នៅក្នុងសហគមន៍ជំនឿ តួនាទីរបស់គ្រូគង្វាលគឺសំខាន់ខ្លាំងណាស់។ គ្រូគង្វាលគឺជាអ្នកដឹកនាំខាងវិញ្ញាណ ដែលណែនាំ និងថែរក្សាក្រុមជំនុំឲ្យដើរក្នុងផ្លូវនៃជំនឿ ការរីកចម្រើន និងសាមគ្គីភាព។ ពួកគាត់មានចំណែកយ៉ាងធំធេងក្នុងការបីបាច់ថែរក្សាជីវិតខាងវិញ្ញាណរបស់ហ្វូងចៀម ដោយផ្តល់ការតម្រង់ទិស ការគាំទ្រ និងការលើកទឹកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្រូគង្វាលល្អអាចនាំមកនូវផលវិជ្ជមានយ៉ាងជ្រាលជ្រៅយ៉ាងណា ឥទ្ធិពលនៃគ្រូគង្វាលមិនល្អក៏អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរយ៉ាងនោះដែរ។ ក្នុងនាមជាបុគ្គលម្នាក់ៗនៅក្នុងក្រុមជំនុំ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្គាល់សញ្ញានៃគ្រូគង្វាលមិនល្អ និងផលប៉ះពាល់ដែលពួកគាត់អាចបង្កឡើង។
ខគម្ពីរយោង៖ «ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ» — ម៉ាថាយ ៧:១៥អត្ថបទនេះនឹងលើកឡើងពីសារៈសំខាន់នៃការសម្គាល់គ្រូគង្វាលមិនល្អ និងផ្តល់ការណែនាំអំពីរបៀបវាយតម្លៃលើលក្ខណៈសម្បត្តិ និងមាយាទដែលអាចបញ្ជាក់ថាអ្នកដឹកនាំនោះមានបញ្ហា។ តាមរយៈការយល់ដឹងពីសញ្ញាព្រមានទាំងនេះ យើងអាចការពារខ្លួនយើង និងសហគមន៍របស់យើងពីគ្រោះថ្នាក់។ លើសពីនេះ អត្ថបទនេះចង់លើកទឹកចិត្តឲ្យបងប្អូនចេះពិចារណាដោយប្រែក្លាយតាមការបណ្តាលពីព្រះវិញ្ញាណ ហើយហ៊ានចាត់វិធានការសមស្រប នៅពេលជួបប្រទះនឹងគ្រូគង្វាលណាដែលមានសកម្មភាព ឬសេចក្តីបង្រៀនលំអៀងចេញពីគោលលទ្ធិដ៏ត្រឹមត្រូវនៃព្រះបន្ទូល។
១. ការយល់ដឹងពីលក្ខណៈសម្បត្តិនៃគ្រូគង្វាលមិនល្អ
(Understanding the Characteristics of a Bad Pastor)
ការសម្គាល់គ្រូគង្វាលមិនល្អ ទាមទារឲ្យយើងយល់ពីលក្ខណៈ និងមាយាទមួយចំនួនដូចខាងក្រោម៖- ការបង្គាប់បញ្ជាដោយឧបាយកល និងការរំលោភអំណាច (Manipulative behavior and abuse of power): គ្រូគង្វាលមិនល្អតែងតែប្រើល្បិចកលដើម្បីគ្រប់គ្រងសមាជិក បង្កើតឲ្យមានការខ្វះការពិចារណា ឬប្រើប្រាស់តួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគាត់ប្រើអំណាចដើម្បីបំបិទមាត់អ្នកដែលមានមតិផ្ទុយ។
- ការខ្វះតម្លាភាព និងការមិនទទួលខុសត្រូវ (Lack of transparency and accountability):ពួកគាត់មិនព្រមឆ្លើយតបនឹងសំណួរ ឬការព្រួយបារម្ភរបស់ក្រុមជំនុំឡើយ ហើយតែងតែរុញច្រានការកែតម្រូវនានា។
- សេចក្តីបង្រៀនដែលមិនស្របតាមព្រះបន្ទូល (Inconsistent or questionable teachings): គ្រូគង្វាលមិនល្អតែងតែកែខៃព្រះគម្ពីរដើម្បីបម្រើដល់បំណងប្រាថ្នាផ្ទាល់ខ្លួន ឬលើកកម្ពស់មនោគមវិជ្ជាដែលបំបែកបំបាក់។
"៣ ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត ៤ គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ"។
- ការកេងប្រវ័ញ្ច និងការមិនស្មោះត្រង់ខាងហិរញ្ញវត្ថុ (Financial misconduct and exploitation): ការប្រើប្រាស់ថវិកាព្រះវិហារខុសគោលដៅ ការទាមទារប្រាក់ថ្វាយហួសហេតុ ឬការរស់នៅយ៉ាងហ៊ឺហាលើគំនរទុក្ខសោករបស់សមាជិក។
ខគម្ពីរយោង៖ ២ ពេត្រុស ២:៣
- "ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្តីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្តីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។"
- ការមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ហ្វូងចៀម (Failure to prioritize the well-being of the congregation): ពួកគាត់ខ្វះសេចក្តីស្រឡាញ់ មេត្តាករុណា និងបង្កើតបរិយាកាសភ័យខ្លាចនៅក្នុងព្រះវិហារ។
២. ការសម្គាល់សញ្ញាព្រមាន
(Recognizing Warning Signs)
ចូរវាយតម្លៃលើចំណុចសំខាន់ៗទាំងនេះ ដោយប្រើប្រាស់ប្រាជ្ញា និងការពិចារណាដ៏ល្អិតល្អន់៖ក.ពិនិត្យលើមាយាទ និងការប្រព្រឹត្ត៖- មានល្បិចកលគ្រប់គ្រង និងបង្ខិតបង្ខំជីវិតផ្ទាល់ខ្លួនរបស់សមាជិក។
- រំលោភលើសិទ្ធិឯកជន និងការសម្ងាត់របស់សមាជិក។
- ប្រើប្រាស់ការវាយប្រហារខាងផ្លូវចិត្ត ធ្វើឲ្យសមាជិករងសម្ពាធ និងមានអារម្មណ៍ខុសឆ្គងជានិច្ច (Guilt-tripping)។
- សេចក្តីបង្រៀនដែលផ្ទុយពីគោលលទ្ធិគ្រីស្ទបរិស័ទដ៏ត្រឹមត្រូវ (Sound Doctrine)។
- លើកកម្ពស់របៀបវារៈផ្ទាល់ខ្លួនជាជាងការលូតលាស់ខាងវិញ្ញាណរបស់ក្រុមជំនុំ។
- ប្រើប្រាស់ភាពភ័យខ្លាច ឬការគំរាមកំហែងខាងវិញ្ញាណដើម្បីទាញយកផលប្រយោជន៍។
- លាក់បាំង មិនមានការបើកចំហរឿងចំណូល-ចំណាយរបស់ព្រះវិហារ។
- យកថវិការបស់ក្រុមជំនុំមកធ្វើជាទ្រព្យសម្បត្តិស្តុកស្តម្ភផ្ទាល់ខ្លួន។
- ប្រើវិធីបង្ខិតបង្ខំ ឬការសន្យាក្លែងក្លាយដើម្បីទារប្រាក់ពីសមាជិក។
៣. ការស្វែងរកការគាំទ្រ និងការបញ្ជាក់ការពិត
(Seeking Support and Validation)
នៅពេលដែលបងប្អូនមានការមន្ទិលសង្ស័យ ឬមើលឃើញបញ្ហាទាំងនេះ៖- ការពិភាក្សាដោយសម្ងាត់៖ ចែករំលែកការព្រួយបារម្ភជាមួយសមាជិកដែលមានភាពចាស់ទុំខាងវិញ្ញាណ និងជាអ្នកដែលបងប្អូនទុកចិត្ត។
- ការប្រឹក្សាជាមួយអ្នកដឹកនាំផ្សេងទៀត៖ ចូរនាំរឿងរ៉ាវទាំងនេះទៅជម្រាបក្រុមចាស់ទុំ (Elders) ឬជំនួយការគ្រូគង្វាល (Deacons) ដែលមានភាពស្មោះត្រង់ ដើម្បីទទួលបានការពិចារណារួមគ្នា។
- ស្វែងរកការប្រឹក្សាពីខាងក្រៅ៖ ក្នុងករណីស្មុគស្មាញ បងប្អូនអាចស្វែងរកការប្រឹក្សាពីថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល (Denominational Leaders) ឬអ្នកជំនាញខាងផ្លូវចិត្ត និងផ្លូវច្បាប់ខាងក្រៅ។
៤. ការចាត់វិធានការ
(Taking Action)
ប្រសិនបើមានភស្តុតាងច្បាស់លាស់អំពីការប្រព្រឹត្តខុសឆ្គង ចូរចាត់វិធានការតាមលំដាប់លំដោយដោយសេចក្តីក្លាហាន៖- កត់ត្រាទុកជាភស្តុតាង៖ កត់ត្រានូវរាល់ព្រឹត្តិការណ៍ ពេលវេលា និងសកម្មភាពខុសឆ្គងជាក់ស្តែងទាំងឡាយទុកជាលាយលក្ខណ៍អក្សរ។
- ជួបពិភាក្សាតាមបែបព្រះគម្ពីរ៖ នាំយកបញ្ហានោះទៅជម្រាបក្រុមប្រឹក្សាភិបាលព្រះវិហារ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ដោយសេចក្តីថ្លៃថ្នូរ និងដោយចិត្តគោរព។
- ខគម្ពីរយោង៖ ម៉ាថាយ ១៨:១៥-១៧ "១៥ បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយ និងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ ១៦ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ ១៧ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ៉"
- ស្វែងរកការណែនាំខាងវិញ្ញាណថ្មី៖ ប្រសិនបើស្ថានភាពមិនអាចកែប្រែបាន ចូរស្វែងរកអ្នកដឹកនាំខាងវិញ្ញាណផ្សេងទៀតដែលមានគំរូល្អ និងមានគណនេយ្យភាព។
- រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច៖ ក្នុងករណីមានការរំលោភបំពានធ្ងន់ធ្ងរ ឬអំពើខុសច្បាប់ (ដូចជាការបន្លំថវិកា ឬការបៀតបៀន) ការរាយការណ៍ទៅច្បាប់គឺជាកាតព្វកិច្ចដើម្បីការពារសហគមន៍។
៥. ការស្តារឡើងវិញ និងការប្រោសឲ្យជា
(Rebuilding and Healing)
បន្ទាប់ពីបានឆ្លងកាត់ការដោះស្រាយបញ្ហាគ្រូគង្វាលមិនល្អ ក្រុមជំនុំត្រូវការដំណើរការស្តារឡើងវិញ៖- ការព្យាបាលចិត្ត៖ ផ្តល់ការគាំទ្រ និងការប្រឹក្សាខាងវិញ្ញាណដល់សមាជិកដែលរងរបួសផ្លូវចិត្តពីការរំលោភបំពាន។
- ការកសាងទំនុកចិត្តឡើងវិញ៖ ថ្នាក់ដឹកនាំថ្មីត្រូវបង្ហាញភាពស្មោះត្រង់ តម្លាភាព និងការបើកចំហចិត្តដើម្បីកសាងជំនឿចិត្តរបស់ក្រុមជំនុំឡើងវិញ។
- ការរៀនសូត្រពីមេរៀន៖ បង្កើតប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ និងការជ្រើសរើសគ្រូគង្វាលថ្មីឲ្យបានហ្មត់ចត់បំផុត ដើម្បីកុំឲ្យប្រវត្តិសាស្ត្រដដែលនេះកើតឡើងទៀត។
» — ទំនុកដំកើង ១៤៧:៣
សេចក្តីសន្និដ្ឋាន
(Conclusion)
ការសម្គាល់ និងការដោះស្រាយផលប៉ះពាល់នៃគ្រូគង្វាលមិនល្អ គឺជាការទទួលខុសត្រូវរួមគ្នារបស់គ្រីស្ទបរិស័ទគ្រប់រូប ដើម្បីការពារវិសុទ្ធភាពនៃវិហាររបស់ព្រះជាម្ចាស់។ ការមានគ្រូគង្វាលដែលកាន់ខ្ជាប់នូវបទដ្ឋានសីលធម៌ និងព្រះបន្ទូលដ៏ពិត គឺជាគន្លឹះនៃភាពចម្រើនខាងវិញ្ញាណ និងសាមគ្គីភាព។ ចូរយើងរួមគ្នារក្សាហ្វូងចៀមរបស់ព្រះដោយសេចក្តីស្រឡាញ់ ភាពវៃឆ្លាត និងការប្រុងប្រយ័ត្នជានិច្ច។ប្រភព៖ https://www.preaching.com/articles/guard-your-flock-how-to-recognize-a-bad-pastors-impact/
