សាសន៍គើសុន Gershonites គឺជាពូជពង្សរបស់គើសុន ដែលជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសបីនាក់របស់លេវី (លោកុប្បត្ដិ ៤៦:១១; និក្ខមនំ ៦:១៦) (សូមមើល https://www.trinitycambodia.org/2025/09/blog-post_69.html)។
នៅក្នុងវាលរហោស្ថានកូនប្រុសទាំងអស់របស់គើសុនទទួលខុសត្រូវរៀបចំវាំងនន ស្បៃ និងការព្យួរតង់ នៃរោងឧបោសថ នៅពេលបម្លាស់ទីរោងឧបោសថពីកន្លែងមួយទៅកន្លែងមួយ (ជនគណនា ៣:២១-២៦)។ សាសន៍គើសុនបានទទួលទីក្រុងដប់បីរបស់លេវី (យ៉ូស្វេ ២១:២៧-៣៣)។