សាសន៍​ម៉ូអាប់ ​Moabites

Ruth in the fields of Boaz by Julius Schnorr von Carolsfeld

សាសន៍​ម៉ូអាប់ ​Moabites គឺ​ជា​​ពូជអំបូរ​របស់​ម៉ូអាប់​ ដែល​ជា​កូនប្រុស​របស់​ឡុត (លោកុប្បត្ដិ​ ១៩:៣៧)។ ​ពួកគេ​​កាន់កាប់​លើ​តំបន់​ភាគ​ខាង​កើត​ទន្លេ​យ័រដាន់​បន្តិច​ម្តង​ៗចាប់​ពី​សូអារ​​នៅ​​ព្រំដែន​ខាង​ត្បូង​ឆៀង​ខាង​កើត​​​នៃ​សមុទ្រ​ស្លាប់​។​ នៅ​មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​បន្តិច​ ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី​បាន​ដឹកនាំ​​​​​​សាសន៍​អាម៉ូរី​​​ឆ្លង​ទន្លេ​យ័រដាន់ ​ហើយ​បាន​បណ្តេញ​សាសន៍​ម៉ូអាប់​ចេញ​ (ជន​គណនា​ ២១:២៦-៣០) ពី​តំបន់​​នៅ​រវាង​​ស្ទឹង​អើណូន​និង​ស្ទឹង​យ៉ាបុក ហើយ​បាន​កាន់កាប់​តំបន់​នេះ​ដោយ​​យក​ហែសបូន​ធ្វើ​ជា​រាជធានី​របស់​ពួកគេ​។ បន្ទាប់​មក​គេ​បាន​កំណត់​ព្រំដែន​ទឹកដី​របស់​សាសន៍​ម៉ូអាប់​​​នៅ​ខាង​ត្បូង​ស្ទឹង​អើណូន​។

​នៅ​ពេល​ធ្វើ​ដំណើរ​​ជា​ក្បួន​ជនជាតិ​អ៊ីស្រាអែល​មិន​បាន​ឆ្លង​កាត់​តាម​ស្រុក​ម៉ូអាប់​ទេ​ប៉ុន្តែ​ឆ្លង​កាត់​តាម​ «ទី​រហោស្ថាន» ទៅ​ភាគ​ខាង​កើត​វិញ​ (ចោទិយកថា​២:៨; ពួកចៅហ្វាយ​ ១១:១៨)។​ ​ស្តេច​សាសន៍​ម៉ូអាប់​​​ឈ្មោះ​​បាឡាក់​បាន​ស្វែង​រក​ជំនួយ​ពី​សាសន៍​ម៉ាឌាន (ជនគណនា ២២:២-៤)។

​បន្ទាប់​ពី​​​​អ៊ីស្រាអែល​​​ច្បាំង​ដណ្តើម​ទឹក​ដី​​សន្យា សាសន៍​ម៉ូអាប់​នៅ​តែ​ជា​សត្រូវ​​របស់​ជនជាតិ​អ៊ីស្រាអែល​ដដែល ​ហើយ​​ពួកគេ​​បាន​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​អ៊ីស្រាអែល​ជា​ញឹកញាប់ (ពួកចៅហ្វាយ​ ៣:១២–៣០; ១សាំយូអែល​១៤)។ ប៉ុន្តែ រឿង​នាង​រស់​​បង្ហាញ​ថា ​រវាង​សាសន៍​ម៉ូអាប់​និង​បេថ្លេហិម​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។ ​ដោយ​សារ​​​​ជា​ពូជពង្ស​​របស់​នាង​រស់ នោះ​ស្តេច​ដាវីឌ​អាច​មាន​ឈាម​ជា​សាសន៍​ម៉ូអាប់​ផង​ដែរ​ ប៉ុន្តែ​​​​​​​មាន​សង្គ្រាម​​​កើត​ឡើង​រវាង​ស្តេច​ដាវីឌ​និង​សាសន៍​ម៉ូអាប់ (២សាំយូអែល ​៨:២; ២៣:២០; ១របាក្សត្រ ​១៨:២) ដែល​ទ្រង់​បាន​បំផ្លាញ​ពួកគេ​យ៉ាង​ដំណំ​ (២សាំយូអែល​ ៨:២, ១១-១២; ១របាក្សត្រ​ ១១:២២; ១៨:១១)។

​ក្នុង​កំឡុង​ពេល​មួយ​រយ​ហាសិប​ឆ្នាំ ​បន្ទាប់​ពី​​ដាវីឌ​​ឈ្នះ​លើ​​សាសន៍​ម៉ូអាប់ ​ហើយ​បន្ទាប់​ពី​ការ​សុគត​របស់​ស្តេច​អ័ហាប់ ​នោះ​ពួកគេ​ពិត​ជា​ទទួល​បាន​សេចក្តី​ចម្រុងចម្រើន​​ពី​មុន​​របស់​ពួកគេ​មក​វិញ​មែន​​។ ​នៅ​ពេល​នេះ ហោរា​អេសាយ (១៥:១) ​បាន​ទាយ​​អំពី​ការ​វិនិច្ឆ័យ​ដែល​នឹង​ត្រូវ​ធ្លាក់​មក​​លើ​ស្រុក​ម៉ូអាប់ (ប្រៀប​ធៀប​៖ ២ពង្សាវតារក្សត្រ​ ១៧:៣; ១៨:៩; ១របាក្សត្រ ​៥:២៥-២៦)។ ​យើង​កម្រ​​​ឃើញ​មាន​ការ​លើក​ឡើង​ពី​ស្រុក​ម៉ូអាប់​ ​ក្នុង​​​សម័យ​ហោរា​អេសាយ​​រហូត​ដល់​​​ការ​ចាប់​ផ្តើម​​​ទាសភាព​នៅ​បាប៊ីឡូន ​(យេរេមា ​២៥:២១; ២៧:៣; ៤០:១១; សេផានា ​២:៨–១០)។

​បន្ទាប់​ពី​ពួក​យូដា​បាន​វិល​ត្រឡប់​ពី​ការ​និរទេស​​វិញ ​មាន​សាសន៍​ម៉ូអាប់​ម្នាក់​ឈ្មោះ សានបាឡាត បាន​ដឹកនាំ​ប៉ុនប៉ង​​រារាំង​​ការ​សាងសង់​ក្រុង​យេរូសាឡិម​ឡើង​វិញ (ជនគណនា ​២:១៩; ៤:១; ៦:១)។

A theoretical map of Canaan around 830 BCE. Moab is shown in purple on this map, between the Arnon and Zered rivers.

Petra, Jordan. 4th century BCE, capital of the Nabataean Empire. Al-Khazneh (Arabic: "The Treasury"), one of the most important temples; carved out of a sandstone rock face.


Previous Post Next Post
trinity Cambodia

نموذج الاتصال