សាសន៍​រូបេន Reubenites

 

Detailed map of Reuben (Thomas Fuller, 1869; east is at the top)

សាសន៍​រូបេន Reubenites គឺជា​ពូជពង្ស​របស់​រូបេន ត្រូវ​​ជា​កូនប្រុស​​ច្បង​របស់​យ៉ាកុប​និង​លេអា (លោកុប្បត្ដិ ២៩:៣២) (សូម​មើល​ https://www.trinitycambodia.org/2025/09/blog-post_42.html)។ ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ​សាសន៍​រូបេន​​មាន​ចំនួន​មនុស្ស​ប្រុស​ពេញវ័យ​៤៦,៥០០​នាក់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ​ (ជនគណនា ១:២០២១ហើយ​នៅ​ចុង​បញ្ចប់​​ការ​វង្វេង​នៅ​វាល​រហោស្ថាន ពួកគេ​មាន​មនុស្ស​ចំនួន​តែ​៤៣,៧៣០​នាក់​ប៉ុណ្ណោះ (២៦:)។ ពូជអំបូរ​នេះ​បាន​រួប​រួម​ជាមួយ​ពូជអំបូរ​កាឌ​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​​រស់​នៅ​ក្នុង «ស្រុក​គីលេឌ​​» ​ដែល​ «​​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រដាន់​» (៣២:)។ ​ចំណែក​ទឹកដី​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​រូបេន​គឺជា​ទឹកដី​​តូច​បំផុត​ក្នុង​ចំណោម​ទឹកដី ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​ទាំង​អស់​នៅ​ភាគ​ខាង​កើត​ទន្លេ​យ័រ​ដាន់​។ ​មិន​មានការ​និយាយ​ពី​ពូជអំបូរ​នេះ​ច្រើន​ទេ លើកលែង​តែ​ការ​ចម្រើន​ឡើង​នៃ​សត្វ​របស់​ពួកគេ​នៅ​​ស្រុក​​​​គីលេឌ (១របាក្សត្រ ៥:១០២០២១)។ ​សាសន៍​រូបេន​មិន​បាន​ជួយ​ច្រើន​នៅ​ក្នុង​តស៊ូ​របស់​ជាតិសាសន៍​អ៊ីស្រាអែល​ទេ​។ ​ការ​ត្អូញត្អែរ​​ចំពោះ​ពួកគេ​នៅ​បទចម្រៀង​របស់​ដេបូរ៉ា​គឺជា​ការ​សង្ខេប​នៃ​ប្រវត្តិសាស្ត្រ​ទាំង​ស្រុង​​របស់​ពួកគេ (ចៅហ្វាយ ៥:១៥១៦)។ ​

ពូជអំបូរ​ទាំង​បី​នៅ​ខាង​កើត​ទន្លេ​យ័រ​ដាន់​​បាន​បាត់​បង់​សេចក្តី​ជំនឿ​លើ​ព្រះ​​អម្ចាស់​ ហើយ​​ពេលវេលា​វិនិច្ឆ័យ​​ក៏​បាន​មក​ដល់​។ ព្រះ​ «​បាន​បណ្តាល​ព្រះទ័យ​នៃ​ពូល​ជា​ស្តេច​ស្រុក​អាសស៊ើរ និង​ទីកឡាត-ពីលេស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ» ឲ្យ​​​ចាប់​គេ​​ទៅ​ជា​ឈ្លើយ ​ហើយ​​រូបេន​ជា​ពូជអំបូរ​ទី​មួយ​ ដែល​ត្រូវ​ធ្លាប់​​ចូល​ទៅ​ក្នុង​ទាសភាព (១របាក្សត្រ ៥:២៥, ២៦)។

Map of the territories allotted to the twelve tribes of Israel according to the Book of Joshua, chapters 13–19, before Dan moved northward. Some tribes had trouble conquering their allotted territories; the map does not show successful conquests.
1695 Eretz Israel map in Amsterdam Haggada by Abraham Bar-Jacob

Reuben's family

Previous Post Next Post
trinity Cambodia

نموذج الاتصال