ពិធីជ្រមុជទឹក

 


ព្រះយេស៊ូវបានបញ្ជាឲ្យមនុស្សទាំងអស់ដែលដើរតាមទ្រង់ ទទួលពិធីជ្រមុជទឹក។ ទ្រង់បានប្រទានគំរូល្អដល់ យើង ដោយទ្រង់បានទទួលពិធីជ្រមុជទឹក ហើយសាវ័ករបស់ទ្រង់ដើរតាមគំរូរបស់ទ្រង់ នៅពេលដែលពួកគេ ជ្រមុជទឹកឲ្យគ្រីស្ទបរិស័ទថ្មី។ មេរៀននេះ នឹងជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីពិធីជ្រមុជទឹក។

១. តើអ្វីទៅជាពិធីជ្រមុជទឹក?

កិច្ចការ ៨៖៣៥-៣៩

35នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ 36កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន 37ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ 38នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព នឹង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ 39លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ

ពិធីជ្រមុជទឹក គឺជាពេលដែលគ្រីស្ទបរិស័ទ ជ្រមុជចូលក្រោមទឹក ដើម្បីបង្ហាញថា គាត់ជឿលើព្រះយេស៊ូវ គ្រីស្ទ ជាព្រះសង្គ្រោះរបស់គាត់។ អ្នកដឹកនាំគ្រីស្ទបរិស័ទជួយទបរាងកាយរបស់គាត់ឲ្យចូលទៅក្រោមទឹក ហើយងើបចេញពីទឹកវិញ។ រាងកាយទាំងមូលរបស់គាត់ ត្រូវជ្រមុជចូលក្រោមទឹកទាំងស្រុង។ អ្នកដឹកនាំ គ្រីស្ទបរិស័ទជួយទប់គាត់ឲ្យចូលទៅក្រោមទឹក និង ងើបចេញពីទឹកវិញ។

២. តើនរណាខ្លះគួរតែទទួលពិធីជ្រមុជទឹក?

កិច្ចការ ២៖៣៨ រូប ១០៖៩

មានតែមនុស្សដែលបានកែប្រែចិត្តគំនិតពីអំពើបាបរបស់ពួកគេ ហើយជឿថា ព្រះយេស៊ូគ្រិស្ត គឺជាព្រះ សង្គ្រោះតែមួយគត់ដែលព្រះជាម្ចាស់បានបញ្ជូនមក ដើម្បីទទួលយកទារុណកម្មសម្រាប់អំពើបាបរបស់ ពួកគេប៉ុណ្ណោះ ដែលគួរតែទទួលពិធីជ្រមុជទឹក។ ពិធីនេះ គឺធ្វើឡើងសម្រាប់អស់អ្នកដែលថ្វាយជីវិតរបស់ ពួកគេទាំងស្រុងដល់ព្រះយេស៊ូ។

៣. ហេតុអ្វីបានជាយើងគួរតែទទួលពិធីជ្រមុជទឹក?

ម៉ាថាយ ២៨៖១៨-២០

យើងគួរតែទទួលពិធីជ្រមុជទឹក ដោយសារតែព្រះយេស៊ូបញ្ជាយើងឲ្យធ្វើ។ គ្រិស្តបរិស័ទគួរតែស្តាប់បង្គាប់ តាមព្រះបន្ទូលរបស់ព្រះយេស៊ូ។ ព្រះយេស៊ូបញ្ជាយើងឲ្យទទួលពិធីជ្រមុជទឹក ដូច្នេះ យើងគួរតែស្តាប់ បង្គាប់តាមទ្រង់។

៤. តើពិធីជ្រមុជទឹកមានអត្ថន័យដូចម្តេចទៅ?

ក. ពិធីជ្រមុជទឹក មិនសង្គ្រោះ យើងឡើយ។ មានតែជំនឿលើការលះបង់របស់ព្រះយេស៊ូប៉ុណ្ណោះ ទើបសង្គ្រោះយើង។ យើងមិនទទួលពិធីជ្រមុជទឹក ដើម្បីបានជ្រះស្អាតពីអំពើបាបរបស់យើងនោះ ឡើយ ប៉ុន្តែ យើងទទួលពិធីនេះ ដោយសារតែ យើងបានជ្រះស្អាតពីអំពើបាបរបស់យើង។ យើងទទួលការសង្គ្រោះ (អេភេសូ ២៖៨-៩) ដោយសារតែជំនឿរបស់យើងលើអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់យើង។

ខ. ពិធីនេះប្រាប់ពិភពលោកថា យើងគឺជាគ្រិស្តបរិស័ទ និង ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត។ វាជាការ ចាំបាច់ ដែលគ្រិស្តបរិស័ទត្រូវប្រាប់មនុស្សដទៃទៀតអំពីការសម្រេចចិត្តរបស់ពួកគេ។ នៅពេល ដែលយើងទទួលពិធីជ្រមុជទឹក យើងប្រកាសទៅពិភពលោក ទាំងមនុស្ស និង វិញ្ញាណទាំងឡាយ ថា យើងនឹងដើរតាមព្រះយេស៊ូយ៉ាងអស់ពីចិត្តរបស់យើង។ (ម៉ាថាយ ១០៖៣២-៣៣)

គ. អំណាចនៃនិស្ស័យបាប ត្រូវបានកំទេច។ ទង្វើនៃពិធីជ្រមុជទឹក គឺជាគំរូមួយអំពីអ្វីដែលព្រះជា ម្ចាស់ធ្វើនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទ។ នៅពេលដែលយើងជ្រមុជចូលទៅក្នុងទឹក នេះគឺជា ឧទាហរណ៍អំពីជីវិតចាស់របស់យើង ដែលត្រូវបានស្លាប់ និង កប់។ នៅពេលដែលយើងងើបចេញ ពីទឹកវិញ នេះគឺជាគំរូអំពីការដែលយើងជ្រើសរើសដើរតាមមាគ៌ាថ្មីរបស់ព្រះយេស៊ូ។ តាមពិតទៅ នៅពេលដែលយើងទទួលពិធី ព្រះជាម្ចាស់បំបែកអំណាចនៃអំពើបាបនៅក្នុងជីវិតរបស់យើង ជ្រមុជទឹក និង ដោះយើងឲ្យមានសេរីភាព ដើម្បីដើរតាមទ្រង់ជាមួយនឹងអំណាចថ្មី។ នៅពេល ដែលយើងជ្រើសរើសទទួលពិធីជ្រមុជទឹក ជារៀងរាល់ថ្ងៃ យើងជ្រើសរើសបោះចោលជីវិតចាស់ របស់យើង ហើយដើរតាមជីវិតថ្មី ដែលព្រះយេស៊ូមានសម្រាប់យើង។ យើងនឹងនៅតែប្រព្រឹត្តអំពើ បាប។ យើងនឹងតែងតែមាននិស្ស័យបាប រហូតទាល់តែរូបកាយនេះស្លាប់ទៅ ប៉ុន្តែ ពិធីជ្រមុជទឹក កប់ជីវិតចាស់របស់យើង ហើយប្រទានឲ្យយើងមានអំណាច ដើម្បីរសនៅតាមជីវិតថ្មីសម្រាប់ព្រះ យេស៊ូ។ (រ៉ូម ៦៖៣-៤)

ឃ. យើងទទួលអំណាច ដើម្បីរស់នៅតាមជីវិតថ្មីជាមួយព្រះយេស៊ូ។ ដូចជាជីវិតចាស់របស់យើងទាំង អស់ ត្រូវបានស្លាប់ និង កប់ នៅពេលដែលយើងទទួលពិធីជ្រមុជទឹក នោះយើងនឹងទទួលជីវិតថ្មី ពីព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដើម្បីផ្លាស់ប្តូរផ្លូវរបស់យើង និង ដើរតាមព្រះយេស៊ូ។ (រ៉ូម ៦៖៣-៤) អំណាចថ្មីនេះ ស្ថិតនៅក្នុងយើង ដែលប្រទានដោយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជា ម្ចាស់។ ជារៀងរាល់ថ្ងៃ យើងជ្រើសរើសចុះចូលជីវិតរបស់យើងនឹងអំណាចរបស់ព្រះជាម្ចាស់ ហើយយាងព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់ឲ្យរស់នៅ តាមរយៈយើង។

៥. យើងទទួលលទ្ធផលនៃពិធីជ្រមុជទឹក តាមរយៈជំនឿ

រ៉ូម ១៖១៦-១៧

នៅពេលដែលយើងជ្រមុជចូលទៅក្នុងទឹក យើងគួរតែរំពឹងថា ព្រះជាម្ចាស់នឹងបំបែកអំណាចនៃអំពើបាប នៅក្នុងជីវិតរបស់យើង។ យើងគួរតែរំពឹងថា ព្រះជាម្ចាស់នឹងប្រទានឲ្យយើងមានអំណាច ដើម្បីគ្រប់គ្រង លើអំពើបាប ហើយរស់នៅតាមជីវិតថ្មីសម្រាប់ទ្រង់។ យើងទទួលអត្ថប្រយោជន៍នៃពិធីជ្រមុជទឹក តាមរយៈជំនឿ។ បើយើងចង់បានអត្ថប្រយោជន៍ យើងត្រូវប្រកាសចេញពីមាត់របស់យើងថា យើងនឹងទទួលអត្ថប្រយោជន៍ទាំងនេះ។

Previous Post Next Post
trinity Cambodia

نموذج الاتصال