ពូជអំបូរ​ម៉ាន៉ាសេ Tribe of Manasseh

 

1695 Eretz Israel map in Amsterdam Haggada by Abraham Bar-Jacob

ពូជអំបូរ​ម៉ាន៉ាសេ Tribe of Manasseh ​គឺ​ជា​ពូជពង្ស​របស់​​កូន​ប្រុស​ច្បង​របស់​យ៉ូសែប (សូម​មើល​ https://www.trinitycambodia.org/2025/09/blog-post_42.html)។ ​ក្រោយ​មក​ទៀត ​យ៉ាកុប​​បាន​ទទួល​​គាត់​និង​ប្អូន​​ប្រុស​​របស់​គាត់ ​(អេប្រាអិម) ជា​កូន​ចិញ្ចឹម (៤៨:១)។

ក្នុង​កំឡុង​ពេល​វង្វេង​នៅ​ក្នុង​វាល​រហោស្ថាន​ ពួកគេ​តំឡើង​ត្រសាល​នៅ​ខាង​លិច​​រោង​ឧបោសថ​។ យោង​តាម​ការ​ធ្វើ​ជំរឿន​នៅ​ភ្នំ​ស៊ីណាយ ​ពូជអំបូរ​នេះ​​មាន​មនុស្ស​ចំនួន​៣២២០០​នាក់ (ជនគណនា​ ១:១០, ៣៥; ២:២០-២១)។  ​រយៈ​ពេល​សែសិប​ឆ្នាំ​ក្រោយ​មក​ចំនួន​របស់​ពួកគេ​បាន​កើន​ឡើង​ដល់​៥២៧០០​នាក់ (២៦:៣៤, ៣៧)​​។

​ម៉ូសេ​បាន​បែងចែក​ទឹកដី​​នៅ​ខាង​កើត​​ទន្លេ​យ័រ​ដាន់​​សម្រាប់​​​មនុស្ស​ពាក់​កណ្តាល​​ក្នុង​ពូជអំបូរ​នេះ​ជាមួយ​នឹង​រូបេន​និង​កាឌ​ (យ៉ូស្វេ១៣:៧-១៤)។​ ទឹកដី​​នៅ​ខាង​កើត​​ទន្លេ​យ័រដាន់​​មាន​តំលៃ​និង​ទំហំ​ធំ​ជាង​​ទឹកដី​ទាំង​អស់​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​​​​​នៅ​ក្នុង​ទឹកដី​​​ភីលីស្ទីន។ ​ពេល​ខ្លះ​គេ​បាន​ហៅ​​ទឹកដី​នេះ​ថា «ស្រុក​កាឡាត​»។ ​នៅ​ខាង​លិច​ទន្លេ​យ័រដាន់​ពូជអំបូរ​ម៉ាន៉ាសេ​ពាក់កណ្តាល​ទៀត​​មាន​ទំនាក់ទំនង​ជាមួយ​អេប្រាអិម​ហើយ​ពួកគេ​មាន​ចំណែក​ទឹកដី​នៅ​ចំ​កណ្តាល​ភីលីស្ទីន​​ ដែល​ផ្នែក​ល្អ​បំផុត​នៃ​ស្រុក​ទាំង​មូល​ដែល​សំបូរ​ប្រភព​ទឹក។

Territory allotted to the twelve tribes of Israel; Manasseh was given the large green-yellow area
An alternative reconstruction makes the western and eastern territories discontinuous (1852 map).
Lands given to Tribe of Manasseh by Joshua after his wars


Previous Post Next Post
trinity Cambodia

نموذج الاتصال