សាសន៍​ហេត Hittites

 

សាសន៍​ហេត Hittites ដើម​ដំបូង​មាន​ពូជអំបូរ​បី​ផ្សេងៗ​ពី​គ្នា​បាន​រស់​នៅ​ភីលីស្ទីន​និង​ស៊ីរី។ (១) ​សាសន៍​សេម៊ីត​ ដែល​ជា​ពូជអំបូរ​ចិញ្ចឹម​និង​ឃ្វាល​សត្វ។ (២) សាសន៍​ភេនីស​ ដែល​ជា​អ្នក​ជំនួញ​និង​ឈ្មួញ និង (៣) សាសន៍​ហេត ដែល​ជា​ពូជអំបូរ​មួយ​នៃ​សហព័ន្ធ​ពូជអំបូរ ដែល​ចូល​ចិត្ត​ធ្វើ​សង្គ្រាម។ ​សាសន៍​ហេត​ហាក់ដូចជា​រីកចម្រើន​ខាង​អំណាច​ខ្លាំង ​ហើយ​ពួកគេ​គឺ​ជា​គូប្រជែង​ដ៏​គួរ​អោយ​ខ្លាច​របស់​ចក្រភព​អេស៊ីព្ទ​និង​អេស៊ើរ។ ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូស្វេ ​យើង​មើល​ឃើញ​ថា ​ពួកគេ​តែង​តែ​ជា​ពូជអំបូរ​មាន​អំណាច​គ្រប់គ្រង​លើ​ភាគ​ខាង​ជើង​នៃ​ស្រុក​កាលីឡេ។

​ពេល​មួយ​នៅក្នុង​សតវត្ស​ទី​២៣​មុន​គ.ស ​ប្រហែល​ជា​សាសន៍​ហេត​បាន​ដឹកនាំ​សហព័ន្ធ​ស៊ីរី​ដើរ​ជា​ក្បួន​ប្រឆាំង​និង​ចាប់​យក​ទ្រព្យ​សម្បត្តិ​ពី​អេស៊ីព្ទ។ ​ទី​បំផុត​ ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញពី​អេស៊ីព្ទ។ ​បួន​សតវត្ស​បន្ទាប់​អ័ប្រាហាំ ផារ៉ោន​រ៉ាមសេស​ទី​២ Rameses II ខិតខំ​សង​សឹក​ជាមួយ​ពួកគេ ហើយ​បាន​យក​ឈ្នះ​ពួកគេ​នៅក្នុង​សង្គ្រាម​ដ៏​ធំ​នៅ​ក្រុង​កាដេស។​

ជាដំបូង ព្រះគម្ពីរ​និយាយ​អំពី​ពួកគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អ័ប្រាហាំ ដែល​បាន​ទិញ​យក​ចំការ​និង​រូងភ្នំ​នៅ​ម៉ាពេឡា​ពី​អេប្រុន​ជា​សាសន៍​ហេត (លោកុប្បត្ដិ​ ១៥:២០; ២៣:៣–១៨)។ ប្រពន្ធ​ពីរ​នាក់​ដំបូង​របស់​អេសាវ​មក​ពី​ពូជអំបូរ​នេះ (លោកុប្បត្ដិ  ២៦:៣៤; ៣៦:២)។

ក្រោយ​មក​ទៀត ​ជាទូទៅ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រស់​នៅ​ក្នុង​ទឹកដី​សន្យា​ (និក្ខមនំ ២៣:២៨)។ ​ពួកគេ​គឺ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សាសន៍​អាម៉ូរី ហើយ​ត្រូវ​បាន​និយាយ​សំដៅ​ចំពោះ​ពួកគេ​ នៅពេល​ព្រះ​គម្ពីរ​រាប់​មនុស្ស​ដែល​រស់​នៅ​ភ្នំ​របស់​ភីលីស្ទីន។ ​នៅពេល​ពួក​អ្នក​ស៊ើបការណ៍​បាន​ចូល​ទៅ​ក្នុង​ទឹកដី​ ពួកគេ​បាន​កាន់កាប់​តំបន់​ភ្នំ​របស់​យូដា​ជាមួយ​សាសន៍​អាម៉ូរី (ជនគណនា ១៣:២៩)។ ​ពួកគេ​បាន​ចូល​រួម​ជាមួយ​សាសន៍​កាណាន​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​ជនជាតិ​អ៊ីស្រាអែល (យ៉ូស្វេ ៩:១; ១១:៣)។

​បន្ទាប់​ពី​នេះ​មក ​ព្រះគម្ពីរ​មិន​និយាយ​អំពី​ពួកគេ​ច្រើន​ទេ។ ​មាន «អ័ហ៊ីម៉ាលេក ជា​សាសន៍​ហេត» (១សាំយូអែល ២៦:៦) និង «អ៊ូរី ជា​សាសន៍​ហេត» ដែល​ជា​មេទ័ព​ម្នាក់​របស់​ស្តេច​ដាវីឌ (២សាំយូអែល​ ២៣:៣៩; ១របាក្សត្រ​ ១១:៤១)។ ​នៅ​សម័យ​ស្តេច​សាឡូម៉ូន ​ពួកគេ​គឺ​ជា​សហព័ន្ធ​ដ៏​មាន​អំណាច​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ស៊ីរី ហើយ​មាន «​ស្តេច» ​គ្រប់គ្រង​ពួកគេ។ បន្ទាប់​ពី​ការ​និរទេស ពួកគេ​នៅ​តែ​នៅ​ទី​នោះ (២សាំយូអែល ​២៣:៣៩; ១របាក្សត្រ​ ១១:៤១)។

Map of the Hittite Empire at its greatest extent, with Hittite rule c. 1300 BC
The Great Temple in the inner city of Hattusa
Map of the Hittite Empire at its greatest extent under Suppiluliuma I (c.1350–1322) and Mursili II (c.1321–1295).

Previous Post Next Post
trinity Cambodia

نموذج الاتصال