សាសន៍កេហាត់ Kohathites គឺជាពូជពង្សរបស់កូហាត់ដែលជាកូនប្រុសទីពីររបស់លេវី (លោកុប្បត្ដិ ៤៦:១១; និក្ខមនំ ៦:១៦, ១៨; ជនគណនា ៣:១៧) (សូមមើល https://www.trinitycambodia.org/2025/09/blog-post_69.html)។ នៅក្នុងការធ្វើដំណើររបស់ជនជាតិអ៊ីស្រាអែល ពួកគេបានទទួលខុសត្រូវខាងរបស់បរិសុទ្ធនៃត្រសាលជំនុំរួមទាំងហិបសញ្ញាផងដែរ (ជនគណនា ៤)។ នៅក្នុងការធ្វើដំណើរជាក្បួននិងការបោះជំរុំ ពួកគេមានទីតាំងនៅខាងត្បូងត្រសាលជំនុំ (ជនគណនា ៣:២៩, ៣១)។ ហោរាសាំយូអែលមកពីគ្រួសារមួយនេះ។