មនុស្សមានការយល់ឃើញ ខុសៗគ្នាអំពីព្រះយេស៊ូវ តែទន្ទឹមនឹងនោះ មាន មនុស្សជាច្រើនបានជឿថា អង្គបុគ្គលឈ្មោះយេស៊ូវ ដែលជាជនជាតិយូដា ដែលបានមានព្រះជន្មគង់នៅ កាលពីជាង២០០០ឆ្នាំមុន គឺជាព្រះដ៏ពិត។ តើធ្វើ ដូចម្តេចឲ្យយើងអាចជឿថា ទ្រង់ពិតជាព្រះមែន? តែក៏មានមនុស្សជាច្រើនជឿថា ទ្រង់គ្រាន់តែជាមនុស្សល្អម្នាក់ ដែលបានរស់នៅ តាំងពីយូរមកហើយ ដូចនេះ តើ ទ្រង់ពិតជាព្រះអាទិករ ដែលបានបង្កើតពិភពលោកមកមែនឬ? ការជឿថា ព្រះ យេស៊ូវជាព្រះដ៏ពិត គឺជាចំណុចស្នូលដ៏សំខាន់បំផុត នៃជំនឿរបស់គ្រីស្ទបរិស័ទ។ តែមនុស្សជាច្រើនបែរជាអស់សំណើច ពេលដែលយើងអះអាងថា ព្រះយេស៊ូវជា ព្រះ។ ដូចនេះ ក្រៅពីអ្វីដែលយើងបានដឹង និងបានឮពីគ្រូគង្វាល ឬគ្រីស្ទបរិស័ ទដទៃទៀតដែលយើងស្គាល់ តើយើងដឹងទេថា ព្រះយេស៊ូវមានអត្តសញ្ញាណពិត ប្រាកដ ជានរណា?
ហេតុអ្វីបានជាយើងចាំបាច់ត្រូវដឹងថា ព្រះយេស៊ូវជានរណា?
គ្រី ស្ទបរិស័ទបានអះររាងថា ព្រះយេស៊ូវជាព្រះ ហើយទន្ទឹងនឹងនោះ ពួកគេក៏ បានហៅទ្រង់ថា ព្រះសង្គ្រោះ ដោយលើកឡើងថា គោលបំណងដែល ទ្រង់បានយាងចុះមកផែនដី គឺដើម្បីសង្គ្រោះយើងឲ្យរួចពីបាប។ ព្រះនាម “ព្រះ គ្រីស្ទ” គឺមានន័យថា “អ្នកដែលត្រូវបានជ្រើសរើស”។ រីឯព្រះនាម “យេស៊ូវ” វិញ គឺមានន័យថា “ព្រះដែលជួយសង្គ្រោះ”។ ដូចនេះ ព្រះ យេស៊ូវ គ្រីស្ទ ជាអង្គដែលត្រូវបានជ្រើសរើស ឲ្យមក ជួយសង្គ្រោះយើង(និយាយឲ្យខ្លី ទ្រង់ជា ព្រះសង្គ្រោះ ចក្តីសង្គ្រោះ ដោយសារព្រះជន្មគង់នៅ ការសុគត និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ប៉ុន្តែ តើទ្រង់ បានសង្គ្រោះយើង ឲ្យរួចពីអ្វី?
“គ្មានអ្នកណាសុចរិត សោះ សូម្បីតែម្នាក់ របស់យើង)។ គ្រីស្ទបរិស័ទជឿថា យើងបានទទួលសេ ក៏គ្មានផង”។
-រ៉ូម ៣:១០
ព្រះទ្រង់បានបង្កើតយើងមក ឲ្យរស់នៅជាមួយទ្រង់។ តែយើងបានជ្រើស រើសរស់នៅ ដោយគ្មានទ្រង់ ធ្វើអ្វីតាមចិត្ត រស់នៅដោយខ្លួនឯង ដាក់អាទិភាពឲ្យ ខ្លួនឯង ហើយឲ្យតម្លៃខ្លួនឯងខ្ពស់ជាងទ្រង់។ ហើយយើងម្នាក់ៗ សុទ្ធតែមានបាប គឺដូចមានសេចក្តីចែងថា “គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង (រ៉ូម ៣:១០។ យើងគ្រប់គ្នាសុទ្ធតែបានធ្វើព្រងើយដាក់ព្រះ ដែលបានបង្កើតយើងម ក។ ព្រះគម្ពីរបានហៅអាកប្បកិរិយ៉ានេះថា “អំពើបាប”។ ហើយឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់។ គ្រីស្ទបរិស័ទជឿថា ព្រះគ្រីស្ទ ជាព្រះដែលបានយាងចុះមក ផែនដី ដើម្បីបង់ថ្លៃលោះយើងឲ្យរួចពីអំពើបាប ដោយសុគតជំនួសយើងរាល់គ្នា។
ហេតុនេះហើយ វាជាការសំខាន់ណាស់ ដែលយើងត្រូវដឹងច្បាស់ថា ព្រះ យេស៊ូវជានរណា។ បើទ្រង់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដូចយើងរាល់គ្នា នោះ ទ្រង់មិនអាចជួយសង្គ្រោះយើងបានទេ។ តែព្រះទ្រង់ល្អឥតខ្ចោះ ហើយក៏គ្មានបាប ដែលត្រូវទទួលទោសនោះទេ ដូចនេះ មានតែទ្រង់ទេ ដែលអាចជួយសង្គ្រោះយើងបាន ដោយទ្រង់ទទួលយកនូវបាបរបស់យើង ដាក់នៅលើព្រះអង្គទ្រង់ ហើយសុគតជួយយើង។ ហេតុនេះហើយ បានជាយើងចាំបាច់ត្រូវដឹងថា ព្រះ យេស៊ូវជាព្រះ ឬមិនមែន ហើយតើទ្រង់ពិតជាអាចជួយសង្គ្រោះយើង ដូចការអះ អាងរបស់ទ្រង់ឬទេ?
ដូចមានសេចក្តីចែងទុកមកថា “គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង”។ រ៉ូម ៣:១០
"ព្រះនាមព្រះយេស៊ូវ គឺមាន ន័យថា“ព្រះសង្គ្រោះ”។
ប៉ុន្តែ ធ្វើដូចម្តេចឲ្យយើងអាចជឿអង្គបុគ្គល ដែលបាន អះអាងថា ខ្លួនជាព្រះ? យើងគួរតែជៀសវាងមនុស្សដែល តាំងខ្លួនជាព្រះ តែតាមពិតមិនមែនជាព្រះ។ ជាការពិត ណាស់ គេមិនគួរហៅអ្នកនោះថា ជាមនុស្សល្អ ឬឆ្លាត ឡើយ និយាយឲ្យខ្លី គាត់ប្រាកដជាឡប់ហើយ!
ដូចនេះ ពេលព្រះយេស៊ូវបានអះអាងច្បាស់ៗថា ទ្រង់ជាព្រះ តើទ្រង់ជាមនុ ស្សឆ្កួត ឬកំពុងនិយាយការពិត។ ដើម្បីឲ្យយើងដឹងច្បាស់ យើងចាំបាច់ត្រូវពិនិត្យ មើល គឺមិនគ្រាន់តែស្មាន ឬគិតនោះឡើយ។ និយាយរួម គឺយើងត្រូវការភស្តុតាង។ អ្នកខ្លះគិតថា គេត្រូវមានភស្តុតាង បន្ថែមពីលើការអះអាងរបស់ព្រះគម្ពីរប៊ីប អំពីព្រះយេស៊ូវ។ ពួកគេគិតថា បើទ្រង់ពិតជាបានធ្វើការអស្ចារ្យ និងបាននាំ មនុស្សជាច្រើនសណ្ឌិក ឲ្យដើមតាមទ្រង់មែននោះ គេប្រាកដជាបានកត់ត្រាអំពី ទ្រង់ នៅក្នុងឯកសារប្រវត្តិសាស្ត្រហើយ។ ការគិតដូចនេះ គឺត្រឹមត្រូវហើយ។
ភស្តុតាង
ក្នុងចំណោមមនុស្សជាច្រើនដែលបានកត់ត្រាឯកសារប្រវត្តិសាស្ត្រ អំពីព្រះ ← យេស៊ូវ មានបុគ្គលល្បីៗ ដូចជា ប្រវត្តិវិទូ និងមេទ័ពជនជាតិយូដា ឈ្មោះយ៉ូ សែបភើស(Josephus ឆ្នាំ ៣៧ មុនគ.ស ដល់ ឆ្នាំ១១៣ គ.ស), សមាជិកសភា ជាតិរបស់ចក្រភពរ៉ូម ឈ្មោះ គ្លីនី ដីយ៉ាងហើរ (Pliny the Younger ឆ្នាំ ៦១ មុន គ.ស ដល់ ឆ្នាំ ១១៣ គ.ស) និងប្រវត្តិវិទូជនជាតិរ៉ូម៉ាំង ឈ្មោះតាស៊ីតុស (Tacitus ឆ្នាំ៥៦ មុនគ.ស ដល់ឆ្នាំ ១១៧ គ.ស)។
លោកយ៉ូសែបភើស បានហៅព្រះគ្រីស្ទថា “អ្នកប្រាជ្ញ” និង “អ្នកធ្វើការដ៏គួរឲ្យ ភ្ញាក់ផ្អើល”។ ក្នុងសំបុត្រ ដែលលោកភ្លឺនីសរសេរថ្វាយដល់អធិរាជចក្រភពរ៉ូម៉ាំង គាត់បាននិយាយថា ពួកគ្រីស្ទានបានថ្វាយបង្គំ “ព្រះគ្រីស្ទ ដោយទទួលទ្រង់ជា ព្រះ”។ លោកតាស៊ីតុសបានកត់សំគាល់ថា “ព្រះគ្រីស្ទ” ជាអ្នកបង្កើតសាសនាមួយ ដែលបះបោរប្រឆាំង (“បះបោរ” គឺ ដោយសារ សាសនានោះ មិនមែនជាសាសនារបស់ចក្រភព រ៉ូម៉ាំង) ហើយក៏បានបញ្ជាក់ថា ទ្រង់ត្រូវគេកាត់ទោសប្រហារ ជីវិត តាមការសម្រេចរបស់លោកប៉ុនទោស ពីឡាត់។ អ្នកនិពន្ធទាំងអស់នេះមិនមែនជាអ្នកដើរតាមព្រះគ្រីស្ទ ទេ តែពួកគេសុទ្ធតែបានទទួលស្គាល់ថា ព្រះយេស៊ូវពិតជាបានមានព្រះជន្មគង់នៅ ក្នុងសម័យនោះមែន ហើយអ្នកដើរតាមទ្រង់ បានគិតថា ទ្រង់ជាព្រះ។ ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងភាគច្រើន ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ គឺមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ។ ព្រះគម្ពីរបានទទួលការត្រួត ពិនិត្យ ដោយពួកអ្នកប្រាជ្ញ ជិត២ពាន់ឆ្នាំមកហើយ ហើយពួកគេនៅតែបន្តរក ឃើញថា ព្រះគម្ពីរមានអំណះអំណាងដែលអាចទុកចិត្តបាន ហើយត្រឹមត្រូវ។ ឯក សារពីអារ្យធម៌បុរាណ ក៏បានបញ្ជាក់ថា រឿង កាលប្រវត្តិ និងតួអង្គ ក្នុងព្រះគម្ពីរសុទ្ធតែពិត(សូមស្វែងយល់បន្ថែម ក្នុងសៀវភៅ តើយើងពិតជាអាចទុកចិត្តព្រះ គម្ពីរឬទេ? ក្នុងគេហទំព័រ ourdailybread.org/lookingdeeper)។ នេះជារឿងសំខាន់។ បើព្រះគម្ពីរមានការអះអាងដ៏ត្រឹមត្រូវ ស្របតាមឯកសារប្រវត្តិសាស្ត្រដទៃទៀតមែន នោះយើងចាំបាច់ត្រូវស្តាប់ការគ្រប់យ៉ាង ដែលព្រះគម្ពីរបាននិយាយអំពីព្រះយេស៊ូវ។ បើយើងដឹងថា ការអះអាងរបស់ព្រះគម្ពីរ អំពី អត្តសញ្ញាណរបស់ព្រះយេស៊ូវ គឺជាការពិត នោះយើងចាំបាច់ត្រូវអានព្រះគម្ពីរ ដើម្បីស្វែងយល់បន្ថែមអំពីការពិតនោះ។ យើងចាំបាច់ត្រូវស្វែងយល់ អំពីការពិត ឲ្យដឹងថា ទ្រង់ជានរណា មានចារិកលក្ខណៈ បុគ្គលិកលក្ខណៈ និងសកម្មភាពអ្វីខ្លះ។ ដូចនេះ ព្រះយេស៊ូវពិតជាមាន មែន ប៉ុន្តែ តើទ្រង់ពិតជាព្រះមែនឬ?
ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ព្រះយេស៊ូវ ជាព្រះ
ព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
ព្រះគម្ពីរសញ្ញាចាស់ ជាផ្នែកមួយនៃព្រះគម្ពីរបរិសុទ្ធ ដែលត្រូវបាននិពន្ធអស់ រយៈពេលជាច្រើនរយឆ្នាំ មុនពេលព្រះយេស៊ូវប្រសូត្រ។ មានបទគម្ពីរជាច្រើន បានចែងជាលម្អិត អំពីព្រះសង្គ្រោះ ដែលនឹងយាងមក(“ព្រះគ្រីស្ទ”) ដែលជាបទ ទំនាយ ដូចដែលមានចែងក្នុងកណ្ឌជាច្រើន ក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះជន្ម គង់នៅ និងការសុគតរបស់ព្រះយេស៊ូវបានសម្រេចបទទំនាយទាំងនេះ យ៉ាងត្រឹម ត្រូវ តាមលក្ខណៈដ៏គួរឲ្យភ្ញាក់ផ្អើល។ សូមយើងមើលបទគម្ពីរមួយចំនួនតូច ក្នុង
ចំណោមបទគម្ពីរទាំងនោះ ដែលមានដូចជា :
អេសាយ ៧:១៤ ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់ គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយ នឹងឲ្យព្រះនាមថា អេម៉ាញអែល។
ព្រះនាម អេម៉ាញអែល គឺមានន័យថា “ព្រះគង់នៅជាមួយយើង” ហើយជា ការថ្លែងទំនាយថា ព្រះគ្រីស្ទដែលនឹងយាងមក គឺជាព្រះ។ អ្នកនិពន្ធនៃបទគម្ពីរ នេះ ក៏បានរៀបរាប់បន្តទៀតថា បុត្រដែលនឹងយាងមកប្រសូត្រនេះ ទ្រង់ជា “ព្រះ ដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និង ជាម្ចាស់នៃមេត្រីភាព”(អេសាយ ៩:៦)។
មីកា ៥:១ : បទគម្ពីរនេះ បានថ្លែងទំនាយថា ភូមិបេផ្លេហិម នឹងក្លាយជាទី កន្លែងកំណើតរបស់ ព្រះដែលនឹងយាងមកចាប់កំណើតនោះ គឺដូចមានសេចក្តី
ចែងថា :
តែឯង ឱបេផ្លេហិម-អេប្រាតាអើយ... នឹងមានម្នាក់កើតចេញពីឯងមកឲ្យ អញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះ បានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក។
អេសាយ ៥៣ : ក្នុងបទគម្ពីរនេះ យើងអាចអានបទទំនាយដ៏ច្បាស់ មួយចំនួនអំពីព្រះគ្រីស្ទដែលត្រូវយាងមកប្រសូត្រ។
ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែល មនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុក អស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នក មានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើង ទេ ឯការវាយផ្ទាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយ យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ (ខ.៣-៥)។
បទគម្ពីរទាំងនោះ មិនគ្រាន់តែបានចែងថា ព្រះគ្រីស្ទជាព្រះប៉ុណ្ណោះទេ តែ ថែមទាំងបានចែងថា ទ្រង់បានរងទុក្ខវេទនារហូតដល់សុគត ដើម្បីឲ្យយើងអាច ទទួលសន្តិភាព និងការប្រោសឲ្យជាពីព្រះ។ ការសុគតរបស់ទ្រង់ នឹងបានផ្សះ ផ្សារទំនាក់ទំនងរវាងមនុស្ស និងព្រះ ដែលបានកាត់ផ្តាច់ដោយអំពើបាប(ដែលជា ភាពអាត្មានិយមរបស់យើង)។ បទទំនាយ ក្នុងបទគម្ពីរអេសាយ ជំពូក៥៣ បាន បន្តប្រាប់យើងថា ព្រះគ្រីស្ទនឹងសុគត ដោយសារអំពើទុច្ចរិតរបស់យើង ហើយនឹង ទទួលរងទុក្ខវេទនា ដោយស្ម័គ្រព្រះទ័យ (ខ.៦-៧)។
ហេតុអ្វីបានជាព្រះគម្ពីរសញ្ញាចាស់ ចាំបាច់ត្រូវថ្លែងទំនាយ អំពីព្រះគ្រីស្ទ ដែលនឹងយាងមកប្រសូត្រ នៅសតវត្សរ៍ទី១?
ព្រះគម្ពីរសញ្ញាថ្មី
ព្រះគម្ពីរសញ្ញាថ្មី ត្រូវបាននិពន្ធ ដោយមនុស្សដែលបានរស់នៅ ក្នុងសម័យដែល ព្រះយេស៊ូវយាងមកជាលើកទី១។ ព្រះគម្ពីរសញ្ញាថ្មីមានពេញទៅដោយបទគម្ពីរ ដលជាសេចក្តីសំរវាង អំពីការដែលព្រះយេស៊ូវបានសម្រេចបទទំនាយ ឬព្រះ បន្ទូលសន្យា ក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាចាស់ គឺប្រៀបបាននឹង“ប្រវត្តិរូប” របស់ព្រះយេស៊ូវ ហើយចំណែកឯព្រះគម្ពីរសញ្ញាថ្មីវិញ គឺបានបង្ហាញ ថា ព្រះយេស៊ូវពិតជាមានលក្ខណៈសម្បត្តិដែលត្រូវនឹងប្រវត្តិរូបនោះឥតខ្ចោះ។
ឧទាហរណ៍ :
ម៉ាថាយ ១:២២-២៣ : ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ដោយសារហោរាថា «មើល នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញអែ ល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ។
កណ្ឌគម្ពីរនេះ ក៏បានរៀបរាប់បន្តទៀតថា ព្រះយេស៊ូវបានប្រសូត្រនៅបេថ្លៃ ហិម (ម៉ាថាយ ២:១-៦) គឺសម្រេចតាមបទទំនាយរបស់ព្រះគម្ពីរមីកា។
ម្យ៉ាងទៀត បទទំនាយរបស់ បទគម្ពីរអេសាយ ៥៣:៦-៧ ក៏បានសម្រេច ដោយព្រះយេស៊ូវ ពេលគេចាប់ទ្រង់ ហើយកាត់ទោសប្រហារជីវិតទ្រង់។ ទ្រង់មិន បានប្រឆាំងនឹងការចាប់ខ្លួននោះទេ តែបានស្ម័គ្រព្រះទ័យយាងទៅឈើឆ្កាងដើម្បី យើងរាល់គ្នា។
មានបទទំនាយជាច្រើនទៀត ដែលព្រះយេស៊ូវបានសម្រេច ដែលកូនសៀវ ភៅនេះមិនអាចបង្ហាញអស់។ លោកអ្នកអាចសាកសួរមិត្តភក្តិដែលជាគ្រីស្ទ បរិស័ទ ឬអ្នកដឹកនាំពួកជំនុំរបស់អ្នក ឲ្យចែកចាយ អំពីការដែលព្រះយេស៊ូវបាន បង្ហាញអត្តសញ្ញាណរបស់ទ្រង់ តាមរបៀបផ្សេងទៀត។ យើងក៏អាចស្វែងយល់ បន្ថែម អំពីព្រះយេស៊ូវ ដោយស្តាប់ពាក្យពេចន៍ របស់អ្នកដែលស្គាល់ទ្រង់ជិតដិត បំផុត។
ពាក្យពេចន៍របស់អ្នកដើរតាមទ្រង់
លោកយ៉ូហាន ស្ថិតក្នុងចំណោមមនុស្សដែលដើរតាមព្រះយេស៊ូវដំបូងគេ។ គាត់ បានកត់ត្រា អំពីជីវប្រវត្តិរបស់ព្រះយេស៊ូវ ក្នុងនាមជាសាក្សីដែលបានឃើញផ្ទាល់ ភ្នែក។ នៅខាងដើម នៃព្រះគម្ពីរយ៉ូហាន ដែលគាត់បាននិពន្ធ គាត់បានពិពណ៌នា អំពីព្រះយេស៊ូវថា “យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត (យ៉ូហាន ១:១៤)។ លោកយ៉ូហាន បានមានប្រសាសន៍ថា ព្រះយេស៊ូវជាព្រះ ដែល “យាងចុះមកពី ព្រះវរបិតា” ដើម្បីឲ្យគេបាន “ឃើញ” ហើយទ្រង់បានយកកំណើតជាមនុស្ស។
មានពេលជាច្រើនដង ដែលសាវ័កយ៉ូហាន បានកត់ត្រាយ៉ាងច្បាស់ អំពីការ ដែលព្រះយេស៊ូវមានបន្ទូលអំពីអត្តសញ្ញាណរបស់ទ្រង់។ គឺដូចដែលមានចែង ក្នុងបទគម្ពីរ យ៉ូហាន ៨:២៣,៥៨ ១៤:១-៧ និងបទគម្ពីរជាច្រើនទៀត ក្នុងកណ្ឌ មួយនេះ។
មិនមែនមានតែសាវ័កយ៉ូហានទេ ដែលបាននិយាយថា ព្រះយេស៊ូវជាព្រះ។ សាវ័កប៉ុល ក៏ស្ថិតក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវ ក្នុងសម័យពួកជំនុំដំបូង ផងដែរ ដែលកាលពីមុន គាត់ជាអ្នកស្អប់ និងបៀតបៀនគ្រីស្ទបរិស័ទ។ គាត់បាន សរសេរសំបុត្រជាច្រើន ទៅកាន់គ្រីស្ទបរិស័ទ និងពួកជំនុំ នៅកន្លែងខុសៗគ្នា។ ក្នុងសំបុត្រនោះ គាត់តែងតែបញ្ជាក់ថា ព្រះយេស៊ូវជាព្រះ។
គឺដូចមានចែងក្នុងបទគម្ពីរ ភីលីព ២:៥-៧ ថា ត្រូវតែមានគំនិតគិតដូចជា ព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបាន រាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បាន លះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជា មនុស្សផង។
បទគម្ពីរនេះបានបញ្ជាក់ថា ព្រះយេស៊ូវជាព្រះមួយរយភាគរយ និងមនុស្ស មួយរយភាគរយ។ ទ្រង់ជាព្រះតាំងពីអស់កល្បជានិច្ច ដល់អស់កល្បជានិច្ច។ តែ ទ្រង់បានលះបង់សិរីល្អរបស់ទ្រង់ ដើម្បីយកកំណើតជា “មនុស្ស” ជាអ្នកបម្រើ ដែលបន្ទាបខ្លួន និងស្តាប់បង្គាប់ព្រះវរបិតារហូតដល់សុគត។ ព្រះយេស៊ូវជាព្រះ ហើយនៅតែជាព្រះ ទោះទ្រង់បានយកកំណើតជាមនុស្សហើយក៏ដោយ។ តើសាវ កយ៉ូហាន និងសាវ័កប៉ុល (ក៏ដូចជា មនុស្សជាច្រើនទៀត) មានការយល់ខុសអំពី ព្រះយេស៊ូវឬ? តើពួកគេកំពុងនិយាយកុហក់អំពីទ្រង់ ដោយចេទនាឬ? តើពួកគេ មានគំនិតស្រមើស្រមៃ ដោយយល់ថា ព្រះយេស៊ូវជាព្រះឬ? គឺមិនដូច្នោះទេ។ ព្រះយេស៊ូវក៏បានអះអាងដោយព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់ជាព្រះ។
ព្រះបន្ទូលរបស់ព្រះយេស៊ូវ
ពេលយើងស្វែងយល់អំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ ការសំខាន់បំផុតដែល យើងត្រូវធ្វើ គឺត្រូវស្តាប់ព្រះយេស៊ូវមានបន្ទូលអ្វីខ្លះ អំពីព្រះអង្គទ្រង់។ ទ្រង់បានធ្វើ ការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើល អំពីព្រះអង្គទ្រង់ថា
គេនឹងសំឡាប់ កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ។-
ម៉ាកុស ៩:៣១
ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ អំពីអត្តសញ្ញាណ និងបេសកកម្ម របស់ទ្រង់ គឺទ្រង់បានមក ដើម្បីសុគត ដើម្បីយើងរាល់គ្នា ហើយបីថ្ងៃក្រោយមក ទ្រង់មានព្រះជន្មរស់ឡើងវិញ។ ពេលទ្រង់មានបន្ទូលដូចនេះ តើទ្រង់បានទទួល ការឆ្លើយតបយ៉ាងដូចម្តេចខ្លះ?
ជនជាតិយ៉ូដា មិនយល់ ព្រះបន្ទូលព្រះយេស៊ូវទេ។ តាមពិត ព្រះបន្ទូលទ្រង់ បានធ្វើឲ្យពួកគេខឹងយ៉ាងខ្លាំង ព្រោះទ្រង់បានអះអាងថា ទ្រង់ជាព្រះ បានជាពួក គេព្យាយាមធ្វើគុតទ្រង់ឲ្យទាល់តែបាន! ក្នុងការសន្ទនាដ៏តឹងតែង រវាងព្រះយេស៊ូវ និងអ្នកដឹកនាំនៃសាសន៍យូដាមួយក្រុម ទ្រង់បានមានបន្ទូលថា “ប្រាកដមែន ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំ ហើយ” (យ៉ូហាន ៨:៥៨)។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យថា “មានខ្ញុំ ហើយ” គឺស្មើនឹងការនិយាយថា “អញជាព្រះដ៏ជាព្រះដែលជាព្រះនាមមួយ ទៀតរបស់ព្រះ ដែលទ្រង់បានប្រើ ក្នុងគ្រាសញ្ញាចាស់(និក្ខមនំ ៣:១៤)។ ត្រង់ ចំណុចនេះ អ្នកដឹកនាំសាសនារបស់សាសន៍យូដា បានយល់យ៉ាងច្បាស់ថា ព្រះ យេស៊ូវកំពុងហៅព្រះអង្គទ្រង់ថា ព្រះ។ ហើយពួកគេក៏បានបដិសេធន៍មិនជឿ ទ្រង់។ ផ្ទុយទៅវិញ ពួកគេចង់សម្លាប់ទ្រង់ ដោយចោលនឹងថ្ម ដោយសារទ្រង់បាន
អះអាងថា ខ្លួនជាព្រះ។ មានពេលមួយទៀត ពេលព្រះយេស៊ូវកំពុងបង្រៀន ដល់ពួកបណ្តាលជនទ្រង់បានសួរគេថា “តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?”(ម៉ាថាយ ១៦:១៣)។ បន្ទាប់ពី ទ្រង់បានជ្រាបថា ពួកបណ្តាជនគិតថា ទ្រង់ជានរណាហើយ (ជាមនុស្សល្អ គ្រូបង្រៀន ។ល។) ទ្រង់ក៏បានសួរសំណួរដដែលនេះ ដល់ពួក សិស្សដែលជិតដិតនឹងទ្រង់ជាងគេថា “ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នក ណា”(ខ.១៥)។ ពួកសិស្សទ្រង់ ដែលជិតដិតនឹងទ្រង់ជាងគេ បានគិតខុសពីពួកប ណ្តាជន។ ជាក់ស្តែង លោកស៊ីម៉ូន ពេត្រុសបានទូលទ្រង់ថា “ទ្រង់ជាព្រះគ្រីស្ទ ជា ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ (ខ.១៦)។ ពេលនោះ ព្រះយេស៊ូវមិនបាន បដិសេធន៍នឹងចម្លើយនេះទេ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលស្របថា “អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យ អ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ (ខ.១៧)។ ព្រះយេស៊ូវ បានអះអាងថា ទ្រង់ជាព្រះ ហើយសព្វព្រះទ័យឲ្យសិស្សទ្រង់ជឿ ហើយពឹងផ្អែក លើសេចក្តីពិតនេះផងដែរ។
គួរឲ្យកត់សំគាល់ផងដែរថា ការសង្ស័យ ក៏ជាការឆ្លើយតប ដែលកើតមានជា ធម្មតា។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មឡើងវិញ បានជាងមួយសប្តាហ៍ លោកថូ ម៉ាស (ដែលជាសិស្សម្នាក់ទៀត របស់ព្រះយេស៊ូវ) មិនទាន់បានឃើញទ្រង់ទេ។ គាត់មិនព្រមជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញឡើយ។ បានជាគាត់ និយាយថា “បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្ថទ្រង់ ទាំងលូកម្រាមទៅ ក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿ ទេ”(យ៉ូហាន ២០:២៥)។
ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅ ជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅ បិទ ហើយមានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ សាន្ត។ រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាប មើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿ ឡើយ ត្រូវឲ្យជឿចុះ។-យ៉ូហាន ២០:២៦-២៧
ព្រះយេស៊ូវជ្រាបថា លោកថូម៉ាសមានការសង្ស័យ តែទ្រង់មិនបានបដិសេធ គាត់ទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភស្តុតាង ឲ្យលោកថូម៉ាសជឿថា ទ្រង់ពិតជា បានមានព្រះជន្មរស់ឡើងវិញមែន។ លោកថូម៉ាសក៏បានឆ្លើយតប ដោយក្តីញាប់ ញ័រថា “ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ (ខ.២៨)។ ត្រង់ចំណុចនេះ លោកថូម៉ាសបានទទួលស្គាល់ថា ព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញ ហើយបានសេចក្តីថា ទ្រង់ពិតជាព្រះប្រាកដមែន។
ព្រះយេស៊ូវក៏ជ្រាបអំពីការសង្ស័យរបស់យើងផងដែរ ហើយទ្រង់សព្វព្រះទ័យ និងឲ្យតម្លៃទៅលើភាពស្មោះត្រង់របស់យើង។ ទ្រង់សព្វព្រះទ័យឲ្យយើងនិយាយ ទៅកាន់ទ្រង់ ហើយរអានព្រះគម្ពីរដើម្បីស្វែងយល់អំពីទ្រង់ ដើម្បីឲ្យយើងដឹង ច្បាស់ថា ទ្រង់ជានរណា។
តើអ្នកថា ទ្រង់ថានរណា?
លោកស៊ី អេស លូស៊ីស(C. S. Lewis) ដែលជាអ្នកនិពន្ធគ្រីស្ទបរិស័ទ បាន បកស្រាយថា យើងមានជម្រើសតែបីប៉ុណ្ណោះ នៅក្នុងការស្គាល់អត្តសញ្ញាណ របស់ព្រះយេស៊ូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា
មនុស្សណា ដែលតាំងខ្លួនជាព្រះ ដូចដែលព្រះយេស៊ូវបានអះអាងថា ទ្រង់ជា ព្រះ អ្នកនោះមិនមែនជាគ្រូបង្រៀនសីលធម៌ដ៏អស្ចារ្យនោះទេ។ អ្នកនោះជា មនុស្សឆ្កួត គឺមិនខុសពីអ្នកដែលថាខ្លួនឯងជាពងទាស្ងោឡើយ ពុំនោះទេ គាត់គឺជាអារក្សនៃស្ថាននរកហើយ។ អ្នកត្រូវធ្វើការសម្រេចចិត្ត។ បើព្រះ យេស៊ូវ មិនមែនជាព្រះរាជបុត្រានៃព្រះ ដូចការអះអាងរបស់ទ្រង់ទេ នោះទ្រង់ ជាមនុស្សឆ្កួត ឬអាក្រក់លើសពីនេះទៅទៀត។ បើទ្រង់និយាយកុហក់ នោះ អ្នកអាចថា ទ្រង់ជាមនុស្សឡប់សតិ ឬអាចស្ដោះទឹកមាត់ដាក់ទ្រង់ ហើយ សម្លាប់ទ្រង់ ដោយថាទ្រង់ជាបិសាច តែបើទ្រង់មិននិយាយកុហក់ទេ នោះអ្នក អាចលត់ជង្គង់ក្រាប នៅទាបព្រះបាទទ្រង់ ហើយហៅទ្រង់ថា ព្រះអម្ចាស់ និងព្រះ។ តែយើងមិនត្រូវមានគំនិតឥតន័យ ដោយគិតថា ទ្រង់ជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់នោះឡើយ។ ទ្រង់មិនបានបើកឲ្យយើងគិតយ៉ាងដូចនេះទេ។
ត្រង់ចំណុចនេះ លោកលូអ៊ុសកំពុងនិយាយថា បើព្រះយេស៊ូវមិនមែនជាព្រះ ទេ នោះទ្រង់ជាមនុស្សឆ្កួត ឬកំពុងនិយាយកុហក់។ តែអ្នកដែលបានស្គាល់ព្រះ យេស៊ូវច្បាស់ បានទទួលស្គាល់ថា ទ្រង់មិនមែនជាមនុស្សឡប់ ឬមនុស្សកុហក់ ទេ។ ពួកគេដឹងថា ទ្រង់ជាព្រះ ពួកគេថែមទាំងបានកត់ត្រាអំពីទ្រង់ ក្នុងនាមជា សាក្សីដែលបានឃើញការពិត ដើម្បីឲ្យយើងស្គាល់សេចក្តីពិត។ មនុស្សជាច្រើន សុខចិត្តស្លាប់ជាជាងបដិសេធថា ទ្រង់មិនមែនជាព្រះ។ គេមិនអាចប្រើគំនិតដែល ឆ្កួតឡប់ ឬគំនិតអាក្រក់ ដើម្បីបកស្រាយពន្យល់ អំពីដំណើរជីវិត ការសុគត និង ការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ បូករួមនឹងសេចក្តីស្រឡាញ់ និងប្រាជ្ញា ទ្រង់បានឡើយ។
ព្រះបន្ទូល និងសកម្មភាពរបស់ព្រះយេស៊ូវ បានបង្ហាញថា ទ្រង់ជាព្រះ។ ព្រះ យេស៊ូវបានសម្រេចបទទំនាយ អំពីអង្គបុគ្គល ដែលជាព្រះយាងចុះមកផែនដី។ ទ្រង់បានបង្ហាញនូវចារិកលក្ខណៈ និងសេចក្តីស្រឡាញ់របស់ព្រះដ៏អស់កល្បជា និច្ច។ ទ្រង់បានធ្វើនូវការជាច្រើន ដែលមានតែព្រះទេដែលអាចធ្វើបាន។
មនុស្សវិកលចរិកអាចអះអាងថាយ៉ាងម៉េចក៏បាន តែមិនអាចផ្តល់ឲ្យ មនុស្សកុហក់អាចបោកឲ្យគេជឿយ៉ាង ជំនាញ តែមិនអាចបង្ហាញថា អ្វីដែលខ្លួននិយាយជាការពិត ហើយទីបំផុតគេក៏ដឹង។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានយាងមកប្រសូត្រ នៅចំកន្លែងដែលមនុស្ស ដែលមានលក្ខណៈជាព្រះបានប្រសូត្រ បានរស់ មនុស្សដែលមានលក្ខណៈជាព្រះ ហើយបានមានព្រះជន្មនៅជាមនុស្សដែលមានលក្ខណៈជាព្រះ បានសុគតជា រស់ឡើងវិញ ដែលមានតែព្រះទេ ដែលអាចធ្វើបាន។
តើអ្នកគិតថា ព្រះយេស៊ូវជានរណា? អនាគត និងជីវិតអស់កល្យរបស់ អ្នក គឺពឹងផ្អែកទៅលើការសម្រេចចិត្តរបស់អ្នកថា ទ្រង់ជានរណា។ យើងមិនត្រូវធ្វើព្រងើយចំពោះព្រះយេស៊ូវឡើយ តែត្រូវធ្វើការសម្រេចចិត្ត។ សូមជជែកជាមួយ នរណាម្នាក់ ក្នុងពួកជំនុំរបស់អ្នក ឬជាមួយគ្រីស្ទបរិស័ទដទៃទៀត ដែលអ្នក ស្គាល់។ សូមសួរពួកគេថា តើពួកគេយល់ថា ព្រះយេស៊ូវជានរណា ហើយសួរថា ហេតុអ្វីពួកគេ ឆ្លើយដូចនោះ?
ព្រះបន្ទូល និង សកម្មភាពរបស់ ព្រះយេស៊ូវ បាន បង្ហាញថា ទ្រង់ជាព្រះ។
ប្រែសម្រួលជាភាសាខ្មែរ ដោយ : លោក ឯក សត្យា
បទគម្ពីរជាភាសាខ្មែរដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ ភាសាខ្មែរ បកប្រែចាស់ ឆ្នាំ១៩៥៤
ដោយការអនុញ្ញាតិ និងរក្សាសិទ្ធិដោយសហគមន៍ព្រះគម្ពីរសកល។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: © 2015 ODB Ministries (website: www.odb.org)
ចេញផ្សាយដោយ : ODB Cambodia (email: cambodia@rbc.org, Tell: 087 233 907, website:
http://khmer-odb.org, FB page: https://www.facebook.com/RBCCambodia)