើរតាមគំរូនៃសេចក្តីស្រលាញ់រវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងចំណោមទំនាក់ទំនងបែក បាក់ និងគ្រួសារមិនដំណើរការ តើមានកន្លែងណាផ្សេងទៀតដែលមនុស្សមើលឃើញរបៀបធ្វើជាមនុស្សដែលប្រសើរជាង ក្នុងចំណោមគ្រួសាររបស់ព្រះនោះ? យើងត្រូវតែអញ្ជើញលោកិយមកឯពួកជំនុំរបស់យើង។

ប៉ុលសរសេរអំពីក្រុមមនុស្សខុសៗគ្នានៅក្នុងពួកជំនុំ ដូចជាប្ដី និងប្រពន្ធ ឪពុកម្តាយ និងកូន ចៅហ្វាយ និងអ្នកបម្រើ (អេភេសូរ ៥:២២-៦:៩ កូល្មើស ៣:១៨-៤:១)។ គូនីមួយៗតំណាងឲ្យគ្រឹះមួយក្នុងចំណោមគ្រឹះទាំងបីក្នុងសង្គម។

សំរាប់ប៉ុល ពួកជំនុំ គឺជាការប្រជុំគ្នាក្នុងសង្គមដែលសំខាន់ និងតម្រូវឲ្យធ្វើជាគំរូដល់គូរបស់លោកិយ (ប្តីនឹងប្រពន្ធ ឪពុកម្តាយនិងកូន ចៅហ្វាយនិងអ្នកបម្រើ)។ ពួកជំនុំផ្តល់គំរូដល់លោកិយតាមរយៈទំនាក់ទំនងរបស់ប្តីនិងប្រពន្ធ ឪពុក ម្តាយនិងកូន ចៅហ្វាយនឹងអ្នកបម្រើនៅក្នុងពួកជំនុំ។ ពួកជំនុំផ្តល់គំរូនៃអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និងពាណិជ្ជកម្មដល់ លោកិយ (សូមមើលម្តងទៀត អេភេសូរ ៥:២២-៦:៩ កូប៉ុស ៣:១៨-៤:១)។ តាមរយៈការបញ្ចេញសិរីល្អនៃសេចក្តី ស្រលាញ់របស់ព្រះគ្រីស្ទ ទៅមក។ ប៉ុន្តែ លោកិយអាចមើលឃើញរបៀបប្រសើរជាង (ហើយឆ្លើយតបចំពោះគំរូរបស់យើងដោយការទុកចិត្តក្នុង ព្រះគ្រីស្ទសំរាប់សេចក្តីសង្គ្រោះ) លុះណាតែយើងអញ្ជើញពួកគេចូលមកក្នុងការប្រជុំគ្នានៅក្នុងពួកជំនុំតែប៉ុណ្ណោះ។ នោះគូនិមួយៗបើកសំដែងដល់លោកិយនូវរបៀបប្រសើរមួយក្នុងការទំនាក់ទំនងគ្នាទៅវិញ

ការនាំព្រះគ្រីស្ទមកឲ្យលោកិយ

មានគោលបំណងទីពីរនៅក្នុងយុទ្ធសាស្ត្ររបស់ពួកជំនុំគឺ ការនាំព្រះគ្រីស្ទមកកាន់លោកិយ។ ពួកជំនុំ និមួយៗ គួរតែ ដេញតាមការបម្រើដែលពួកគេធ្វើជាមួយគ្នាជាក្រុមក្នុងទីក្រុងរបស់ខ្លួន ដែលបម្រើទាំងពួកអ្នកជិតខាង និងពួកខ្មាំងសត្រូវ ខិតខំលើកស្ទួយលក្ខខ័ណ្ឌរស់នៅរបស់អស់អ្នកដែលត្រូវការបំផុត ហើយបង្កើតលក្ខខ័ណ្ឌដែលមនុស្សអាចតស៊ូក្នុងរបៀប ដែលព្រះបានសព្វព្រះហឫទ័យ។ និយាយតាមពាក្យផ្សេង ពួកជំនុំគួរតែមានបំណងចិត្តក្នុងការបំពេញសំរេចបេសកកម្ម របស់ខ្លួនក្នុងការនាំសេចក្តីស្រលាញ់របស់ព្រះទៅកាន់ទីក្រុង។ ទាំងព្រះគម្ពីរសញ្ញាចាស់ (អេសាយ ៥៨:៦-១០) និងព្រះ គម្ពីរសញ្ញាថ្មី (ម៉ាថាយ ២៥:៣៤-៤០) បង្ហាញថា ព្រះប្រទានឲ្យបេសកកម្មនេះដល់រាស្ត្ររបស់ទ្រង់ ហើយសេចក្តីបង្រៀន និងព័ន្ធកិច្ចរបស់ព្រះយេស៊ូវបង្ហាញថា ទ្រង់បានធ្វើបេសកកម្មនេះ។

យើងពង្រីកផ្សាយសេចក្តីស្រលាញ់របស់ព្រះគ្រីស្ទ រឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អគឺជាគំរូមួយយ៉ាងល្អ។ នៅពេលយើងរើសបានជីវិតបាក់បែករបស់មនុស្សដែលនៅមុខយើង លើកពួកគេដាក់លើខ្នងយើងដូចជាភាពបាក់បែក របស់ពួកគេជារបស់យើងដែរ។ ហើយយើងនឹងបន្តជួយមនុស្សបែបដូចនោះរហូតដល់ពួកគេបានជាសះស្បើយ រុំរបួសឲ្យ យកប្រេង និងស្រាចាក់លាប នាំទៅផ្ទះសម្រាក សងថ្លៃជំនួស បង្ហាញសេចក្តីមេត្តាករុណា និងធ្វើជាអ្នកជិតខាងល្អពិត ប្រាកដ» (លូកា ១០:៣៤-៣៧)។ យើងត្រូវតែស្រលាញ់អ្នកជិតខាងរបស់យើងដូចជាខ្លួនឯង។ ពួកជំនុំក្នុងតំបន់គួរតែធ្វើជាអ្នកជិតខាងល្អបំផុតនៅក្នុងទីក្រុងទាំងអស់។ «យើងត្រូវតែស្រលាញ់មនុស្សប្រុស និងមនុស្សស្រីដើម្បីនាំគេមកឯព្រះ យេស៊ូវ»។

ក្នុងសម័យគ្រីស្ទបរិស័ទដំបូង មានរោគឆ្លងដ៏កាចសាហាវពីរបានវាយប្រហារចក្រភពរ៉ូមម៉ាំង។ សូម្បីតែពួកគ្រូពេទ្រ ពូកែៗ ក៏មិនអាចកំណត់ថ្នាំព្យាបាលរោគទាំងនេះឡើយ ហើយគ្រូពេទ្រជាច្រើន រួមទាំងវេជ្ជៈបណ្ឌិតល្បីឈ្មោះ លោក ហ្គាឡិន Galen បានភៀសខ្លួនចេញពីទីក្រុង ហើយបានធ្វើដំណើរទៅជនបទដើម្បីគេចចេញពីជម្ងឺ។ មានការលើកលែង គួរឲ្យកត់សម្គាល់មួយ គឺសមាជិករបស់ពួកជំនុំនានោះ

គ្រីស្ទបរិស័ទភាគច្រើនបានបង្ហាញសេចក្តីស្រលាញ់និងភាពស្មោះត្រង់ឥតព្រំដែន

គឺមិនដែលពិតអំពី

ប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែគិតតែអំពីការជួយអ្នកដទៃវិញ។ ដោយមិនគិតអំពីជម្ងឺ ពួកត្រីស្ទបរិស័ទបានជួយ អ្នកជម្ងឺ ផ្តល់គ្រប់ទាំងសេចក្តីត្រូវការរបស់ពួកគេ និងបម្រើពួកគេនៅក្នុងព្រះគ្រីស្ទ ហើយបានទទួលជម្ងឺពីអ្នកជិត ខាងរបស់ខ្លួន ហើយក៏បានធ្លាក់ខ្លួនឈឺ និងបានស្លាប់ជាមួយពួកគេ។

ពួកអ្នកមិនជឿបានមើលឃើញការលះបង់របស់ពួកគ្រីស្ទបរិស័ទ ហើយបានស្រែកអបអរសាទរថា ចូរមើល ពួកគេ ស្រលាញ់គ្នាម្ល៉េះហ្ន៎!»។” ក្នុងនាមជាសមាជិកពួកជំនុំសម័យទំនើប វាជាឯកសិទ្ធិរបស់យើងក្នុងការដើរតាមតំណែលដែល គួរឲ្យយកជាគំរូ គិតអំពីយុទ្ធសាស្ត្រ និងអធិស្ឋានយ៉ាងស្មោះត្រង់ដើម្បីឲ្យយើងជាក្រុមមួយអាចរួមគ្នានាំយកសេចក្តី ស្រលាញ់របស់ព្រះគ្រីស្ទទៅកាន់អ្នកខ្វះខាតនៅក្នុងទីក្រុងរបស់យើង ហើយឲ្យយើងអាចរស់នៅខុសប្លែកពីវប្បធម៌របស់ យើងដោយការរស់នៅតាមសិរីល្អនៃរូបភាពរបស់ព្រះគ្រីស្ទនៅក្នុងវប្បធម៌របស់យើង។

ស្ថានសួគ៌មួយផ្នែកនៅលើផែនដី

ដូចដែលយើងរៀនពីកណ្ឌលោកុប្បត្តិ គឺរូបភាពដូចព្រះត្រូវបំពេញផែនដី។ ដូចដែលរៀនពីព្រះគ្រីស្ទ នោះគឺជារូបភាព ដែលត្រូវបានបើកសំដែងយ៉ាងខ្ពង់ខ្ពស់នៅក្នុងសេចក្តីស្រលាញ់ដែលទ្រង់លះបង់ខ្លួនឯងនៅឈើឆ្កាង។ នៅពេលសេចក្តី ស្រលាញ់នោះចូលទៅក្នុងចិត្តរបស់មនុស្សមួយក្រុម (ដែលកើតឡើងចំពោះតែរអស់អ្នកដែលបានស្អាតពីអំពើបាប និងបាន រាប់ជាសុច រិតតាមរយៈការងាររបស់ឈើឆ្កាងប៉ុណ្ណោះ) សេចក្តីស្រលាញ់នោះរស់នៅក្នុងគ្រួសាររបស់ព្រះ នៅក្នុងពួកជំនុំ របស់ព្រះយេស៊ូវគ្រីស្ទ។ នៅពេលសមាជិកពួកជំនុំក្នុងតំបន់ស្រលាញ់គ្នាទៅវិញទៅមកដូចជាព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធស្រលាញ់គ្នាទៅវិញទៅមក នោះសិរីល្អរបស់ស្ថានសួគ៌ចាប់ផ្តើមបើកសំដែងនៅលើផែនដី។

ខណៈពេលយើងកំពុងរស់នៅលើផែនដីនៅឡើយ រាស្ត្ររបស់ព្រះ (គឺអស់អ្នកដែលបានទទួលសម្ព័ន្ធមេត្រីថ្មី) សំឡឹង ទៅរកសិរីល្អដ៏ប្រសើរក្រៃលែងនៃមរតករបស់ពួកគេនៅក្នុងយេរូសាឡឹមដ៏ជាស្ថានសួគ៌ (អេភេសូរ ១:១៨)។ ហើយ ជាតិសាសន៍ទាំងអស់ដែលឥតមានទំនាក់ទំនងរួបរួមដោយសារអំណួត នឹងមកឯពន្លឺរបស់គ្រួសារបរិសុទ្ធមួយនេះ មកឯរូប កាយក្រោមក្បាលតែមួយ មកឯមនុស្សមួយក្រុមកំពុងបញ្ចេញរូបភាពនៃសេចក្តីស្រលាញ់របស់ព្រះ មកឯពួកជំនុំកំពុង សំដែងសេចក្តីស្រលាញ់របស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (អេសាយ ៦០:១-១១)។

ពួកជំនុំមិនឥតខ្ចោះ

តើពួកជំនុំក្នុងតំបន់មួយអាចស៊ូនៅក្នុងបេសកកម្មដ៏មានសិរីល្អនេះបានយ៉ាងដូចម្តេច? ទីមួយ ពួកជំនុំនឹងស៊ូបានតែ ភាពមិនឥតខ្ចោះប៉ុណ្ណោះ។ ថ្វីបើសេចក្តីស្រលាញ់នៃរូបកាយនេះបញ្ចេញពន្លឺដូចជាពន្លឺចែងចាំងក្នុងភាពងងឹតក៏ដោយ ក៏រូប កាយនេះនឹងមិនបង្កើតបានលើសជាងរស្មីដំបូងរបស់សិរីល្អនៃស្ថានសួគ៌នោះដែរ។ រូបកាយព្រះគ្រីស្ទនៅមិនទាន់ឥតខ្ចោះ នៅក្រោមសិរសារបស់ខ្លួននៅឡើយ។ នៅតែមានការបែកបាក់ និងអំពើបាបនៅក្នុងទំនាក់ទំនងរបស់យើងដដែល។ ប៉ុន្តែ ពេលណារូបកាយព្រះគ្រីស្ទខ្វះមិនដល់សិរីល្អនៃព្រះ (ពេលខ្លះធ្លាក់ចុះទាបបំផុតដែលអាចមើលឡើងលើតែប៉ុណ្ណោះ)។ ទីពីរ ពួកជំនុំនឹងងើបឡើងសំឡឹងទៅឯព្រះយេស៊ូវគ្រីស្ទ ហើយមើលសិរីល្អរបស់ព្រះពីចំងាយ ហើយត្រូវបានផ្លាស់ប្រែទៅជារូបភាពដូចគ្នាពីកំរឹតសិរីល្អមួយទៅកំរឹតមួយបន្ទាប់ទៀត ពីការបើកសំដែងសេចក្តីស្រលាញ់ដែលលះបង់ខ្លួនឯងដែល ស្រអាប់ទៅការបើកសំដែងមួយដែលភ្លឺជាង (២កូរិនថូស (៣:១៨)។

ផ្តោតលើព្រះគ្រីស្ទ

ពួកជំនុំត្រូវតែសំឡឹងទៅឯព្រះគ្រីស្ទ។ ពួកជំនុំត្រូវផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅស្ថានសួគ៌ ដែលជាកន្លែងព្រះ គង់នៅ (កូប៉ុស ៣:១-២). ពួកជំនុំត្រូវទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលនឹងផ្លាស់រូបកាយទាបថោករបស់ខ្លួនឲ្យត្រឡប់ ដូចជារូបអង្គឧត្តមរបស់ទ្រង់ នៅពេលទ្រង់មកវិញ (ភីលីព ៣:២០-២១)។ នៅពេលយើងឃើញទ្រង់យ៉ាងច្បាស់ជាចុង ក្រោយ នោះយើងនឹងស្គាល់យ៉ាងច្បាស់នូវសេចក្តីស្រលាញ់ដែលរកគិតមិនយល់នោះ។ បន្ទាប់ពីនោះ យើងនឹងបានដូច ព្រះគ្រីស្ទ ដូចដែលទ្រង់បានលេចមក ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង (១យ៉ូហាន ៣:២-៣)។

រហូតដល់ពេលនោះ ពួកជំនុំរក្សាការសំឡឹងទៅឯព្រះយេស៊ូវគ្រីស្ទ។ ការអធិប្បាយរបស់ពួកជំនុំ ត្រូវតែផ្តោតលើ ព្រះគ្រីស្ទដោយស្មោះត្រង់។ ការថ្វាយបង្គំរបស់ពួកជំនុំត្រូវសរសើរតម្កើងព្រះគ្រីស្ទ។ ពួកជំនុំអបអរសាទរព្រះគ្រីស្ទ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីលៀងរបស់ព្រះអម្ចាស់។ អស់អ្នកណាដែលទទួលបុណ្យជ្រមុជទឹក គឺបានទទួល បុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទ ជាពិសេសទៅក្នុងសេចក្តីសុគតរបស់ទ្រង់ (រ៉ូម ៦:៣) ហើយអស់អ្នកណាបរិភោគនំប៉័ងនិង ផឹកពីពែង ប្រកាសការសុគតរបស់ព្រះអម្ចាស់រហូតដល់ទ្រង់យាងមកវិញ (១កូរិនថូស ១១:២៦)។ ការបន្ទាបខ្លួននៃព្រះ យេស៊ូវគឺជាគំរូនៅពេលយើងវាយប្រប្រដៅសមាជិកពួកជំនុំ (១កូរិនថូស ៥:៣៧)។

គ្រប់យ៉ាងទាក់ទងនឹងព្រះគ្រីស្ទ គឺអវៈយវៈនិមួយៗទាក់ទងនឹងក្បាលរបស់ខ្លួន។ ព្រះគ្រីស្ទភ្ជាប់មនុស្សគ្រប់គ្នានិងគ្រប់ ការទាំងអស់ (កូរប៉ុស ១:១៧-១៨)។ លោក ឆាល ស្ទើជិន ដែលបានបង្រៀនយ៉ាងច្រើនអំពីសារៈសំខាន់របស់ពួកជំនុំក្នុង តំបន់ បានអះអាងថា គាត់ពឹងផ្អែកលើព្រះគ្រីស្ទ «ខ្ញុំមិនមានបំណងមកទីនេះដោយគ្មានព្រះអម្ចាស់របស់ខ្ញុំនោះទេ ហើយ បើសិនដំណឹងល្អមិនពិតប្រាកដ នោះខ្ញុំគួរតែសូមព្រះឲ្យបំផ្លាញខ្ញុំក្នុងពេលនេះចុះ ពីព្រោះខ្ញុំមិនចង់រស់នៅទេ បើសិនអ្នក អាចបំផ្លាញព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទបាននោះ»។

ការសន្និដ្ឋាន

ពួកជំនុំក្នុងតំបន់មានកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់មួយ។ ព្រះបានត្រាស់ហៅពួកជំនុំចេញពីលោកិយ ហើយធ្វើជាពន្លឺដល់ លោកិយវិញ ធ្វើជាគ្រួសាររួបរួមមួយក្នុងចំណោមគ្រួសារបែកបាក់ជាច្រើននៅលើផែនដី ដើម្បីឲ្យព្រះគ្រីសួគង់ក្នុងពួកគេ ធ្វើ ជាមនុស្សសំណព្វរបស់ព្រះ ធ្វើជាសិរីល្អនៃរូបភាពរបស់ព្រះព្រៃឯក និងដើម្បីសំដែងសេចក្តីស្រលាញ់ឥតព្រំដែនរបស់ឈើ ឆ្កាង។ នេះហើយគឺជាពួកជំនុំ ពួកជំនុំក្នុងតំបន់ រាស្ត្រថ្មីរបស់ព្រះ។




កំណត់

១. ជំពូកនេះគឺជាការអធិប្បាយតាមបែបពន្យល់លើចំនុចទីដប់មួយ «រាស្ត្រថ្មីរបស់ព្រះ» នៅក្នុងឯកសារគ្រឹះរបស់ក្រុមចម្រុះ ដំណឹងល្អ។ឯកសារនិងសៀវភៅស្រាវជ្រាវ។

២. ខគម្ពីរយោងដែលត្រូវបានដកស្រង់ចេញពីព្រះគម្ពីរខ្មែរបរិសុទ្ធ (១៩៥៤)។

. George M. Marsden, Jonathan Edwards: A Life (New Haven, CT: Yale University Press, 2003), 467.

G. Timothy Keller, Gospel Christianity (New York: Redeemer Presbyterian Church, 2003), 22,

G. Cornelius Platinga, as quoted by Keller in Gospel Christianity, Ith,

B. D. A. Carson, The Difficult Doctrine of the Love of God (Wheaton, IL: Crossway, 2000), 44.

. Quoted in lain H. Murray, D. Martyn Lloyd-Jones: The First Forty Years 1899-1939 (Edinburgh: Banner of Truth, 1982), 141-42

G. CH. Spurgeon, Autobiography, vol. 2: The Full Harvest (Edinburgh: Banner of Truth, 1973), 246

E. CH. Spurgeon, Lectures to My Students (Grand Rapids, MI: Zondervan, 1954), 344.

90. Dionysius, quoted by Eusebius in Eusebius: The History of the Church, trans. G. A. Williamson (Harmondsworth, UK: Penguin, 1965), 7.22.

99. Tertullian, The Ame-Nicene Fathers, ed. Alexander Roberts and James Donaldson (Grand Rapids, MI: Eerdmans, 1989), Apology 39.

១២. C. H. Spurgeon, The New Park Suvet Pulpit (Pasadena, CA: Pilgrim, 1855), 1:208-9.

A Short Bibliography

Belcher. Jim Deep Church: A Third Way Beyond Emerging and Traditional. Downers Grove, IL: Inter Varsity, 2009.

Calvin, John. "The External Means or Aims by Which God Invites Us Into the Society of Christ and Holds Us Therein." Institutes of the Christian Religion. Book 4. Philadelphia: Westminster Press, 1960.

Carson, D. A. Becoming Conversant with the Emerging Church: Understanding a Movement and Its Implications Grand Rapids, MI: Zondervan, 2005.

Chester, Tin, and Steve Timmis. Total Church: A Radical Reshaping around Gospel and Community. Whenton, IL: Crossway, 2008.

Dever, Mark. Nine Marks of a Healthy Church. Wheaton, IL Crossway, 2000,

Dever, Mark, and Paul Alexander. The Deliberane Church: Building Your Ministry on the Gospel. Wheaton, IL Crossway, 2005.

DeYoung, Kevin, and Ted Kluck. Why We Love the Church In Praise of Institutions and Organized Religion. Chicago: Moody, 2009

Edwards, Jonathan. "A Farewell Sermon." In The Works of Jonathan Edwards. Vol. 1. Edinburgh Banner of Truth, 1979.

Keller, Timothy, Gospel Christianity. Studies 7 and 8. New York: Redeemer Presbyterian Church, 2003.

Packer, J. L. Evangelism and the Sovereignty of God. Chap. 3, "Evangelism Downers Grove, IL: Inter Varsity, 1991.

Stott, John. The Living Church: Convictions of a Lifelong Pastor. Downers Grove, IL: InterVarsity, 2007.

Strauch, Alexander. Biblical Eldership: Restoring the Eldership to Its Rightfial Place in Church. Colorado Springs: Lewis and Roth, 1997.

ប្រភព៖ https://dkdl.org/?page_id=293


Previous Post Next Post
trinity Cambodia

نموذج الاتصال