យូដា​ និង​ពួក​យូដា ​Jews (Judah)

 

យូដា​ និង​ពួក​យូដា ​Jews (Judah) គឺ​ជា​ពូជពង្ស​របស់​យូដា​ដែល​ជា​កូន​ប្រុស​ទី​បួន​របស់​យ៉ាកុប​ (សូម​មើល​ https://www.trinitycambodia.org/2025/09/blog-post_42.html)។ ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​សាសន៍​យូដា​​មាន​មនុស្ស​ប្រុស​ចំនួន​៧៤០០០​នាក់ (ជនគណនា ១:២៦, ២៧)។​​ ចំនួន​នេះ​បាន​កើនឡើង​នៅ​ក្នុង​វាល​រហោស្ថាន​ (ជនគណនា ២៦:២២)។ ​​កាលែប​បាន​ធ្វើ​​ជា​អ្នកស៊ើបការណ៍​​ម្នាក់​​​តំណាង​អោយ​ពូជ​អំបូរ​​យូដា​ (ជនគណនា​ ១៣:៦; ៣៤:១៩)។ ពូជអំបូរ​នេះ​​បាន​ធ្វើ​ដំណើរ​​​ទៅ​ខាង​​​​កើត​​​រោង​ឧបោសថ ​ជនគណនា​ ២:៣–៩; ១០:១៤)។ ​ក្រោម​ការ​ដឹកនាំ​របស់​កាលែប​នៅ​ក្នុង​កំឡុង​សង្គ្រាម​ដណ្តើម​ទឹកដី ​ពួកគេ​បាន​ដណ្តើម​បាន​​ផ្នែក​នៃ​ស្រុក​ដែល​ក្រោយ​មក​ទៀត​​ត្រូវ​បាន​ប្រគល់​អោយ​ពួកគេ​ធ្វើ​ជា​មរតក (​យ៉ូស្វេ ​១៤:៦–១៥; ‌១៥:១៣–១៩)។

​មរតក​របស់​ពូជអំបូរ​យូដា​ដំបូង​គឺ​មួយ​ភាគ​បី​នៃ​ស្រុក​ទាំង​មូល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់​ (យ៉ូស្វេ ១៥)។ ប៉ុន្តែ​​មាន​ការ​បែងចែក​ទឹក​ដី​ម្តង​ទៀត​ ​ហើយ​ក្នុង​ការ​បែងចែក​នេះ​​​ ពូជអំបូរ​ស៊ីម្មាន​បាន​ទទួល​ចំណែក​​ទឹកដី​ខ្លះ​​ពី​​ពូជអំបូរ​យូដា (យ៉ូស្វេ ១៩:៩)។ ចំណែក​ទឹក​ដី​ដែល​នៅ​សល់​​សំរាប់​យូដា​នៅ​តែ​មាន​ទំហំ​ធំជាង​ចំណែក​ទឹកដី​របស់​ពូជអំបូរ​ដទៃទៀត​ដដែល​។ យ៉ូស្វេ ១៥:២០-៦៣ ពិពណ៌នា​អំពី​ព្រំដែន​ទឹកដី​របស់​ពួកគេ។

​ដី​នៅ​តំបន់​នោះ​​មានជីជាតិ​ល្អ​ហើយ​ស្រុក​​សំបូរ​ដោយ​​ពោត ​ស្រា​ ប្រេង​ និង​ផ្លែឈើ​ ហើយ​ល្អ​សម្រាប់​​ការ​ចិញ្ចឹម​សត្វ​ចៀម​។​ ទី​ក្រុង​ចំនួន​ប្រាំបួន​របស់​យូដា​ត្រូវ​បាន​​ប្រគល់​អោយ​ពួក​សង្ឃ (យ៉ូស្វេ ២១:៩-១៩)។ ​ពូជអំបូរ​នេះ​បាន​ក្លាយ​ជា​ពូជអំបូរ​មាន​អំណាច​គ្រប់គ្រង​ពីព្រោះ​​​​ក្រោម​ការ​គ្រប់​គ្រង​ស្តេច​ដាវីឌ​​​​ទ្រង់​បាន​​ផ្លាស់​រាជធានី​ទៅ​យេរូសាឡិម​ដែល​​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​យូដា​។ ​នៅ​ពេល​អាណាចក្រ​​បាន​បែងចែក ​អាណាចក្រ​ខាង​ត្បូង​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ពូជអំបូរ​យូដា​និង​បេនយ៉ាមីន​ ប៉ុន្តែ​ជា​ទូទៅ​​វា​ត្រូវ​បាន​គេ​ហៅ​ថា​អាណាចក្រ​យូដា។ ​ព្រះ​បាន​ចង​សម្ព័ន្ធមេត្រី​ជាមួយ​ស្តេច​ដាវីឌ​ថា​ ពូជពង្ស​របស់​ទ្រង់​នឹង​គ្រប់គ្រង​ជា​រៀង​រហូត។ សម្ព័ន្ធ​មេត្រី​នេះ​បន្ថែម​លើ​សេចក្តី​សន្យា​របស់​យ៉ាកុប​ចំពោះ​យូដា​នៅក្នុង លោកុប្បត្ដិ ៤៩:១០ ហើយ​ត្រូវ​បាន​បំពេញ​សម្រេច​​តាម​រយៈ​ព្រះ​យេស៊ូវ​ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ​ហើយ​ទ្រង់​ពិត​ជា​មាន​​វង្ស​ត្រកូល​​​មក​ពី​ពូជអំបូរ​យូដា​។​

Map of the territories allotted to the twelve tribes of Israel according to the Book of Joshua, chapters 13–19, before Dan moved northward. Some tribes had trouble conquering their allotted territories; the map does not show successful conquests.

Previous Post Next Post
trinity Cambodia

نموذج الاتصال